Rean Ruos Podcast

Rean Ruos Podcast

Download on the App Store

Rean Ruos Podcast episodes

  • ផ្អាក ដើម្បីបន្ត

    រៀនរស់ផតខាស់បានចាប់ផ្តើមដំណើរការ តាំងពីពាក់កណ្តាលឆ្នាំ 2021 មកម្ល៉េះ ហើយក្នុងរយៈពេលជាងប្រាំឆ្នាំមកនេះ ខ្ញុំក៏បានផលិតជាង ២០០ វគ្គផងដែរ។ បើនិយាយត្រង់ទៅ ក្នុងដំណើរការងារនេះ ខ្លួនខ្ញុំក៏បានលូតលាស់ច្រើន ស្របជាមួយនឹងមិត្តអ្នកស្តាប់ផងដែរ។

    ក្នុងការលូតលាស់នេះ ខ្ញុំក៏សង្កេតឃើញការប្រែប្រួល និងការរកឃើញចំណងចំណូលចិត្តថ្មីមួយចំនួន ដូចជាការសរសេរនិពន្ធ និងការបង្រៀនជាដើម ដែលខ្ញុំចង់ដាក់ចិត្តពេញលេញទៅកាន់។ ការធ្វើផតខាស់ឥឡូវនេះដែរក៏ក្លាយជាសម្ពាយផ្លូវចិត្ត ដែលខ្ញុំត្រូវតែដកចេញពីខ្លួនមួយរយៈសិន ដើម្បីការងារដែលកាន់តែស្របនឹងបេះដូងខ្លួន និងដើម្បីការរៀនរស់ផងដែរ។

    ហើយខ្ញុំក៏អរគុណមិត្តរៀនរស់ទាំងអស់គ្នាផងដែរ ដែលតែងចូលរួមស្តាប់ និងគាំទ្រផតខាស់មួយនេះ។ ខ្ញុំតែងរីករាយ ក្នុងការឮការចែករំលែកពីដំណើរ និងជីវិតមិត្តទាំងអស់គ្នា។

    ប្រសិនបើអ្នកថ្មីសម្រាប់ផតខាស់នេះ ខ្ញុំក៏អញ្ជើញឱ្យចូលរួមស្តាប់តាំងពីវគ្គទីមួយមកដែរ។ អាចទៅតាម Apple Podcasts, Spotify, Youtube Music ឬ OneDigital ជាដើម ដែលបានបែងចែកច្បាស់ទៅតាមលំដាប់លំដោយ។

    ហើយមួយទៀតនោះ ខ្ញុំក៏អញ្ជើញឱ្យគ្នាយើងទាំងអស់ចូលរួមសិក្សា ទៅតាមស្នាដៃនិពន្ធ និងកម្មវិធីសិក្សានានាពីខាងរៀនរស់នៅពេលខាងមុខផងដែរ។

    អរគុណច្រើន ហើយដរាបណានៅរស់រាន រៀនរស់។

    __________________________

    📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos

    __________________________

    🎓 សម្រាប់វគ្គសិក្សាអំពីជំនាញជីវិត សូមចូលទៅកាន់៖ www.reanruos.com 

    10 min
  • ហេតុអ្វីការសម្រេចចិត្តឥឡូវពិបាកម្ល៉េះ?

    ពេលខ្លះការជ្រើសរើសពិបាក មិនមែនដោយសារគ្មានជម្រើសទេ ប៉ុន្តែដោយសារខ្លាចបាត់បង់ជម្រើស។ ធម្មតា បើជ្រើសរើសប្តេជ្ញានឹងមួយ យើងក៏ត្រូវលះបង់នឹងជម្រើសសេសសល់ផ្សេងទៀត។

    ហើយដោយសារតែខ្លាចជ្រើសរើសខុស ស្តាយនឹងជម្រើសនានា យើងក៏៎នៅតែមិនជ្រើសរើស។ ដោយខ្លាចការជ្រើសរើស យើងក៏បាត់បង់ភាពច្បាស់លាស់ និងភាពប្រាកដប្រជាទៅវិញ។

    ធ្វើយ៉ាងណាជាមួយនឹងជម្រើសខ្លួន? សម្រេចចិត្តយ៉ាងណាទើបល្អ? តស់ ស្តាប់វគ្គនេះ ដើម្បីយល់ដឹងបន្ថែម។

    __________________________

    📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos

    __________________________

    🎓 សម្រាប់វគ្គសិក្សាអំពីជំនាញជីវិត សូមចូលទៅកាន់៖ www.reanruos.com 

    32 min
  • អ៊ីនធឺណិតស៊ីខួរ សម័យ Brain Rot

    អ្នកធ្លាប់បើកទូរស័ព្ទ រួចភ្លេចថាចង់ធ្វើអ្វីអត់?

