ពេលព្រឹក

ពេលព្រឹក

Download on the App Store

ពេលព្រឹក episodes

  • មន្រ្តីបក្សភ្លើងទៀននៅភ្នំពេញរក្សាជំហរមិនចុះចូលបក្សកាន់អំណាច
    ព័ត៌មានវិទ្យុអាស៊ីសម្រាប់ព្រឹកថ្ងៃចន្ទ ទី២៩ ខែមករា ឆ្នាំ២០២៤៖
    ១.មន្រ្តីបក្សភ្លើងទៀននៅភ្នំពេញរក្សាជំហរមិនចុះចូលទៅបក្សកាន់អំណាច ជាថ្នូរនឹងសេរីភាព
    ២.យុវជនខ្មែរនៅកូរ៉េខាងត្បូងរួមគ្នាផ្សព្វផ្សាយពីបញ្ហាលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា
    ៣.ពលរដ្ឋរងគ្រោះពីគម្រោងស្ដារអាងកន្សែង ក្នុងខេត្តបន្ទាយមានជ័យស្នើដល់​រដ្ឋាភិបាល​ផ្ដល់​សំណង​សមរម្យ
    ៤.កម្មកររោងចក្រមួយចំនួនបង្ខំចិត្តរកស៊ីផ្លូវភេទ ដើម្បីផ្គត់ផ្គង់គ្រួសារ... រួមនឹង​ព័ត៌មាន​សំខាន់ៗ​មួយ​ចំនួន​ទៀត!
    1 hr
  • អ្នកឃ្លាំមើលរិះគន់រដ្ឋាភិបាលថា ខ្ជះខ្ជាយថវិកាជ្រើសរើសកងអង្គរក្សបន្ថែម
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃអាទិត្យ ទី២៨ ខែមករា ឆ្នាំ ២០២៤៖
    ១. ពលករនៅប្រទេសថៃ ថាមន្រ្តីបក្សកាន់អំណាចកៀងគរពួកគេឲ្យមកទទួលលោក ហ៊ុន ម៉ាណែត ដើម្បី​បិទ​បាំងភាពអាម៉ាស
    ២. អ្នកឃ្លាំមើលថា រដ្ឋាភិបាលគួរចំណាយប្រាក់ជួយពលរដ្ឋក្រីក្រ ជាជាងជ្រើសរើសកងអង្គរក្សបន្ថែម
    ៣. ពលរដ្ឋតំបន់រុនតាឯក គ្រោងនាំគ្នាតវ៉ាជាថ្មី បើរដ្ឋាភិបាលមិន​ផ្ដល់ប្រាក់​ដែល​កាត់​ពី​ប័ណ្ណសមធម៌​ដល់​ពួក​គេវិញ​
    ៤. ជនរងគ្រោះពីគ្រឿងញៀន ស្នើដល់យុវជនឲ្យជៀសឲ្យឆ្ងាយពីគ្រឿងញៀន…រួម​នឹង​ព័ត៌​មាន​សំខាន់ៗ​មួយចំនួនទៀត
    1 hr
  • អង្គការស្នើក្រសួងអប់រំបញ្ឈប់រឿងសាលាទារលុយសិស្សបង់ថ្លៃទឹកភ្លើង
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃសៅរ៍ ទី២៧ ខែ មករា ឆ្នាំ២០២៤
    ១. សង្គមស៊ីវិលស្នើក្រសួងអប់រំបញ្ឈប់រឿងសាលាទារលុយសិស្សបង់ថ្លៃទឹកភ្លើង
    ២. បក្សភ្លើងទៀន និងបក្សកម្លាំងជាតិចាត់តាំងក្រុមការងារចរចារឿងបែងចែកមណ្ឌលភូមិភាគឈរឈ្មោះបោះឆ្នោតព្រឹទ្ធសភា
    ៣. កសិករខេត្តជាប់បឹងទន្លេសាបស្នើឱ្យរដ្ឋាភិបាលបញ្ឈប់ការលុបប្រភពទឹកធម្មជាតិ
    ៤. កម្ពុជាកំពុងក្លាយជាទីផ្សារសម្រាប់ទទួលផលិតផលចិន...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
    1 hr
  • សហគមន៍ខេត្តព្រះវិហារ ចង់ឱ្យក្រុមហ៊ុនទទួលខុសត្រូវពីអាជីវកម្មរ៉ែរបស់ខ្លួន
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃសុក្រ ទី២៦ ខែមករា ឆ្នាំ ២០២៤៖
    ១. អ្នកឃ្លាំមើលថា លោក កឹម សុខា នឹងមិនអាចទទួលបានយុត្តិធម៌ពីសាលាឧទ្ធរណ៍ឡើយ
