
Sign up to save your podcasts
Or


លោក Chen Zhi ជាមនុស្សដែលមានលុយដ៏មហាសាសពីការរកស៊ីបោកប្រាស់តាមអនឡាញ ធ្លាប់ធ្វើជាទីប្រឹក្សារបស់លោក ស ខេង លោក ហេង សំរិន លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត កំពុងបាត់មុខ ពីកម្ពុជា បន្ទាប់ពីអាមេរិក និងអង់គ្លេសរឹបអូសរូបីយបណ្ណគ្រីបតូចំនួន ១៥ ពាន់លាន ដុល្លារសហរដ្ឋអាមេរិក។ បុរសជនជាតិចិនសញ្ជាតិកម្ពុជា និងសញ្ជាតិអង់គ្លេសរូបនេះបានផ្តល់ផលប្រយោជន៍ដ៏ច្រើនសន្ធឹកសន្ធាប់ដល់លោក ហ៊ុន សែន ស្របពេលដែលខ្លួន ហ៊ានបើកមជ្ឈមណ្ឌលបោកប្រាស់ពាសពេញប្រទេសកម្ពុជា និងមានការធ្វើទារុណកម្មបុគ្គលិកបោកប្រាស់ទាំងឡាយណាដែលមានបំណង រត់ចេញពីការងារខុសច្បាប់បែបនេះ។ តើលោក Chen Zhi មានបច្ចេកទេសបោកប្រាស់បែបណា? តើបុរសរូបនេះលាក់លុយក្នុងប្រព័ន្ធរូបីយបណ្ណគ្រីបតូ Bitcoin ដោយរបៀបណា?
លោក តាំង សារ៉ាដា មានព័ត៌មានលំអិតអំពីរឿងនេះ៖
អតីតឧកញ៉ា លោក ហេង សិទ្ធី ដែលធ្លាប់វាយប្រហារមន្ត្រីជាន់ ខ្ពស់កម្ពុជាពាក់ព័ន្ធនឹងរឿងអំពើពុករលួយ ហើយរកស៊ីជាមួយឧក្រិដ្ឋជន បើកល្បែងអនឡាញខុសច្បាប់ និងការជួញដូរមនុស្សតាមអនឡាញ នោះ បានអះអាងពីពន្ធនាគារក្នុងប្រទេសរុស្ស៊ីថា បក្សកាន់ អំណាច ខ្លាចលោក គៀងគរយុវជនទាំងក្នុង និងក្រៅប្រទេស ព្រមទាំងចងសម្ព័ន្ធភាព ជាមួយប្រទេសមហាអំណាចធំៗ ដូចជា រុស្ស៊ី ជប៉ុន អាមេរិក និងចិន ដើម្បីប្រឆាំងនឹងរដ្ឋាភិបាលគ្រួសារផ្តាច់ការ នៅកម្ពុជា។
មជ្ឈដ្ឋានទូទៅបានដាក់ជាចម្ងល់ថា តើនិពន្ធនាយកនៃសារព័ត៌ មាន Pheng Vannak ញ៉ូស (អនឡាញ) គឺលោក ផែង វណ្ណៈ ដែលតែង ប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម Facebook ធ្វើជាមូលដ្ឋាន វាយ ប្រហារពលរដ្ឋតាមអំពើចិត្ត ព្រមទាំងប្រមាថ សម្លាប់អ្នកនយោបាយ អ្នកសារព័ត៌មាន និងព្រះសង្ឃផងនោះ ហេតុអ្វីបានជាមិនមានស្ថាប័ន មានសមត្ថកិច្ចណាមួយ ចាត់វិធានការច្បាប់ទៅលើបុគ្គលរូបនោះ?
