ពេលព្រឹក

ពេលព្រឹក

Download on the App Store

ពេលព្រឹក episodes

  • តុលាការកោះហៅប្រធានបក្សកម្លាំងជាតិលោក ស៊ុន ចន្ធី ចូលបំភ្លឺ
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃ អាទិត្យ ទី ១០ ខែ មីនា ឆ្នាំ២០២៤
    ១. តុលាការខេត្តកំពង់ធំកោះហៅប្រធានបក្សកម្លាំងជាតិលោក ស៊ុន ចន្ធី ចូលបំភ្លឺ
    ២. គ្រួសារស្នើឱ្យតុលាការដោះលែង និងផ្តល់ភាពស្អាតស្អំដល់អ្នកទោសនយោបាយ អ្នកស្រី កឹម តុលា
    ៣. សង្គមស៊ីវិល និងពលរដ្ឋព្រួយបារម្ភពីផលប៉ះពាល់ ដោយសារគម្រោងសាងសង់ទំនប់វារីអគ្គិសនីស្រែពក ៣
    ៤. ក្រុមយុវជនរិះគន់ លោក ហ៊ុន សែន ដែលត្រៀមកាន់តំណែងប្រធានព្រឹទ្ធសភា...រួមនឹងព័ត៌មានមួយចំនួនទៀត៕
    1 hr
  • សង្គមស៊ីវិលជំរុញឱ្យរដ្ឋាភិបាលគោរពសិទ្ធិស្ត្រី និងក្មេងស្រី
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃ សៅរ៍ ទី ០៩ ខែ មីនា ឆ្នាំ២០២៤
    ១. សង្គមស៊ីវិលជំរុញឱ្យរដ្ឋាភិបាលធានាការគោរពសិទ្ធិស្ត្រី និងក្មេងស្រី
    ២. បក្សប្រឆាំងបារម្ភពីការធ្លាក់ចុះសេរីភាពបញ្ចេញមតិ ក្រោយលោក ហ៊ុន ម៉ាណែត បង្កើតគណៈកម្មាធិការសន្តិសុខឌីជីថល
    ៣. សមត្ថកិច្ចខេត្តព្រះវិហារបន្តឃុំខ្លួន និងចាប់ពលរដ្ឋ កើនឡើងដល់ ៤០នាក់ ក្រោយបង្ក្រាបដោយហិង្សា
    ៤. ក្រុមយុវជនស្នើឱ្យរដ្ឋាភិបាលការពារព្រៃឈើក្នុងឧទ្យានជាតិគិរីរម្យឱ្យគង់វង្ស ខណៈសកម្មភាពកាប់ឈើនៅតែកើតមាន...រួមនឹងព័ត៌មានមួយចំនួនទៀត។
    1 hr
  • អាមេរិកបារម្ភអំពីការផ្ដល់ជំនួយរបស់ចិន លើការសាងសង់មូលដ្ឋានទ័ពរាម
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃសុក្រ ទី០៨ ខែមីនា ឆ្នាំ ២០២៤៖
    ១. អាមេរិកបារម្ភអំពីការផ្ដល់ជំនួយរបស់ចិនលើការសាងសង់មូលដ្ឋានទ័ពរាម
    ២. លោកកឹម សុខាថា ចៅក្រមសាលាឧទ្ធរណ៍សួរលោកដដែលៗរឿងនៅផ្លូវវេងស្រេង
    ៣. ជនជាតិដើមភាគតិចជងនៅខេត្តកោះកុងទាមទារសិទ្ធិអាស្រ័យផលលើដីចម្ការវិលជុំដូចមុន
    ៤. ក្រុមស្ត្រីរងគ្រោះនិងអ្នកការពារសិទ្ធិស្ត្រី ស្នើរដ្ឋាភិបាលបញ្ឈប់ការរើសអើងនិងដោះស្រាយរាល់បញ្ហារបស់ស្ត្រី...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត
    ។
    1 hr
  • ប្រវត្តិសង្ខេបរបស់លោក អ៊ុង រិទ្ធី ដែលប្ដេជ្ញាតស៊ូដើម្បីប្រជាធិបតេយ្យ
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃព្រហស្បតិ៍ ទី៧ ខែមីនា ឆ្នាំ ២០២៤៖
    ១. បទល្មើសគ្រឿងញៀនកើនឡើងនៅដើមឆ្នាំ២០២៤
    ២. អ្នកវិភាគជំរុញដល់រដ្ឋាភិបាលប្រើប្រាស់ជំនួយចិនឱ្យមានតម្លាភាព
