Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
សំឡេងសហរដ្ឋអាមេរិក (វីអូអេ) ជាអង្គការផ្សាយព័ត៌មានអន្តរជាតិដែលផ្សាយទៅកាន់ទ្វីបអឹរ៉ុបកណ្តាលនិងអឺរ៉ុបខាងកើត តំបន់ Caucasus អាស៊ីកណ្តាល ប្រទេសរុស្ស៊ី មជ្ឈិ... more
FAQs about Hello VOA វេទិកាអាស៊ាន - វីអូអេ:How many episodes does Hello VOA វេទិកាអាស៊ាន - វីអូអេ have?The podcast currently has 20 episodes available.
February 02, 2023Hello VOA៖ ទំនាក់ទំនងអាស៊ាន-ចិននិងការប្រែប្រួលភូមិសាស្ត្រនយោបាយតំបន់ក្រោយជំងឺកូវីដ - កុម្ភៈ ០៣, ២០២៣ទោះជាប្រទេសចិនបានជាប់គាំងសេដ្ឋកិច្ច៣ឆ្នាំជាមួយនឹងវិធានការ «សូន្យកូវីដ» តែទំនាក់ទំនងរវាងអាស៊ាននិងចិន កាន់តែមានភាពរឹងមាំ ដែលតម្រូវឲ្យសហរដ្ឋអាមេរិកជាមហាអំណាចបន្តប្រឹងប្រែងរិតចំណងទាក់ទងថែមទៀតជាមួយតំបន់អាស៊ាន ជាពិសេសពេលចិនបើកប្រទេសឡើងវិញនេះ។ អ្នកជំនាញកិច្ចការតំបន់ លោកបណ្ឌិត ឈាង វណ្ណារិទ្ធ ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី បានថ្លែងថា ដោយឈរលើផលប្រយោជន៍សេដ្ឋកិច្ច នយោបាយ ក្នុងតំបន់ដែលមានសក្តានុពលនេះ ប្រទេសក្នុងតំបន់អាស៊ាននៅបន្តពង្រឹង អព្យាក្រឹតភាព មជ្ឈភាព និង សាមគ្តីភាព តំបន់ ទោះជាមានការប្រែប្រួលនយោបាយខ្លះក្នុងប្រទេសមួយចំនួននៃតំបន់អាស៊ីអាគ្នេយ៍ឬអាស៊ានក៏ពិតមែន។ នៅក្នុងកម្មវិធី ហេឡូវីអូអេ ប្រចាំខែកុម្ភ: ឆ្នាំ២០២៣ ស្តីពីអាស៊ាន លោក សុខ ខេមរា នៃ វីអូអេ បានអញ្ជើញលោក ឈាង វណ្ណារិទ្ធដើម្បីពន្យល់អំពីកិច្ចការតំបន់មួយចំនួន ទាក់ទងទៅនឹង «ទំនាក់ទំនង អាស៊ាន-ចិននិងការប្រែប្រួលភូមិសាស្ត្រនយោបាយតំបន់ក្រោយជំងឺកូវីដ»៕...more25minPlay
November 03, 2022Hello VOA៖ ជំនួបអាស៊ាននៅភ្នំពេញរួតរឹតដោយវិបត្តិសកលនិងតំបន់ជុំទិស - វិច្ឆិកា ០៤, ២០២២សាកលលោកនិងតំបន់អាស៊ីអាគ្នេយ៍កំពុងហ៊ុមព័ទ្ធដោយវិបត្តិធំៗនានា តួយ៉ាងសង្គ្រាមឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន អស្ថិរភាពក្រោយរដ្ឋប្រហារយោធានៅភូមា និងការប្រជែងឥទ្ធិពលក្នុងតំបន់រវាងសហរដ្ឋអាមេរិកនិងចិន។ ក្នុងកម្មវិធី Hello VOA ប្រចាំខែ ក្រោមប្រធានបទ «អាស៊ាន» នារាត្រីថ្ងៃព្រហស្បតិ៍ ទី ៣ ខែវិច្ឆិកា ឆ្នាំ ២០២២ លោក ពុយ គា ប្រធានឆ្លើយឆ្លងព័ត៌មាន ឱ្យទីភ្នាក់ងារព័ត៌មានជប៉ុនក្យូដូ លើកឡើងថា វិបត្តិទាំងនេះនឹងគ្របដណ្ដប់កិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធដ៏ច្រើនផ្សេងទៀត នៅទីក្រុងភ្នំពេញ ក្នុងខែវិច្ឆិកា ឆ្នាំ២០២២ នេះ៕...more30minPlay
