ពេលព្រឹក

ពេលព្រឹក

Download on the App Store

ពេលព្រឹក episodes

  • មេបក្ស​ឆន្ទៈ​ខ្មែរ​​សន្យា​ដំឡើង​ថវិកាឃុំ-សង្កាត់ដល់​កន្លះ​លាន​ដុល្លារ
    ព័ត៌មានវិទ្យុអាស៊ីសម្រាប់ព្រឹកថ្ងៃចន្ទ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤៖
    ១.មេបក្ស​ឆន្ទៈ​ខ្មែរ​ទាក់ទាញ​អង្គ​បោះឆ្នោត​ព្រឹទ្ធសភា​ដោយ​សន្យា​ដំឡើង​ថវិកា ឃុំ-សង្កាត់ ដល់​កន្លះ​លាន​ដុល្លារ
    ២.ពលរដ្ឋនៅស្រុកបាធាយ បារម្ភបាត់ដីបឹងថ្កាសជាថ្មី ក្រោយពីក្រុមឈ្មួញដើរបោះ​បង្គោល​ជាដីឡូ​លក់
    ៣.សង្គមស៊ីវិលទទូចដល់​រដ្ឋាភិបាល​​ឱ្យពន្លឿនចេញ​ច្បាប់គ្រប់គ្រងគ្រឿងស្រវឹង ដែល​ជាប់គាំង​ជា​ច្រើន​​ឆ្នាំ
    ៤.ការបង្ក្រាបល្បែងស៊ីសងតាមតែបញ្ជាថ្នាក់លើ ឆ្លុះបញ្ចាំងពីអសកម្មរបស់អាជ្ញាធរថ្នាក់ក្រោម...រួម​នឹង​ព័ត៌មាន​សំខាន់ៗមួយចំនួនទៀត!
    1 hr
  • អង្គការអន្តរជាតិរកឃើញថា រដ្ឋាភិបាលកម្ពុជាគាបសង្កត់សិទ្ធិពលរដ្ឋឆ្លងដែនក្នុងឆ្នាំ២០២៣
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃអាទិត្យ ទី១៨ ខែកុម្ភៈ ឆ្នាំ ២០២៤៖
    ១. អង្គការឃ្លាំមើលសេរីភាពពិភពលោករកឃើញថា រដ្ឋាភិបាលកម្ពុជាគាបសង្កត់សិទ្ធិពលរដ្ឋ ឆ្លងដែន ក្នុងឆ្នាំ២០២៣
    ២. សមាជិកសភាសហព័ន្ធអូស្ត្រាលី នឹងជំរុញឲ្យរដ្ឋាភិបាលអូស្ត្រាលី ជជែកជាមួយលោក ហ៊ុន ម៉ាណែត ពីរឿងសិទ្ធិមនុស្ស
    ៣. ពលរដ្ឋមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនចិនខកចិត្តដែលសាលាឧទ្ធរណ៍​ខេត្តត្បូងឃ្មុំ​កាត់ឱ្យ​ពួក​គេ​មាន​ទោស២ឆ្នាំដដែល
    ៤. ក្រុមអង្គការសង្គមស៊ីវិលជំរុញឱ្យរដ្ឋាភិបាលពន្លឿនច្បាប់ស្ដីពីការគ្រប់គ្រងគ្រឿងស្រវឹង…រួម​នឹង​ព័ត៌មាន​សំខាន់ៗមួយចំនួនទៀត
    1 hr
  • កម្ពុជាបន្តជាប់ឈ្មោះជាប្រទេសដឹកនាំបែបផ្ដាច់ការ
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃសៅរ៍ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤
    ១. គណៈកម្មាធិការជំនាញ UN នឹងពិនិត្យមើលករណីបាត់ខ្លួនដោយបង្ខំនៅកម្ពុជា
    ២. កម្ពុជាបន្តជាប់ឈ្មោះជាប្រទេសដែលមានការដឹកនាំបែបផ្ដាច់ការ
    ៣. អាជ្ញាធរម៉ាឡេស៊ីគំរាមចាប់ជនភៀសខ្លួនខ្មែរ ដែលគ្រោងតវ៉ាប្រឆាំងវត្តមានលោក ហ៊ុន ម៉ាណែត
    ៤. ពលរដ្ឋទទូចដល់អាជ្ញាធរឱ្យបង្ក្រាបល្បែងស៊ីសង ដែលកំពុងរីករាលដាលខ្លាំងតាមមូលដ្ឋាន...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
    1 hr
  • អ្នកវិភាគថា រដ្ឋសភានីតិកាលទី៧នៅតែអសកម្មក្នុងរយៈពេល ៦ខែកន្លងមក
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃ សុក្រ ទី១៦ ខែកុម្ភៈ ឆ្នាំ ២០២៤៖
