Rean Ruos Podcast

Rean Ruos Podcast

Download on the App Store

Rean Ruos Podcast episodes

  • ដំណើរទាំង ២ ក្នុងជីវិត
    រាល់នាទី យើងធ្វើដំណើរពីរនេះនៅក្នុងជីវិត៖ ដំណើរខាងក្រៅ និងដំណើរខាងក្នុង។ មួយជាអ្វីដែលកើតឡើងនៅខាងក្រៅ ហើយមួយទៀតជាអ្វីកើតឡើងនៅខាងក្នុង។ នេះហើយបានជារឿងដូចគ្នាអាចយល់ខុស ដោយមនុស្សពីរអ្នក។
     
    ក្នុងការសិក្សាពីខ្លួនឯង យើងគួរណាតែយល់ពីដំណើរខាងក្នុងយើង។ ទៅតាមអ្វីកើតឡើង តើអ្នកមានអារម្មណ៍យ៉ាងណា? គិតយ៉ាងណា? យល់ឃើញអ្វីដែរ? ដល់តែយើងធ្វើដូច្នោះ ទើបយើងអាចយល់ពីបទពិសោធន៍ជីវិតខ្លួន នៅក្នុងពិលោកនេះ។
     
    តស់ ស្តាប់វគ្គនេះ ដើម្បីយល់ពីទ្រឹស្តីមួយនេះ សម្រាប់ការយល់ពីខ្លួនឯង។
     

    __________________________

    📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos

    __________________________

    🎓 កម្មវិធីសិក្សា "រៀនអាន"

    ប្រសិនបើចំណេះជាអំណាច ការចេះអានជាមហាអំណាច។ ពេលដែលយើងចេះអាន នេះហាក់បីដូចជាមានកូនសោរពិសេសមួយដែលអាចបើករាល់ហិបកំណប់នៃចំណេះបាន ដែលមាននៅក្នុងសៀវភៅនីមួយៗ។

    យើងអាចទិញសៀវភៅបាន ប៉ុន្តែយើងមិនអាចទិញចំណេះបានឡើយ ព្រោះយើងត្រូវការចំណាយពេលអានទាំងនោះ។ បញ្ហានោះគឺអ្នកអាចខំអានហើយ នៅតែមិនចប់។ ហើយបើចប់វិញនោះ បែរទៅជាមិនចាំ និងមិនយល់ទៅវិញ។ តើធ្វើយ៉ាងណាទៅទើបអានបានលទ្ធផលល្អពីការអាន?

    ក្នុងកម្មវិធីរៀនអាននេះ អ្នកនឹងសិក្សាទៅលើវិធីអានត្រឹមត្រូវ ដូចនេះអ្នកនឹងអាន៖ អានជាប់លាប់ អានបានលឿន ចងចាំបានល្អ ចេះយកមកអនុវត្តក្នុងជីវិតជាក់ស្តែង និងជាពិសេសកសាងបញ្ញាឱ្យគិតបានវាងវៃ។

    កម្មវិធីនេះមាននូវ 34 មេរៀនដែលអ្នកអាចរៀនទៅតាមពេលទំនេរបាន។

    📚 ដើម្បីចុះឈ្មោះរៀនកម្មវិធីរៀនអាន សូមទាក់ទងតាមហ្វេសបុកផ្ទាល់ ឬ Telegram www.t.me/reanruoskh

    7 min
  • ស្គាល់ខ្លួនឯង ដោយសរសេរ
    ការសរសេរជាការទទួលយកខ្លួនឯង។ ការកាន់ប៊ិចប្រៀបដូចជាការបើកត្រចៀក ត្រៀមនឹងស្តាប់ខ្លួនឯងអញ្ចឹង។ វាដូចជាការប្រាប់ខ្លួនឯងថា "ខ្ញុំនៅទីនេះ និងរួចរាល់សម្រាប់អ្នក"។ ដល់តែផ្ចង់សតិមកខ្លួនឯងដូច្នេះ ទើបយើងអាចយល់។
     
    ឈប់ស្វែងរកខ្លួនឯង ដោយទៅរកឯណាឆ្ងាយ ប៉ុន្តែបង្ហាញមុខលើសន្លឹកសៀវភៅទៅ ព្រោះការសរសេរឆ្លុះបញ្ចាំងជាការអានពីខ្លួនឯងហើយ។ រៀនចាប់អារម្មណ៍ពីការគិត និងអារម្មណ៍ដែលខ្លួនមាន ទៅតាមការសរសេរ ព្រោះទាំងនោះជាតម្រុយនៃបុគ្គលិកលក្ខណៈរបស់អ្នក។
     
    តស់ ស្តាប់ទាំងអស់គ្នាដើម្បីយល់ពីតម្លៃនៃការសរសេរ សម្រាប់ការស្គាល់ និងទទួលយកខ្លួនឯង។
     