    ៣. អាជ្ញាធរខេត្តព្រះវិហារ បន្តឃុំពលរដ្ឋប្រមាណ២០នាក់ ក្នុងការបង្ក្រាបហិង្សា
    ៤. ជីវប្រវត្តិសង្ខេបរបស់លោក អ៊ុង រិទ្ធី ដែលប្ដេជ្ញាតស៊ូ​ដើម្បី​ប្រជាធិប​តេយ្យ...រួម​នឹងព័ត៌មាន​សំខាន់ៗ​មួយ​ចំនួន​ទៀត!
    1 hr
  • ក្រុមយុវជនរិះគន់ថា​ កម្ពុជាកំពុងធ្លាក់ក្នុងកណ្ដាប់ដៃគ្រប់គ្រងផ្តាច់មុខរបស់ត្រកូលហ៊ុន
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃពុធ ទី៦ ខែមីនា ឆ្នាំ ២០២៤៖
    ១. អ្នកជំនាញថា កម្ពុជានឹងទទួលបានផលចំណេញពីអាមេរិកលើវិស័យការពារជាតិ និងសេដ្ឋកិច្ច បើស្ដារប្រជាធិបតេយ្យឡើងវិញ
    ២. អ្នកស្រី មូរ សុខហួរ ថាទស្សនកិច្ចអ្នកស្រីនៅតំបន់អាស៊ីទទួលបានលទ្ធផលល្អសម្រាប់ប្រឆាំងការដឹកនាំផ្តាច់ការនៅកម្ពុជា
    ៣. ក្រុមយុវជនរិះគន់ថា​កម្ពុជាកំពុងធ្លាក់ក្នុងកណ្ដាប់ដៃគ្រប់គ្រងផ្តាច់មុខរបស់ត្រកូលហ៊ុន
    ៤. ពលរដ្ឋរស់នៅតំបន់រុនតាឯកត្អូញជីវភាពលំបាកខ្លាំង បន្ទាប់ពីរដ្ឋាភិបាលកាត់លុយបណ្ណក្រីក្រ...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត។
    1 hr
  • «លោក ហ៊ុន ម៉ាណែត ដឹកនាំធ្វើឱ្យពលរដ្ឋកាន់តែវេទនាជាងមុន»
    ព័ត៌មានវិទ្យុអាស៊ីសម្រាប់ព្រឹកថ្ងៃអង្គារ ទី០៥ ខែមីនា ឆ្នាំ២០២៤៖
    ១- លោក ហ៊ុន ម៉ាណែត ថារដ្ឋាភិបាលថ្មីរបស់លោកដឹកនាំត្រូវជាងរដ្ឋាភិបាលឪពុក​ តែពលរដ្ឋ​ថាពួក​គាត់​កាន់​តែវេទនាជាងមុន
    ២- អង្គការសហប្រជាជាតិអំពាវនាវឱ្យការពារតំបន់ព្រៃលិចទឹកនៅបឹងទន្លេសាប
    ៣- អ្នកឃ្លាំមើល និងមន្ត្រីគណបក្សប្រឆាំងមិនរំពឹងថា មន្ត្រីអង្គភាពប្រឆាំង​អំពើពុក​រលួយ​អាចធ្វើ​ការ​តាម​វិជ្ជាជីវៈ
    ៤- ពលរដ្ឋមួយចំនួននៅខេត្តឧត្ដរមានជ័យប្រថុយជីវិតចូលកាប់ឈើនៅប្រទេសថៃ ដើម្បីជីវភាព​គ្រួសារ​...រួម​នឹង​ព័ត៌មានសំខាន់ៗមួយចំនួនទៀត!
    1 hr
  • លោក ហ៊ុន ម៉ាណែត និយាយការពារឱពុកជាជាងដោះស្រាយបញ្ហានានាជូនពលរដ្ឋ
    ព័ត៌មានវិទ្យុអាស៊ីសម្រាប់ព្រឹកច័ន្ទទី០៤ ខែមីនាឆ្នាំ២០២៤៖
    ១. សកម្មជនថាការតែងតាំងលោក ទ្រី ដាលុច ជាទីប្រឹក្សាស៊ុន ចាន់ថុល​នឹង​បំផ្លាញព្រៃឈើ​កាន់​តែ​ខ្លាំង
    ២. លោក ហ៊ុន ម៉ាណែត និយាយការពារឱពុកជាជាងដោះស្រាយបញ្ហានានាជូនពលរដ្ឋ
    ៣. ក្រុមហ៊ុនចិនអាចនឹងបោះបង់ការសាងសង់ព្រលានយន្តហោះខេត្តមណ្ឌលគីរី
    ៤. មេសហជីពកម្មករចោទថៅកែរោងចក្រសេងបូ ហ្គាមិនបញ្ឈប់កម្មករខុសលក្ខខណ្ឌការងារ...រួម​នឹង​ព័ត៌​មាន​​សំខាន់ៗមួយចំនួនទៀត!
    1 hr
  • អង្គការសេរីភាពគ្មានព្រំដែន ចាត់ថ្នាក់កម្ពុជា ជាប្រទេសគ្មានសេរីភាព
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃអាទិត្យ ទី៣ ខែមីនា ឆ្នាំ ២០២៤៖