    ២. អ្នកវិភាគថា កម្ពុជានិងវៀតណាម រួមដៃគ្នាបង្ក្រាបអ្នកទាមទារសិទ្ធិសេរីភាព ក្រោមលេសកម្ទេចក្រុមកម្លាំងអមិត្ត
    ៣. តុលាការចោទប្រកាន់ លោក នាង សំអូន ពីបទបើកបរធ្វសប្រហែសនិងបំពានច្បាប់ចរាចរណ៍
    ៤. សហគមន៍ខេត្តព្រះវិហារ ចង់ឱ្យក្រុមហ៊ុនទទួលខុសត្រូវពីអាជីវកម្មរ៉ែរបស់ខ្លួននៅកម្ពុជា…រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
    1 hr
  • «កម្ពុជាកំពុងក្លាយជាទីផ្សារសម្រាប់ទទួលផលិតផលពី«មិត្តដែកថែបចិន»
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែមករា ឆ្នាំ ២០២៤៖
    ១. អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិទាមទារឱ្យរដ្ឋាភិបាលកម្ពុជាទម្លាក់បទចោទនិងដោះលែងលោក នី ណាក់ ជាបន្ទាន់
    ២. លោក ហ៊ុន ម៉ាណែត បញ្ជាក់ជាថ្មីថា គ្មានមូលដ្ឋានយោធាចិននៅលើទឹកដីកម្ពុជាឡើយ
    ៣. កម្ពុជាកំពុងក្លាយជាទីផ្សារសម្រាប់ទទួលផលិតផល «មិត្តដែកថែបចិន»
    ៤. តំណាងសហគមន៍ខ្មែរនៅអូស្ត្រាលីប្រតិកម្មចំពោះលោក គឹម សន្តិភាព ដែលបន្តគំរាមកំហែងនិងបំបែកសហគមន៍ខ្មែរ
    …រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត
    1 hr
  • គណបក្សកម្លាំងជាតិ ស្នើជួបគណបក្សភ្លើងទៀនជជែករឿងបោះឆ្នោតព្រឹទ្ធសភា
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃពុធ ទី២៤ ខែមករា ឆ្នាំ ២០២៤៖
    ១. អ្នកជំនាញសារព័ត៌មានថា រដ្ឋាភិបាលគួរធានាឱ្យមានលំហសេរីភាពចំពោះអ្នកសារព័ត៌មាន
    ២. គណបក្សកម្លាំងជាតិ ស្នើជួបគណបក្សភ្លើងទៀន ជជែករឿងបោះឆ្នោតព្រឹទ្ធសភា
    ៣. ពលរដ្ឋ ស្នើឱ្យរដ្ឋាភិបាល រឹតបន្តឹងការផ្សព្វផ្សាយគ្រឿស្រវឹង ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
    ៤. ជនជាតិដើមកួយនៅខេត្តព្រះវិហារអះអាងថា អ្នកមានអំណាចបន្តឈូសឆាយផលដំណាំ និងព្យាយាមប្រើហិង្សាទៅលើពួកគាត់…រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត
    1 hr
  • សហជីពនៅតែជំរុញឲ្យរដ្ឋាភិបាលរកឃាតករសម្លាប់លោក ជា វិជ្ជា
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃអង្គារ ទី២២ ខែមករា ឆ្នាំ២០២៤៖
    ១. ​ព្រះសង្ឃស្នើឲ្យសាធារណជនទៅលេងវត្តប៉ាក់ណាមឲ្យបានច្រើន
    ២. សហជីពនៅតែជំរុញឲ្យរដ្ឋាភិបាលរកឃាតករសម្លាប់លោក ជា វិជ្ជា ដែលអូសបន្លាយពេល២០ឆ្នាំ
    ៣. មេធាវីថាសាលាឧទ្ធរណ៍ភ្នំពេញតម្កល់សាលក្រមផ្ដន្ទាទោសលោក ថាច់ សេដ្ឋា​១៨ខែ​ជារឿង​អយុត្តិធម៌
    ៤. ជនភៀសខ្លួននិងពលករខ្មែរ២ពាន់នាក់ ត្រៀមធ្វើបាតុកម្មប្រឆាំងវត្តមានលោក ហ៊ុន ម៉ាណែ នៅថៃ នៅ​ខែ​ក្រោយ… រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