    នោះមិនមែនជារឿងតូចទេ។ វាអាចជា Brain Rot — ស្ថានភាពដែលខួរក្បាលរបស់យើងចាប់ផ្តើមបាត់បងសមត្ថភាព ធ្វើមុខងារដែលវាគួរពូកែទៅលើ។ កត្តានេះកើតឡើងដោយសារការមានទម្លាប់មើលតែមាតិកាខ្លីៗ ការឆ្លាស់សកម្មភាពញឹកញាប់ពេក  និងការពឹងពាក់ទៅលើបច្ចេកវិទ្យាជ្រុលក្នុងការគិតឱ្យយើង។

    នៅក្នុងវគ្គនេះ យើងនិយាយអំពី៖

    • Brain Rot ជាអ្វី ហើយវាកើតឡើងយ៉ាងដូចម្តេច?
    • ហេតុអ្វីការប្តូរសកម្មភាពញឹកញាប់ពេកធ្វើឱ្យយើងអស់កម្លាំងទាំងមិនដឹងខ្លួន?
    • ភាពខុសគ្នារវាង ប្រើបច្ចេកវិទ្យា និង ត្រូវបានបច្ចេកវិទ្យាប្រើ
    • របៀបការពារសមត្ថភាពខួរក្បាលខ្លួន និងហ្វឹកហាត់វាឱ្យនៅចេះគិតបានល្អ
    • អ៊ីនធឺណិតជាឧបករណ៍ — មិនមែនជាម្ចាស់របស់យើងទេ។ យើងត្រូវប្រើវា មិនមែនឱ្យវាប្រើយើងឡើយ។

      តស់ ចូលរួមស្តាប់វគ្គថ្មីនេះ ហើយចាប់ផ្តើមគិតជាខ្លួនឯងម្តងទៀត។

      __________________________

      📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos

      __________________________

      🎓 សម្រាប់វគ្គសិក្សាអំពីជំនាញជីវិត សូមចូលទៅកាន់៖ www.reanruos.com 

      19 min
    • យូរទៅលែងចេះគិតដោយខ្លួនឯង?

      ក្នុងវគ្គនេះ យើងពិភាក្សាអំពីឥទ្ធិពលនៃការប្រើប្រាស់បណ្តាញសង្គម មកលើការគិតរបស់យើង។ ទម្លាប់តែស្តាប់ពីគំនិតអ្នកដទៃ រហូតដល់តែលែងចេះគិតដោយខ្លួនឯង និងមានភាពក្លាហានក្នុងការបញ្ចេញមតិផ្ទាល់ខ្លួន។

      កុំនិយាយដល់ "Critical Thinking" ប៉ុន្តែសូម្បីតែខ្លួនគិតអ្វី ក៏យើងមួយចំនួនលែងដឹងដែរ។ យូរទៅ ដល់ថ្នាក់សូម្បីតែមើលវីដេអូណាមួយហើយ យើងមើលទៅលើការចែករំលែក (Comment) ពីអ្នកដទៃ ដើម្បីដឹងថាគួរមានមតិបែបណាទៅលើមាតិកាមួយនេះ? ការគិតខ្ញុំយ៉ាងណាគឺមិនសំខាន់ឡើយ ប៉ុន្តែអ្វីដែលសំខាន់គឺអ្វីដែលមនុស្សទូទៅគិត។ ជាពិសេស ការគិតដែលមានអ្នកចូលចិត្តច្រើនជាងគេ។ ទេ កុំបែបនេះអី។ គួរណារៀនគិតដោយខ្លួនឯងឡើងវិញ។

