Sign up to save your podcasts
Or

ពលរដ្ឋអូស្ត្រាលីដើមកំណើតខ្មែរ លោក តាក់ ម៉េងហ៊ាង គឺជាអ្នក នយោបាយបន្តវេនក្នុងនាមជាជនជាតិខ្មែរ ពីលោក ហុង លីម ក្នុងគណបក្សពលករ (Labor party) ដែលមានប្រជាប្រិយភាពមួយរូប ដែលមានការគាំទ្រពីពលរដ្ឋក្នុងតំបន់អាស៊ី ដែលភាគច្រើនជាជនភៀសខ្លួនទៅរស់នៅក្នុងប្រទេសអូស្ត្រាលី សព្វថ្ងៃនេះដូចជាពលរដ្ឋខ្មែរ ពលរដ្ឋវៀតណាម ពលរដ្ឋថៃ ពលរដ្ឋចិន និងពលរដ្ឋភូមា ជាដើម។
លោក តាក់ ម៉េងហ៊ាង ដែលបច្ចុប្បន្នមានវ័យ ៤៣ឆ្នាំគឺជាកូនរបស់គ្រួសារអន្តោប្រវេសន៍ មានដើមកំណើតពីស្រុកឈូក ខេត្តកំពត។ លោកបានមករស់នៅប្រទេសអូស្ត្រាលីនៅឆ្នាំ១៩៩៦ តាមរយៈកម្មវិធីមនុស្សធម៌របស់រដ្ឋាភិបាលអូស្ត្រាលី។ លោក តាក់ម៉េងហ៊ាង គឺជាកូនច្បងក្នុងចំណោមបងប្អូនចំនួន៥នាក់។ នៅពេលលោក មកដល់ប្រទេសអូស្ត្រាលីក្នុងវ័យ១៦ឆ្នាំនោះ លោកបានចូលរៀនសាលាភាសាអង់គ្លេសមួយរយៈពេលសិន មុននឹងបន្តចូលរៀនថ្នាក់វិទ្យាល័យឡើងវិញ។ បន្ទាប់មក លោក បានបន្តចូលរៀននៅសកលវិទ្យាល័យវិចតូរីយ៉ា (Victoria University ) រហូតទទួលបានសញ្ញាប័ត្របរិញ្ញាប័ត្រចំនួនពីរ គឺផ្នែកច្បាប់ និងវិទ្យាសាស្ត្រនយោបាយនៅឆ្នាំ២០០៦។
មុននឹងចូលប្រឡូកក្នុងឆាកនយោបាយ លោក តាក់ ម៉េងហ៊ាង ធ្លាប់ធ្វើជាមេធាវីរយៈពេល៥ឆ្នាំ បន្ទាប់មក លោកបានបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួនមួយ ដែលផ្តល់សេវាផ្នែកច្បាប់ទៅដល់ពលរដ្ឋនៅឆ្នាំ២០០៨។
ក្រៅពីនេះ លោក ក៏ធ្លាប់ធ្វើជាអ្នកអត្ថាធិប្បាយនៅវិទ្យុ SBS ខ្មែរ រយៈពេល១០ឆ្នាំដែរ និងធ្វើជាអ្នកបកប្រែភាសា នៅតាមមន្ទីរពេទ្យ តាមសាលារៀន និងតុលាការ ថែមទៀត។
នៅពេលនោះហើយ ដែលធ្វើឱ្យលោកបានដឹងអំពីសេចក្តីត្រូវការ របស់សហគមន៍ខ្មែរកាន់តែខ្លាំងឡើងៗ ហើយ ក៍ដោយសារតែកត្តានេះដែរ ដែលជម្រុញឱ្យរូបលោកចូលរួមសកម្មភាពក្នុងសង្គមកាន់តែខ្លាំង ដើម្បីបានដឹងឱ្យកាន់តែច្រើនអំពីសេចក្តីត្រូវការរបស់សហគមន៍ខ្មែរ ថែមទៀត។
ដោយសារតែ មានការគាំទ្រ និងលើកទឹកចិត្ត ពីអតីតតំណាងរាស្ត្រអូស្ត្រាលី ដើមកំណើតខ្មែរលោក ហុង លីម និងប្រធានសមាគមខ្មែរសាជីវកម្ម លោក ជា យូរហ៊ន លោក តាក់ ម៉េងហ៊ាង បានចាប់ផ្តើមចូលប្រឡូកក្នុងកិច្ចការនយោបាយពេញទំហឹងតែម្តង បន្ទាប់ពីលោក បានជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាក្រុងដែនឌឺណុង (Dandenong) ពីរអាណត្តិ តាំងពី ឆ្នាំ២០១២ និងបានឡើងធ្វើជាអភិបាលក្រុងមួយអាណត្តិនៅឆ្នាំ២០១៦ ដែរនោះ។
បន្ទាប់មកទៀត នៅឆ្នាំ២០១៨ លោក បានលាឈប់ពីចៅហ្វាយក្រុង ហើយ ឈរឈ្មោះ និងជាប់ឆ្នោតជាតំណាងរាស្ត្រ បន្តវេនពីលោក ហុង លីម ដែលជាតំណាងរាស្ត្រអូស្ត្រាលីដើមកំណើតខ្មែរដំបូងគេរហូតមកដល់សព្វថ្ងៃនេះ។
ក្រោយពីជាប់ឆ្នោតជាតំណាងរាស្ត្រ លោក តាក់ ម៉េងហ៊ាង ក៏បានធ្វើការមិនខុសពីលោក ហុង លីម ដែរ ដែលតែងតែ ជម្រុញឱ្យរដ្ឋាភិបាលអូស្ត្រាលី តាក់តែងច្បាប់ និងអនុវត្តច្បាប់ ដើម្បីលើកស្ទួយលទ្ធិប្រជាធិតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា រហូតដល់សព្វថ្ងៃនេះ៕
សូមលោកអ្នកនាងទស្សនាបទសម្ភាសន៍រវាងលោក តាំង សារ៉ាដា និងលោក តាក់ ម៉េងហ៊ាង ដែលមានសេចក្តីដូចតទៅ
By The Cambodia Daily Khmer5
55 ratings

10 Listeners

0 Listeners

1 Listeners