បុគ្គលម្នាក់មានឧត្តមគតិចំពោះប្រទេសជាតិ បុគ្គលនោះតែងផ្តោតអារម្មណ៍ពីប្រយោជន៍ជាតិ និងសុខទុក្ខរបស់ប្រជាជនជាធំ។ ចំណែកឯការនិយាយរបស់បុគ្គលមានឧត្តមគតិចំពោះជាតិ តែងមានទំនោរទៅរករឿងនយោបាយ សេដ្ឋកិច្ច សង្គម និងបញ្ហាផ្សេងៗពាក់ព័ន្ធនឹងប្រទេសជាតិ។ ម្យ៉ាងវិញទៀត ឥរិយាបថរបស់បុគ្គលនោះក៏មានភាពថ្លៃថ្នូរ សីលធម៌និងសុជីវធម៌ផងដែរ