      មេរៀនគោលនៃវគ្គនេះ៖

      • របៀបបណ្តាញសង្គមដឹងនាំការគិតយើង ទាំងមិនដឹងខ្លួន

      • បញ្ហានៃការជឿអ្នកដទៃ ច្រើនជាការជឿខ្លួនឯង

      • របៀបបង្កើតឯករាជ្យភាព មកលើការគិតរបស់ខ្លួន ក្នុងពិភពលោកឌីជីថល

        វគ្គនេះនឹងជួយអ្នកឆ្លុះបញ្ចាំងឱ្យស៊ីជម្រៅ ទៅលើសមត្ថភាពនៃការគិតត្រិះរិះ និងការយល់ពីខ្លួនឯង។ តស់ ស្តាប់ទាំងអស់គ្នា ដើម្បីឈ្វេងយល់បន្ថែម។

        __________________________

        📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos

        __________________________

        🎓 សម្រាប់វគ្គសិក្សាអំពីជំនាញជីវិត សូមចូលទៅកាន់៖ www.reanruos.com 

        36 min
      • អារម្មណ៍កក់ក្តៅរម្លាយភាពឯកោ

        ចូលឆ្នាំទៅស្រុក។ ទៅតាមការឱ្យតម្លៃរបស់ខ្មែរក្នុងវេលាបុណ្យប្រពៃណីមួយនេះ យើងតែងឱ្យតម្លៃទៅលើការជួបជុំគ្នា ជាមួយនឹងគ្រួសារសាច់ញាតិ និងមនុស្សជាទីស្រលាញ់ ព្រោះវាជាអ្វីដែលផ្តល់ភាពកក់ក្តៅមកកាន់ជីវិតយើង។

        ប៉ុន្តែពេលខ្លះ ជួបមិនដឹងនិយាយអ្វី។ មិនមែនមិនចង់បង្កើតទំនាក់ទំនងទេ ប៉ុន្តែគ្រាន់តែមិនដឹងថាគួរចាប់ផ្តើមពីត្រង់ណា។ ហើយការសន្ទនា និងការទំនាក់ទំនងនេះហើយគឺជាប្រធានបទរបស់យើងនៅក្នុងថ្ងៃនេះ ព្រោះទំនាក់ទំនងគឺពិតជាចាំបាច់ សម្រាប់យើងជាមនុស្សម្នាក់នៅក្នុងសង្គម។ ជាមួយនឹងការប្រាស្រ័យទាក់ទងត្រឹមត្រូវ ភាពស្និតស្នាល និងភាពកក់ក្តៅក៏មានឡើង ហើយជាមួយនឹងអារម្មណ៍បែបនេះ រាល់កង្វល់ និងអារម្មណ៍ឯកោនានាក៏ត្រូវបានរម្លាយបាត់អស់។

        តស់ ចូលរួមស្តាប់ទាំងអស់គ្នា សម្រាប់ការអភិវឌ្ឍសមត្ថភាពខ្លួន ក្នុងការបង្កើតទំនាក់ទំនងជាមួយនឹងមនុស្សជាទីស្រលាញ់។

        សុខសប្បាយ កក់ក្តៅ និងត្រជាក់ត្រជំក្នុងថ្ងៃចូលឆ្នាំខ្មែរនេះទាំងអស់គ្នា។

        __________________________

        📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos

        __________________________

        🎓 សម្រាប់វគ្គសិក្សាអំពីជំនាញជីវិត សូមចូលទៅកាន់៖ www.reanruos.com 

        32 min
      • ក្រៅកែវភ្នែកអ្នកដទៃ តើខ្ញុំជានរណា?

        ក្នុងវគ្គនេះ យើងនឹងពិភាក្សាអំពីភាពជាខ្លួនឯង និងឥទ្ធិពលរបស់បណ្តាញសង្គមមកលើការយល់ឃើញរបស់យើងមកលើខ្លួនឯង។

        ជាជាងឈ្វេងយល់ពីខ្លួនឯង ជាមួយនឹងការចង់ដឹងចង់យល់ យើងជាច្រើនបែបជាគេចវេសពីការពិត ដើម្បីអាចរត់ទៅតាមអ្វីដែលកំពុងល្បី នៅលើបណ្តាញសង្គមទៅវិញ។

        យើងនឹងនិយាយយ៉ាងស៊ីជម្រៅ ទៅលើគំនិត "ស្វែងរកខ្លួនឯង" ដែលពេញនិយមយ៉ាងខ្លាំងជាមួយយុវជនសម័យនេះ។ ប៉ុន្តែជាជាងជួយផ្តល់ជាការយល់ឃើញ ការគិតបែបនេះក៏បែបជាអាចធ្វើឱ្យយើងកាន់តែវង្វេងក៏ថាបាន។

