
Sign up to save your podcasts
Or


យើងផ្តោតអារម្មណ៍លើអ្វី យើងចងចិត្តនឹងរឿងហ្នឹង។ ផ្តោតកាន់តែខ្លាំង ទៅលើរឿងដែលយើងគ្មានលទ្ធភាពគ្រប់គ្រង យើងក៏កាន់តែរងទុក្ខកាន់តែច្រើនដូចគ្នា។
គ្រប់យ៉ាង ចាប់ផ្តើមពីក្នុងចិត្ត ដូចការណែនាំរបស់ទស្សនវិទូ Stoicism ម្នាក់ឈ្មោះ Epictetus ដែលជាអតីតទាសករមួយរូប នៅសម័យក្រិកបូរាណ។ ដោយបានរស់នៅតាំងពីតូច ក្នុងវណ្ណៈមួយដែលគ្មានសិទ្ធសេរីភាពអ្វីសោះ គាត់អាចមើលឃើញពីធាតុពិតនៃសេរីភាព ដែលមិនត្រឹមតែសំដៅសេរីភាពផ្លូវកាយ ប៉ុន្តែក៏ផ្លូវចិត្តផងដែរ។
យើងជាច្រើន សូម្បីតែមិនបានទទួលរងការឃុំឃាំងពីខាងក្រៅដោយ ក៏មិនមានសេរីភាពពេលដែរ ពីព្រោះចិត្តយើងខ្លះប្រៀបដូចជាកន្លែងឃុំឃាំងមួយ ដែលយើងយកតាមរហូត។ ចងចិត្តខ្លួនជាមួយនឹងរឿងមិនត្រឹមត្រូវ ខ្លួនយើងទេជាអ្នករងគ្រោះ។
សេរីភាពដ៏ពិតប្រាកដមួយ ចាប់ផ្តើមពីក្នុងចិត្ត ដូចដែលណែនាំដោយ Epictetus ។ រៀនវែកញែកឱ្យច្បស់លាស់ ថារឿងណាគួរ និងមិនគួរខ្វល់ខ្វាយទៅលើ ព្រោះនោះហើយនឹងកំណត់សេរីភាពផ្លូវចិត្តរបស់យើង។
តស់ ចូលរួមស្តាប់ ដើម្បីឈ្វេងយល់បន្ថែមពីទស្សនៈមួយនេះ។
__________________________
🌿 កម្មវិធីសិក្សា "ពង្រឹងចិត្ត" (Stoicism)
ចិត្តរឹងមាំមិនមែនជាទេពកុសល ដែលយើងកើតមកជាមួយទេ វាជាសមត្ថភាពដែលអាច ហ្វឹកហាត់ និងកសាងឡើងបាន ដូចសាច់ដុំមួយដែរ។ Stoicism មិនមែនត្រឹមតែជាទស្សនវិជ្ជា វាជាបច្ចេកទេសក្នុងការហ្វឹកចិត្តឱ្យមាន ភាពរឹងមាំ ស្ងប់ស្ងាត់ និងផ្តោតអារម្មណ៍ល្អ។
ក្នុងពិភពពោរពេញដោយសម្ពាធ ការរំខាន និងភាពអ៊ូអរ ចិត្តរឹងមាំគឺជាឧបករណ៌សំខាន់បំផុតរបស់យើង។ បើគ្មានជំហរចិត្ត យើងងាយបក់បោកទៅតាមព្រឹត្តិការណ៍ជីវិត។ Stoicism ណែនាំឱ្យយើងត្រឡប់ទៅរក កម្លាំងពីខាងក្នុង ដែលយើងមានស្រាប់ ដើម្បីប្រឈមមុខនឹងឧបសគ្គដោយ ក្លាហាន និងរឹងមាំ។
សូមទាក់ទងមក t.me/reanruoskh សម្រាប់ព័ត៌មានបន្ថែម អំពីវគ្គសិក្សា “ពង្រឹងចិត្ត”
__________________________
📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos
សម័យកាលកាន់តែពិបាក ចិត្តរឹងមាំនិងនឹងនរក៏កាន់តែចាំបាច់។ ហើយតើគួរធ្វើយ៉ាងណា ដើម្បីអាចកសាងចិត្តរឹងមាំ?
ដើម្បីពង្រឹងចិត្ត គួរណាឈ្វេងយល់ពីទស្សនវិជ្ជា Stoicism ដែលបានកើតចេញតាំងពីសម័យក្រិក បានជាង ២០០០ ឆ្នាំមកហើយ។ ទស្សនវិជ្ជានេះបានជួយមនុស្សរាប់លាននាក់ ក្នុងច្រើនសម័យ ដើម្បីធ្វើឱ្យពួកគាត់មានភាពរីករាយក្នុងពេលបច្ចុប្បន្ន និងជាពិសេសមានភាពរឹងមាំក្នុងការប្រឈមមុខជាមួយនឹងឧបសង្គក្នុងជីវិត។
តស់ស្តាប់ ដើម្បីឈ្វេងយល់បន្ថែម ពីការកសាងចិត្ត ជាមួយនឹងទស្សនវិជ្ជានេះ។
__________________________
🌿 កម្មវិធីសិក្សា "ពង្រឹងចិត្ត" (Stoicism)
ចិត្តរឹងមាំមិនមែនជាទេពកុសល ដែលយើងកើតមកជាមួយទេ វាជាសមត្ថភាពដែលអាច ហ្វឹកហាត់ និងកសាងឡើងបាន ដូចសាច់ដុំមួយដែរ។ Stoicism មិនមែនត្រឹមតែជាទស្សនវិជ្ជា វាជាបច្ចេកទេសក្នុងការហ្វឹកចិត្តឱ្យមាន ភាពរឹងមាំ ស្ងប់ស្ងាត់ និងផ្តោតអារម្មណ៍ល្អ។
ក្នុងពិភពពោរពេញដោយសម្ពាធ ការរំខាន និងភាពអ៊ូអរ ចិត្តរឹងមាំគឺជាឧបករណ៌សំខាន់បំផុតរបស់យើង។ បើគ្មានជំហរចិត្ត យើងងាយបក់បោកទៅតាមព្រឹត្តិការណ៍ជីវិត។ Stoicism ណែនាំឱ្យយើងត្រឡប់ទៅរក កម្លាំងពីខាងក្នុង ដែលយើងមានស្រាប់ ដើម្បីប្រឈមមុខនឹងឧបសគ្គដោយ ក្លាហាន និងរឹងមាំ។
សូមទាក់ទងមក t.me/reanruoskh សម្រាប់ព័ត៌មានបន្ថែម អំពីវគ្គសិក្សា “ពង្រឹងចិត្ត”
__________________________
📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos
ទំព័រឆ្នាំនេះនឹងត្រូវបានបិទ ប៉ុន្តែយើងនឹងយកអ្វីខ្លះតាមខ្លួន សម្រាប់ឆ្នាំក្រោយ? ព្រឹត្តិការណ៍ជាច្រើនបានកើតឡើង ហើយការឈឺចាប់ក៏បែបជាធំធេង។
ដំបូង ខ្ញុំក៏គិតដូច្នោះដែរ ប៉ុន្តែដល់តែបានឃើញការឈឺចាប់របស់បងប្អូនជនភៀសសឹកផ្ទាល់នឹងភ្នែក នៅសប្តាហ៍មុននេះ បានដឹងថាការឈឺចាប់ខ្ញុំឆ្នាំនេះគឺតូចណាស់ បើប្រៀបធៀបជាមួយនឹងពួកគាត់។ បទពិសោធបានទៅជួបពួកគាត់ផ្ទាល់ បានផ្លាស់ប្តូរការយល់ឃើញពីជីវិតខ្ញុំទាំងស្រុង។
ជាញឹកញាប់ យើងតែងតែសម្លឹងមើលទៅលើ ថាខ្លួនអាចមានអ្វី ដែលកាន់តែប្រសើរ និងកាន់តែច្រើន។ គោលដៅ និងការរំពឹងទុកកាន់តែធំទៅៗ ពីមួយឆ្នាំទៅមួយឆ្នាំ។ មិនដែលមានអារម្មណ៍ថាខ្លួនគ្រប់គ្រាន់សោះ។ ពេលខ្លះ ឈឺចាប់តែម្នាក់ឯង ដោយសារការគិតរបស់ខ្លួន។