    ១. ខ្មែរនៅអូស្ត្រាលីស្នើឲ្យរដ្ឋាភិបាលអូស្ត្រាលីអន្តរាគមន៍ លោក ហ៊ុន ម៉ាណែត ឲ្យស្តារ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា
    ២. អង្គការសេរីភាពគ្មានព្រំដែន ចាត់ថ្នាក់កម្ពុជា ជាប្រទេសគ្មានសេរីភាព
    ៣. អ្នកឃ្លាំមើលសង្ស័យថា សមត្ថកិច្ចធ្វើរបាយការណ៍មិនពិត រឿងជួយសង្គ្រោះ​ជន​បរទេស​ពី​ករណី​បង្ខាំង​ខុស​ច្បាប់​
    ៤. ក្រុមហ៊ុនស្បែកជើង(ASICS) សហការនឹងអាជ្ញាធរ ដើម្បីស៊ើបអង្កេត​ករណី​ចាប់ខ្លួន​ប្រធាន​សហជីព​លោក​ ជា ចាន់...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត
    1 hr
  • អ្នកទោសមនសិការកញ្ញា សេង ធារី ស្នើសុំតុលាការធ្វើជាមេធាវីការពារខ្លួនឯង
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃសៅរ៍ ទី០២ ខែមីនា ឆ្នាំ ២០២៤៖
    ១. មន្ត្រីបក្សប្រឆាំងថា សមាជិកព្រឹទ្ធសភាបក្សកាន់អំណាចមិនអាចជួយដោះស្រាយបញ្ហាពលរដ្ឋបានទេ
    ២. អង្គការសិទ្ធិមនុស្សអំពាវនាវឱ្យដោះលែងកញ្ញា សេង ធារី និង ឈឹម ស៊ីថរ មុនប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ
    ៣. លោក ស សុខា ព្រមានចាត់វិធានការ ចំពោះអ្នកប្រើប្រាស់ ស្លាកលេខនគរបាល ខុសគោលដៅ
    ៤. ជនជាតិដើមកួយនៅខេត្តកំពង់ធំធ្លាក់ខ្លួនក្រីក្រ និងធ្វើចំណាកស្រុក ដោយសារអ្នកមានអំណាចរំលោភយកដីស្រែចម្ការពួកគាត់...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត។
    1 hr
  • អង្គការសិទ្ធិមនុស្សអន្តរជាតិថា គម្រោងរេដបូកក្រវាញធ្វើឱ្យប៉ះពាល់សិទ្ធិជនជាតិដើម
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃសុក្រ ទី០១ ខែមីនា ឆ្នាំ ២០២៤៖
    ១. អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិថា គម្រោងរេដបូកក្រវាញខាងត្បូងបានធ្វើឱ្យប៉ះពាល់សិទ្ធិជនជាតិដើម
    ២. មន្ត្រីសាលាស្រុកម្នាក់ នៅខេត្តប៉ៃលិន ត្រូវបានលុបឈ្មោះចេញពីក្របខណ្ឌ ដោយសារពាក់ព័ន្ធជាមួយគណបក្សប្រឆាំង
    ៣. ពលរដ្ឋមានជម្លោះដីធ្លីនៅបឹងតាមោកប្ដេជ្ញាថា ពួកគាត់ស៊ូស្លាប់ការពារដីផ្ទះ
    ៤. អាជ្ញាធរខេត្តព្រះវិហារគំរាមប្រជាសហគមន៍ម្នាក់ឱ្យធ្វើកិច្ចសន្យាឈប់ផ្តល់បទសម្ភាសដល់វិទ្យុអាស៊ីសេរី...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត។
    1 hr

About ពេលព្រឹក

From the publisher's feed

នេះគឺជាព័ត៌មានទូទៅរបស់អាស៊ីសេរី ដែលផ្ដោតទៅលើនយោបាយ សិទ្ធិមនុស្ស សង្គម បញ្ហាដីធ្លី បរិស្ថាន សុខភាព ប្រវិត្ដិសាស្ដ្រ ច្បាប់ និងព័ត៌មានមួយចំនួនទៀត។