        ចំណុចសំខាន់ៗពីវគ្គនេះ៖

        • ឥទ្ធិពលនៃបណ្តាញសង្គម ទៅលើដំណើរយើងទៅកាន់ការស្គាល់ខ្លួនឯង

        • សម្ពាធក្នុងការរស់ដោយសម្តែងឱ្យអ្នកដទៃមើល ជាជាងរស់ជាខ្លួនឯងពិតមែន

        • ភាពស្មោះត្រង់ជាមួយនឹងខ្លួនឯង និងការអាចទទួលយកខ្លួនឯងពេញលេញ

          វគ្គនេះនឹងអញ្ជើញអ្នក ក្នុងការចូលរួមគិត និងឆ្លុះបញ្ចាំង ទៅលើថាខ្លួនយើងពិតមែនជាមនុស្សបែបណា។

          __________________________

          📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos

          __________________________

          🎓 សម្រាប់វគ្គសិក្សាអំពីជំនាញជីវិត សូមចូលទៅកាន់៖ www.reanruos.com 

          38 min
        • ប្រកួតប្រជែង ដើម្បីអ្វី?

          ក្នុងវគ្គនេះ យើងពិភាក្សាអំពីសម្ពាធ ដែលយើងជាច្រើនមាន ទៅលើភាពជោគជ័យ និងការប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃឥតឈប់ឈរ។

          មិនថាបានសម្រេចរឿងច្រើនយ៉ាងណាក៏ដោយ យើងក៏អាចនៅតែមានអារម្មណ៍ថាខ្លួនមិនគ្រប់គ្រាន់ ព្រោះនៅលើបណ្តាញសង្គម យើងតែងតែឃើញមនុស្សម្នាក់ផ្សេង ដែលស្អាត និងជោគជ័យជាងយើង។ ដូចពាក្យសុភាសិតថា៖ "ភ្នំមួយខ្ពស់ តែងតែមានភ្នំមួយទៀតដែលកាន់តែខ្ពស់"។

          ក្នុងកិច្ចពិភាក្សានេះ យើងបាននិយាយអំពីសារៈសំខាន់នៃការផ្តោតអារម្មណ៍លើគោលបំណងពិតរបស់ខ្លួន ជាជាងរត់តែទៅតាមអ្វីដែលល្បី ឬឡូយ ទៅតាមភាពអ៊ូអររបស់សង្គម។

          ចំណុចសំខាន់ៗក្នុងវគ្គនេះរួមមាន៖

          • ការយល់ដឹងពីមូលហេតុ ដែលយើងប្រៀបធៀបខ្លួនជាមួយអ្នកដទៃជានិច្ច

          • ផលវិបត្តិនៃការប្រៀបធៀប និងការធ្វើជម្រើសទៅតាមភាពភ័យខ្លាច
          • ការចេះទទួលស្គាល់ និងទទួលយកខ្លួនឯង
          • ការបង្កើតតុល្យភាព រវាងការខិតខំ និងការថែទាំងខ្លួនឯង
          • វគ្គនេះផ្តល់ជូននូវការពិភាក្សាដ៏ស៊ីជម្រៅ និងចាក់ដោត សម្រាប់អ្នកដែលមានសម្ពាធយ៉ាងខ្លាំងក្លា ទៅលើភាពជោគជ័យ និងការប្រៀបធៀប។

            _________________________

            📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos

            __________________________

            🎓 សម្រាប់វគ្គសិក្សាអំពីជំនាញជីវិត សូមចូលទៅកាន់៖ www.reanruos.com 

            31 min
          • នៅតែជាប់គាំ មិនថាខិតខំយ៉ាងណា?

            ស្វាគមន៍មកកាន់រដូវកាលថ្មីនៃ "រៀនរស់ផតខាស់" ហើយក្នុងវគ្គនេះដែរ យើងមានការចូលរួមដោយក្រុមការងារម្នាក់ពីរៀនរស់ ឈ្មោះ ប៉ាយ៊ាំ ដែលយើងសន្ទនាពីអារម្មណ៍ជាប់គាំងនៅមួយកន្លែង ដែលយុវជនជាច្រើនជួបប្រទះ។

