Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
សំឡេងសហរដ្ឋអាមេរិក (វីអូអេ) ជាអង្គការផ្សាយព័ត៌មានអន្តរជាតិដែលផ្សាយទៅកាន់ទ្វីបអឹរ៉ុបកណ្តាលនិងអឺរ៉ុបខាងកើត តំបន់ Caucasus អាស៊ីកណ្តាល ប្រទេសរុស្ស៊ី មជ្ឈិ... more
FAQs about Hello VOA វេទិកាអាស៊ាន - វីអូអេ:How many episodes does Hello VOA វេទិកាអាស៊ាន - វីអូអេ have?The podcast currently has 20 episodes available.
January 31, 2019Hello VOA៖ គោលបំណងរបស់ប្រទេសចិនក្នុងគម្រោងក្រវ៉ាត់ផ្លូវពាណិជ្ជកម្ម Belt & Road Initiative - កុម្ភៈ 01, 2019លោក ម៉ែន គឹមសេង អ្នកយកព័ត៌មានប្រចំា VOA ដែលតាមដានភូមិសាស្ត្រនយោបាយក្នុងតំបន់អាស៊ាន និងនៅទូទាំងពិភពលោក បានចូលរួមជាវាគ្មិនក្នុងកម្មវិធី Hello VOAស្ដីពី «អាស៊ាន» កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩នេះ ហើយលោកបានលើកឡើងថា ហេតុផលសេដ្ឋកិច្ចជាគោលបំណងសំខាន់របស់ប្រទេសចិន ក្នុងគម្រោងក្រវ៉ាត់ផ្លូវពាណិជ្ជកម្ម ប៉ុន្តែឥទ្ធិពលនយោបាយក៏ជាគោលបំណងរបស់ប្រទេសចិន ដែលអ្នកវិភាគមើលឃើញផងដែរ។ លោក ម៉ែន គឹមសេង ថ្លែងថា៖ «គោលបំណងរបស់ចិនគឺចង់ពង្រឹងអំណាចទន់ ដែលមានសិទ្ធិនៅក្នុងពិភពលោកក្នុងនាមជាមហាអំណាចដែលទើបតែងើបឡើងមួយ ដែលត្រូវប្រឈមជាមួយសហរដ្ឋអាមេរិក»។ លោក ម៉ែន គឹមសេង ពន្យល់ថា ដំបូងចិនផ្តល់ប្រាក់កម្ចី បន្ទាប់មកបញ្ជ្រាបឥទ្ធិពលវប្បធម៌ដូចជាការឲ្យរៀនភាសាចិន ហើយជំហានបន្ទាប់គឺប្រហែលដាក់ទ័ពនៅបណ្ដាប្រទេសមួយចំនួន។ (ចាប ចិត្រា, Hello VOA, វ៉ាស៊ីនតោន, ៣១ មករា ឆ្នាំ២០១៩)...more27minPlay
June 07, 2018Hello VOA៖ ការបោះឆ្នោតម៉ាឡេស៊ីជាសារនិងក្តីសង្ឃឹមដល់អំណាចប្រជាពលរដ្ឋនៅអាស៊ីអាគ្នេយ៍ - មិថុនា 08, 2018លទ្ធផលនៃការបោះឆ្នោតនៅប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី៩ ខែឧសភាកន្លងទៅនេះ បានធ្វើឲ្យមានការភ្ញាក់ផ្អើលច្រើន ដោយសម្ព័ន្ធភាពនៃគណបក្សប្រឆាំងបានយកឈ្នះគណបក្សកាន់អំណាចជាលើកដំបូងក្នុងរយៈពេលជាង៦០ឆ្នាំ។ ការណ៍នេះមានឡើងស្របពេលដែលនិន្នាការនៃលទ្ធិប្រជាធិបតេយ្យបានថយចុះនៅបណ្តាប្រទេសផ្សេងទៀតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ អ្នកតាមដានការបោះឆ្នោតពីររូបគឺលោក