ពេលព្រឹក

ពេលព្រឹក

Download on the App Store

ពេលព្រឹក episodes

  • ប្រពន្ធលោក ស៊ុន ចន្ធី សម្រាលបានកូនប្រុស ក្នុងពេលប្តីជាប់គុក
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃ អាទិត្យ ទី ២៩ ខែ ធ្នូ ឆ្នាំ២០២៤
    ១. ប្រពន្ធរបស់ប្រធានបក្សកម្លាំងជាតិលោក ស៊ុន ចន្ធី សម្រាលបានកូនប្រុសដំបូង ខណៈប្តីកំពុងជាប់ពន្ធនាគារ
    ២. សមត្ថកិច្ចមិនទាន់ចុះបង្ក្រាបអាគារឆបោកតាមអនឡាញ ដែលប៉ូលិសថៃបានស៊ើបអង្កេតឃើញនៅឡើយ
    ៣. ក្រុមយុវជនជំរុញឱ្យរដ្ឋាភិបាលបើកលំហសេរីភាពក្នុងការការពារធនធានធម្មជាតិ ដោយគ្មានការគំរាមកំហែង និងចាប់ដាក់គុក
    ៤. អ្នករត់រ៉ឺម៉កម៉ូតូនៅខេត្តសៀមរាប ត្អូញត្អែរពីបញ្ហាប្រាក់ចំណូល ទោះជាចំនួនភ្ញៀវទេសចរបរទេសកំពុងកើនឡើង...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
    1 hr
  • យុវជនមិនរំពឹងថា ឆ្នាំ២០២៥ពួកគេនឹងមានសេរីភាពការពារធនធានធម្មជាតិដោយគ្មានការគំរាមកំហែង
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃសៅ ទី២៨ ខែធ្នូ ឆ្នាំ២០២៤
    ១. ប៉ូលិសថៃរកឃើញអាគារឆបោកតាមអនឡាញនៅក្រុងប៉ោយប៉ែត ក្រោយការចង្អុលបង្ហាញពី លោក ថាក់ ស៊ីន
    ២. យុវជនរំពឹងតិចតួចថា ឆ្នាំ២០២៥ពួកគេនឹងមានសេរីភាពការពារធនធានធម្មជាតិដោយគ្មានការគំរាមកំហែង
    ៣. កូដករណាហ្គាវើលដ៍ថា ប្រវត្តិជូរចត់ ៣ឆ្នាំមកនេះ មិនអាចបញ្ឈប់កូដកម្មបានទេ លុះត្រាតែមានដំណោះស្រាយ
    ៤. កសិករនៅខេត្តពោធិ៍សាត់ស្នើឱ្យអាជ្ញាធររៀបចំប្រព័ន្ធទឹកឱ្យបានគ្រប់គ្រាន់ ជាជាងហាមកសិករមិនឱ្យធ្វើស្រូវរដូវប្រាំង … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
    1 hr
  • អ្នកជំនាញច្បាប់ថា តុលាការ បានប្រហារសិទ្ធិនយោបាយមេបក្សប្រឆាំង លោក ស៊ុន ចន្ធី
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃ សុក្រ ទី ២៧ ខែ ធ្នូ ឆ្នាំ២០២៤
    ១. អ្នកជំនាញច្បាប់ថា តុលាការ បានប្រហារសិទ្ធិនយោបាយមេបក្សប្រឆាំង លោក ស៊ុន ចន្ធី
    ២. រដ្ឋាភិបាលបានចាប់ខ្លួនមនុស្សជាង១រយនាក់ក្នុងឆ្នាំ២០២៤ដើម្បីបំបិទសំឡេងរិះគន់
    ៣. លោក លី យ៉ុងផាត់ បានដកស្លាកសញ្ញាក្រុមហ៊ុន (L.Y.P Group) ចេញពីទីស្នាក់ការកណ្ដាលក្រោយរងទណ្ឌកម្មពីសហរដ្ឋអាមេរិក
    ៤. មន្ត្រីសង្គមស៊ីវិលស្នើឱ្យរដ្ឋាភិបាល ទប់ស្កាត់បទល្មើសព្រៃឈើទ្រង់ទ្រាយធំ នៅក្នុងដែនជម្រកសត្វព្រៃបឹងពែរ … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
    1 hr
  • អតីតមេដឹកនាំថៃស្នើកម្ពុជាឱ្យបង្ក្រាបទីតាំងឆបោកនៅប៉ោយប៉ែត
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃ ព្រហស្បតិ៍ ទី ២៦ ខែ ធ្នូ ឆ្នាំ២០២៤
    ១. បក្សកម្លាំងជាតិថា ការមិនទទួលយកសំណើសុំដោះលែងអ្នកជាប់ឃុំមនសិការ ធ្វើឱ្យប្រជាធិបតេយ្យកាន់តែដាំក្បាលចុះ
