
Sign up to save your podcasts
Or


វិស័យមីក្រូហិរញ្ញវត្ថុត្រូវបានបង្កើតឡើងក្នុងគោលបំណងកាត់បន្ថយភាពក្រីក្រ។ ប៉ុន្ដែវាមិនដូចនេះទាំង ស្រុងទេ ពីព្រោះនៅប្រទេសកម្ពុជាមានកូនបំណុលខ្លះក្លាយជាជនរងគ្រោះដោយសារមិនអាចដោះបំណុលបានហើយឈានដល់ការបាក់ទឹកចិត្ត រួចជ្រើសរើសការសម្លាប់ខ្លួន។
អ្នកស្រី ក្វាក ង៉ា (Kwak Nga) នៅតែនឹកមមៃដល់ប្ដីដែលស្លាប់ដោយការធ្វើអត្តឃាត គឺគ្រប់ពេលដែលម្ចាស់ឥណទានបានមករករូបអ្នកស្រីនៅគេហដ្ឋានដើម្បីទារការប្រាក់បំណុល១៧០ដុល្លារប្រចាំខែដែលប្ដីប្រពន្ធទាំងពីរខ្វះលទ្ធភាពជាខ្លាំងក្នុងការរកប្រាក់ដើម្បីសងម្ចាស់បំណុល។ លោក Nhu Laen ដែលជាប្ដីរបស់អ្នកស្រី ង៉ា បានសម្លាប់ខ្លួននៅក្នុងចម្ការកាលពីខែវិច្ឆិកា ឆ្នាំ២០២២។
ពលរដ្ឋខ្មែរមួយដែលបានចូលសញ្ជាតិអាមេរិកាំង ហៅថា ខ្មែរ−អាមេ រិកាំង ចំនួនបានវិលមករស់នៅធ្វើការងារ ប្រកបរបររកស៊ីឯស្រុក កំណើតវិញ។ មានខ្លះបានមកគាំទ្រ ជួយឧបត្ថម្ភបក្សកាន់អំណាច ដែលតាមច្បាប់ស.រ.អា គេចាត់ទុកថាជារដ្ឋាភិបាលផ្តាច់ការផ្តាច់មុខ ដោយភ្លេចសម្បថរបស់គេពេលស្បថចូលសញ្ជាតិ។ ម្យ៉ាងទៀត គេភ្លេចខ្លួនថាគេមានកាតព្វ កិច្ចបង់ពន្ធអាករឲ្យរដ្ឋ។ តើច្បាប់អ្វីខ្លះ ចែងដូចម្តេចខ្លះចំពោះពលរដ្ឋអាមេរិ កាំង ដែលរកចំណូលបាននៅក្រៅស.រ.អា? លោក ហាស់ សាន មានសេចក្តីរាយការណ៍ពិពណ៌នាដោយសង្ខេបទាក់ទងនឹង
ពលរដ្ឋអាមេរិកាំង និង ពន្ធអាករ
ប្រវត្តិវិទូឧស្សាហ៍រំឭកអ្នកសិក្សា ស្រាវជ្រាវថា ប្រវត្តិសាស្រ្ត អាចនឹងត្រឡប់មកដដែលវិញ ហើយថា បើមិនប្រយ័ត្នទេ អ្នកនឹងដើរជាន់ដានប្រវត្តិសាស្រ្តដោយមិនដឹងខ្លួន។ ទំនាក់ទំនងជិតស្និទរវាងប្រ ទេសកម្ពុជា និង សាធារណរដ្ឋប្រជាមានិតចិន មិនមែនទើបតែកើត មាននាពេលថ្មីៗនេះទេ គឺមានរាប់ទសវត្សមកហើយ។ ប៉ុន្តែ ចិនគេគិតប្រយោជន៍ជាតិរបស់គេ ជាងប្រយោជន៍ខ្មែរ ដូច្នេះ ខ្មែរបានត្រឹម តែរស់ផ្ញើវាសនា ផ្ញើជីវិត ពឹងលើចិនតែប៉ុណ្ណោះ។ តើអនាគតស្រុក ខ្មែរ អាចនឹងជួបផលវិបាកអាក្រក់ដូចម្តេចខ្លះ? លោក ហាស់ សាន មានសេចក្តីរាយការណ៍វិភាគ ថាតើចិនអាចការពារខ្មែរ ឬមិនអាច