ប៉ុន្តែ ដល់តែយើងក្រឡេកចេញពីខ្លួនឯង និងសម្លឹងមើលទៅលើការឈឺចាប់របស់អ្នកដទៃ បានយើងយល់ឃើញថាខ្លួនសំណាងប៉ុណ្ណា។ ការឃើញទិដ្ឋភាពនោះ និងការអាចជួយសម្រួលការឈឺចាប់អ្នកដទៃផ្ទាល់នឹងដៃ បានធ្វើឱ្យខ្ញុំមានអារម្មណ៍សុខ នឹងការឈឺចាប់របស់ខ្លួនទៅវិញ។ អារម្មណ៍ស្ងប់ និងសុខនេះហើយជាអ្វីដែលខ្ញុំត្រូវការយកតាមខ្លួន សម្រាប់ដំណើរឆ្នាំក្រោយ។
តស់ ចូលរួមស្តាប់ទំាងអស់គ្នា សម្រាប់វគ្គថ្មីមួយនេះ។
__________________________
🧭 ទាញយក កូនសៀវភៅឆ្លុះបញ្ចាំង "កំណត់ហេតុឆ្លងឆ្នាំ" ដោយឥតគិតថ្លៃទៅតាម៖ www.reanruos.com/reflect
__________________________
📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos
ជំនួយពីដទៃ អាចមិនទៀងទាត់នោះទេ។ គួរណាកុំរំពឹង ប៉ុន្តែពង្រឹងខ្លួនឯងវិញ។ ហើយសម្រាប់ខ្ញុំ នេះគឺជាការឆ្លាស់សតិមួយថ្មី ដែលខ្ញុំឃើញពីបងប្អូនយើង ក្នុងខណៈពេលជម្លោះនេះ។ ពិតជាសប្បាយចិត្ត និងមានអារម្មណ៍ Inspired នៅពេលដែលបានឃើញការរួបរួមសាម្គី និងជួយគ្នាទៅវិញទៅមក ក្នុងវេលាដ៏ពិបាកដូច្នេះ។ ហើយនេះគឺជាមេរៀនជីវិតមួយ ដែលខ្ញុំបានរៀនពីសង្គមយើងក្នុងវេលានេះ។
__________________________
📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos
តើការពឹកពាក់លើបញ្ញាសិប្បនិម្មិត (A.I.) ខ្លាំងពេក អាចផ្តល់ជាបញ្ហាអ្វីដែរ?
ក្នុងវគ្គនេះ យើងនឹងឈ្វេងយល់ពីទំនាក់ទនងរវាងខួរក្បាលធម្មជាតិ ជាមួយនឹងបច្ចេកវិទ្យា A.I. ទាំងនោះ។ ខណៈពេលដែល បច្ចេកវិទ្យា A.I. កាន់តែជឿនលឿន និងកាន់តែដិតដាលក្នុងរបៀបរស់នៅរបស់យើង យើងក៏មានហនិភ័យកាន់តែច្រើន ក្នុងការពឹងពាក់ជ្រុល រហូតដល់តែបាត់បង់សមត្ថភាពនៃការគិតដោយខ្លួនឯង សូម្បីតែរឿងសាមញ្ញៗ។ លើសពីនេះទៅទៀត យើងក៏និយាយទាក់ទងពីរបៀបប្រើប្រាស់ដ៏ល្អ និងមានតុល្យភាពមួយ ដូចនេះយើងអាចនៅតែប្រើប្រាស់ ដោយមិនបោះបង់ចោលសមត្ថភាពខួរក្បាលខ្លួនទាំងស្រុង។
តស់ ចូលរួមស្តាប់វគ្គនេះទាំងអស់គ្នា។