    ១.គណបក្សប្រឆាំងស្នើឲ្យក្រសួងមហាផ្ទៃនិងគជប ទប់ស្កាត់ការគំរាមកំហែងបក្សនយោបាយដោយស្មើភាពគ្នា
    ២. លោក ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងអប់រំពង្រឹងវិស័យអប់រំគ្រប់កម្រិត ដើម្បីបង្កើន ធនធានមនុស្សនៅកម្ពុជា
    ៣. អ្នកឃ្លាំមើល លើកឡើងថា រដ្ឋសភានីតិកាលទី៧ នៅតែអសកម្ម ក្នុងការបំពេញតួនាទីរយៈពេល ៦ខែកន្លងមក
    ៤. ពលរដ្ឋខេត្តសៀមរាប ថា មុខរបរពួកគាត់មិនសូវជួបការលំបាក ដោយភ្ញៀវទេសចរណ៍ចាប់ផ្តើមកើនឡើង….រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត!
    ង សារ៉ន ដាក់ពន្ធនាគារ៣ ឆ្នាំដដែល... រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
    1 hr
  • សង្គមស៊ីវិលបារម្ភពីការលូតលាស់របស់កុមារ ដែលមានម្តាយជាកម្មការិនីរោងចក្រ
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤៖
    ១. សង្គមស៊ីវិលចំនួន៥៥ ស្នើតុលាការកុំចោទប្រកាន់ លោក ស៊ឹង សែនករុណា
    ២. សហគមន៍សំរោងត្បូង ស្នើដល់តុលាការទម្លាក់ការចោទប្រកាន់លើតំណាងសហគមន៍ទាំង៦នាក់
    ៣. អាជ្ញាធររារាំងអតិថិជនទិញបុរីពិភពថ្មីជិត ១០០នាក់ មិនឱ្យដង្ហែក្បួនទៅផ្ទះលោក ហ៊ុន សែន
    ៤. សង្គមស៊ីវិលបារម្ភពីសុខភាពនិងការលូតលាស់របស់កុមារដែលមានម្តាយជាកម្មកររោងចក្រ…រួម​នឹង​​​ព័ត៌មានសំខាន់ៗមួយចំនួនទៀត!
    1 hr
  • ពលរដ្ឋនិងសង្គមស៊ីវិល បារម្ភពីបញ្ហាក្មេងទំនើងបង្កហិង្សានៅក្នុងសហគមន៍
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃពុធ ទី១៤ ខែកុម្ភៈ ឆ្នាំ ២០២៤៖
    ១. សង្គមស៊ីវិលសោកស្ដាយចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បន្តកើតមានច្រើនក្នុងរដូវបុណ្យទាន
    ២. សកម្មជនបរិស្ថានបារម្ភពីផលប៉ះពាល់បរិស្ថាន ប្រសិនបើរដ្ឋាភិបាល យល់ព្រម​លក់ខ្សាច់​បន្ថែម​ឱ្យ​ប្រទេសវៀតណាម
    ៣. សហគមន៍ខេត្តកោះកុងជំរុញឱ្យលោក ហ៊ុន ម៉ាណែត ចាត់វិធានការពារ និងបញ្ឈប់​កាត់ឆ្វៀល​ព្រៃ​កោង​កាង
    ៤. ពលរដ្ឋ និងសង្គមស៊ីវិលបារម្ភពីបញ្ហាក្មេងទំនើង បង្កហិង្សានៅក្នុងសហគមន៍…រួមនឹង​ព័ត៌មាន​សំខាន់ៗ​មួយចំនួនទៀត!
    1 hr
  • ក្មេងប្រុសម្នាក់ទៀតឆ្លងជំងឺគ្រុនផ្ដាសសាយបក្សីស្លាប់នៅខេត្តក្រចេះ
    ព័ត៌មានវិទ្យុអាស៊ីសម្រាប់ព្រឹកអង្គារ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤៖
    1. ក្រសួងវប្បធម៌គ្រោងដាក់ស្នើសុំចុះបញ្ជីសង្ក្រាន្តកម្ពុជាក្នុងបញ្ជីបេតិកកភណ្ឌយូណេស្កូ
    2. ក្មេងប្រុសម្នាក់ទៀតឆ្លងជំងឺគ្រុនផ្ដាសសាយបក្សីស្លាប់នៅខេត្តក្រចេះ
    3. គ្រួសាររំពឹងថាសាលាឧទ្ធរណ៍បាត់ដំបងនឹងដោះលែងលោក កង សារ៉ន