លោក អ្នកនាងជាទីមេត្រី! ទម្លាប់មិនល្អមួយចំនួន ដែលមនុស្សក្នុងសង្គមមួយកែមិនបាន បានធ្វើឲ្យសង្គមនោះសម្បូរទៅដោយមនុស្សអត់បែកបញ្ញាទៅរកសេចក្តីចម្រើន។ ក្នុងពេលជាមួយគ្នានោះ ពលរដ្ឋក៏ នាំគ្នាដើរតាមអ្នកដឹកនាំដែលពុករលួយ រំលោភជិះជាន់មនុស្សទៅវិញ។
ក្នុងអត្ថបទចុងក្រោយរបស់លោក មុននឹងទទួលមរណាភាព បណ្ឌិត ហ្គាហ្វា ពាងម៉េត អតីតសាស្រ្តចារ្យផ្នែកវិទ្យាសាស្រ្តនយោបាយ បានបន្សល់គំនិត ដែលអ្នកប្រាជ្ញបរទេស រួមទាំងព្រះពុទ្ធបរមគ្រូផង
បង្រៀនរបៀបគិតឲ្យមនុស្សត្រង់ត្រាប់ដើម្បីសេចក្តីចម្រើនរបស់ខ្លួន និង សង្គមជាតិ។
រាជាណាចក្រកម្ពុជាដែលស្ថិតនៅក្រោមការគ្រប់គ្រងបក្សតែមួយ ជិត ៤០ឆ្នាំ ក្លាយជាប្រទេសមួយ ត្រូវគេមើលឃើញថាធ្វើទុកបុកម្នេញ ជាខ្លាំងលើប្រព័ន្ធផ្សព្វផ្សាយរលកសំឡេង និងប្រព័ន្ធផ្សព្វផ្សាយ អេឡិចត្រនិចសម័យទំនើប។ គោលដៅគឺដើម្បីចាប់ឱ្យបាន សំឡេង ប្រឆាំង និងឯករាជ្យហើយឈានដល់ការចាត់វិធានការ តាមអំណាចដែលមាននៅក្នុងដៃ។ ចុងក្រោយនេះ បក្សប្រជាជនកម្ពុជា ដែលស្ថិតនៅក្រោម អំណាច យ៉ាងណែនក្នុងដៃរបស់លោក ហ៊ុនសែនកំពុង ធ្លាក់ក្នុងជម្លោះជាមួយក្រុមហ៊ុនហ្វេសបុក ឬក្រុមហ៊ុនមេតា។ ជម្លោះ កើតឡើងដោយសារហ្វេសបុក របស់លោកហ៊ុនសែនបានរំលោភ គោលការណ៍របស់ក្រុមហ៊ុនមេតា ដែលហាមប្រើប្រាស់សង្រ្គាម វោហាសាស្ត្រដ៏ហិង្សា ដែលនាំឱ្យក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន មេតាស្នើឱ្យពិន័យលោកហ៊ុនសែនដោយព្យួរដំណើរការហ្វេសបុករបស់កំពូលបុរសខ្លាំងកម្ពុជារយៈពេល៦ខែ។ តែទីបំផុតលោកហ៊ុនសែន មិនទទួលកំហុសនោះទេហើយមិនតែប៉ុណ្ណោះបានឈាន ដល់ការ បណ្ដេញតំណាងក្រុមហ៊ុនទៀតផង។ តែយ៉ាងណា កាសែតសហរដ្ឋអាមេរិក The New York Time បានរកឃើញ បក្សកាន់អំណាចនៅកម្ពុជាសព្វថ្ងៃនេះ បានបង្កើតបន្ទប់ឃ្លាំមើល អ្នកប្រើប្រាស់អ៊ីនធើណែត១០ឆ្នាំហើយ។
From the publisher's feed
សារព័ត៌មាន ឌឹ ខេមបូ ឌាដេលី ភាសាខ្មែរ (The Cambodia Daily Khmer) និងសារព័ត៌មាន ឌឹ ខេមបូ ឌាដេលី ភាសាអង់គ្លេស (The Cambodia Daily English) ជាកម្មសិទ្ធិរបស់សារព័ត៌មាន ឌឹ ខេមបូឌា ដេលី អិល.អិល.ស៊ី (The…

108 Listeners

0 Listeners

1 Listeners