កញ្ញា ខៀវ សុភា សូមជូនសេចក្តីរាយការណ៍ពិស្តារ៖
ព្រះ សិទ្ធត្ថ (Sidhatha) ព្រះសព្វញ្ញុពុទ្ធ ព្រះសម្មាសម្ពុទ្ធ បរមគ្រូ (៥៤៣ឆ្នាំមុនគ.ស.) អប់រំមនុស្សជាប្រមុខដឹកនាំគេ ទាំងស្តេច ទាំងរាស្រ្ត ឲ្យមានទសធម៌ ឬទសរាជធម៌ ឬទសពិធរាជធម៌ គឺធម៌ដប់ប្រការ។ ធម៌ដប់ប្រការនោះ មានតែមហារាជ អសោក (Asoka) គ្រប់គ្រងដែននគរ មគធរដ្ឋ ប៉ុណ្ណោះ ដែលប្រតិបត្តិតាមយ៉ាងខ្ជាប់ខ្ជួននាសតវត្ស ទី៣ មុនគ្រិស្តសករាជ។ ទស្សនវិទូចិនបុរាណ ខុង ជឺ ឬ ខុង ជីវ (Confucius) (ប្រមាណ ៥២៥ឆ្នាំមុនគ.ស.) អប់រំមនុស្សជាប្រមុខដឹកនាំប្រទេសឲ្យប្រកាន់ សីលធម៌ សមាធិ ការសញ្ជឹង ភាវនា។ ទ្រឹស្តីអប់រំនោះ មានតែអធិរាជ វូ ឌី ឬ វូ ហាន (Wu Di or Wuhan) ប៉ុណ្ណោះ ដែលកាន់ខ្ជាប់ខ្ជួន និងដាក់បញ្ជូលជាមនោគមន៍វិជ្ជាអប់រំក្នុងស្ថាប័នគ្រប់គ្រងរដ្ឋក្នុងសតវត្ស ទី២មុនគ្រិស្តសករាជ។ ទស្សនវិទូ ប៉ា្លតុង (Plato) សម័យបុរាណក្រិក (ប្រមាណជាង៤០០ឆ្នាំមុនគ.ស.) ជាសិស្សជំនិត ទស្សនវិទូ សូក្រាត (Socrates) និង ជាគ្រូរបស់ទស្សនវិទូ អារីស្តូត (Aristotle) អប់រំអំពី ការគ្រប់គ្រងរដ្ឋឲ្យមាន យុត្តិធម៌ស្មើគ្នា គឺមិនឲ្យក្រុម បក្ខ ពួកណាមួយទទួលបានយុត្តិធម៌លើសក្រុម បក្ខ ពួកណាមួយនោះឡើយ។
អ្នកឧកញ៉ាសញ្ជាតិខ្មែរ-ថៃ លី យ៉ុងផាត់ ដែលត្រូវក្រសួងហិរញ្ញវត្ថុអាមេរិក បានសម្រេចដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិរបស់លោក ដោយសារជាប់ពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស និងពលកម្មដោយបង្ខំក្នុងជំនួញឆបោកតាមអនឡាញ និងរូបិយប័ណ្ណគ្រីបតូ (Crypto Currency) កំពុងយកស្ថានីយទូរទស្សន៍ ភីអិនអិន (PNN) រកស៊ីបើកលេងល្បែងស៊ីសងតាមអនឡាញ ជាទីតាំងបង្ខាំងមនុស្ស ចាប់ជំរិតមនុស្ស និងចាប់បង្ខំមនុស្សឲ្យរកស៊ីឆបោកតាមប្រព័ន្ធអនឡាញដ៏ធំនៅកម្ពុជា។
លោក តាំង សារ៉ាដា មានសេចក្ដីរាយការណ៍ពិស្ដារអំពីរឿងនេះ៖
សេចក្តីរាយការណ៍ស៊ើបអង្កេត៖ អ្នកឧកញ៉ា ទ្រី ភាព អគ្គនាយកក្រុមហ៊ុន ទ្រី ភាព គ្រុប ដែលត្រូវបានអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិធ្វើការចោទប្រកាន់ថាជាឧក្រិដ្ឋជនបំផ្លាញព្រៃឈើនៅស្រុកខ្មែរ ដោយជ្រកក្រោមសិទ្ធិវិនិយោគលើដីសម្បទានសេដ្ឋកិច្ចដើម្បីធ្វើការកាប់បំផ្លាញព្រៃឈើនាំទៅក្រៅប្រទេស ត្រូវបានគេរកឃើញថា ក្រុមហ៊ុនទ្រីភាព ស្ថិតក្នុងតំបន់តំបន់សេដ្ឋកិច្ច ពិសេសMDS «ថ្មដា» មានបុគ្គលិក១ម៉ឺននាក់ ភាគច្រើនជនជាតិចិន ជនជាតិថៃ និងជជជាតិវៀតណាម កំពុងរកស៊ីឧក្រិដ្ឋកម្មអនឡាញ ខ្នាតធំដោយគ្មានអាជ្ញាធរហ៊ានចុះបង្ក្រាប។