__________________________
📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos
__________________________
🎓 កម្មវិធីសិក្សា "រៀនអាន"
ប្រសិនបើចំណេះជាអំណាច ការចេះអានជាមហាអំណាច។ ពេលដែលយើងចេះអាន នេះហាក់បីដូចជាមានកូនសោរពិសេសមួយដែលអាចបើករាល់ហិបកំណប់នៃចំណេះបាន ដែលមាននៅក្នុងសៀវភៅនីមួយៗ។
យើងអាចទិញសៀវភៅបាន ប៉ុន្តែយើងមិនអាចទិញចំណេះបានឡើយ ព្រោះយើងត្រូវការចំណាយពេលអានទាំងនោះ។ បញ្ហានោះគឺអ្នកអាចខំអានហើយ នៅតែមិនចប់។ ហើយបើចប់វិញនោះ បែរទៅជាមិនចាំ និងមិនយល់ទៅវិញ។ តើធ្វើយ៉ាងណាទៅទើបអានបានលទ្ធផលល្អពីការអាន?
ក្នុងកម្មវិធីរៀនអាននេះ អ្នកនឹងសិក្សាទៅលើវិធីអានត្រឹមត្រូវ ដូចនេះអ្នកនឹងអាន៖ អានជាប់លាប់ អានបានលឿន ចងចាំបានល្អ ចេះយកមកអនុវត្តក្នុងជីវិតជាក់ស្តែង និងជាពិសេសកសាងបញ្ញាឱ្យគិតបានវាងវៃ។
កម្មវិធីនេះមាននូវ 34 មេរៀនដែលអ្នកអាចរៀនទៅតាមពេលទំនេរបាន។
📚 ដើម្បីចុះឈ្មោះរៀនកម្មវិធីរៀនអាន សូមទាក់ទងតាមហ្វេសបុកផ្ទាល់ ឬ Telegram www.t.me/reanruoskh
សល់តែប៉ុន្មានសប្តាហ៍ទៀតនេះ យើងនឹងឆ្លងទៅកាន់ឆ្នាំក្រោយហើយ។ តើអ្នកមានអារម្មណ៍យ៉ាងណាដែរ? រួចរាល់ឬនៅ?
មួយឆ្នាំពិតជាលឿន ប៉ុន្តែក៏រួមមាននូវរឿងរ៉ាវជាច្រើន ដែលបានកើតឡើង។ ខ្លះក៏អាចប៉ះទង្គេចនឹងអារម្មណ៍ និងចិត្តយើងផងដែរ។ ដោយមិនមានពេលវេលាគ្រប់គ្រាន់ ក្នុងការគិត និងឆ្លុះបញ្ចាំងលើហេតុការណ៍ទាំងនោះ វាក៏នៅដក់ក្នុងចិត្តយើង ដែលអាចថែមទាំងបន្សល់ទុកជាសម្ពាធសម្រាប់ឆ្នាំក្រោយទៅទៀត។
វេលានេះជាវេលាល្អមួយ សម្រាប់សិក្សាពីខ្លួនឯង និងដំណើរជីវិតរបស់ខ្លួន ជាមួយនឹងការឆ្លុះបញ្ចាំង ដូចនេះយើងអាចមើលឃើញមេរៀន និងបង្កើតការយល់ឃើញថ្មីៗ ដែលអាចជួយយើងនាឆ្នាំក្រោយខាងមុខនេះ។
ដំណឹងល្អមួយនោះគឺ យើងបានរៀបចំជា "កំណត់ហេតុឆ្លងឆ្នាំ" ដែលជាកូនសៀវភៅតូចមួយ មាននូវសំណួរឆ្លុះបញ្ចាំងជាច្រើន សម្រាប់ណែនាំគាត់ ក្នុងការយល់ពីដំណើរឆ្នាំនេះ និងជាពិសេសរៀបចំខ្លួនសម្រាប់ឆ្នាំក្រោយ។ សៀវភៅនេះគឺឥតគិតថ្លៃ។ គាត់គ្រាន់តែត្រូវដោនឡូតនៅ reanruos.com/reflect និងព្រីនដោយខ្លួនឯងប៉ុណ្ណោះ។ ជាមួយនឹងប៉ុន្មានម៉ោងនៃការឆ្លុះបញ្ចាំង គាត់នឹងកត់សម្គាល់ថាខ្លួនមានអារម្មណ៍ធូរស្រាល និងមានភាពច្បាស់លាស់ជាងមុន ទៅលើគោលដៅខ្លួនឆ្នាំក្រោយ។