    __________________________

    📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos

    __________________________

    🎓 កម្មវិធីសិក្សា "រៀនអាន"

    ប្រសិនបើចំណេះជាអំណាច ការចេះអានជាមហាអំណាច។ ពេលដែលយើងចេះអាន នេះហាក់បីដូចជាមានកូនសោរពិសេសមួយដែលអាចបើករាល់ហិបកំណប់នៃចំណេះបាន ដែលមាននៅក្នុងសៀវភៅនីមួយៗ។

    យើងអាចទិញសៀវភៅបាន ប៉ុន្តែយើងមិនអាចទិញចំណេះបានឡើយ ព្រោះយើងត្រូវការចំណាយពេលអានទាំងនោះ។ បញ្ហានោះគឺអ្នកអាចខំអានហើយ នៅតែមិនចប់។ ហើយបើចប់វិញនោះ បែរទៅជាមិនចាំ និងមិនយល់ទៅវិញ។ តើធ្វើយ៉ាងណាទៅទើបអានបានលទ្ធផលល្អពីការអាន?

    ក្នុងកម្មវិធីរៀនអាននេះ អ្នកនឹងសិក្សាទៅលើវិធីអានត្រឹមត្រូវ ដូចនេះអ្នកនឹងអាន៖ អានជាប់លាប់ អានបានលឿន ចងចាំបានល្អ ចេះយកមកអនុវត្តក្នុងជីវិតជាក់ស្តែង និងជាពិសេសកសាងបញ្ញាឱ្យគិតបានវាងវៃ។

    កម្មវិធីនេះមាននូវ 34 មេរៀនដែលអ្នកអាចរៀនទៅតាមពេលទំនេរបាន។

    📚 ដើម្បីចុះឈ្មោះរៀនកម្មវិធីរៀនអាន សូមទាក់ទងតាមហ្វេសបុកផ្ទាល់ ឬ Telegram www.t.me/reanruoskh

    9 min
  • មានចំណេះ តែខ្សោយគំនិត
    គេសួរថា ចេះឬអត៉? ចេះ។ ហើយគិតយ៉ាងណាដែរ? គាំង។ រងនឹងអ្វីនិយាយមិនចេញ។ នេះគឺព្រោះតែបញ្ញាកើតចេញពីការគិតទៅលើអ្វីដែលខ្លួនបានរៀន មិនមែនគ្រាន់តែចងចាំនោះទេ។ បើយើងរៀនទាំងមិនគិត យើងនៅតែមិនចេះគិត មិនថាយើងដឹងច្រើនយ៉ាងណា។
     
    បើគិតទៅ ចំណេះគឺដូចជាកូនសោ សម្រាប់បញ្ហាជាក់លាក់ណាមួយអញ្ចឹង។ ការដឹងចម្លើយ ជួយយើងដោះស្រាយបញ្ហានោះ។ ប៉ុន្តែជាក់ស្តែង ក្នុងជីវិត យើងមិនអាចខិតខំរកចម្លើយពីសៀវភៅ រៀងរាល់ពេលជួបឧបសគ្គនោះទេ។ ហើយណាមួយទៀត បរិបទនៃអ្វីដែលយើងជួបប្រទះ ក៏អាចនឹងខុសពីមនុស្សម្នាផ្សេងៗផងដែរ។ ដូចនេះយើងត្រូវតែចេះគិតដោយខ្លនឯង ដែលជាការចេះបង្កើតកូនសោដោយខ្លួនឯង។
     
    ក្នុងការរៀន គួរណាតែឱ្យតម្លៃទៅលើការគិត ព្រោះដល់តែយើងរៀនទាំងគិត ទើបយើងចេះគិត។ ហើយសង្គមសព្វថ្ងៃនេះក៏ឱ្យតម្លៃលើអ្នកចេះគិត និងអ្នកដែលមានភាពច្នៃប្រឌិតកាន់តែច្រើនផងដែរ។ ដូច្នេះ ចូរអភិវឌ្ឍសមត្ថភាពគិត។ ហើយវិធីមួយនោះជាការសរសេរដើម្បីគិត។
     
    __________________________
     
    📚 សម្រាប់ការកក់សៀវភៅ "ពីគិតច្រើន ទៅចម្រើនគំនិត៖ អភិវឌ្ឍការគិតដោយសរសេរ" សូមឆាតមកផ្ទាល់ ឬក៏ទាក់ទងតាម Telegram ជាមួយនឹងលេខមួយនេះ៖ 010662013

     

    __________________________

    📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos

    __________________________

    🎓 កម្មវិធីសិក្សា "រៀនអាន"