            ពេលខ្លះ មិនមែនដោយសារខ្ជិលច្រអូសនោះទេ។ ខំដែរ ប៉ុន្តែនៅតែមិនទៅមុខ។ មិនថាខិតខំយ៉ាងណា ក៏ដូចជាមិនមានផលអ្វីថ្មីសោះ។ នៅក្នុងពិភពលោកដែលមានការប្រកួតប្រជែងយ៉ាងខ្លាំងក្លា និងសម្ពាធពីការប្រៀបធៀបយ៉ាងធ្ងន់ធ្ងរ វាងាយស្រួលណាស់ ដែលយើងអាចបាត់បង់ទំនុកចិត្តមកលើខ្លួនឯង និងមានអារម្មណ៍ទន់ខ្សោយ ដោយសារបានឃើញមនុស្សនានានារត់ទៅមុខបានយ៉ាងលឿន លើកលែងតែខ្លួនយើងម្នាក់។

            ក្នុងការសន្ទនានេះ យើងនឹងចូលកាន់តែជ្រៅទៅលើអារម្មណ៍មួយនេះ។ យើងនឹងឈ្វេងយល់ពី៖

            • មូលហេតុដែលយើងជាច្រើនមានអារម្មណ៍ជាប់គាំង
            • សម្ពាធពីខាងក្រៅ ដែលធ្វើឱ្យយើងមើលមិនឃើញការលូតលាស់ដែលខ្លួនបានឆ្លងកាត់
            • ការបាត់បង់កម្លាំងចិត្ត និងទំនុកចិត្ត ដោយសារការប្រៀបធៀប
            • តើជំហានទៅមុខមានរូបរាងបែបណា?
            • វិធីក្នុងការស្វែងរកផ្លូវចេញពីតំបន់ចុះអ័ព្ទ ដែលយើងបានវង្វេង និងគាំក្នុងហ្នឹងយូរហើយ
            • ការមានអារម្មណ៍ជាប់គាំង មិនមានន័យថាខ្លួនបរាជ័យនោះឡើយ។ វាគ្រាន់តែមានន័យថា យើងស្ថិតនៅក្នុងរដូវកាលនៃការផ្លាស់ប្តូរមួយ ដែលតម្រូវឱ្យយើងពន្យឺតខ្លួន ដើម្បីយល់ពីខ្លួនឯង និងពិភពលោកកាន់តែប្រសើរ ដូចនោះយើងអាចជ្រើសរើសទិសដៅ សម្រាប់ដំណើរជីវិត កាន់តែប្រសើរ។

              វគ្គនេះគឺជាទីតាំងមួយ សម្រាប់យល់ និងឆ្លុះបញ្ចាំងពីអារម្មណ៍ជាប់គាំងបែបនេះ។ វាជាការសន្ទនាសម្រាប់អ្នករាល់គ្នា ដែលកំពុងតែព្យាយាមខិតខំខ្លាំងណាស់ ប៉ុន្តែនៅតែមានអារម្មណ៍ថាខ្លួននៅនឹងថ្កល់មួយកន្លែងដដែរ។

              __________________________

              📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos

              __________________________

              🎓 សម្រាប់វគ្គសិក្សាអំពីជំនាញជីវិត សូមចូលទៅកាន់៖ www.reanruos.com 

              35 min
            • បារម្ភបានអី?

              មួយថ្ងៃៗ មិនខ្វះទេ រឿងដែលយើងបារម្ភ។ សូម្បីតែអត់ ក៏ចិត្តយើងចេះតែផលិតការបារម្ភថ្មីៗ សម្រាប់យើងផងដែរ។ ប៉ុន្តែ បារម្ភបានអ្វីមកវិញ? តើមានពេលណា ដែលការបារម្ភ ធ្វើឱ្យរឿងមួយកាន់តែប្រសើរដែរឬអត់? អត់ទេ។ ដូចនោះកុំអី។

              ដើម្បីកាត់បន្ថយការបារម្ភ រៀនវែកញែកឱ្យបានច្បាស់លាស់ថា តើរឿងណាដែលយើងអាចគ្រប់គ្រងបាន ហើយណាវិញមិន? បើមិនអាចគ្រប់គ្រងបានទេ ខំខ្វល់ខ្វាយយ៉ាងណាក៏នៅតែប៉ុនហ្នឹង។ បើអាចវិញ នៅបារម្ភធ្វើអី្វទៀត? ទៅគ្រប់គ្រងវាទៅ។ តាមពិតទៅគឺបែបនេះ។ គ្មានទេ រឿងដែលយើងគួរបារម្ភ។ ជាមួយនឹងការយល់ឃើញ និងការផ្តោតអារម្មណ៍ត្រឹមត្រូវ ចិត្តយើងក៏កាន់តែធូរ ពីសម្ភាធចិត្តដូច្នេះ។