    1 hr
  • បក្សភ្លើងទៀនតែងតាំងថ្នាក់ដឹកនាំមួយភាគធំបន្ថែមទៀត
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃចន្ទ ទី ២១ ខែមករា ឆ្នាំ២០២៤៖
    ​១.គណបក្សភ្លើងទៀនតែងតាំងសមាសភាពថ្នាក់ដឹកនាំមួយភាគធំបន្ថែមទៀត បន្ទាប់ពីអ្នកដឹកនាំ​កំពូលៗ​ច្រើន​រូបទៅចូលរួមជាមួយគណបក្សឆន្ទៈខ្មែរ
    ២.ពលរដ្ឋ និងមន្ត្រីអង្គការសង្គមស៊ីវិល ថ្កោលទោសក្រុមហ៊ុនស្រាបៀ ថាជាឃាតកលាក់មុខ សម្លាប់​ពលរដ្ឋ​ក្នុង​​គ្រោះថ្នាក់ចរាចរណ៍
    ៣.កសិករនៅខេត្តបាត់ដំបងចោទអាជ្ញាធរថាប្រកាន់បក្ខពួករឿងបើកទ្វារបង្ហូរទឹកដាក់ស្រូវ
    ៤. គណៈកម្មការដែលលោក ហ៊ុន សែន បង្កើតឡើងកាលពី៩ឆ្នាំមុន ឱ្យ​រកឃាតកសម្លាប់លោក ជា វិជ្ជា នៅតែមិនទាន់បង្ហាញព័ត៌មានអ្វីទាំងអស់ពីឃាតកម្មនេះ… រួមនឹង​ព័ត៌មាន​សំខាន់ៗ​មួយ​ចំនួន​ទៀត៕
    1 hr
  • ខ្មែរនៅអឺរ៉ុបទាមទារឲ្យលោកហ៊ុន ម៉ាណែត គោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃសុក្រ ទី១៩ ខែមករា ឆ្នាំ ២០២៤៖
    ១. ពលរដ្ឋខ្មែរនៅសហភាពអឺរ៉ុប ទាមទារឲ្យលោកហ៊ុន ម៉ាណែត គោរពសិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យ
    ២. លោក កឹម សុខា សម្រេចពឹងមេធាវីជួយការពារក្តីនៅសាលាឧទ្ធរណ៍
    ៣. មន្រ្តីគណបក្សប្រឆាំង ជំរុញឲ្យពិនិត្យនិងដកតំណែងមន្រ្តីប្រព្រឹត្តខុស ចេញពីក្របខ័ណ្ឌរដ្ឋ
    ៤. ឥណ្ឌូនេស៊ីបរាជ័យលើការដោះស្រាយវិបត្តិនយោបាយនៅភូមា បន្ទាប់ពីកម្ពុជា…រួមនឹង​ព័ត៌មាន​សំខាន់ៗមួយចំនួនទៀត
    1 hr
  • មេដឹកនាំបារាំងរំឭកលោក ហ៊ុន ម៉ាណែត ពីកិច្ចព្រមព្រៀងក្រុងប៉ារីស
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃសៅរ៍ ទី២០ ខែ មករា ឆ្នាំ២០២៤
    ១. មេដឹកនាំបារាំងរំឭកលោក ហ៊ុន ម៉ាណែត អំពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស
    ២. សហជីពទទូចឱ្យអាជ្ញាធរស៊ើបអង្កេតកំណត់អត្តសញ្ញាណឃាតកបាញ់សម្លាប់លោក ជា វិជ្ជា
    ៣. សហជីពស្នើរដ្ឋាភិបាល និងក្រុមហ៊ុនឱ្យទទួលខុសត្រូវលើកម្មករដែលស្លាប់ក្នុងករណីឆេះរោងចក្រ
    ៤. បណ្ដាញក្រុមហ៊ុនឆបោកតាមអនឡាញនៅកម្ពុជា បង្កើនការប្រកាសស្វែងរកបុគ្គលិក...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
    1 hr

About ពេលព្រឹក

From the publisher's feed

នេះគឺជាព័ត៌មានទូទៅរបស់អាស៊ីសេរី ដែលផ្ដោតទៅលើនយោបាយ សិទ្ធិមនុស្ស សង្គម បញ្ហាដីធ្លី បរិស្ថាន សុខភាព ប្រវិត្ដិសាស្ដ្រ ច្បាប់ និងព័ត៌មានមួយចំនួនទៀត។