    ប្រសិនបើចំណេះជាអំណាច ការចេះអានជាមហាអំណាច។ ពេលដែលយើងចេះអាន នេះហាក់បីដូចជាមានកូនសោរពិសេសមួយដែលអាចបើករាល់ហិបកំណប់នៃចំណេះបាន ដែលមាននៅក្នុងសៀវភៅនីមួយៗ។

    យើងអាចទិញសៀវភៅបាន ប៉ុន្តែយើងមិនអាចទិញចំណេះបានឡើយ ព្រោះយើងត្រូវការចំណាយពេលអានទាំងនោះ។ បញ្ហានោះគឺអ្នកអាចខំអានហើយ នៅតែមិនចប់។ ហើយបើចប់វិញនោះ បែរទៅជាមិនចាំ និងមិនយល់ទៅវិញ។ តើធ្វើយ៉ាងណាទៅទើបអានបានលទ្ធផលល្អពីការអាន?

    ក្នុងកម្មវិធីរៀនអាននេះ អ្នកនឹងសិក្សាទៅលើវិធីអានត្រឹមត្រូវ ដូចនេះអ្នកនឹងអាន៖ អានជាប់លាប់ អានបានលឿន ចងចាំបានល្អ ចេះយកមកអនុវត្តក្នុងជីវិតជាក់ស្តែង និងជាពិសេសកសាងបញ្ញាឱ្យគិតបានវាងវៃ។

    កម្មវិធីនេះមាននូវ 34 មេរៀនដែលអ្នកអាចរៀនទៅតាមពេលទំនេរបាន។

    📚 ដើម្បីចុះឈ្មោះរៀនកម្មវិធីរៀនអាន សូមទាក់ទងតាមហ្វេសបុកផ្ទាល់ ឬ Telegram www.t.me/reanruoskh

    9 min
  • ណែនលើសន្លឹក ជាជាងណែនក្នុងចិត្ត

    បើចិត្តអ្នកជាបន្ទប់មួយនោះ តើបន្ទប់នោះមានសភាពបែបណាដែរ? តើណែន ឬទូលាយ? រៀបរយ ឬក៏រញ៉េរញ៉ៃ? គួរណាមើលឱ្យច្បាស់ពីសភាពជាក់ស្តែង ព្រោះទៅណាមកណា យើងតែងយកបន្ទប់នេះមកតាមជានិច្ច។

    ជាញឹកញាប់ យើងតែផ្ទុករឿងជាច្រើនក្នុងចិត្ត ហើយដោយដូច្នេះហេតុអ្វីមិនណែន តានតឹង និងគិតអ្វីមិនចេញ? ដោយរក្សារឿងច្រើនក្នុងចិត្ត ទាំងសំខាន់ និងមិនសំខាន់ ដូចនេះហើយបានជាយើងចេះតែគិតច្រើន។

    ដើម្បីសម្អាតចិត្ត ចូរសរសេរការគិត និងអារម្មណ៍របស់ខ្លួនចេញមកក្រៅ។ នៅក្នុងស្នាដៃសៀវភៅទីពីររបស់ខ្ញុំ "ពីគិតច្រើន ទៅចម្រើនគំនិត៖ អភិវឌ្ឍការគិតទៅតាមការសរសេរ" ខ្ញុំបានធ្វើការណែនាំជាច្រើនទៅលើវិធីសាស្រ្តនៃការប្រើប្រាស់ការសរសេរ ដើម្បីដឹកនាំការគិតរបស់ខ្លួន។ ការដែលអាចធ្វើដូច្នេះបាន យើងមិនត្រឹមតែឈប់រងគ្រោះដោយសារការគិតរបស់ខ្លួននោះទេ ប៉ុន្តែយើងក៏ចេះគិតបានយ៉ាងវាងវៃផងដែរ។

    តស់ ស្តាប់វគ្គនេះ ដើម្បីយល់ពីគំនិតមួយនេះ ដែលបានដកស្រង់ចេញពីសៀវភៅថ្មី។

    __________________________

    📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos

    __________________________

    🎓 កម្មវិធីសិក្សា "រៀនអាន"

    ប្រសិនបើចំណេះជាអំណាច ការចេះអានជាមហាអំណាច។ ពេលដែលយើងចេះអាន នេះហាក់បីដូចជាមានកូនសោរពិសេសមួយដែលអាចបើករាល់ហិបកំណប់នៃចំណេះបាន ដែលមាននៅក្នុងសៀវភៅនីមួយៗ។

    យើងអាចទិញសៀវភៅបាន ប៉ុន្តែយើងមិនអាចទិញចំណេះបានឡើយ ព្រោះយើងត្រូវការចំណាយពេលអានទាំងនោះ។ បញ្ហានោះគឺអ្នកអាចខំអានហើយ នៅតែមិនចប់។ ហើយបើចប់វិញនោះ បែរទៅជាមិនចាំ និងមិនយល់ទៅវិញ។ តើធ្វើយ៉ាងណាទៅទើបអានបានលទ្ធផលល្អពីការអាន?