              តស់ ចូលរួមស្តាប់ ដើម្បីយល់បន្ថែមពីគំនិតនេះ។

              __________________________

              🌿 កម្មវិធីសិក្សា "ពង្រឹងចិត្ត" (Stoicism)

               

              ចិត្តរឹងមាំមិនមែនជាទេពកុសល ដែលយើងកើតមកជាមួយទេ វាជាសមត្ថភាពដែលអាច ហ្វឹកហាត់ និងកសាងឡើងបាន ដូចសាច់ដុំមួយដែរ។ Stoicism មិនមែនត្រឹមតែជាទស្សនវិជ្ជា វាជាបច្ចេកទេសក្នុងការហ្វឹកចិត្តឱ្យមាន ភាពរឹងមាំ ស្ងប់ស្ងាត់ និងផ្តោតអារម្មណ៍ល្អ។

              ក្នុងពិភពពោរពេញដោយសម្ពាធ ការរំខាន និងភាពអ៊ូអរ ចិត្តរឹងមាំគឺជាឧបករណ៌សំខាន់បំផុតរបស់យើង។ បើគ្មានជំហរចិត្ត យើងងាយបក់បោកទៅតាមព្រឹត្តិការណ៍ជីវិត។ Stoicism ណែនាំឱ្យយើងត្រឡប់ទៅរក កម្លាំងពីខាងក្នុង ដែលយើងមានស្រាប់ ដើម្បីប្រឈមមុខនឹងឧបសគ្គដោយ ក្លាហាន និងរឹងមាំ។

              សូមទាក់ទងមក t.me/reanruoskh សម្រាប់ព័ត៌មានបន្ថែម អំពីវគ្គសិក្សា “ពង្រឹងចិត្ត” 

              __________________________

              📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos

              11 min
            • គិតម៉េច អារម្មណ៍អញ្ចឹង

              បើចង់គ្រប់គ្រងអារម្មណ៍ ចូរចាប់ផ្តើមជាមួយនឹងការគិត ព្រោះទស្សនៈយើងនេះហើយដែលកំណត់អារម្មណ៍យើង។ គិតយ៉ាងម៉េច អារម្មណ៍គឺអញ្ចឹង។

              ដូចទស្សនវិទូ Epictetus ណែនាំថា "បញ្ហាមិនមែនជាអ្វីដែលកើតឡើង ប៉ុន្តែមតិយើងទៅលើអ្វីដែលកើតឡើងទៅវិញទេ"។ អាចថា រឿងមួយល្អឬមិនល្អ ទៅតាមការគិតយើង។ ហើយបើយើងគិតថាមិនល្អ អារម្មណ៍យើងក៏មិនល្អដូចគ្នាដែរ។ ទស្សនៈយើងនេះហើយ ដែលបង្កឱ្យយើងមានអារម្មណ៍បែបនោះ។

              ប្រសិនបើយើងមានមតិ ការរំពឹងទុក និងការខ្វល់ខ្វាយទៅលើរឿងច្រើនយ៉ាង អារម្មណ៍យើងក៏ងាយនឹងប៉ះទង្គិចដូចគ្នាដែរ។  គួរណាឈ្វេងយល់ពីផ្នត់គំនិត ការគិតស្វ័យប្រវិត្ត និងជំនឿនានា ដែលយើងមាន ព្រោះមិនមែនគ្រប់យ៉ាងសុទ្ធតែចាំបាច់ ហើយមិនមែនគ្រប់យ៉ាងសុទ្ធពិតនោះទេ។

              តស់ ចូលររួមស្តាប់វគ្គនេះ ដើម្បីឈ្វេងយល់ពីទំនាក់ទំនងរវាងការគិត និងអារម្មណ៍របស់យើង។

              __________________________

              🌿 កម្មវិធីសិក្សា "ពង្រឹងចិត្ត" (Stoicism)

               

              ចិត្តរឹងមាំមិនមែនជាទេពកុសល ដែលយើងកើតមកជាមួយទេ វាជាសមត្ថភាពដែលអាច ហ្វឹកហាត់ និងកសាងឡើងបាន ដូចសាច់ដុំមួយដែរ។ Stoicism មិនមែនត្រឹមតែជាទស្សនវិជ្ជា វាជាបច្ចេកទេសក្នុងការហ្វឹកចិត្តឱ្យមាន ភាពរឹងមាំ ស្ងប់ស្ងាត់ និងផ្តោតអារម្មណ៍ល្អ។