September 01, 2022Hello VOA៖ ចំហាយនៃកម្ដៅនៅច្រកសមុទ្រតៃវ៉ាន់មកលើតំបន់អាស៊ីអាគ្នេយ៍ - កញ្ញា ០២, ២០២២តំបន់អាស៊ីអាគ្នេយ៍ពិតជាចៀសមិនរួចពីផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចនិងសន្ដិសុខធ្ងន់ធ្ងរនោះទេ បើសិនជាមានជម្លោះប្រដាប់អាវុធនៅច្រកសមុទ្រតៃវ៉ាន់មែននោះ។ នេះជាការលើកឡើងរបស់លោក ស៊ុន គីម គ្រូឧទ្ទេសជំនាញទំនាក់ទំនងអន្តរជាតិ នៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ថ្លែងក្នុងកម្មវិធីហេឡូវីអូអេប្រចាំខែក្រោមមូលបទ«អាស៊ាន» ជាមួយលោក អូន ឆេងប៉រ ដែលបានចាក់ផ្សាយកាលពីរាត្រីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២៕...more27minPlay
June 02, 2022Hello VOA៖ តើគេអាចរំពឹងអ្វីបានខ្លះពីការបោះឆ្នោតឃុំសង្កាត់ ៥ មិថុនា ២០២២? - មិថុនា ០៣, ២០២២កម្ពុជានឹងរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់លើកទី៥ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ចុងសប្ដាហ៍នេះ។ ក្នុងកម្មវិធីហេឡូវីអូអេប្រចាំខែ ក្រោមមូលបទ«វេទិកាអាស៊ាន» ដែលត្រូវបានចាក់ផ្សាយតាមរលកធាតុអាកាសកាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២ កញ្ញា លី ស្រីស្រស់ ប្រធានក្រុមអ្នកវិភាគវ័យក្មេង បានលើកឡើងថា ទោះបីភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌នៃការបោះឆ្នោតនេះ ស្ថិតជាចំណោទក្តី យ៉ាងហោចណាស់ព្រឹត្តិការណ៍នេះផ្ដល់ការបន្តភាពរស់រានជាទៀងទាត់នៃប្រជាធិបតេយ្យតាមសន្លឹកឆ្នោតនិងសង្ឃឹមនៃការវិលត្រឡប់នៃតំណាងសំឡេងជំទាស់ក្នុងការិយាល័យសាធារណៈ៕...more32minPlay
November 04, 2021Hello VOA អាស៊ាន៖ កម្ពុជានឹងដឹកនាំអាស៊ានបែបណាក្នុងសំណុំរឿងភូមា? - វិច្ឆិកា ០៥, ២០២១កម្ពុជានឹងផ្ដើមធ្វើជាប្រធានប្ដូរវេនរបស់អាស៊ានសាជាថ្មីចាប់ពីដើមខែមករាឆ្នាំ២០២២នេះតទៅ។ អ្វីដែលកម្ពុជាបានទទួលមរតកពីឆ្នាំចាស់នោះគឺវិបត្តិអូសជើងក្រោយរដ្ឋប្រហារយោធានៅភូមា ដែលឈានទៅដល់អំពើហិង្សាប្រដាប់អាវុធ។ ថាតើកម្ពុជានឹងមានវិធីសាស្ត្រ ឱកាស និងបញ្ហាប្រឈមបែបណា ក្នុងការដឹកនាំអាស៊ានអំឡុងពេលរដ្ឋសមាជិកមួយមានជម្លោះដូច្នោះ លោក ស៊ុន គីម គ្រូឧទ្ទេសនៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា បានចូលមកបកស្រាយក្នុងនាមជាវាគ្មិនកម្មវិធីហេឡូវីអូអេប្រចាំខែនិយាយអំពីអាស៊ាន ចាក់ផ្សាយថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលមានលោក អូន ឆេងប៉រ ជាអ្នកសម្របសម្រួល៕...more30minPlay