    ក្នុងកម្មវិធីរៀនអាននេះ អ្នកនឹងសិក្សាទៅលើវិធីអានត្រឹមត្រូវ ដូចនេះអ្នកនឹងអាន៖ អានជាប់លាប់ អានបានលឿន ចងចាំបានល្អ ចេះយកមកអនុវត្តក្នុងជីវិតជាក់ស្តែង និងជាពិសេសកសាងបញ្ញាឱ្យគិតបានវាងវៃ។

    កម្មវិធីនេះមាននូវ 34 មេរៀនដែលអ្នកអាចរៀនទៅតាមពេលទំនេរបាន។

    📚 ដើម្បីចុះឈ្មោះរៀនកម្មវិធីរៀនអាន សូមទាក់ទងតាមហ្វេសបុកផ្ទាល់ ឬ Telegram www.t.me/reanruoskh

    8 min
  • ពីគិតច្រើន ទៅចម្រើនគំនិត

    ដំណឹងដ៏ល្អមួយដែលខ្ញុំចង់ចែករំលែក! ស្នាដៃសៀវភៅទី ២ របស់ខ្ញុំនឹងចេញឆាប់នេះនៅក្នុងចំណងជើង៖ ពីគិតច្រើន ទៅចម្រើនគំនិត។

    ក្នុងមួយជីវិតនេះ គ្មានទំនាក់ទំនងណាសំខាន់ជាយើងជាមួយការគិតយើងនោះទេ។ ខួរក្បាលតែងតែគិត ប៉ុន្តែយើងធ្វើយ៉ាងណាជាមួយនឹងការគិតទាំងនោះ? នេះហើយជាទំនួលខុសត្រូវយ៉ាងចម្បងរបស់យើងម្នាក់ៗ ព្រោះមានតែយើងម្នាក់ទេ ដែលស្ពាយសតិផ្លូវចិត្តរបស់ខ្លួន។

    ក្នុងសៀវភៅនេះ ខ្ញុំនឹងណែនាំពីរបៀបវិវត្តសមត្ថភាពការគិតត្រិះរិះខ្លួន ដោយប្រើប្រាស់ការសរសេរ។ ទៅតាមការសរសេរ យើងនឹងស្តាប់ឮសំលេងនៃការគិត គំនិត និងអារម្មណ៍ខ្លួនបានកាន់តែប្រសើរ។ ជាមួយនឹងសកម្មភាពនេះ យើងបង្កើតភាពស្និតស្នាលជាមួយនឹងខ្លួនឯង ដែលជួយឱ្យយើងយល់ពីខ្លួន និងគោលបំណងនៃទីជម្រៅរបស់ខ្លួន។ សៀវភៅនេះក៏មាននូវលំហាត់ងាយៗ ដែលណែនាំអ្នកក្នុងការចាប់ផ្តើមការសរសេរដើម្បីគិតផងដែរ។ ស្នាដៃ "ពីគិតច្រើន ទៅចម្រើនគំនិត" នឹងជួយកែប្រែអ្នក ពីមនុស្សម្នាក់ដែលតែងរងទុក្ខជាមួយនឹងការគិតខ្លួន ឱ្យទៅជាមនុស្សម្នាក់ដែលចេះដុសខាត់ការគិតខ្លួនឱ្យជាគំនិតដែលមានតម្លៃសម្រាប់ជីវិត។

    តស់ ចូររួមស្តាប់ទាំងអស់ ដើម្បីឈ្វែងយល់ពីគោលបំណងនៃស្នាដៃសៀវភៅមួយនេះ។

    __________________________

    📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos

    __________________________

    🎓 កម្មវិធីសិក្សា "រៀនអាន"

    ប្រសិនបើចំណេះជាអំណាច ការចេះអានជាមហាអំណាច។ ពេលដែលយើងចេះអាន នេះហាក់បីដូចជាមានកូនសោរពិសេសមួយដែលអាចបើករាល់ហិបកំណប់នៃចំណេះបាន ដែលមាននៅក្នុងសៀវភៅនីមួយៗ។

    យើងអាចទិញសៀវភៅបាន ប៉ុន្តែយើងមិនអាចទិញចំណេះបានឡើយ ព្រោះយើងត្រូវការចំណាយពេលអានទាំងនោះ។ បញ្ហានោះគឺអ្នកអាចខំអានហើយ នៅតែមិនចប់។ ហើយបើចប់វិញនោះ បែរទៅជាមិនចាំ និងមិនយល់ទៅវិញ។ តើធ្វើយ៉ាងណាទៅទើបអានបានលទ្ធផលល្អពីការអាន?

