ពេលព្រឹក

ពេលព្រឹក

Download on the App Store

ពេលព្រឹក episodes

  • អង្គការពារអ្នកកាសែត ថា លោក ហ៊ុន ម៉ាណែត បំភ្លៃការពិតរឿង រដ្ឋាភិបាលលើកកម្ពស់សេរីភាពសារព័ត៌មាន
    ព័ត៌មានវិទ្យុអាស៊ីសម្រាប់ព្រឹក ថ្ងៃព្រហស្បតិ៍ទី១៨ ខែធ្នូ ឆ្នាំ២០២៤
    ១. កម្ពុជាចង់ធ្វើសមយុទ្ធយោធា «ឆ្មាំអង្គរ» រួមគ្នាជាមួយអាមេរិកឡើងវិញ
    ២.អង្គការពារអ្នកកាសែត ថា លោក ហ៊ុន ម៉ាណែត បំភ្លៃការពិតរឿងរដ្ឋាភិបាល លើកកម្ពស់សេរីភាពសារព័ត៌មាន
    ៣. អ្នកវិភាគថា ម្លប់សន្តិភាពរបស់លោក ហ៊ុន សែន ធ្វើឱ្យពលរដ្ឋភ័យខ្លាច
    ៤. ជនភៀសខ្លួនកំពុងជាប់ពន្ធនាគារ លោកស្រី ហុង អាន អំពាវនាវឱ្យសកម្មជនរក្សាជំហររឹងមាំ…រួមនឹងព័ត៌មានសំខាន់មួយចំនួនទៀត៕
    1 hr
  • លោក ហ៊ុន សែន ចាត់ទុកការចូលចតនាវាចម្បាំងអាមេរិកនៅកម្ពុជាបង្ហាញពីទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ
    ព័ត៌មានវិទ្យុអាស៊ីសម្រាប់ព្រឹកថ្ងៃ ពុធ ទី ១៨ ខែធ្នូ ឆ្នាំ២០២៤
    ១/ លោក ហ៊ុន សែន ចាត់ទុកការចូលចតនាវាចម្បាំងអាមេរិកនៅកម្ពុជាគឺបង្ហាញពីទំនាក់ទំនងល្អរវាងប្រទេសទាំងពីរលើវិស័យការពារជាតិ
    ២/ អ្នកឃ្លាំមើលថារដ្ឋាភិបាលត្រកូលហ៊ុន នឹងងាកទៅប្រទេសលោកសេរីវិញ នៅពេលលែងមានចិនជាបង្អែកផ្នែកហិរញ្ញវត្ថុ
    ៣/ លោក ហ៊ុន ម៉ាណែត ឌឺដងដាក់លោក សម រង្ស៊ី ថា កម្ពុជាចង់បានផ្ការីក តែជាផ្កាសន្តិភាព
    ៤/ មន្ត្រីបក្សប្រឆាំង និងអ្នកឃ្លាំមើល ចង់ឃើញរដ្ឋាភិបាលកម្ពុជា បង្ហាញឆន្ទៈទាមទារសិទ្ធិគ្រប់គ្រងលើកោះគជ់ ខណៈអតីតនាយករដ្ឋមន្ត្រីថៃ អះអាងថា កោះគជ់ជារបស់ថៃទាំងស្រុង ... រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត។
    1 hr
  • កម្ពុជា និង​អាមេរិក​ពិភាក្សា​រឿង​សហការ​គ្នា ពេល​នាវា​ចម្បាំងអាមេរិកចូលចត
    ព័ត៌មានវិទ្យុអាស៊ីសម្រាប់ព្រឹកថ្ងៃ អង្គារ ទី​១៧ ខែធ្នូ ឆ្នាំ២០២៤
    ១.ពលរដ្ឋ និងសហជីពចង់ឃើញរដ្ឋាភិបាលអនុវត្តការចុះបញ្ជីអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយប្រសិទ្ធភាព
    ២.មេបក្សភ្លើងទៀនលោក ទាវ វណ្ណុល អះអាងថានឹងវិលចូលស្រុក ដើម្បីតតាំងក្តីនៅតុលាការ
    ៣. កម្ពុជា និងអាមេរិកពិភាក្សាពីកិច្ចសហការរវាងប្រទេសទាំងពីរ ក្នុងពេលនាវាចម្បាំងអាមេរិកចូលចតនៅកំពង់ផែខេត្តព្រះសីហនុ
    ៤.អ្នកឃ្លាំមើលថា ការអូសទាញអ្នកវិនិយោគពីក្រៅប្រទេសរបស់លោក ហ៊ុន សែន គ្មានលទ្ធផលដុំកំភួនទេ...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត!
    1 hr
  • តុលាការបន្តឃុំខ្លួនឪពុករបស់លោក ស៊ន តារា
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃ អាទិត្យ ទី ១៥ ខែ ធ្នូ ឆ្នាំ២០២៤