យឿង សុធារ៉ា អ្នកជំនាញខាងកិច្ចការបោះឆ្នោត និងលោក សេង សុភ័ណ នាយកប្រតិបត្តិនៃប្រធានគណៈកម្មាធិការដើម្បីសិទ្ធិបោះឆ្នោតរបស់ពលរដ្ឋខ្មែរនៅក្រៅប្រទេស (CEROC) ថ្លែងថា ប្រទេសកម្ពុជានិងប្រទេសអាស៊ីអាគ្នេយ៍ផ្សេងៗអាចរៀនសូត្របានច្រើនអំពីដំណើរការបោះឆ្នោតឯករាជ្យនៅប្រទេសម៉ាឡេស៊ី សិទ្ធិបោះឆ្នោតនៅក្រៅប្រទេសរបស់ពលរដ្ឋម៉ាឡេស៊ី ការផ្ទេរអំណាចដោយសន្តិភាពទៅកាន់រដ្ឋាភិបាលថ្មី និងការធ្វើតុល្យភាពនយោបាយការបរទេសក្នុងទំនាក់ទំនងជាមួយប្រទេសចិន។ (សឹង សុផាត, Hello VOA, វ៉ាស៊ីនតោន, ៧ មិថុនា ២០១៨)...more31minPlay
May 03, 2018Hello VOA៖ អ្នកវិភាគរំលឹកថា បញ្ហាផ្ទៃក្នុងកម្ពុជា អាស៊ាន ប៉ះពាល់គោលនយោបាយការបរទេស - ឧសភា 04, 2018នៅពេលស្ថានការណ៍តំបន់និងសកល ផ្លាស់ប្តូរលឿន ក្នុងពេលកម្ពុជា មានភាពវឹកវរ ផ្នែកនយោបាយផ្ទៃក្នុង ហើយសាមគ្គីភាពអាស៊ានក៏មានបញ្ហាផងនោះ អ្នកវិភាគបានអះអាងថាទាំងកម្ពុជានិងអាស៊ានមានផលប៉ះពាល់ដូចគ្នា ដល់គោលនយោបាយ ការណ៍បរទេស។ នេះបើតាមការអះអាងរបស់លោក បណ្ឌិត ឈាង វណ្ណារិទ្ធ អ្នក វិភាគកិច្ចការតំបន់ ដែលបានថ្លែងក្នុងកម្មវិធី Hello VOA កាលពីយប់ថ្ងៃព្រហស្បតិ៍ទី៣ ខែឧសភាឆ្នាំ២០១៨។ លោក បន្ថែមថា កម្ពុជាមានបញ្ហាផ្ទៃក្នុងផ្នែកនយោបាយដែល អាចប៉ះពាល់ដល់គោលនយោបាយការទូតរបស់ខ្លួន ហើយអាស៊ានក៏ដូចគ្នាដែរ ពេលមានបញ្ហាផ្ទៃក្នុងរបស់ខ្លួន លើបញ្ហាជម្លោះដណ្តើមកាន់កាប់កម្មសិទ្ធិនៃដែនអធិបតេយ្យរបស់ខ្លួនជាមួយចិនក្នុងដែនសមុទ្រចិនខាងត្បូង៕ (លោក សុខ ខេមរា, Hello VOA, រដ្ឋធានីវ៉ាស៊ីនតោន, ថ្ងៃទី០៣ ខែឧសភា ២០១៨)...more23minPlay
November 10, 2017ក្រុមបាតុករភីលីពីនប្រឆាំងទស្សនកិច្ចលោកប្រធានាធិបតី ដូណាល់ ត្រាំ - វិច្ឆិកា 10, 2017ពលរដ្ឋហ្វីលីពីនធ្វើបាតុកម្មនៅមុខស្ថានទូតសរអានៅទីក្រុងម៉ានីល ប្រឆាំងនិងទស្សនកិច្ចលើកទីមួយរបស់លោកប្រធានាធិបតីសរអា Donald Trump មកកាន់ប្រទេសហ្វីលីពីនដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣១និងកិច្ចប្រជុំអាស៊ានអាមេរិក ព្រមទាំងកិច្ចប្រជុំកំពូលផ្សេងៗទៀតនៅដើមសប្តាហ៏ក្រោយ។ លោក ត្រាំគ្រោងនឹងអញ្ជើញមកដល់ទីក្រុងម៉ានិលនៅថ្ងៃអាទិត្យនេះ៕...more13minPlay
