ពាក់កណ្ដាល ៥០០០ ព្រះវស្សា

ភាពអាត្មានិយមរបស់សត្វមនុស្ស


Listen Later

សំណេរលោកពូ ខឹម វាសនា -22-01-2020
....................
ភាពអាត្មានិយមរបស់សត្វមនុស្ស មើលតាមសភាពខាងក្រៅនៃសភាពលោកិយជាមនុស្ស យើងឃើញថាភាពអាត្មានិយមមិនល្អទេ គឺមនុស្សអាត្មានិយមជាមនុស្សមិនល្អទេ។ មនុស្សភាគច្រើនមិនរវល់នឹងភាពល្អឬមិនល្អនោះទេ ហើយគេរិតតែមិនខ្វល់នឹងមើលថាខ្លួនគេអាត្មានិយមមែនឬមិនមែនអាត្មានិយម ព្រោះមនុស្សអាត្មានិយមដូចពួកគេនេះច្រើនរណូករណែលណែនណាន់តាន់តាប់ណាស់លើផែនដីនេះ គេគ្មានទៅគិតរឿងមនសិការ ឬមិនមនសិការអីទេ គិតអោយតែបានមកអញ ចង់ហ្អែងមិនល្អក៏ហីទៅ កុំទៅខ្វល់ អោយតែចំណេញមកខាងអញ។ តែតាមដំណើរធម្មជាតិ ភាពអាត្មានិយម មិនមែនមិនល្អនោះទេ គឺវាមិនត្រូវទៅវិញទេ គឺខុសទេ គឺមនុស្សមានចិត្តអាត្មានិយម ធ្វើអីទាល់តែបានមកអញគឺវាមិនបានមកសត្វអ្នកមានចិត្តអាត្មានិយមនោះទេ លោកិយឃើញថាបាន តែដំណើរធម្មជាតិមិនបានមកខ្លួនទេអ្នកធ្វើអ្វីដើម្បីអោយបានមកអញ គឺខុសធម្មជាតិបង្កើតលោកហើយ ខុសគន្លងធម៌ហើយ គឺសំយ៉ុងក្បាលចុះក្រោមហើយ ជាចិត្តខុស ខូចប្រយោជន៍ដល់អ្នកប្រឹងដើម្បីខ្លួនឯងនោះហើយ។ ព្រះពុទ្ធមិនបានប្រៀនប្រដៅមនុស្សអោយធ្វើអំពើល្អចំពោះអ្នកដទៃនោះទេ លោកមិនបានប្រៀនប្រដៅសត្វមនុស្សអោយធ្វើប្រយោជន៍ចំពោះអ្នកដទៃនោះទេ គឺមិនមែនអីចឹងទេណា ស្តាប់អោយវិញ្ញាណអ្នកដឹងថាព្រះពុទ្ធប្រាប់សត្វពីរឿងអីណា គឺព្រះពុទ្ធប្រាប់អំពីដំណើរធម្មជាតិដែលវាប្រព្រឹត្តទៅ វាមានដំណើរយ៉ាងម៉េច? លោកសំដែងដំណើរធម្មជាតិអោយវិញ្ញាណសត្វយល់ដំណើរនេះថាវាមានដំណើរការយ៉ាងម៉េចទេតើ គឺដើម្បីអោយសត្វធ្វើទៅត្រូវ គឺបានប្រយោជន៍មកសត្វហ្នុងហើយ មិនមែនធ្វើដើម្បីអ្នកដទៃឯណា គឺដើម្បីអ្នកធ្វើហ្នុងហើយទេតើ តើសត្វយល់សំដីព្រះអង្គទេ? សត្វអើយសត្វ សត្វឯងកើតមកពីកំលាំងទេ វាមិនត្រូវកើតមានជាសត្វទេ បានវាត្រឹមត្រូវ តែបើវាដឹងថាខ្លួនថាជាសត្វអីចឹងគឺជាការដឹងច្រឡំរបស់សត្វឯងហើយ គឺអវិជ្ជារបស់សត្វឯងហើយ ដូច្នេះផ្លូវដែលត្រឹមត្រូវរបស់សត្វច្រឡំថាមានខ្លួនរបស់សត្វនោះ គឺអវិជ្ជាហ្នឹងណាសត្វ។ ដឹងច្រឡំឬច្រឡំដឹង ប៉ុណ្ណឹងស្តាប់យល់ទេណាសត្វ? ដោះស្រាយបញ្ហារបស់សត្វឯងគឺដោះស្រាយបញ្ហាអវិជ្ជាគឺបញ្ហាច្រឡំទៅជាដឹងឬដឹងច្រឡំរបស់សត្វដឹងច្រឡំថាខ្លួនជាសត្វហ្នឹងណា