    ១. តុលាការបន្តឃុំខ្លួនឪពុករបស់អ្នកអត្ថាធិប្បាយនយោបាយ លោក ស៊ន តារា
    ២. អ្នកឃ្លាំមើលថា ចិនហាក់លែងខ្វល់រឿងផ្ដល់ជំនួយ និងកម្ចីដល់កម្ពុជាដូចពីមុនទៀតហើយ
    ៣. ក្រុមហ៊ុនឯកជនចំនួន៨ បើកដំណើរការអាជីវកម្មឈើទ្រង់ទ្រាយធំឡើងវិញ នៅចុងឆ្នាំ២០២៤
    ៤. អ្នករត់ស៊ីក្លូជាច្រើននាក់ ជួបការលំបាក និងបារម្ភពីការបាត់បង់មុខរបរនេះ នាពេលអនាគត...រួមទាំងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
    1 hr
  • នាវាចម្បាំងអាមេរិកនឹងចូលចតនៅខែត្រព្រះសីហនុ ក្រោយខកខាន៨ឆ្នាំ
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃ ច័ន្ទ ទី ១៦ ខែ ធ្នូ ឆ្នាំ២០២៤
    ១. រដ្ឋាភិបាលហ្វីលីពីននឹងទទួលស្គាល់ទារក ដែលកើតចេញពីម្ដាយពពោះជំនួស ជាពលរដ្ឋខ្លួន
    ២. មន្រ្តីសិទ្ធិមនុស្សស្នើឱ្យតុលាការកំពូលដោះលែងលោក វឿង សំណាង វិញ
    ៣. នាវាចម្បាំងអាមេរិក នឹងចូលចតនៅខែត្រព្រះសីហនុ ក្រោយខកខាន៨ឆ្នាំ
    ៤.សង្គមស៊ីវិលថា សិស្សក្រីក្រអត់លុយឈប់រៀន ខណៈកូនចៅមន្រ្តីជាន់ខ្ពស់ទៅរៀននៅឯបរទេស...រួមទាំងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
    1 hr
  • អ្នកឃ្លាំមើល៖ កម្ពុជានឹងមានវិបត្តិសេដ្ឋកិច្ចសង្គម​ បើបាត់EBAទាំងស្រុង
    ព័ត៌មានវិទ្យុអាស៊ីសម្រាប់ព្រឹកថ្ងៃ សុក្រ ទី​១៣ ខែធ្នូ ឆ្នាំ២០២៤
    ១.អ្នកវិនិយោគចិនថយចុះ ខណៈ​អាមេរិកស្ងៀមស្ងាត់រឿងGSP ឯសហភាពអឺរ៉ុបព្រមាន​ផ្ដាច់EBAទាំងស្រុង
    ២.អ្នកឃ្លាំមើលថា បើបាត់ EBA ទាំងស្រុង កម្ពុជានឹងធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ច និងសង្គម
    ៣.ពលរដ្ឋ និងយុវជន រិះគន់អាជ្ញាធរដែលបណ្ដោយឱ្យក្រុមហ៊ុនបូមខ្សាច់បាក់ច្រាំងទន្លេ
    ៤.ពលរដ្ឋមួយចំនួននៅខេត្តប៉ៃលិនស៊ីឈ្នួលកាច់ពោត និងដកដំឡូងមី ដើម្បីបានលុយផ្គត់ផ្គង់គ្រួសារ ...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត។
    1 hr
  • លោក ស សុខា ព្រមានអង្គការក្រៅរដ្ឋាភិបាល កុំឱ្យជាប់ពាក់ព័ន្ធក្រុម ដែលលោកចោទថា”ជ្រុលនិយម”
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃព្រហស្បតិ៍ទី១២ ខែធ្នូ ឆ្នាំ២០២៤
    ១. អង្គការលីកាដូថា រដ្ឋាភិបាលបំបិទសិទ្ធិនិងចាប់មនុស្សជាង១០០នាក់ក្នុងឆ្នាំ២០២៤
    ២. លោក ស សុខា ព្រមានអង្គការក្រៅរដ្ឋាភិបាល កុំឱ្យជាប់ពាក់ព័ន្ធក្រុម ដែលលោកចោទថា”ជ្រុលនិយម”
    ៣. យុវជន រិះគន់រដ្ឋាភិបាលដែលផ្តល់គ្រឿងឥស្សរិយយសជូនចៅប្រុសលោក ហ៊ុន សែន