    ក្នុងកម្មវិធីរៀនអាននេះ អ្នកនឹងសិក្សាទៅលើវិធីអានត្រឹមត្រូវ ដូចនេះអ្នកនឹងអាន៖ អានជាប់លាប់ អានបានលឿន ចងចាំបានល្អ ចេះយកមកអនុវត្តក្នុងជីវិតជាក់ស្តែង និងជាពិសេសកសាងបញ្ញាឱ្យគិតបានវាងវៃ។

    កម្មវិធីនេះមាននូវ 34 មេរៀនដែលអ្នកអាចរៀនទៅតាមពេលទំនេរបាន។

    📚 ដើម្បីចុះឈ្មោះរៀនកម្មវិធីរៀនអាន សូមទាក់ទងតាមហ្វេសបុកផ្ទាល់ ឬ Telegram www.t.me/reanruoskh

    11 min
  • ដំណើរជាអ្នកនិពន្ធពីចំណុចសូន្យ

    បើនិយាយឱ្យត្រង់ ខ្ញុំមិនដែលមានបំណងក្លាយខ្លួនជាអ្នកនិពន្ធឡើយ ប៉ុន្តែពីមួយឆ្នាំទៅមួយឆ្នាំ បទពិសោធជីវិតបែរជាបង្វែរខ្លួនខ្ញុំឱ្យមកដល់ទីនេះទាំងមិនដឹងខ្លួន។ ដូចអ្នកនិពន្ធ Charles Bukowski ធ្លាប់ថា "អ្នកមិនជ្រើសរើសការនិពន្ធទេ ព្រោះការនិពន្ធទៅវិញទេដែលជាអ្នកជ្រើសរើសអ្នក"។

    ការចាប់ផ្តើមសរសេរដំបូងរបស់ខ្ញុំគឺដើម្បីតែខ្លួនឯងម្នាក់គត់។ ខ្ញុំសរសេរមិនមែនសម្រាប់អ្នកអានទេ ប៉ុន្តែដើម្បីរំសាយចិត្ត និងឆ្លុះបញ្ចាំងពិការគិតប៉ុណ្ណោះ។ តាមដំណើរនៃការសរសេរដើម្បីគិតនេះហើយទើបខ្ញុំរកឃើញសំលេង និងការគិតដ៏ស៊ីជម្រៅរបស់ខ្លួន ដែលខ្ញុំអាចយកមកចែករំលែកនឹងមនុស្សជុំវិញបាន។ ដោយដូច្នោះ សៀវភៅក៏កើតឡើង។

    តស់! ស្តាប់ទាំងអស់គ្នា ដើម្បីយល់ពីការចាប់ផ្តើមពីចំណុចសូន្យ ក្នុងការនិពន្ធ។

    🔔 មានដំណឹងពិសេសនៅចុងផតខាស់ 🙌

    __________________________

    📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos

    __________________________

    🎓 កម្មវិធីសិក្សា "រៀនអាន"

    ប្រសិនបើចំណេះជាអំណាច ការចេះអានជាមហាអំណាច។ ពេលដែលយើងចេះអាន នេះហាក់បីដូចជាមានកូនសោរពិសេសមួយដែលអាចបើករាល់ហិបកំណប់នៃចំណេះបាន ដែលមាននៅក្នុងសៀវភៅនីមួយៗ។

    យើងអាចទិញសៀវភៅបាន ប៉ុន្តែយើងមិនអាចទិញចំណេះបានឡើយ ព្រោះយើងត្រូវការចំណាយពេលអានទាំងនោះ។ បញ្ហានោះគឺអ្នកអាចខំអានហើយ នៅតែមិនចប់។ ហើយបើចប់វិញនោះ បែរទៅជាមិនចាំ និងមិនយល់ទៅវិញ។ តើធ្វើយ៉ាងណាទៅទើបអានបានលទ្ធផលល្អពីការអាន?

    ក្នុងកម្មវិធីរៀនអាននេះ អ្នកនឹងសិក្សាទៅលើវិធីអានត្រឹមត្រូវ ដូចនេះអ្នកនឹងអាន៖ អានជាប់លាប់ អានបានលឿន ចងចាំបានល្អ ចេះយកមកអនុវត្តក្នុងជីវិតជាក់ស្តែង និងជាពិសេសកសាងបញ្ញាឱ្យគិតបានវាងវៃ។

    កម្មវិធីនេះមាននូវ 34 មេរៀនដែលអ្នកអាចរៀនទៅតាមពេលទំនេរបាន។

    📚 ដើម្បីចុះឈ្មោះរៀនកម្មវិធីរៀនអាន សូមទាក់ទងតាមហ្វេសបុកផ្ទាល់ ឬ Telegram www.t.me/reanruoskh

