ចង់ដឹង ចង់ឮ - Curiosity

ចង់ដឹង ចង់ឮ - Curiosity

Download on the App Store

ចង់ដឹង ចង់ឮ - Curiosity episodes

  • ស្លាកស្នាមកុមារភាព (documentary style podcast)
    កុមារភាពរបស់អ្នកណាម្នាក់ មិនមែនសុទ្ធតែល្អស្រស់បំព្រងគ្រប់ពេលនោះទេ ម្នាក់ៗសុទ្ធតែមានស្លាកស្នាមបន្សល់ពីកុមារភាពខ្លះដែលនៅសល់ក្នុងចិត្តរហូតមកដល់ពេលពេញវ័យ ដែលជាការឈឺចាប់ក៏ដូចជាមេរៀនជីវិតដែលអាចយកមករៀនបាន។
    #ចង់ដឹងចង់ឮ​ #សុខភាពផ្លូវចិត្ត​ #childchoodtrauma #ស្លាកស្នាមកុមារភាព #អរគុណ​ #ចំណេះដឹងទូទៅ
    22 min
  • ការទទួលស្គាល់ខ្លួនឯង - The Acceptance (LGBT Voices- Documentary podcast))
    ការទទួលស្គាល់ខ្លួនឯង - The Acceptance
    នៅក្នុង Episode នេះ កម្មវិធីចង់ដឹង ចង់ឮ នឹងមានការចូលរួមពីវាគ្មិនកត្តិយសជាច្រេីនរូប ដែលពួកជាបុគ្គលគំរូនៅក្នុងសហគមន៏អ្នកស្រលាញ់ភេទដូចគ្នា (LGBT) រួមគ្នាចែករំលែកពីបទពិសោធន៏ក្រោមប្រធានបទ ការទទួលស្គាល់ខ្លួនឯង។ Episode នេះធានាមានសំណេីចលាយទឺកភ្នែក រួមជាមួយការលេីកទឹកចិត្តផងដែរ។ ជួយចែករំលែកវីដេអូនេះតាមរយៈការ Share ឬ Comment ខាងក្រោម ដេីម្បីគាំទ្រសហគមន៏អ្នកស្រលាញ់ភេទដូចគ្នា (LGBT) និង កម្មវិធីចង់ដឹង ចង់ឮ ផងដែរ។
    ——————————————————
    កុំភ្លេច Follow ពួកយេីងនៅ Instagram ផង
    https://www.instagram.com/jongdeng_jongleu/
    កុំភ្លេច Follow ពួកយេីងនៅ Tiktok ផង
    https://vt.tiktok.com/ZSJnoWGuC/
    ———————————————————
    35 min
  • ដំណេីរវែងឆ្ងាយនៃការជាសះ | Healing is a lifetime journey | EP 12
    របួសកាយខ្លះទោះបីជាពេលជាហេីយក៏ដោយក៏នៅបានបន្សល់ស្នាមខ្លះដែរ ហេីយរបួសផ្លូវចិត្តក៏ដូចគ្នាទោះបីជាព្យាបាលបានជាសះហេីយ ក៏នៅមានថ្ងៃខ្លះលាប់មកវិញម្តងៗ ការថែរក្សានិងព្យាបាលផ្លូវចិត្តជាផ្លូវមួយវែងឆ្ងាយ ដូចការថែរក្សាផ្លូវកាយដែរ
    ដូចនេះនៅក្នុង Episode នេះ ពួកយេីងនឹងពិភាក្សាពីដំណេីរវែងឆ្ងាយនៃការជាសះក៏ដូចជាការបន្តថែរក្សាសុខភាពផ្លូវចិត្តអោយរឹងមាំយូរអង្វែងផងដែរ
    41 min
  • យុទ្ធសាស្រ្តសំរបខ្លួនរស់នៅជាមួយបញ្ហា | Coping Strategy | EP 11
    មានរូបមានទុក្ខ យេីងមិនអាចគេចចេញពីបញ្ហាដែលជីវិតផ្តល់អោយទេ នេះហេីយជាជីវិត តែក៏មិនមែនមានន័យថា យេីងត្រូវរស់នៅជោគជាំដោយសេចក្តីទុក្ខជារៀងរាល់ថ្ងៃដែរ
    ដូចនេះនៅក្នុង Episode នេះ ពួកយេីងនឹងពិភាក្សាពី យុទ្ធសាស្រ្តសំរបខ្លួនរស់នៅជាមួយបញ្ហាដេីម្បីបង្កេីនគុណភាពជីវិតប្រចាំថ្ងៃទោះបីយេីងកំពុងជួបបញ្ហាឬវិបត្តិណាមួយក៏ដោយ
    Life won't get any easier we all grow stronger when we have a good coping strategy to deal with the uncertainty life throws at us. In this episode, we will discuss various coping strategy that helps us stay strong despite all the hardship in life.
    31 min
  • ឥទ្ធិពលនៃការទទួលយក | Power of Acceptance | EP 10
    ដំណេីរនៃការសះជាផ្លូវចិត្តរបស់មនុស្សម្នាក់មិនដូចគ្នាទេ ជំរេីសនិងរបៀបព្យាបាលក៏មិនដូចគ្នាទាំងស្រុងដែរ តែចំនុចមួយរួមដែលមានដូចគ្នានោះ គឺចំនុចផ្តេីមនៃការព្យាបាលដែលចាប់ផ្តេីមពីការទទួលយក
    ដូចនេះនៅក្នុង Episode នេះ ពួកយេីងនឹងពិភាក្សាពីឥទ្ធិពលនៃការទទួលយកហេីយហេតុអ្វីបានដំណាក់កាលនេះសំខាន់ខ្លាំងសំរាប់ការសះជា?