អត្ថបទពិពណ៌នា៖ រដ្ឋាភិបាលបក្ស កុម្មុយនិស្ត ចិន ក្រោមកិច្ចផ្តួចផ្តើមគំនិតពី ប្រធាន បក្ស ហ្ស៊ី ជីនពិង បានបង្កើតគម្រោងអភិ វឌ្ឍន៍មួយនៅឆ្នាំ២០១៣ ឲ្យឈ្មោះជាភាសាចិន កុកងឺ ថា ស៊ឺឆូវ ជិ លូ ស៊ាងមឺ (Sīchóu zhī lù xiàngmù 丝绸之路项目)ប្រែជាអង់ គ្លេសថា Silk Roads project ឬ មានន័យជាភាសាខ្មែរថា គម្រោងផ្លូវថ្នល់សូត្រទំនើប ពីតំបន់អាស៊ី ដល់ទ្វីបអាហ្រ្វិក។ រដ្ឋអំណាចក្រុងប៉េកាំងអះអាងថា គម្រោងនេះ គឺដាក់ទុនខាងវិស័យហេដ្ឋារច នាសម្ព័ន្ធជុំពិភពលោក ដើម្បីជំរុញសេដ្ឋកិច្ចក្នុងប្រទេសទាំងនោះឲ្យមានសន្ទុះឡើង ខណៈផ្តល់ឱកាសឲ្យអា ជីវកម្មចិនផងដែរ ដែលគេតែងតែគិតថា ជានយោបាយ ឈ្នះ−ឈ្នះ ឬ ចំណេញ−ចំណេញ ទាំងអស់គ្នា នេះបើនិយាយតាមទ្រឹស្តី។
មជ្ឈដ្ឋានទូរទៅនិងអ្នកកតាមដានសង្គមបានគាំទ្រចំពោះចំណាត់ការកណ្តាប់ដៃដែក របស់លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជន កម្ពុជា ដែលប្រកាសឲ្យចាប់ខ្លួន អ្នកឧកញ៉ា លី សាម៉េត ដែលជាទីប្រឹក្សារបស់លោកផ្ទាល់ និងបង្គាប់ឲ្យសងលុយទៅជនរងគ្រោះ ជាង១០លានដុល្លារ និងករណី លោក ដួង តារា អតីតជាអ្នកកាន់ហ្វេសប៊ុកផេកឲ្យលោក ក៏ត្រូវបាននាំខ្លួនទៅសាកសួរពាក់ព័ន្ធ «ការឆបោក»។ ពួកគេក៏ចង់ឃើញមានចំណាត់ការដូចគ្នានេះទៅលើ«ជនឆបោក»មួយចំនួនទៀតដែលមិនទាន់មានចំណាត់ការនៅឡើយជាពិសេស ករណី ឧកញ៉ា ឡេង ណាវ៉ាត្រា ដែលបានគេច វេះពីការសងបំណុល (Commission) ដល់ភ្នាក់ងារលក់ (Freelancer) និងអតិថិជនដែលបាន ទិញដី និងផ្ទះល្វែងពីក្រុមហ៊ុនអចលនទ្រព្យនេះកន្លងមក។ បុគ្គលិក របស់ឧកញ៉ា ឡេង ណាវ៉ាត្រា បានអះអាងថា ឧកញ៉ា ឡេង ណាវ៉ាត្រា កំពុងរង់ចាំអនុក្រឹត្យកាត់ឆ្វៀលដីព្រៃពីលោក ហ៊ុន ម៉ាណែត ដែលមាន ទីតាំងស្ថិតនៅស្រុកឈូកខេត្តកំពតដើម្បីយកទៅកាត់កងសង បំណុល (Commission)ដែលឧកញ៉ា ឡេង ណាវ៉ាត្រា គ្មានសាច់ ប្រាក់ សងទៅឱ្យពួកគេ និងព្រមទាំងអតិថិជន ដែលបានទិញដីផ្ទះពីក្រុមហ៊ុន របស់គាត់កន្លងមកផងដែរ។
លោក តាំង សារ៉ាដា រាយការណ៍ព័ត៌មានពិស្តារ៖