    18 min
  • ទំនាក់ទំនងជាតម្រូវការ

    ក្នុងការរស់នៅក្នុងសង្គម ការប្រាស្រ័យទាក់ទងគឺចៀសមិនរួចឡើយ។ ថ្វីត្បិតតែយើងធ្វើការទំនាក់ទនងជារៀងរាល់ថ្ងៃមែន វាក៏ជាសកម្មភាពមួយដែលយើងធ្វើមិនត្រឹមត្រូវផងដែរ។ យើងខ្លះចេះតែនិយាយ តែមិនចេះស្តាប់​។ ខ្លះចេះស្តាប់ តែមិនចេះនិយាយ។ ហើយអាចខ្វះខាតទាំងពីផង។

    ដើម្បីមានទំនាក់ទំនងស៊ីជម្រៅ យើងក៏ត្រូវការនិយាយស៊ីជម្រៅពីការគិតនិងអារម្មណ៍ដែលខ្លួនមាន និងការស្តាប់ស៊ីជម្រៅ ដូចនោះយើងអាចយល់ពីដៃគូយើងបានពេញលេញ។ ការយល់ជាគន្លិះនៃទំនាក់ទំនងដ៏ស្និតស្នាល។

    ទាក់ទងពីការកសាងទំនាក់ទំនងនេះដែរ ខ្ញុំក៏បានរចនាវគ្គសិក្សាមួយជាមួយនឹង GooTalks Academy ដើម្បីណែនាំពីវិធីសាស្រ្តនៃការដឹកនាំទំនាក់ទំនង។ វគ្គសិក្សានេះរួមមានជាមួយនឹងការអនុវឌ្ឍជាច្រើន ដូចនោះពួកគាត់អាចបញ្ចប់ការសិក្សានេះជាមួយនឹងជំនាញច្បាស់លាស់ និងជំនឿចិត្តលើខ្លួងឯង។ ដើម្បីព័ត៌មាន និងការចុះឈ្មោះ សូមទាក់ទងក្រុមការងារ GooTalk ។

    __________________________

    📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos

    8 min
  • កុំរងចាំកាលៈទេសៈ

    ដើម្បីរួចរាល់សម្រាប់ថ្ងៃពិបាក យើងត្រូវតែពង្រឹងខ្លួននៅថ្ងៃសុខ។ គ្មានទេភាពរឹងមាំ ប្រសិនបើយើងមិនប្រឈមមុខនឹងភាពពិបាក។ ដូចដែលខ្ញុំតែងថា គ្មានមនុស្សរឹងមាំម្នាក់ណា ដែលមិនមានមានប្រវត្តិពិបាកឡើយ។

    ជាជាងរងចាំកាលៈទេសៈ ដោយរស់គ្រាន់តែសម្រាប់តែថ្ងៃ យើងក៏គួរណាត្រៀមខ្លួនសម្រាប់អនាគតដ៏ស្រពេចស្រពិលនាពេលខាងមុខដែរ។ សប្បាយខ្លះសម្រាប់ថ្ងៃនេះ ប៉ុន្តែក៏មានការហ្វឹកហាត់ខ្លះសម្រាប់ឱ្យថ្ងៃស្អែក។ បើដូចនេះបាននោះ យើងនឹងអាចបង្ហាញមុខ នៅថ្ងៃមួយថ្មី ជាមនុស្សម្នាក់ដែលកាន់តែប្រសើរ និងកាន់តែរួចរាល់ សម្រាប់កាលៈទេសៈ និងឧបសគ្គនាខាងមុខ។

    តស់ ចូលរួមស្តាប់ទាំងអស់គ្នា សម្រាប់ការយល់ដឹងពីការកសាងភាពរឹងមាំ សម្រាប់អនាគតដែលមិនទៀងទាត់។

    __________________________

    📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos

    __________________________

    🎓 កម្មវិធីសិក្សា "រៀនអាន"

    ប្រសិនបើចំណេះជាអំណាច ការចេះអានជាមហាអំណាច។ ពេលដែលយើងចេះអាន នេះហាក់បីដូចជាមានកូនសោរពិសេសមួយដែលអាចបើករាល់ហិបកំណប់នៃចំណេះបាន ដែលមាននៅក្នុងសៀវភៅនីមួយៗ។

    យើងអាចទិញសៀវភៅបាន ប៉ុន្តែយើងមិនអាចទិញចំណេះបានឡើយ ព្រោះយើងត្រូវការចំណាយពេលអានទាំងនោះ។ បញ្ហានោះគឺអ្នកអាចខំអានហើយ នៅតែមិនចប់។ ហើយបើចប់វិញនោះ បែរទៅជាមិនចាំ និងមិនយល់ទៅវិញ។ តើធ្វើយ៉ាងណាទៅទើបអានបានលទ្ធផលល្អពីការអាន?