    4. ព្រះសង្ឃ និងយុវជន ធ្វើធម្មយាត្រាទាមទារយុត្តិធម៌ឲ្យអតីតគរុនិស្សិត កែវ សុវណ្ណឫទ្ធិ...រួមនឹង ព័ត៌មានសំខាន់ៗមួយចំនួនទៀត!
    1 hr
  • យុវជនចង់ឃើញការបោះឆ្នោតព្រឹទ្ធសភាមានតម្លាភាព
    ព័ត៌មានវិទ្យុអាស៊ីសម្រាប់ព្រឹកថ្ងៃចន្ទ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៤៖
    ១. ក្រុមយុវជនចង់ឃើញការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភាប្រព្រឹត្តទៅដោយមានតម្លាភាព
    ២. អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិទាមទារឱ្យរដ្ឋាភិបាលវៀតណាមដោះលែង និងទម្លាក់បទ​ចោទ​​ប្រកាន់លើសកម្មជនខ្មែរក្រោម
    ៣. ពលរដ្ឋនៅស្រុកឆែប ខេត្តព្រះវិហារ អះអាងថាក្រុមហ៊ុន គ្លូប៊ល ហ្គ្រីន បន្តឈូសឆាយ​ដីស្រែ​ចម្កា​រដោយ​មិនមាន​ដំណោះស្រាយ
    ៤. ទីផ្សារ​ផ្លែមាន​ដើមឆ្នាំ​នេះ​ល្អ តែកសិករដាំមៀននៅខេត្តប៉ៃលិនត្អូញត្អែរ​ពី​ចំណូល​មិនអាច​ទប់ទល់​ថ្លៃ​ចំណាយ...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត!
    1 hr
  • ក្រុមសហជីព ស្នើឱ្យរដ្ឋាភិបាលដោះស្រាយការរំលោភសិទ្ធិការងារជាប្រព័ន្ធ
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃអាទិត្យ ទី១១ ខែកុម្ភៈ ឆ្នាំ ២០២៤៖
    ១. ក្រុមសហជីព ស្នើឱ្យរដ្ឋាភិបាលដោះស្រាយការរំលោភសិទ្ធិការងារជាប្រព័ន្ធនៅក្នុងកិច្ច​ប្រជុំត្រួត​ពិនិត្យ​ជាសកល
    ២. អ្នកឃ្លាំមើលថា ក្រុមឧកញ៉ាមួយចំនួនយកឱកាសចូលឆ្នាំចិនឱ្យលុយកងកម្លាំងដើម្បីទិញទឹកចិត្ត
    ៣. លោក ហ៊ុន ម៉ាណែត កាត់ដីគម្របព្រៃឈើជាង ៣០ហិកតារ នៅខេត្តព្រះសីហនុ ឱ្យទៅ​បុគ្គល​មានលុយ
    ៤. កុមារអាយុ៩ឆ្នាំម្នាក់ ស្លាប់ដោយសារជំងឺគ្រុនផ្តាសាយបក្សី H5N1 នៅខេត្តក្រចេះ…រួម​នឹង​ព័ត៌មាន​សំខាន់ៗមួយចំនួនទៀត
    1 hr
  • កសិករខ្លះធ្វើចំណាកស្រុក ព្រោះខ្វះប្រព័ន្ធធារាសាស្ត្រធ្វើកសិកម្ម
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃ សៅរ៍ ទី ១០ ខែ កុម្ភៈ ឆ្នាំ២០២៤
    ១. បក្សប្រឆាំងមិនចុះសម្រុងគ្នាក្នុងការបែងចែកមណ្ឌលឈរឈ្មោះបោះឆ្នោតព្រឹទ្ធសភា
    ២. អ្នកដាក់ប្រាក់វិនិយោគទាមទារឱ្យបណ្ឌិត យ៉ង សាំងកុមារ សងប្រាក់ដល់ពួកគេវិញ
    ៣. កសិករមួយចំនួនធ្វើចំណាកស្រុក ដោយសារខ្វះប្រព័ន្ធធារាសាស្ត្រធ្វើកសិកម្ម
    ៤. ពលរដ្ឋរងគ្រោះដីធ្លីនៅខេត្តព្រះវិហារប្ដេជ្ញាការពារព្រៃឈើ ទោះប្រឈមការគំរាមកំហែង...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
    1 hr

About ពេលព្រឹក

From the publisher's feed

នេះគឺជាព័ត៌មានទូទៅរបស់អាស៊ីសេរី ដែលផ្ដោតទៅលើនយោបាយ សិទ្ធិមនុស្ស សង្គម បញ្ហាដីធ្លី បរិស្ថាន សុខភាព ប្រវិត្ដិសាស្ដ្រ ច្បាប់ និងព័ត៌មានមួយចំនួនទៀត។