              ក្នុងពិភពពោរពេញដោយសម្ពាធ ការរំខាន និងភាពអ៊ូអរ ចិត្តរឹងមាំគឺជាឧបករណ៌សំខាន់បំផុតរបស់យើង។ បើគ្មានជំហរចិត្ត យើងងាយបក់បោកទៅតាមព្រឹត្តិការណ៍ជីវិត។ Stoicism ណែនាំឱ្យយើងត្រឡប់ទៅរក កម្លាំងពីខាងក្នុង ដែលយើងមានស្រាប់ ដើម្បីប្រឈមមុខនឹងឧបសគ្គដោយ ក្លាហាន និងរឹងមាំ។

              សូមទាក់ទងមក t.me/reanruoskh សម្រាប់ព័ត៌មានបន្ថែម អំពីវគ្គសិក្សា “ពង្រឹងចិត្ត” 

              __________________________

              📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos

              10 min

            About Rean Ruos Podcast

            From the publisher's feed

            សូមស្វាគមន៍មកកាន់ Rean Ruos Podcast (រៀនរស់ផតខាស់) ដែលផ្តោតទៅលើការអប់រំជីវិត។ ដើម្បីជួយអ្នកបិទគម្លាតរវាងសាលានិងជីវិតជាក់ស្តែង ពុទ្ធិនឹងចែករំលែកទាក់ទងពីចំណេះដឹងចាំបាច់ ដែលសាលាជាច្រើនភ្លេចបង្រៀន ដូចជាភាពរីករាយ ភាពរឹងមាំ ភាពអត់ធ្មត់ ភាពច្នៃប្រឌិត ផលិតភាព...។ល។ តស់ចូលរួមស្តាប់ទាំងអស់គ្នា ដើម្បីស្វែងយល់ពីមធ្យោបាយនិងវិធីសាស្រ្តសម្រាប់ដឹកនាំជីវិតមួយដែលពោរពេញទៅដោយការរីកចម្រើន ហើយដរាបណានៅរស់រៀន រៀនរស់​។

            More shows like Rean Ruos Podcast

            ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

            ឯកសារប្រវត្តិសាស្ត្រខ្មែរ

            14 Listeners

            Kou Sopheap's Podcast by Kou Sopheap

            Kou Sopheap's Podcast

            108 Listeners

            វិភាគរឿងសាមកុក by Hout Sengkea

            វិភាគរឿងសាមកុក

            3 Listeners

            ទស្សនៈខ្ញុំគេ by ហួត សេងគៀ

            ទស្សនៈខ្ញុំគេ

            9 Listeners

            总有那么一首歌|可以触动你的心 by _叶蓁蓁

            总有那么一首歌|可以触动你的心

            13 Listeners

            依首良音(流行二) by 良依之约

            依首良音(流行二)

            3 Listeners

            2024火爆全网流行热歌| 热门音乐歌曲推荐 by 煌煌星上兔

            2024火爆全网流行热歌| 热门音乐歌曲推荐

            24 Listeners

            单曲纯音乐(Single pure music) by 平凡的咖啡音乐

            单曲纯音乐(Single pure music)

            24 Listeners

            2024⇨2025全网超好听古风歌曲 ,越听越上头 by 月月小柚

            2024⇨2025全网超好听古风歌曲 ,越听越上头

            6 Listeners

            2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

            2024 -2025抖音快手播放量破亿爆火音乐歌曲

            14 Listeners

            គំនិតប្រសើរ by Pu_Kim

            គំនិតប្រសើរ

            0 Listeners

            T.w留声机 by 电子止痛药

            T.w留声机

            7 Listeners

            2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

            2025神级翻唱音乐|全网播放过亿|热门音乐

            5 Listeners

            2024-2025爆火热门歌曲精选|超好听无损歌曲 by 年少春衫_薄

            2024-2025爆火热门歌曲精选|超好听无损歌曲

            4 Listeners

            2025高音质音乐歌曲大全 | 车载音乐休闲音乐 by 月月小柚

            2025高音质音乐歌曲大全 | 车载音乐休闲音乐

            1 Listeners