    ក្នុងកម្មវិធីរៀនអាននេះ អ្នកនឹងសិក្សាទៅលើវិធីអានត្រឹមត្រូវ ដូចនេះអ្នកនឹងអាន៖ អានជាប់លាប់ អានបានលឿន ចងចាំបានល្អ ចេះយកមកអនុវត្តក្នុងជីវិតជាក់ស្តែង និងជាពិសេសកសាងបញ្ញាឱ្យគិតបានវាងវៃ។

    កម្មវិធីនេះមាននូវ 34 មេរៀនដែលអ្នកអាចរៀនទៅតាមពេលទំនេរបាន។

    📚 ដើម្បីចុះឈ្មោះរៀនកម្មវិធីរៀនអាន សូមទាក់ទងតាមហ្វេសបុកផ្ទាល់ ឬ Telegram www.t.me/reanruoskh

    12 min
  • ពីភ័យខ្លាចទៅក្លាហាន

    ប៉ុន្មានថ្ងៃនេះគឺពិតជាតានតឹងសម្រាប់យើងទាំងអស់គ្នា។ វេលានេះមាននូវភាពទៀងទាត់ ដែលផ្តល់នូវអារម្មណ៍ភ័យខ្លាចមួយចំនួនយើង។ ធម្មជាតិជាមនុស្សម្នាក់ ការមានការភ័យខ្លាចគឺធម្មតា។ ប៉ុន្តែវាក៏អាចជាបញ្ហា នៅពេលដែលយើងខ្លាចទាំងមិនសមហេតុផល។

    ក្នុងវគ្គនេះ ខ្ញុំចង់លើកឡើងពីវិធីដែលយើងអាចកែប្រែអារម្មណ៍ភ័យខ្លាចដែលយើងមានឱ្យទៅជាភាពក្លាហានវិញ ដូច្នេះយើងអាចមានម្ចាស់ការ និងការគ្រប់គ្រងមកលើជីវិតខ្លួនបាន ជាពិសេសក្នុងវេលាដ៏ទៀងទាត់ដូចនេះ។

    តស់ ចូលរួមស្តាប់ទាំងអស់។ ជូនជាមួយនឹងសេចក្តីស្រលាញ់ និងសន្តិភាព។

    __________________________

    📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos

    __________________________

    🎓 កម្មវិធីសិក្សា "រៀនអាន"

    ប្រសិនបើចំណេះជាអំណាច ការចេះអានជាមហាអំណាច។ ពេលដែលយើងចេះអាន នេះហាក់បីដូចជាមានកូនសោរពិសេសមួយដែលអាចបើករាល់ហិបកំណប់នៃចំណេះបាន ដែលមាននៅក្នុងសៀវភៅនីមួយៗ។

    យើងអាចទិញសៀវភៅបាន ប៉ុន្តែយើងមិនអាចទិញចំណេះបានឡើយ ព្រោះយើងត្រូវការចំណាយពេលអានទាំងនោះ។ បញ្ហានោះគឺអ្នកអាចខំអានហើយ នៅតែមិនចប់។ ហើយបើចប់វិញនោះ បែរទៅជាមិនចាំ និងមិនយល់ទៅវិញ។ តើធ្វើយ៉ាងណាទៅទើបអានបានលទ្ធផលល្អពីការអាន?

    ក្នុងកម្មវិធីរៀនអាននេះ អ្នកនឹងសិក្សាទៅលើវិធីអានត្រឹមត្រូវ ដូចនេះអ្នកនឹងអាន៖ អានជាប់លាប់ អានបានលឿន ចងចាំបានល្អ ចេះយកមកអនុវត្តក្នុងជីវិតជាក់ស្តែង និងជាពិសេសកសាងបញ្ញាឱ្យគិតបានវាងវៃ។

    កម្មវិធីនេះមាននូវ 34 មេរៀនដែលអ្នកអាចរៀនទៅតាមពេលទំនេរបាន។

    📚 ដើម្បីចុះឈ្មោះរៀនកម្មវិធីរៀនអាន សូមទាក់ទងតាមហ្វេសបុកផ្ទាល់ ឬ Telegram www.t.me/reanruoskh

    12 min
  • ទាន់សម័យឆាប់ហួសសម័យ

    តាមធម្មតា យើងតែងតែចង់រកអ្វីមួយដែលថ្មី និងទាន់សម័យ។ ប៉ុន្តែអ្វីដែលទាន់សម័យតែងតែផ្លាស់ប្តូរជារៀងរហូត ហាក់ដូចជាខ្យល់បកមកលើខ្លួនយើង ដែលហើរផុត គ្មានជាប់នឹងខ្លួនយើងឡើយ។

    ទាក់ទងនឹងការអភិវឌ្ឍន៍ខ្លួនឯងក៏ដូចគ្នាដែរ។ កាលណាយើងសិក្សាតែអ្វីដែលទាន់សម័យ យើងក៏ពិបាកនឹងមើលឃើញលើសពីសម័យដែលខ្លួនកំពុងតែរស់ផងដែរ។

