ពាក់កណ្ដាល ៥០០០ ព្រះវស្សា

ចិត្តរួចផុតពីឥទ្ធិពលលោកធម៌


Listen Later

សំណេរលោកពូ ខឹម វាសនា ជាសម្លេង-25-01-2021
...............នៅលើលោកនេះ បើមនុស្សថោកឬថ្លៃ ល្អអាក្រក់ព្រោះសំដីគេថា នោះគ្មានទេមនុស្សល្អថ្លៃថ្នូរ។ មនុស្សថោកឬថ្លៃ ល្អឬអាក្រក់ អាស្រ័យលើសភាពពិតរបស់ចិត្តនៃបុគ្គលនោះ ហើយសភាពចិត្តនោះវានឹងស្តែងចេញតាមទង្វើរបស់បុគ្គលនោះផ្ទាល់ ដូច្នេះហេតុអ្វីពាក្យសំដីរបស់អ្នកដទៃ ឬការកាត់តរូបភាពផ្សេងៗរបស់អ្នកដទៃ ទៅជាមានសំពាធមកលើចិត្តរបស់យើងទៅកើត? ចិត្តដែលរងសម្ពាធពីពាក្យសម្ដី ឬទង្វើរិះគន់ណាមួយរបស់អ្នកដទៃមកលើខ្លួន នោះហើយជាចិត្តរងលោកធម៌ដែលព្រះពុទ្ធលោកសម្ដែងនោះ។ ពូចេញដំណើរក្នុងការបម្រើវិស័យពន្យល់ដែលជាធម្មជាតិរបស់ពូ ពូត្រូវគេវាយប្រហារច្រើនរូបភាពរាប់មិនអស់ ប៉ុន្តែទង្វើរបស់ពួកគេតាមរូបភាពណាក៏ដោយមិនអាចបង្វែរដំណើរផ្ដល់បញ្ញាអោយវិញ្ញាណសត្វរបស់ពូបានទេ។ ពាក្យនីមួយៗ រឿងរ៉ាវអ្វីមួយ ឬគំនិតណាមួយដែលត្រូវយកមកពន្យល់រាស្ត្រ ពូគិតទៅគិតមកក្នុងធម្មជាតិវិញ្ញាណជាអ្នកពន្យល់របស់ពូល្អិតល្អន់អស់ហើយ គិតឃើញថាត្រូវតែពន្យល់មនុស្សអំពីពាក្យហ្នឹង អំពីគំនិតហ្នឹង អំពីរឿងរ៉ាវហ្នឹង គិតប៉ុន្មានដង គិតគ្រប់ជ្រុងជ្រោយ នៅតែរកឃើញថាគំនិតហ្នឹង ពាក្យហ្នឹង រឿងរ៉ាវហ្នឹងត្រូវ ហើយវាគួរតែយកទៅពន្យល់មនុស្សហើយ គឺអារម្មណ៍ពូបាញ់ឆ្ពោះទៅរកវិធីបញ្ចេញគំនិតនោះ រឿងរ៉ាវនោះ ពាក្យនោះអោយបានជាមូលដ្ឋានក្នុងការពិចារណាទៅអោយវិញ្ញាណមនុស្ស។ ពូគ្មានដែលរងសម្ពាធរបស់ពាក្យសម្ដី ឬអំពើវាយប្រហារណាមួយមកលើពូទេ ពូដឹងក្នុងចិត្តច្បាស់ថា គេមិនយល់ គេវាយប្រហារជារឿងធម្មតាដែលនឹងត្រូវកើតមានចំពោះពូទេ។ ពូនឹកក្នុងចិត្តថាមនុស្សរយរណូករណែលពេញតែផែនដីទេដែលចិត្តរបស់ពួកគេរងសម្ពាធលោកធម៌អ៊ីចឹងនោះ តែចំពោះពូដែលសារជាតិជាអ្នកពន្យល់ផ្ដល់ចំណេះដឹងដល់វិញ្ញាណមនុស្ស លោកធម៌គ្មានឥទ្ធិពលចំពោះចិត្តពូទេ សរសើរពូគ្រាន់តែដឹងថាគេសរសើរត្រូវ ជាអារម្មណ៍អ្នកបានទទួលអ្វីដែលពូពន្យល់ បង្អាប់គឺជាអ្វីដែលនឹងត្រូវកើតមាននៅពេលដែលមនុស្សមិនយល់ពីការពន្យល់របស់ពូ។ អារម្មណ៍ពូប្រឆាំងដាច់ខាតនឹងអារម្មណ៍ដែលគេបញ្ចេញមកថាធម្មតាដើមឈើខ្ពស់តែងតែត្រូវរងឥទ្ធិពលខ្យល់បក់បោកអញ្ចឹងហើយ នេះជាចិត្តដែលរងសម្ពាធលោកធម៌ទេ ចិត្តពូខុសពីសភាពចិត្តបែបហ្នឹងដាច់អាល័យ។ ពូឈរក្នុងភាពជាអ្នកពន្យល់យ៉ាងរំភើយត្រដែតត្រដឹមខ្ពស់ផុតអស់ចិត្តមនុស្សក្នុងលោកប្រកបដោយទំនុកចិត្ត។ មកដល់ពេលនេះទើបពូដឹងថាហេតុអ្វីចិត្តពូខ្ពស់ផុតអស់មនុស្សយ៉ាងនេះ? អូ! ពូយល់ហើយនេះជាចិត្តរបស់ព្រហ្មរក្សាលោកដែលមកយកសំបកមនុស្សដើម្បីជួយពន្យល់យិតយោងវិញ្ញាណសត្វ កុំអោយដាំក្បាលចុះទៅក្រោមនាពាក់កណ្ដាលកម្លាំងត្រាស់ដឹងរបស់ព្រះពុទ្ធព្រះនាមសមណគោតមនោះទេតើ! ពូសើចម្នាក់ឯង អូ! អ៊ីចឹងបានជាវាអ៊ីចឹង! អ៊ីចឹងបានវាត្រឹមត្រូវតាមសភាពជាអ្នកពន្យល់។ អើ! អ៊ីចឹងបានវាត្រូវ គឺវាត្រូវតែអ៊ីចឹងហ្នុងហើយ! ចិត្តមនុស្សដែលឈរយ៉ាងរំភើយត្រដែតត្រដឹមផុតអស់ចិត្តមនុស្សក្នុងលោកដោយហេតុបីយ៉ាងៈ ទីមួយៈ ដឹងយ៉ាងច្បាស់អ្វីដែលយើងកំពុងតែធ្វើនោះ កំពុងតែប្រកាន់យកនោះជារឿងត្រឹមត្រូវ ហើយអ្វីដែលមនុស្សទូទៅកំពុងតែធ្វើនោះជារឿងខុសទេ។ ទីពីរៈ សប្បាយចិត្តពេញចិត្តនឹងកំណើតរបស់ខ្លួនដែលខុសគេ មិនឆ្កួតដូចមនុស្សគគោករណូករណែលលើផែនដីនោះ។ ទីបីៈ គិតយល់តើឧបសគ្គយ៉ាងម៉េចដែលនឹងត្រូវកើតមានចំពោះខ្លួនបើសិនណាជាខ្លួនធ្វើទង្វើដែលខ្លួនយល់ថាត្រឹមត្រូវប្រឆាំងនឹងទង្វើរបស់មនុស្សរណូករណែលពេញផែនដីនោះ។ បើថ្លឹងថាខ្លួនមានសមត្ថភាពអាចទប់ទល់នឹងឧបសគ្គដែលនឹងកើតមានចំពោះខ្លួននោះហើយ គឺចិត្តនឹងត្រូវឈរលើផ្លូវខុសគេរបស់ខ្លួនយ៉ាងហី។ នេះជាហេតុផលបីយ៉ាងរបស់ចិត្តដែលរួចផុតពីឥទ្ធិពលលោកធម៌។ ជាអ្នកដឹកនាំមនុស្ស ឬជាអ្នកនាំផ្លូវមនុស្ស បើចិត្តនៅរងសម្ពាធលោកធម៌ កុំធ្វើជាអ្នកនាំផ្លូវគេ ទុកអោយគេជានាំផ្លូវខ្លួនវិញទៅ៕
...more
View all episodesView all episodes
Download on the App Store

ពាក់កណ្ដាល ៥០០០ ព្រះវស្សាBy មេរៀនព្រះពុទ្ធ

  • 5
  • 5
  • 5
  • 5
  • 5

5

5 ratings


More shows like ពាក់កណ្ដាល ៥០០០ ព្រះវស្សា

View all
Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

109 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

12 Listeners

抖音热歌排行榜精选千首合辑|最好听热门歌单 by 煌煌星上兔

抖音热歌排行榜精选千首合辑|最好听热门歌单

44 Listeners

T.w留声机 by 电子止痛药

T.w留声机

4 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

9 Listeners

2024⇨2025全网超好听古风歌曲 ,越听越上头 by 月月小柚

2024⇨2025全网超好听古风歌曲 ,越听越上头

3 Listeners