នេះជាអំណោយតូចមួយ ពីខាងរៀនរស់ ដែលជាអរគុណ ក្នុងការគាំទ្រពួកយើងជានិច្ច។ សង្ឃឹមថាសៀវភៅនេះនឹងផ្តល់តម្លៃថ្មីៗ ក្នុងដំណើររៀនរស់របស់គាត់។
__________________________
📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos
ក្នុងវគ្គនេះ ខ្ញុំចង់និយាយពីទំនាក់ទំនងរវាងការសិក្សា និងការគិតយើងទៅលើបញ្ញារបស់ខ្លួន។ ខ្ញុំកត់សម្គាល់ឃើញថា ផ្នត់គំនិតយើងជាច្រើនទៅលើខួរក្បាល និងបញ្ញាខ្លួន បានកើតចេញពីការអប់រំ នៅពេលធំធាត់ ដែលនៅតែដកជាប់ក្នុងចិត្តយើង មកដល់ពេលនេះ។
មនុស្សខ្លះរៀនមិនចេះ មិនថាខំយ៉ាងណា មិនមែនដោយសារខួរក្បាលគាត់មិនល្អនោះទេ ប៉ុន្តែដោយសារតែបុគ្គលិកលក្ខណៈនៃការរៀនរបស់យើង អាចនឹងខុសពីរបៀបបង្រៀនទូទៅ។ ដោយខុសគេ យើងក៏អាចគិតថាខ្លួនមិនប្រក្រតីផងដែរ។ ទោះជាមិនល្ងង់ ក៏ចាប់ផ្តើមគិតថាខ្លួនល្ងង់ដែរ។ ហើយបើយើងនៅតែប្រកាន់ខ្ជាប់ដូច្នោះ យើងនឹងកំណត់ជីវិតខ្លួន សូម្បីតែបានរៀនចប់ក៏ដោយ។
តស់ ចូលរួមស្តាប់ទាំងអស់គ្នា ដើម្បីដោះលែងខ្លួន ពីការគិតអវិជ្ជមានបែបនេះ មកលើខ្លួនឯង។
__________________________
📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos
__________________________
🎓 កម្មវិធីសិក្សា "រស់ជាខ្លួនឯង"
កម្មវិធីនេះ យើងនឹងធ្វើការឈ្វេងយល់ពីខ្លួនឯង។ អ្នកនឹងទទួលបានការណែនាំពីវិធី និងបច្ចេកទេស ក្នុងការសិក្សាពីខ្លួនឯង យ៉ាងមានប្រសិទ្ធភាព មានសេចក្តីស្រលាញ់មកលើខ្លួនឯង និងមានភាពក្លាហាន ក្នុងការរស់ជាខ្លួនឯង។
📅 ចាប់ផ្តើមនៅថ្ងៃ ១៣ វិច្ឆិកា ២០២៥
📚 ដើម្បីចុះឈ្មោះរៀនកម្មវិធីនេះ សូមទាក់ទងតាមហ្វេសបុកផ្ទាល់ ឬ Telegram www.t.me/reanruoskh
តើអ្នកធ្លាប់មានអារម្មណ៍ទទេដែរឬទេ? អាចថា មកពីហេតុអ្វីដែរ?
ខ្ញុំក៏ធ្លាប់មានអារម្មណ៍បែបនេះដែរ។ ពេលខ្លះ មិនថាបានសម្រេចរឿងច្រើនយ៉ាងណា ក៏នៅតែមានអារម្មណ៍ថាគ្មានន័យ។ សម្រាប់គោលដៅ សម្រាប់ពេលខាងមុខ ក៏មើលមកដូចគ្មានន័យដូចគ្នា។ ដោយដូច្នេះ ក៏គ្មានកម្លាំងនឹងធ្វើអ្វីទាំងអស់។