    ជាជាងទាន់សម័យ យើងគួរណាផ្តោតលើការសិក្សាទៅលើចំណេះដឹង ដែលរស់រានមានជីវិតច្រើនសម័យកាលមកហើយ។ គ្មានអ្វីបង្ហាញតម្លៃពិតនៃសៀវភៅមួយបានល្អជាងពេលវេលានោះទេ។ តាមវគ្គនេះ អ្នកនឹងយល់ពីតម្លៃនៃសៀវភៅចាស់ៗ។

    តស់ ចូលរួមស្តាប់ទាំងអស់គ្នា ដើម្បីយល់ពីរបៀបកសាងចំណេះដឹងមួយដ៏គង់វង្ស។

    __________________________

    📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos

    __________________________

    🎓 កម្មវិធីសិក្សា "រៀនអាន"

    ប្រសិនបើចំណេះជាអំណាច ការចេះអានជាមហាអំណាច។ ពេលដែលយើងចេះអាន នេះហាក់បីដូចជាមានកូនសោរពិសេសមួយដែលអាចបើករាល់ហិបកំណប់នៃចំណេះបាន ដែលមាននៅក្នុងសៀវភៅនីមួយៗ។

    យើងអាចទិញសៀវភៅបាន ប៉ុន្តែយើងមិនអាចទិញចំណេះបានឡើយ ព្រោះយើងត្រូវការចំណាយពេលអានទាំងនោះ។ បញ្ហានោះគឺអ្នកអាចខំអានហើយ នៅតែមិនចប់។ ហើយបើចប់វិញនោះ បែរទៅជាមិនចាំ និងមិនយល់ទៅវិញ។ តើធ្វើយ៉ាងណាទៅទើបអានបានលទ្ធផលល្អពីការអាន?

    ក្នុងកម្មវិធីរៀនអាននេះ អ្នកនឹងសិក្សាទៅលើវិធីអានត្រឹមត្រូវ ដូចនេះអ្នកនឹងអាន៖ អានជាប់លាប់ អានបានលឿន ចងចាំបានល្អ ចេះយកមកអនុវត្តក្នុងជីវិតជាក់ស្តែង និងជាពិសេសកសាងបញ្ញាឱ្យគិតបានវាងវៃ។

    កម្មវិធីនេះមាននូវ 34 មេរៀនដែលអ្នកអាចរៀនទៅតាមពេលទំនេរបាន។

    📚 ដើម្បីចុះឈ្មោះរៀនកម្មវិធីរៀនអាន សូមទាក់ទងតាមហ្វេសបុកផ្ទាល់ ឬ Telegram www.t.me/reanruoskh

    8 min

About Rean Ruos Podcast

From the publisher's feed

សូមស្វាគមន៍មកកាន់ Rean Ruos Podcast (រៀនរស់ផតខាស់) ដែលផ្តោតទៅលើការអប់រំជីវិត។ ដើម្បីជួយអ្នកបិទគម្លាតរវាងសាលានិងជីវិតជាក់ស្តែង ពុទ្ធិនឹងចែករំលែកទាក់ទងពីចំណេះដឹងចាំបាច់ ដែលសាលាជាច្រើនភ្លេចបង្រៀន ដូចជាភាពរីករាយ ភាពរឹងមាំ ភាពអត់ធ្មត់ ភាពច្នៃប្រឌិត ផលិតភាព...។ល។ តស់ចូលរួមស្តាប់ទាំងអស់គ្នា ដើម្បីស្វែងយល់ពីមធ្យោបាយនិងវិធីសាស្រ្តសម្រាប់ដឹកនាំជីវិតមួយដែលពោរពេញទៅដោយការរីកចម្រើន ហើយដរាបណានៅរស់រៀន រៀនរស់​។

More shows like Rean Ruos Podcast

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

依首良音(流行二) by 良依之约

依首良音(流行二)

3 Listeners

2024火爆全网流行热歌| 热门音乐歌曲推荐 by 煌煌星上兔

2024火爆全网流行热歌| 热门音乐歌曲推荐

24 Listeners

单曲纯音乐(Single pure music) by 平凡的咖啡音乐

单曲纯音乐(Single pure music)

24 Listeners

2024⇨2025全网超好听古风歌曲 ,越听越上头 by 月月小柚

2024⇨2025全网超好听古风歌曲 ,越听越上头

6 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

T.w留声机 by 电子止痛药

T.w留声机

7 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners

2024-2025爆火热门歌曲精选|超好听无损歌曲 by 年少春衫_薄

2024-2025爆火热门歌曲精选|超好听无损歌曲

4 Listeners

2025高音质音乐歌曲大全 | 车载音乐休闲音乐 by 月月小柚

2025高音质音乐歌曲大全 | 车载音乐休闲音乐

1 Listeners