លោក ហ៊ុន តូ ដែលល្បីឈ្មោះខាងរកស៊ីគ្រឿងញៀនឆ្លងដែនខុសច្បាប់ ត្រូវជាបងប្អូនជីដូនមួយលោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត និងជាក្មួយប្រុសបង្កើតប្រធានគណបក្សកាន់អំណាចលោកហ៊ុន សែន ត្រូវបានរកឃើញជាថ្មី ជាប់ពាក់ព័ន្ធនឹងការរកស៊ីទីផ្សារអនឡាញខ្មៅងងឹត ឆបោករូបិយបណ្ណគ្រីបតូ ក្នុង តម្លៃទឹកប្រាក់រហូតដល់ជាង៤៩ពាន់លានដុល្លារអាមេរិក ចាប់តាំងពីឆ្នាំ២០២១មក។
លោក ហ៊ុន តូ តាមរយះក្រុមហ៊ុន Huione Group របស់លោក បានឲ្យអ្នកប្រើប្រាស់បណ្តាញសង្គម ដើម្បីភ្ជាប់ទំនាក់ទំនងរវាងអ្នកលក់និងអ្នកទិញ ដោយទំនាក់ទំនងនោះភាគច្រើនជាសហគ្រាសឧក្រិដ្ឋកម្ម ដែលកំពុងប្រតិបត្តិការនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមទាំងកម្ពុជាផងដែរ។
កម្មវិធីនេះ អនុញ្ញាតឱ្យ ក្រុមអ្នករកស៊ីឆបោកតាមអនឡាញ ប្រើប្រាស់នូវទិន្នន័យ បច្ចេកវិទ្យា និងសេវាកម្មលាងលុយកខ្វក់។ ចំណែកក្រុមអ្នកវិភាគនយោបាយ ថា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ទំនងជាកំពុងឲ្យអ្នកឧកញ៉ា ហ៊ុន តូ រៀនរកលុយតាមកូរេខាងជើង ក្រោយពីអសម្ថភាពបង្កើតលុយពីកម្សោយដឹកនាំសេដ្ឋកិច្ច ពិបាករកលុយចិញ្ចឹមក្បាល និងក្រពះដ៏ធំរីកប៉ោង នៃរដ្ឋាភិបាល ក្បាលធំ ខ្លួនតូច។
កញ្ញា ខៀវ សុភា រាយការណ៍ព័ត៌មាននេះពិស្តារ៖
មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងជម្រុញឱ្យរដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជា លុបចោលកិច្ចសន្យាដីសម្បទានសេដ្ឋកិច្ចជាមួយនឹងក្រុមហ៊ុនយោធាវៀតណាម ដែលមានទំហំជាង ៣ម៉ឺនហិកតា ក្នុងខេត្តរតនគិរី ដើម្បីជៀសវាងការបាត់បង់ខេត្តខ្មែរទាំង៤ក្នុងតំបន់អភិវឌ្ឍន៍ត្រីកោណ (CLV) ឬក្លាយជាកម្ពុជាក្រោមទី២ នាពេលអនាគត។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក អ៊ុំ សំអាន ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា រដ្ឋាភិបាលកម្ពុជាបានប្រគល់ដីសម្បទានសេដ្ឋកិច្ចក្នុងខេត្តរតនគិរីដែលជាខេត្តក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ឱ្យក្រុមហ៊ុនយោធាវៀតណាមចំនួន៣ដែលមានទំហំផ្ទៃដីជាង ៣ម៉ឺនហិកតា (៣០២០៤ហិកតា) សព្វថ្ងៃនេះ។
From the publisher's feed
សារព័ត៌មាន ឌឹ ខេមបូ ឌាដេលី ភាសាខ្មែរ (The Cambodia Daily Khmer) និងសារព័ត៌មាន ឌឹ ខេមបូ ឌាដេលី ភាសាអង់គ្លេស (The Cambodia Daily English) ជាកម្មសិទ្ធិរបស់សារព័ត៌មាន ឌឹ ខេមបូឌា ដេលី អិល.អិល.ស៊ី (The…

108 Listeners

0 Listeners

1 Listeners