December 03, 2015Hello VOA៖ កម្ពុជាប្រឈមមុខខាងធនធានមនុស្សពេលចូលសហគមន៍អាស៊ាន - ធ្នូ ០៤, ២០១៥ប្រទេសកម្ពុជាចាំបាច់ត្រូវដោះស្រាយបញ្ហាប្រឈមខាងផ្នែកអភិវឌ្ឍន៍ធនធានមនុស្សជាច្រើននៅពេលចូលក្នុងសហគមន៍អាស៊ានក្នុងនោះមានភាពមិនស៊ីសង្វាក់គ្នារវាងការអប់រំនិងទីផ្សារការងារ បញ្ហាក្នុងផ្នែកឧត្តមសិក្សា កង្វះការយល់ដឹងពីការចូលរួមក្នុងអាស៊ាននិងសហគមន៍សេដ្ឋកិច្ចអាស៊ាន និងបញ្ហាប្រឈមខាងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាជាដើម។ នេះ បើតាមការលើកឡើងរបស់លោក រ៉ាណា សុវត្ថិ បេក្ខជនបណ្ឌិតនៃសាកលវិទ្យាល័យមីនីសូតា (Minnesota) សហរដ្ឋអាមេរិក ដែលបានបញ្ជាក់នៅក្នុងកម្មវិធី Hello VOA «វេទិកាអាស៊ាន»។ (ម៉ែន គឹមសេង, Hello VOA វេទិកាអាស៊ាន, វ៉ាស៊ីនតោន, ០៣ ធ្នូ ២០១៥)...more32minPlay
November 05, 2015អ្នកតស៊ូមតិជំរុញពលរដ្ឋកម្ពុជាឲ្យពង្រឹងខ្លួនឲ្យទាន់ការវិវត្តរបស់អាស៊ាន - វិច្ឆិកា ០៦, ២០១៥អ្នកឃ្លាំមើលស្ថាការណ៍នយោបាយ សេដ្ឋកិច្ច សន្តិសុខនៅកម្ពុជានិងតំបន់ បានទទូចដល់ពលរដ្ឋឲ្យតាមដានការរីកចំរើនជឿនលឿនទៅមុខរបស់អាស៊ាន ហើយត្រៀមខ្លួនក្នុងបរិបទថ្មី។ លោកក៏បានជំរុញដល់រដ្ឋាភិបាលពង្រឹងសន្តិភាព ស្ថេរភាព ហើយកុំបង្កអសន្តិសុខដែលនាំឲ្យអ្នកវិនិយោគមិនហ៊ានចូលមកបណ្តាក់ទុន។ នេះជាការអះអាងរបស់លោក យ៉ង់ គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្ដិភាព ក្នុងកម្មវិធី Hello VOA «វេទិកាអាស៊ាន» កាលពីថ្ងៃព្រហស្បតិ៍។ (សុខ ខេមរា, Hello VOA «វេទិកាអាស៊ាន», ៥ វិច្ឆិកា ២០១៥)...more28minPlay
October 01, 2015អ្នកស៊ើបអង្កេតប្រាប់ពីតម្រូវការដែលកម្ពុជានិងអាស៊ានដើម្បីទប់ស្កាត់ការជួញដូរមនុស្ស - តុលា ០២, ២០១៥លោកស្រី លឹមមុនី អ្នកស៊ើបអង្កេតជាន់ខ្ពស់នៃអង្គការសិទ្ធិមនុស្សអាហុកបានថ្លែងក្នុងកម្មវិធី Hello VOA «វេទិកាអាស៊ាន» កាលពីយប់ថ្ងៃព្រហស្បតិ៍ថា អំពើជួញដូរមនុស្សនៅកម្ពុជានិងនៅក្នុងតំបន់អាស៊ានត្រូវការរដ្ឋាភិបាលអាស៊ាន ទប់ស្កាត់ខ្លាំងឡើងថែមទៀត។ (សុខ ខេមរា, Hello VOA វេទិកាអាស៊ាន, វ៉ាស៊ីនតោន/ភ្នំពេញ, ១ តុលា ២០១៥)...more27minPlay