October 07, 2021Hello VOA អាស៊ាន៖ អាស៊ាន កម្ពុជា និងសម្ព័ន្ធភាពសន្ដិសុខត្រីភាគីថ្មី អូស្ត្រាលី-អង់គ្លេស-អាមេរិក - តុលា ០៨, ២០២១សហរដ្ឋអាមេរិកទើបបានចុះកិច្ចព្រមព្រៀងសន្ដិសុខត្រីភាគី AUKUS ជាមួយអង់គ្លេស និងអូស្ត្រាលី ដែលជាការចែករំលែកបច្ចេកវិទ្យានាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ។ ក្រុមអ្នកតាមដានយុទ្ធសាស្ត្រមហាអំណាចនៅក្នុងតំបន់បានគូសបញ្ជាក់អំពីភាពសំខាន់នៃ AUKUS ក្នុងបរិបទនៃការប្រកួតប្រជែងជាប្រព័ន្ធនិងគ្រប់ជ្រុងជ្រោយជាមួយចិន និងឥទ្ធិពលនៃការវិវត្តថ្មីនេះលើតំបន់អាស៊ីអគ្នេយ៍ និងប្រទេសកម្ពុជា។ លោក ប៉ូ សុវីនដា បេក្ខជនបណ្ឌិត ប្រចាំសាកលវិទ្យាល័យ Griffith ប្រទេសអូស្ត្រាលី បានចូលរួមជាវាគ្មិនបកស្រាយនូវប្រធានបទនេះ ក្នុងកម្មវិធី Hello VOA ប្រចាំខែនិយាយអំពីអាស៊ាន ដែលត្រូវចាក់ផ្សាយនារាត្រីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១៕...more26minPlay
August 06, 2021Hello VOA៖ អាស៊ីអាគ្នេយ៍ក្រោមការទូតវ៉ាក់សាំងរបស់មហាអំណាច - សីហា ០៧, ២០២១នៅចំកណ្ដាលនៃការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយ និងចំពេលមានការឆ្លងរាលដាលខ្លាំងនៃជំងឺកូវីដ១៩ក្នុងតំបន់អាស៊ីអគ្នេយ៍មិនទាន់ស្រាកស្រាន្ត មានចរន្តការទូតវ៉ាក់សាំងពីរកំពុងប្រជែងគ្នាក្នុងតំបន់ ម្ខាងពីសំណាក់ប្រទេសចិន ម្ខាងពីសំណាក់បស្ចិមលោក។ លោក សេក សុផល អ្នកស្រាវជ្រាវ មជ្ឈមណ្ឌល Ritsumeikan ដើម្បីការសិក្សាកិច្ចការតំបន់អាស៊ីប៉ាស៊ីហ្វិក បានជជែកបញ្ហានេះក្នុងកម្មវិធី Hello VOA ប្រចាំខែនិយាយអំពីអាស៊ាន ជាមួយលោក អូន ឆេងប៉រ ដែលបានចាក់ផ្សាយ កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ កន្លងទៅ៕...more23minPlay
January 02, 2020Hello VOA៖ ឆ្នាំវៀតណាមធ្វើប្រធានអាស៊ាននិងការត្រៀមខ្លួនរបស់កម្ពុជា - មករា ០៣, ២០២០វៀតណាមដែលជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងជារដ្ឋភាគីក្នុងជម្លោះសមុទ្រចិនខាងត្បូងជាមួយនឹងចិនផង បាននិងកំពុងឡើងគ្រងតំណែងជាប្រធានឆ្លាស់វេនរបស់អាស៊ាន នៅឆ្នាំ២០២០នេះ។ ក្នុងឆ្នាំ២០២០ដែលវៀតណាមធ្វើប្រធានអាស៊ាននេះ តំបន់អាស៊ានខ្លួនឯងនិងសាកលលោកទាំងមូល កំពុងស្ថិតក្នុងស្ថានភាពតានតឹង ក្នុងសំណុំរឿងនិងរបៀបវារៈជាច្រើន ដែលការណ៍នេះនាំឱ្យឆ្នាំ២០២០ ជាឆ្នាំសាកល្បងថាមពលរបស់ប្លុកដែលមាន១០ប្រទេសនេះ ថា រឹងមាំកម្រិតណា ជាពិសេសជាមួយនឹងការដឹកនាំរបស់វៀតណាមតែម្ដង។ លោក ពុយ គា អ្នកឆ្លើយឆ្លងព័ត៌មានយូរឆ្នាំ ឱ្យទីភ្នាក់ងារព័ត៌មានជប៉ុនក្យូដូ ដែលបានតាមដានកិច្ចការអាស៊ានអស់២០ឆ្នាំមកហើយ បានអញ្ជើញមកចូលរួមជាវាគ្មិន ដើម្បីជជែកអំពីបញ្ហាខាងលើ ក្នុងកម្មវិធី Hello VOA កាលពីរាត្រីថ្ងៃទី០២ ខែមករា ឆ្នាំ២០២០។ (អូន ឆេងប៉រ, Hello VOA, ភ្នំពេញ, ២ មករា ២០២០)...more32minPlay