    ២. អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស្នើកម្ពុជាឱ្យបង្ក្រាបទីតាំងឆបោកមួយកន្លែងនៅក្រុងប៉ោយប៉ែត
    ៣. ក្រសួងយុត្តិធម៌ដាស់តឿនយុវជនឱ្យជៀសឆ្ងាយពីសកម្មភាពទំនើង ដែលអាចប្រឈមនឹងវិធានការច្បាប់
    ៤. ពលករខ្មែរទទូចដល់រដ្ឋាភិបាលឱ្យលុបបំបាត់អំពើពុករលួយក្នុងការធ្វើលិខិតឆ្លងដែន និងទិដ្ឋាការការងារក្នុងឆ្នាំ២០២៥ … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
    1 hr
  • សហគមន៍ជំរុញឱ្យលោក ហ៊ុន ម៉ាណែតបើកឱ្យអ្នកភូមិការពារព្រៃដោយគ្មានការរឹតត្បិត
    ព័ត៌មានវិទ្យុអាស៊ីសម្រាប់ព្រឹកថ្ងៃ ពុធ ទី២៥ ខែធ្នូ ឆ្នាំ២០២៤
    ១/ សហគមន៍ជំរុញឱ្យលោក ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យអ្នកភូមិចូលល្បាតព្រៃដោយគ្មានការរឹតត្បិត
    ២/ ពលរដ្ឋគាំទ្រការផ្ដន្ទាទោសធ្ងន់ធ្ងរលើអតីតឧកញ៉ា ស្រី ស៊ីណា ដែលបាញ់សម្លាប់គូស្នេហ៍វ័យក្មេង
    ៣/ សាច់ញាតិយុវតីម្នាក់នៅខេត្តក្រចេះដែលជាប់ពន្ធនាគារដោយសាររឿងCLVស្នើឲ្យរដ្ឋាភិបាលដោះលែង
    ៤/ ក្រុមគ្រួសារអ្នកជាប់ឃុំមនសិការ សង្ឃឹមថា ឆ្នាំថ្មីនេះតុលាការនឹងដោះលែងសាច់ញាតិពួកគាត់
    ....រួមនឹងព័ត៌មានសំខាន់ៗជាច្រើនទៀត!
    1 hr
  • តុលាការផ្ដន្ទាទោស​ឧកញ៉ា ស្រី ស៊ីណា ដាក់ពន្ធនាគារ ៣១ឆ្នាំ
    ព័ត៌មានវិទ្យុអាស៊ីសម្រាប់ព្រឹកថ្ងៃ អង្គារ ទី​២៤ ខែធ្នូ ឆ្នាំ២០២៤
    ១. តុលាការបានផ្ដន្ទាទោសឧកញ៉ា ស្រី ស៊ីណា ដែលបាញ់សម្លាប់គូរស្នេហ៍នៅភ្នំពេញដាក់ពន្ធនាគារ ៣១ឆ្នាំ
    ២. តុលាការក្រុងភ្នំពេញបញ្ជូនសំណុំរឿងទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន ទៅជំនុំជម្រះ
    ៣.ក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែមាសចំនួន២ កំពុងបំផ្លាញព្រៃឈើក្នុងតំបន់ព្រៃឡង់ភាគខាងត្បូង
    ៤.ពលរដ្ឋខេត្តកំពង់ស្ពឺជាង ៨០គ្រួសារប្ដេជ្ញាការពារព្រៃឈើក្នុងតំបន់ឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល ដើម្បីទាក់ទាញភ្ញៀវទេសចរ...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត!
    1 hr
  • នាយករដ្ឋមន្រ្តី លោក ហ៊ុន ម៉ាណែតចោទបក្សប្រឆាំងថាចង់ឱ្យរដ្ឋាភិបាលបង្កសង្រ្គាមជាមួយថៃរឿងកោះគជ់
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃ ច័ន្ទ ទី ២២ ខែ ធ្នូ ឆ្នាំ២០២៤
    ១. បក្សកាន់អំណាចអះអាងថា នឹងមិនចចារជាមួយគណបក្សប្រឆាំង ទោះជារង់ចាំដល់ថ្ងៃស្លាប់ក៏ដោយ
    ២. នាយករដ្ឋមន្រ្តី លោក ហ៊ុន ម៉ាណែតចោទបក្សប្រឆាំងថាចង់ឱ្យរដ្ឋាភិបាលបង្កសង្រ្គាមជាមួយថៃ រឿងកោះគជ់
    ៣. ពលរដ្ឋ៨ឃុំខែត្ររតៈគីរី នឹងរងផលប៉ះពាល់ពីគម្រោងទំនប់វារីអគ្គិសនីរបស់លោក គិត ម៉េង
    ៤.កម្មកររោងចក្រថា ប្រាក់ឈ្នួលឡើងតិចឆ្នាំ២០២៥ មិនអាចសងបំណុលធនាគារគ្រប់ឡើយ...រួមទាំងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
    1 hr
  • អ្នកប្រើបណ្ដាញសង្គមឌឺដងរឿងជោគវាសនាមេដឹកនាំខ្មែរ
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃ អាទិត្យ ទី ២២ ខែ ធ្នូ ឆ្នាំ២០២៤
    ១. អ្នកប្រើបណ្ដាញសង្គមចោទសួររឿងជោគវាសនាមេដឹកនាំកម្ពុជា ក្រោយរបបផ្ដាច់ការដួលរំលំជាបន្តបន្ទាប់
    ២. លោក ហ៊ុន ម៉ាណែត មិនព្រមបញ្ជាក់រឿងភាពជាកម្មសិទ្ធិរបស់កម្ពុជាលើកោះគជ់
    ៣. វិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍ អូសបន្លាយពេល ៣ ឆ្នាំ នៅតែគ្មានដំណោះស្រាយ
    ៤. ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ មានតួលេខស្រ្តីដែលរងគ្រោះដោយអំពើជួញដូរមនុស្សទៅប្រទេសចិន ខ្ពស់ជាងគេ...រួមទាំងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
    1 hr
  • កញ្ញា នួន តឿន ដែលអាជ្ញាធរម៉ាឡេស៊ីចាប់បញ្ជូនមកកម្ពុជាឈឺធ្ងន់នៅក្នុងពន្ធនាគារ
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃសៅ ទី២១ ខែធ្នូ ឆ្នាំ២០២៤
    ១. កញ្ញា នួន តឿន ដែលអាជ្ញាធរម៉ាឡេស៊ីចាប់បញ្ជូនមកកម្ពុជាឈឺធ្ងន់នៅក្នុងពន្ធនាគារ
    ២. លោក ហ៊ុន សែន ប្រាប់ទីប្រឹក្សាសន្តិសុខជាតិជប៉ុនថា កម្ពុជានឹងឱ្យនាវាជប៉ុនចូលចតមុនគេនៅកំពង់ផែរាម
    ៣. ក្រុមស្ត្រីមួយចំនួនក្នុងតំបន់អង្គរប្រកបរបរលក់ដូរតាមចិញ្ចើមផ្លូវជូនអ្នកទេសចរ
    ៤. ស្ត្រីជំទប់ទី២បក្សប្រឆាំងម្នាក់នៅខេត្តបន្ទាយមានជ័យ តស៊ូដើម្បីប្រជាធិបតេយ្យ ក្រោយអាជ្ញាធរចាប់ឪពុកដាក់ពន្ធនាគារ២ដង .. រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត។
    1 hr
  • កម្ពុជា អាមេរិក អាច​ល្អ​នឹង​គ្នា បើ​កម្ពុជា​គោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ
    ព័ត៌មានវិទ្យុអាស៊ីសម្រាប់ព្រឹកថ្ងៃ សុក្រ ទី​២០ ខែធ្នូ ឆ្នាំ២០២៤
    ១.អ្នកឃ្លាំមើល​ថាកម្ពុជា និង​អាមេរិក​អាច​មានទំនាក់ទំនងល្អ លុះត្រាតែកម្ពុជាគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ
    ២.ពលរដ្ឋមួយចំនួនមិនរំពឹងថា ឆ្នាំ២០២៥ សេដ្ឋកិច្ចនឹងល្អ ឬ​ឱ្យពួកគាត់រួចពីបំណុល​វណ្ឌ​ក​ឡើយ
    ៣.សហគមន៍ព្រៃឡង់ខេត្តព្រះវិហារ អះអាងថា ក្រុមហ៊ុន ម៉ាឃល ឡូជីស្ទីក(Macle Logistics) ចាប់ផ្ដើមធ្វើអាជីវកម្មឈើឡើងវិញ
    ៤.សហជីពស្នើឱ្យរដ្ឋាភិបាលផ្ដល់ប្រាក់ធានារ៉ាប់រងគ្រោះថ្នាក់ការងារ និងប្រាក់ចូលនិវត្តន៍ដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត!
    1 hr

About ពេលព្រឹក

From the publisher's feed

នេះគឺជាព័ត៌មានទូទៅរបស់អាស៊ីសេរី ដែលផ្ដោតទៅលើនយោបាយ សិទ្ធិមនុស្ស សង្គម បញ្ហាដីធ្លី បរិស្ថាន សុខភាព ប្រវិត្ដិសាស្ដ្រ ច្បាប់ និងព័ត៌មានមួយចំនួនទៀត។