អារម្មណ៍បែបនេះ មិនល្អទេ។ ប៉ុន្តែ ដោយសារតែវា ខ្ញុំក៏អាចយល់ពីខ្លួនឯង។ អារម្មណ៍ទទេនេះប្រៀបបានដូចជាសំឡេងខ្សឹបមួយចេញពីក្នុងខ្លួន ដែលប្រាប់យើងពីខ្លួនឯង។ ដោយស្តាប់វា ខ្ញុំក៏យល់កាន់តែច្បាស់ថា អ្វីទៅដែលពិតជាមានតម្លៃ និងអត្ថន័យសម្រាប់ជីវិតខ្ញុំពិតមែន។ មិនជាអារម្មណ៍ដែលត្រូវគេច ប៉ុន្តែជាអារម្មណ៍ដែលត្រូវយល់ ព្រោះការយល់ពីវា យើងក៏យល់ពីខ្លួនឯង។
តស់ ចូលរួមស្តាប់ទាំងអស់គ្នា ដើម្បីឈ្វេងយល់ពីអារម្មណ៍មួយនេះ។
__________________________
📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos
__________________________
🎓 កម្មវិធីសិក្សា "រស់ជាខ្លួនឯង"
កម្មវិធីនេះ យើងនឹងធ្វើការឈ្វេងយល់ពីខ្លួនឯង។ អ្នកនឹងទទួលបានការណែនាំពីវិធី និងបច្ចេកទេស ក្នុងការសិក្សាពីខ្លួនឯង យ៉ាងមានប្រសិទ្ធភាព មានសេចក្តីស្រលាញ់មកលើខ្លួនឯង និងមានភាពក្លាហាន ក្នុងការរស់ជាខ្លួនឯង។
📅 ចាប់ផ្តើមនៅថ្ងៃ ១៣ វិច្ឆិកា ២០២៥
📚 ដើម្បីចុះឈ្មោះរៀនកម្មវិធីនេះ សូមទាក់ទងតាមហ្វេសបុកផ្ទាល់ ឬ Telegram www.t.me/reanruoskh
ត្រូវស្គាល់ខ្លួនឯង ប៉ុន្តែស្គាល់ដោយរបៀបណាទៅ?
រឿង ២ ដ៏ពិបាកក្នុងជីវិត៖ ការស្គាល់ខ្លួនឯង និងការរស់ជាខ្លួនឯង។ ចំណេះដឹងពីខ្លួនឯងគឺពិតជាសំខាន់ ប៉ុន្តែក៏ជារឿងមួយ ដែលយើងមិនសូវទទួលបានការណែនាំត្រឹមត្រូវ។ ក្នុងវគ្គនេះ ខ្ញុំនឹងចែករំលែកពីដំណើរនៃការឈ្វេងយល់ពីខ្លួនឯង ដែលជាដំណើរដែលយើងម្នាក់ៗ ត្រូវឆ្លងកាត់ដោយខ្លួនឯង។
តស់ ចូលរួមស្តាប់ទាំងអស់គ្នា ដើម្បីឈ្វេងយល់ពីវិធីសិក្សាពីខ្លួនឯង។
__________________________
📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos
__________________________
🎓 កម្មវិធីសិក្សា "រស់ជាខ្លួនឯង"
កម្មវិធីនេះ យើងនឹងធ្វើការឈ្វេងយល់ពីខ្លួនឯង។ អ្នកនឹងទទួលបានការណែនាំពីវិធី និងបច្ចេកទេស ក្នុងការសិក្សាពីខ្លួនឯង យ៉ាងមានប្រសិទ្ធភាព មានសេចក្តីស្រលាញ់មកលើខ្លួនឯង និងមានភាពក្លាហាន ក្នុងការរស់ជាខ្លួនឯង។