November 04, 2019Hello VOA៖ អ្នកវិភាគថាអវត្តមានមន្ត្រីកំពូលអាមេរិកនៅអាស៊ាននឹងកម្រិតសក្តានុពលទំនាក់ទំនងទ្វេភាគីជាមួយកម្ពុជា - វិច្ឆិកា ០៤, ២០១៩កិច្ចប្រជុំកំពូលអាស៊ានប្រចាំឆ្នាំដែលទើបបានបញ្ចប់ទៅនៅទីក្រុងបាងកកនៅថ្ងៃចន្ទនេះ ត្រូវបានគេកត់សម្គាល់ជាពិសេសចំពោះអវត្តមានជាលើកដំបូងនៃថ្នាក់ដឹកនាំកំពូលរបស់សហរដ្ឋអាមេរិក នៅក្នុងកិច្ចប្រជុំកំពូលអាមេរិក-អាស៊ានផង។ លោក ឈាង វណ្ណារិទ្ធិ ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី ថ្លែងថា អវត្តមាននេះប៉ះពាល់ដល់ឥទ្ធិពលនិងតួនាទីអាមេរិកនៅតំបន់អាស៊ីអាគ្នេយ៍។ លោថា ទោះបីសហរដ្ឋអាមេរិកពេលថ្មីៗហាក់ជំរុញទំនាក់ទំនងទ្វេភាគីជាមួយកម្ពុជា តាមរយៈការតែងតាំងមន្ត្រីការទូតដ៏មានបទពិសោធន៍ជាឯកអគ្គរដ្ឋទូតថ្មីក្តី ក៏កង្វះឆន្ទៈនយោបាយនៅវេទិកាពហុភាគីដូចអាស៊ាន នឹងធ្វើឲ្យខាតបង់ដល់សក្តានុពលទំនាក់ទំនងទ្វេភាគីអាមេរិកកម្ពុជា ក្នុងវិស័យនយោបាយ សេដ្ឋកិច្ច និងសន្តិសុខ។ លោកថាសហរដ្ឋអាមេរិកគួរបង្កើនតួនាទីពហុភាគីរបស់ខ្លួនឡើងវិញ ព្រមទាំងបញ្ចូលវិស័យសេដ្ឋកិច្ចទៅក្នុងគោលនយោបាយ Indo-Pacific ថ្មីរបស់ខ្លួន។ (សឹង សុផាត, Hello VOA វេទិកាអាស៊ាន, ភ្នំពេញ, ០៤ វិច្ឆិកា ២០១៩)...more24minPlay
May 02, 2019Hello VOA៖ ២០ឆ្នាំនៃសមាជិកភាពរបស់កម្ពុជាក្នុងអាស៊ាន - ឧសភា ០៣, ២០១៩អស់រយៈពេល២០ឆ្នាំមកហើយ ដែលកម្ពុជាក្លាយជារដ្ឋសមាជិកទី១០ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហើយរយៈពេល២ទសវត្សរ៍កន្លងមក កម្ពុជាធ្លាប់បានធ្វើប្រធានប្ដូរវេនពីរដង កាលពីឆ្នាំ២០០២ និងឆ្នាំ២០១២។ រដ្ឋាភិបាលកម្ពុជា បានហៅសមាគមអាស៊ានថាជា «ក្រុមគ្រួសារ» ជា«ខែលសន្តិសុខ» និងជា«ប្រភពសន្តិភាព សន្តិសុខ និងវិបុលភាពសម្រាប់ប្រជាជនខ្មែរ»ជាដើម។ សមាជិកភាព ២០ ឆ្នាំក្នុងសមាគមអាស៊ានរបស់កម្ពុជានេះ ជាប្រធានបទនៃកម្មវិធី Hello VOA កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នាំ២០១៩ ដែលមានលោក ឈាង វណ្ណារិទ្ធ ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី បានចូលរួមជាវាគ្មិន ហើយលោក អូន ឆេងប៉រ ជាអ្នកសម្របសម្រួលកម្មវិធីពីការិយាល័យ VOA ប្រចាំរាជធានីភ្នំពេញ៕ (លោក អូន ឆេងប៉រ, Hello VOA, ភ្នំពេញ, ២ ឧសភា ២០១៩)...more30minPlay
FAQs about Hello VOA វេទិកាអាស៊ាន - វីអូអេ:How many episodes does Hello VOA វេទិកាអាស៊ាន - វីអូអេ have?The podcast currently has 20 episodes available.