    ៤. ក្រសួងសេដ្ឋកិច្ចថា ប្រទេសចិនមិនបានផ្តល់កម្ចីណាមួយឱ្យកម្ពុជាឡើយ ក្នុងឆ្នាំ២០២៤នេះ…..រួមទាំងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
    1 hr
  • គណបក្សក្រៅរដ្ឋាភិបាលទាមទារឱ្យដោះលែងអ្នកទោសមនសិការនិងបញ្ឈប់រាល់ការគំរាមកំហែងផ្នែកនយោបាយ
    ព័ត៌មានវិទ្យុអាស៊ីសម្រាប់ព្រឹកថ្ងៃ ពុធ ទី ១១ ខែធ្នូ ឆ្នាំ២០២៤
    ១. គណបក្សក្រៅរដ្ឋាភិបាល ទាមទារឱ្យដោះលែងអ្នកទោសមនសិការ និងបញ្ឈប់រាល់ការគំរាមកំហែងផ្នែកនយោបាយ ២.អាជ្ញាធរក្រុងភ្នំពេញរារាំងយុវជនមិនឱ្យទៅអុជធូបនៅព្រះអង្គដងកើក្នុងថ្ងៃទិវាសិទ្ធិមនុស្សអន្តរជាតិ
    ៣. អង្គការជាតិ និងអន្តរជាតិជាច្រើនស្ថាប័ន រួមគ្នាថ្កោលទោសការបាញ់សម្លាប់ អ្នកសារព័ត៌មាន លោក ឈឿង ឈឹង ៤. លោក ហ៊ុន ម៉ាណែត ជំរុញឱ្យបុគ្គលិកសុខាភិបាលគោរពក្រម សីលធម៌ វិជ្ជាជីវៈរបស់ខ្លួនឲ្យបានត្រឹមត្រូវ... រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត។
    1 hr
  • អ្នកវិភាគ៖ របបផ្ដាច់ការត្រកូលហ៊ុននឹងដួលរលំដូចរបបផ្ដាច់ការនៅ​ស៊ីរី
    ព័ត៌មានវិទ្យុអាស៊ីសម្រាប់ព្រឹកថ្ងៃ អង្គារ ទី​ ១០ ខែធ្នូ ឆ្នាំ២០២៤
    ១. អ្នកវិភាគថា របបផ្ដាច់ការត្រកូលហ៊ុន នឹងដួលរលំដូចរបបផ្ដាច់ការនៅស៊ីរី(Syria)ដែរ
    ២. ពលរដ្ឋថាការចាក់ដីលុបផ្នែកខ្លះនៃទន្លេបាទីធ្វើឱ្យប៉ះពាល់ដល់ជីវភាពពួកគាត់
    ៣.ក្រុមអតីតបាតុករអាវលឿងថៃទាមទារឱ្យរដ្ឋាភិបាលថៃលុបចោលកិច្ចព្រមព្រៀងរកស៊ីធនធានរ៉ែប្រេង និងឧស្ម័នរួមគ្នាជាមួយកម្ពុជា
    ៤.ពលរដ្ឋនៅខេត្តកំពតបន្តប្រកបរបរធ្វើស្រែអំបិលតាមបែបប្រពៃណី
    ...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត!
    1 hr
  • ខ្មែររស់នៅកូរ៉េ និងជប៉ុន ជឿថា ការធ្វើបាតុកម្មរបស់អ្នកនៅក្រៅប្រទេសនឹងមានឥទ្ធិពល
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃច័ន្ទទី០៩ ខែ ធ្នូ ឆ្នាំ២០២៤
    ១. អ្នកឃ្លាំមើលថា លោក ហ៊ុន សែន ទៅមជ្ឈឹមបូព៌ាទំនង ដើម្បីស្វែងរកអ្នកវិនិយោគ
    ២. ខ្មែររស់នៅកូរ៉េ និងជប៉ុនជឿថា ការធ្វើបាតុកម្មរបស់អ្នកនៅក្រៅប្រទេសនឹងមានឥទ្ធិពល
    ៣. អ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួន រិះគន់តុលាការចាប់ឃុំស្ត្រីអាយុ៨២ឆ្នាំរឿងទំនាស់ព្រំដី
    ៤. របបលោក ហ៊ុន ម៉ាណែត ចាប់ខ្លួនជនភៀសខ្លួនពីថៃ ធ្វើឱ្យកូនលោកស្រី ហុង អាន គ្មានទីពឹង..រួមទាំងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
    1 hr

About ពេលព្រឹក

From the publisher's feed

នេះគឺជាព័ត៌មានទូទៅរបស់អាស៊ីសេរី ដែលផ្ដោតទៅលើនយោបាយ សិទ្ធិមនុស្ស សង្គម បញ្ហាដីធ្លី បរិស្ថាន សុខភាព ប្រវិត្ដិសាស្ដ្រ ច្បាប់ និងព័ត៌មានមួយចំនួនទៀត។