September 03, 2015ឧបសគ្គដែលមិនឲ្យពលករខ្មែរចំណាកស្រុកវិលមកកម្ពុជាពេលសមាហរណកម្មអាស៊ាន - កញ្ញា ០៤, ២០១៥មានកត្តាជាច្រើនដែលរារាំងមិនឲ្យពលករខ្មែរនៅក្រៅប្រទេសទៅធ្វើការនៅ កម្ពុជាវិញ ទោះជាកម្ពុជានឹងធ្វើសមាហរណកម្មអាស៊ាននៅដំណាច់ឆ្នាំនេះក្តី។ បញ្ហាទាំងនោះរាប់ទាំងរឿងប្រាក់ខែ ស្ថេរភាពប្រទេស និងទីផ្សារការងារ ការខ្វះ ជំនាញ ហើយនឹងការទទួលខុសត្រូវរបស់រដ្ឋាភិបាល។ នេះជាការអះអាងរបស់លោក យឹម ស៊ីណន ប្រធានសមាគមពលករខ្មែរប្រចាំប្រទេសកូរ៉េខាងត្បូងហើយនឹង លោក ព្រីង ឆេង ពលករផ្នែកវេចខ្ចប់ផលិតផលគីមីក្នុងប្រទេសកូរ៉េ ខាងត្បូង។ (សុខ ខេមរា, Hello VOA វេទិកាអាស៊ាន, វ៉ាស៊ីនតោន/កូរ៉េខាងត្បូង)...more28minPlay
July 02, 2015ឥទ្ធិពលសមាហរណកម្មអាស៊ានចំពោះវិស័យកាត់ដេរកម្ពុជា - កក្កដា ០៣, ២០១៥លោក ជា មុនី ប្រធានសហជីពសេរីកម្មករកម្ពុជានិងកញ្ញា ង៉ាក សាវឿន តំណាងកម្មកររោងចក្រកាត់ដេរ F.Y Factory ថ្លែងថា ប្រសិនបើមិនមានជំនាញគ្រប់គ្រាន់ នោះកម្មកររោងចក្រកាត់ដេរកម្ពុជាជិត៧០ម៉ឺននាក់នឹងក្លាយជាឧបសគ្គនៃការប្រកួតប្រជែង ពេលកម្ពុជាធ្វើសមាហរណកម្មទៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន។ (សុខ ខេមរា, Hello VOA, វ៉ាស៊ីនតោន/ភ្នំពេញ, ២ កក្កដា ២០១៥)...more27minPlay
June 04, 2015ស្រ្តីកម្ពុជានឹងចូលរួមក្នុងតួនាទីអភិវឌ្ឍប្រទេសនិងតំបន់ពេលអាស៊ានក្លាយជាសហគមន៍សេដ្ឋកិច្ចរួម - មិថុនា ០៥, ២០១៥មេដឹកនាំក្រុមអង្គការធ្វើកិច្ចការទាក់ទងនឹងបញ្ហាស្ត្រីនៅកម្ពុជាគឺលោកស្រី ធីតា ឃិះ នាយិកាអង្គការសីលការ (Silaka) ដែលចូលរួមជាវាគ្មិននៃកម្មវិធីហេឡូវីអូអេ បានទទូចឲ្យរដ្ឋាភិបាលកម្ពុជាបង្កើនប្រសិទ្ធិភាពក្នុងយន្តការដែលមាន ស្រាប់ ហើយទទូចដល់ស្រ្តីកម្ពុជាចូលរួមក្នុងការអភិវឌ្ឍន៍ប្រទេសតាមរយៈ ការអប់រំ និងរៀនសូត្រពីចំណេះដឹងស្របទៅនឹងស្ថានការណ៍ ដើម្បីត្រៀមខ្លួន ពេលកម្ពុជាធ្វើសមាហរណកម្មទៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាននៅចុងឆ្នាំ ២០១៥នេះ។ (សុខ ខេមរា, Hello VOA, វ៉ាស៊ីនតោន/ភ្នំពេញ, ០៤ មិថុនា ២០១៥)...more27minPlay
FAQs about Hello VOA វេទិកាអាស៊ាន - វីអូអេ:How many episodes does Hello VOA វេទិកាអាស៊ាន - វីអូអេ have?The podcast currently has 20 episodes available.