មិនមែនព្រះពុទ្ធប្រៀនប្រដៅសត្វឯងអោយចេះធ្វើល្អចំពោះអ្នកដទៃនោះទេណាសត្វអវិជ្ជា។ តើសត្វអវិជ្ជាឯងយល់ទេត្រង់ហ្នឹងសត្វ? ប្រវែងផ្លូវដែលសត្វអវិជ្ជាឯងត្រូវដើរគឺវាលវដ្ដសង្សារវែងឆ្ងាយអនេកអានន្តណាស់ ហើយផ្លូវត្រូវដែលសត្វឯងត្រូវដើរសំគាល់អោយជាប់ក្នុងអារម្មណ៍គឺ អដ្ឋង្គិកមគ្គណាសត្វអវិជ្ជា គឺផ្តើមចេញដោយអង្គទីមួយគឺសម្មាទិដ្ឋិ គឺអត់អញក្នុងផ្លូវអារម្មណ៍ណាសត្វ អោយតែខុសអង្គទីមួយគឺអារម្មណ៍អញហើយ ធ្វើអីក៏ខុសដែរ គឺវាខុស វាខាត វាហិន វាហោចដល់សត្វអវិជ្ជាឯងហ្នឹងណាសត្វ តើសត្វអវិជ្ជាឯងស្តាបយល់ទេសត្វអវិជ្ជា? ព្រោះដឹងខ្លួនថាជាសត្វគឺដឹងច្រឡំទេ អីចឹងហើយបានជាព្រះពុទ្ធប្រាប់ផ្លូវត្រូវដើម្បីអោយសត្វធ្វើដំណើរអោយបានប្រយោជន៍មកសត្វច្រឡំថា អដ្ឋង្គិកមគ្គៈគឺជាផ្លូវត្រូវដែលសត្វត្រូវដើរ បើដើរផ្លូវមួយទៀតគឺផ្លូវអញ អត្តាគឺផ្លូវខុសហើយ នាំទុក្ខដល់សត្វហើយ ព្រោះវាជាផ្លូវខុស ផ្លូវខូច ផ្លូវខាតរលាយហិនហោចដល់សត្វហើយសត្វ។ ប៉ុណ្ណឹង តើសត្វអវិជ្ជាឯងស្តាប់យល់បានទេសត្វអវិជ្ជា។ ធ្វើល្អចំពោះគេព្រោះចិត្តសត្វឯងល្អ នោះគឺធ្វើល្អជាប្រយោជន៍ដល់ចិត្តសត្វឯងហើយ គិតអំពីសុខទុក្ខគេ នោះនឹងបានបញ្ញាយល់ចិត្តអ្នកដទៃដល់វិញ្ញាណសត្វឯងហ្នឹងណា មានប្រយោជន៍ទៅសត្វដទៃឯណាក្រៅអីខ្លួនសត្វឯង? សត្វគ្រប់គ្នាមានកម្មជារបស់ខ្លួន តើសត្វអវិជ្ជាឯងយល់បានទេសត្វ?
...more
View all episodesView all episodes
Download on the App Store

ពាក់កណ្ដាល ៥០០០ ព្រះវស្សាBy មេរៀនព្រះពុទ្ធ

  • 5
  • 5
  • 5
  • 5
  • 5

5

5 ratings


More shows like ពាក់កណ្ដាល ៥០០០ ព្រះវស្សា

View all
Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

109 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

12 Listeners

抖音热歌排行榜精选千首合辑|最好听热门歌单 by 煌煌星上兔

抖音热歌排行榜精选千首合辑|最好听热门歌单

44 Listeners

T.w留声机 by 电子止痛药

T.w留声机

4 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

9 Listeners

2024⇨2025全网超好听古风歌曲 ,越听越上头 by 月月小柚

2024⇨2025全网超好听古风歌曲 ,越听越上头

3 Listeners