📅 ចាប់ផ្តើមនៅថ្ងៃ ១៣ វិច្ឆិកា ២០២៥
📚 ដើម្បីចុះឈ្មោះរៀនកម្មវិធីនេះ សូមទាក់ទងតាមហ្វេសបុកផ្ទាល់ ឬ Telegram www.t.me/reanruoskh
ជីវិតមួយដែលគ្មានស្ត្រេសសោះ អាចទៅរួចដែរឬទេ? ទៅតាមធម្មជាតិនៃជីវិត បែបមិនអាចទេ។ ប៉ុន្តែ ទោះជាបែបនោះមែន មិនមានន័យថា យើងគ្មានជម្រើសឡើយ។
ស្ត្រេស តែងតែមាន។ ប៉ុន្តែ ដែលធ្វើការជ្រើសរើសដែរឬទេថា ស្ត្រេសណាយើងចង់មាន និងស្រ្តេសណាទៀតយើងមិនចង់មាន? គួរណាតែគិត ព្រោះចុងក្រោយ នៅតែស្រ្តេសដូចតែគ្នា។ សំខាន់នោះ តើរសជាតិស្ត្រេសណាទៅ ដែលអ្នកចូលចិត្ត?
តស់ ចូលរួមស្តាប់ទាំងអស់គ្នា ដើម្បីយល់កាន់តែទូលំទូលាយ ទាក់ទងពីការគ្រប់គ្រងស្ត្រេស។
__________________________
📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos
__________________________
🎓 កម្មវិធីសិក្សា "រៀនអាន"
ប្រសិនបើចំណេះជាអំណាច ការចេះអានជាមហាអំណាច។ ពេលដែលយើងចេះអាន នេះហាក់បីដូចជាមានកូនសោរពិសេសមួយដែលអាចបើករាល់ហិបកំណប់នៃចំណេះបាន ដែលមាននៅក្នុងសៀវភៅនីមួយៗ។
យើងអាចទិញសៀវភៅបាន ប៉ុន្តែយើងមិនអាចទិញចំណេះបានឡើយ ព្រោះយើងត្រូវការចំណាយពេលអានទាំងនោះ។ បញ្ហានោះគឺអ្នកអាចខំអានហើយ នៅតែមិនចប់។ ហើយបើចប់វិញនោះ បែរទៅជាមិនចាំ និងមិនយល់ទៅវិញ។ តើធ្វើយ៉ាងណាទៅទើបអានបានលទ្ធផលល្អពីការអាន?
ក្នុងកម្មវិធីរៀនអាននេះ អ្នកនឹងសិក្សាទៅលើវិធីអានត្រឹមត្រូវ ដូចនេះអ្នកនឹងអាន៖ អានជាប់លាប់ អានបានលឿន ចងចាំបានល្អ ចេះយកមកអនុវត្តក្នុងជីវិតជាក់ស្តែង និងជាពិសេសកសាងបញ្ញាឱ្យគិតបានវាងវៃ។
កម្មវិធីនេះមាននូវ 34 មេរៀនដែលអ្នកអាចរៀនទៅតាមពេលទំនេរបាន។
📚 ដើម្បីចុះឈ្មោះរៀនកម្មវិធីរៀនអាន សូមទាក់ទងតាមហ្វេសបុកផ្ទាល់ ឬ Telegram www.t.me/reanruoskh
From the publisher's feed

14 Listeners

108 Listeners

3 Listeners

9 Listeners

13 Listeners

3 Listeners

24 Listeners

24 Listeners

6 Listeners

14 Listeners

0 Listeners

7 Listeners

5 Listeners

4 Listeners

1 Listeners