    Acceptance is the beginning of all healing journey. In this episode, we will discuss about the power of acceptance and how important it is in a healing journey?
    29 min
  • អ្វីទៅជាចំណេះដឹងផ្នែកអារម្មណ៍? | Emotional Education | EP 09
    នេះជាសម័យដែលគ្រប់គ្នាផ្តោតលេីការពង្រឹងជំនាញរឹងនិងទន់ តែមិនទាន់សូវមាននរណានិយាយពីចំណេះដឹងផ្នែកអារម្មណ៍នៅឡេីយទេ តេីអ្នកចង់ដឹងថាចំណេះដឹងផ្នែកអារម្មណ៍ជាអ្វី ហេីយហេតុអ្វីបានជាវាសំខាន់?
    ដូចនេះនៅក្នុង Episode នេះ ពួកយេីងនឹងពិភាក្សាអត្ថប្រយោជន៏នៃចំណេះដឹងផ្នែកអារម្មណ៍ក្នុងការបង្កេីនគុណភាពជីវិតប្រចាំថ្ងៃ?
    We are working on so many skills to improve our career but we might have neglect one important skill, as a human, understanding emotion is necessary for life fulfillment. In this episode, we are going to discuss emotion and why all emotions are valid?
    40 min
  • ការប៉ះទង្គិចផ្លូវចិត្តនៅវ័យកុមារ | Childhood Trauma | EP 08
    ធ្លាប់អត់? មានពេលខ្លះដែលយេីងធ្វេីឬនិយាយអ្វីដែលយេីងមិនបានតាំងចិត្តដោយសារយេីងមិនអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបាន? ភាគច្រេីនអ្នកណាក៏ធ្លាប់ដែរ នេះមកពីកូនក្មេងនៅក្នុងខ្លួនរបស់យេីងធ្វេីទុក្ខ
    ដូចនេះនៅក្នុង Episode នេះ ពួកយេីងនឹងពិភាក្សាពីការប៉ះទង្គិចផ្លូវចិត្តនៅវ័យកុមារ ក៏ដូចជាផលប៉ះពាល់ដល់គុណភាពជីវិតនៅពេលដែលយេីងធំពេញវ័យនិងវិធីសាស្រ្តក្នុងការជួយអោយជាសះពីរបួសនេះ?
    In this episode, we will discuss childhood trauma. We will dive deep into understanding the effect of childhood trauma that results in our adult life and also what can we do to eliminate causing this kind of scar to our child?
    1 hr 8 min
  • អាចទេ? ទទួលយកខ្ញុំជាខ្ញុំ?| The Acceptance| EP 07
    អាចទេ? ទទួលយកខ្ញុំជាខ្ញុំ? បេីសិនពាក្យថាគ្រួសារមានន័យថា ស្រលាញ់គ្មានលក្ខខ័ណ្ណនោះ អាចទេ?ដែលទទួលយកថាខ្ញុំមិនអាចស្រលាញ់ភេទផ្ទុយគ្នាបាន តំលៃរបស់ខ្ញុំមិននៅលេីត្រឹមតែភេទនោះទេតែអត្តចរិក ការខិតខំប្រឹងប្រែង និង សមត្ថភាពរបស់ខ្ញុំ។
    ដូចនេះនៅក្នុង Episode នេះ ពួកយេីងនឹងពិភាក្សាពីបញ្ហាសុខភាពផ្លូវចិត្តដែលកេីតមានឡេីងក្នុងសហគមន៏អ្នកស្រលាញ់ភេទដូចគ្នា ថាតេីការគាំទ្រពីគ្រួសារនិងសង្គមមានសារៈសំខាន់សំរាប់ពួកគាត់យ៉ាងណាដែរ?
    Acceptance is an important part of helping people in the LGBT community feel loved and accept by society. In this episode, we will discuss how important is acceptance as a family member and society.
    27 min

About ចង់ដឹង ចង់ឮ - Curiosity

From the publisher's feed

“ចង់ដឹង ចង់ឮ - Curiosity” is a podcast that shares the stories and experiences of Cambodian Youth about cultural issues facing women, minorities, and the LGBT community in general. Topics range from lighthearted stories to emotional impact.

More shows like ចង់ដឹង ចង់ឮ - Curiosity

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners