សេចក្ដីរាយការណ៍ពិស្ដារ - ឌឹ ខេមបូឌា ដេលី

សេចក្ដីរាយការណ៍ពិស្ដារ - ឌឹ ខេមបូឌា ដេលី

By The Cambodia Daily KhmerNewsPoliticsDaily News
Download on the App Store

សេចក្ដីរាយការណ៍ពិស្ដារ - ឌឹ ខេមបូឌា ដេលី episodes

  • សេចក្តីរាយការណ៍ស៊ីជម្រៅភាគទី២ ស្តីអំពីផលខាត និងផល​ចំណេញ ពីព្រែកជីកហ៊្វូណន

    អ្នកវិភាគមើលឃើញផលវិបាកខុសគ្នាលើគម្រោង​ជីកព្រែក ហ៊្វូ ណន៖ អ្នកខ្លះថាចុងបញ្ចប់ ខែ្មរចំណេញ អ្នកខ្លះថាចិនកើបផល ហើយរីឯខ្មែរ​កើបផេះ។ លោក ហាស់ សាន មានសេចក្តីរាយការណ៍​ពិ​ពណ៌​នាលម្អិត ក្នុងការពិនិត្យមើលថាតើមានអ្វីខ្លះពាក់ព័ន្ធ​នឹង​ព្រែក​ជីកហ្វូណន​ដែលមហាជននៅតែមានមន្ទិលសង្ស័យនេះ។

    សូមអញ្ជើញ​លោកអ្នកនាង ទស្សនាសេចក្តីរាយការណ៍នេះភាគទី២​ដែលមានខ្លឹមសារដូចតទៅនេះ៖

    21 min
  • ប្រព័ន្ធផ្សព្វផ្សាយនិងអ្នកសារព័ត៌មានឯករាជ្យ នៅតែបន្តប្រឈម នឹងឧបសគ្គ ក្នុងការបំពេញ វិជ្ជាជីវៈរបស់ខ្លួនបន្ទាប់ពីរដ្ឋាភិបាល បង្ក្រាប់ដូចភ្លៀងរលឹមនៅខែវស្សា

    ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ ជាទិវាសេរីភាព​សារព័ត៌មាន ពិភព លោក។ ទិវានេះប្រារព្ធឡើងដើម្បីគោរព ដល់តួនាទីដ៏សំខាន់របស់ អ្នក​សារព័ត៌មាន ក្នុងការនាំយកព័ត៌មានដែលត្រឹមត្រូវ និងអាច ទុកចិត្ត បានដល់ សាធារណជន ពេលខ្លះពួកគេប្រឈមនឹងគ្រោះ ថ្នាក់ដល់ អាយុជីវិតរបស់ខ្លួន។ នៅក្នុងប្រទេសកម្ពុជាឯណេះវិញគេសង្កេត ឃើញ​ថាប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មានឯករាជ្យ នៅតែបន្ត ប្រឈមនឹងឧបសគ្គជាច្រើននៅក្នុងការបំពេញវិជ្ជាជីវៈរបស់ខ្លួនដោយសេរី។ ចំណែកឯភាគីរដ្ឋាភិបាលនៅតែបន្តអះអាងការពារខ្លួនថា ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាដែលមានភាពល្អប្រសើរ ព្រោះមានចំនួន ៧៩.៨% នៃអ្នកសារព័ត៌មានដែលបានជួប សម្ភាស បានអះអាងថា សេរីភាពសារព័ត៌មាននៅកម្ពុជាក្នុងពេលបច្ចុប្បន្នមាន ភាពល្អប្រសើរជាងពីមុន។

    ពីរដ្ឋធានីវ៉ាស៊ីនតោន លោកតាំង សារ៉ាដា សូមជូនសេចក្តី រាយ ការណ៍​​ព័ត៌មានពិស្តារ

    19 min
  • អាជ្ញាធរបិទសុំណុំរឿងឃាតកម្មសម្លាប់លោកឈុត វុទ្ធី ដោយសារ​តែ​​ឃាតករជាប់ពាក់ព័ន្ធត្រកូលហ៊ុនគឺលោកស្រី ហ៊ុន ម៉ាណា និង​អ្នក​វិនិយោគ​គ្រាក់ៗនៅកម្ពុជា

    ថ្ងៃ២៦ ខែមេសា ឆ្នាំ២០២៤ នេះគឺជាខូប​១២​ឆ្នាំ​នៃ​ឃាតកម្ម​សម្លាប់​លោក ឈុត វុទ្ធី ដែលជា​វីរជន​ការពារ​ព្រៃឈើ​ដ៏​លេចធ្លោនៅកម្ពុជា ដែលត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅចំណុចវាលបី​ ឃុំបាក់ខ្លង​ ស្រុកមណ្ឌលសីម៉ា​ ខេត្តកោះកុង ​នៅពេលដែលលោក ចុះស៊ើប អង្កេតបទល្មើសព្រៃឈើនៅក្នុងតំបន់ជួរភ្នំក្រវ៉ាញភាគកណ្តាល។ ប៉ុន្តែ១២ឆ្នាំកន្លងទៅនេះយុត្តិធម៌សម្រាប់រូបលោក និងក្រុមគ្រួសារ របស់លោក ហាក់នៅឆ្ងាយដូចជើងមេឃ ដោយសារតែសំណុំរឿង នេះជាប់ពាក់ព័ន្ធជាមួយក្រុមហ៊ុនកាប់ឈើដ៏ល្បីឈ្មោះ Timber Green ដែលមានអ្នកស្រី ខៀវ ស ស៊ីលៀប និងលោកស្រីហ៊ុន ម៉ាណា ដែល ជាកូនស្រីអតីតនាយករដ្ឋមន្ត្រីលោកហ៊ុន សែន ​ជា​ម្ចាស់​ភាគហ៊ុនធំ។ កញ្ញា​ ខៀវ សុភា សូមជូនព័ត៌មានពិស្តារ

    11 min
  • កិច្ចសម្ភាសន៍ពិសេសអំពីដំណើរជីវិតនយោបាយរបស់លោក តាក់ ម៉េង ហ៊ាង តំណាងរាស្រ្តអូស្រ្តាលីដើមកំណើតខ្មែរ

    ពលរដ្ឋ​អូស្ត្រាលី​ដើម​កំណើត​ខ្មែរ លោក តាក់ ម៉េងហ៊ាង គឺជា​អ្នក នយោបាយបន្តវេនក្នុងនាមជាជនជាតិខ្មែរ ពីលោក ហុង លីម ​​ក្នុង​គណបក្ស​ពលករ (Labor party) ដែលមាន​ប្រជាប្រិយភាព​មួយ​រូប ដែល​មានការគាំទ្រពីពលរដ្ឋក្នុងតំបន់អាស៊ី ដែលភាគច្រើនជាជនភៀសខ្លួ​ន​ទៅរស់នៅក្នុងប្រទេសអូស្ត្រាលី សព្វថ្ងៃនេះដូចជាពលរដ្ឋខ្មែរ ពលរដ្ឋ​វៀតណាម ពលរដ្ឋថៃ ពលរដ្ឋចិន និងពលរដ្ឋភូមា ជាដើម។

    លោក ​តាក់ ម៉េងហ៊ាង ​ដែល​បច្ចុប្បន្ន​មាន​វ័យ​ ៤៣ឆ្នាំគឺ​ជា​កូន​របស់​គ្រួសារ​អន្តោប្រវេសន៍ មានដើមកំណើតពីស្រុកឈូក ​ខេត្តកំពត។ លោកបាន​មក​រស់នៅ​ប្រទេស​អូស្ត្រាលីនៅឆ្នាំ១៩៩៦ ​តាមរយៈ​កម្មវិធី​មនុស្សធម៌​របស់​រដ្ឋាភិបាល​អូស្ត្រាលី។ លោក តាក់​ម៉េងហ៊ាង ​គឺជា​កូន​ច្បង​ក្នុង​ចំណោម​បងប្អូនចំនួន​៥​នាក់។ នៅពេល​លោក​ មក​ដល់​ប្រទេស​អូស្ត្រាលី​ក្នុង​វ័យ១៦​ឆ្នាំ​នោះ​ លោកបាន​ចូល​រៀន​សាលា​ភាសា​អង់គ្លេស​មួយ​រយៈពេលសិន ​មុននឹង​បន្ត​ចូល​រៀន​ថ្នាក់​វិទ្យាល័យ​ឡើង​វិញ។ បន្ទាប់មក ​លោក ​បាន​បន្ត​ចូល​រៀន​នៅ​សកល​វិទ្យាល័យ​វិចតូរីយ៉ា​ ​(Victoria University )​​ រហូត​ទទួល​បាន​សញ្ញាប័ត្រ​បរិញ្ញាប័ត្រ​ចំនួន​ពីរ ​គឺ​ផ្នែក​ច្បាប់ និង​វិទ្យាសាស្ត្រ​នយោបាយនៅឆ្នាំ២០០៦។

    មុននឹង​ចូល​ប្រឡូក​ក្នុង​ឆាកនយោបាយ ​លោក តាក់ ម៉េងហ៊ាង ​ធ្លាប់​ធ្វើ​ជា​មេធាវី​រយៈពេល​៥ឆ្នាំ ​បន្ទាប់មក លោកបានបង្កើត​​ក្រុមហ៊ុន​ផ្ទាល់​ខ្លួន​​មួយ ដែល​ផ្តល់​សេវា​ផ្នែក​ច្បាប់ទៅដល់ពលរដ្ឋនៅឆ្នាំ២០០៨។

    ក្រៅពីនេះ​ លោក​ ក៏​ធ្លាប់​ធ្វើជា​អ្នក​អត្ថាធិប្បាយ​នៅ​វិទ្យុ ​SBS ខ្មែរ ​រយៈ​ពេល​១០ឆ្នាំដែរ ​និង​ធ្វើ​ជា​អ្នកបកប្រែ​ភាសា​ ​នៅ​តាម​មន្ទីរពេទ្យ តាម​សាលារៀន និងតុលាការ ថែមទៀត។ ​

    នៅ​ពេលនោះ​ហើយ ដែល​ធ្វើឱ្យលោកបាន​ដឹង​អំពី​សេចក្តី​ត្រូវការ​ របស់​​​សហគមន៍​ខ្មែរ​កាន់តែខ្លាំងឡើងៗ ហើយ ក៍ដោយសារ​តែ​កត្តា​នេះដែរ ដែល​ជម្រុញឱ្យរូបលោក​ចូលរួម​សកម្មភាព​ក្នុង​សង្គម​កាន់តែ​ខ្លាំង ​ដើម្បីបាន​ដឹងឱ្យកាន់តែច្រើន​អំពី​សេចក្តី​ត្រូវការ​របស់​សហគមន៍​ខ្មែរ ថែមទៀត។

    ដោយសារតែ មានការ​គាំទ្រ ​និងលើកទឹកចិត្ត​ ពី​អតីត​តំណាង​រាស្ត្រ​អូស្ត្រាលី ​ដើម​កំណើត​ខ្មែរ​​លោក ហុង លីម ​និង​ប្រធាន​សមាគម​ខ្មែរ​សាជីវកម្ម ​លោក ជា យូរហ៊ន ​លោក ​តាក់ ម៉េងហ៊ាង​ បាន​ចាប់ផ្តើម​ចូល​​ប្រឡូកក្នុងកិច្ចការនយោបាយពេញទំហឹងតែម្តង បន្ទាប់ពីលោក បាន​ជាប់ឆ្នោត​ជា​សមាជិក​ក្រុមប្រឹក្សា​ក្រុង​​​​ដែនឌឺណុង (Dandenong) ​ពីរ​អាណត្តិ ​តាំងពី ឆ្នាំ​២០១២ ​និងបានឡើង​ធ្វើជា​អភិបាលក្រុង​មួយ​អាណត្តិនៅឆ្នាំ២០១៦ ដែរនោះ។

    បន្ទាប់មកទៀត នៅ​ឆ្នាំ​២០១៨​ លោក​ បាន​លា​ឈប់​ពី​ចៅហ្វាយក្រុង ​ហើយ​ ឈរ​ឈ្មោះ ​និង​ជាប់ឆ្នោត​ជា​តំណាងរាស្ត្រ​ បន្តវេន​ពី​លោក ហុង លីម​ ដែល​ជា​តំណាងរាស្ត្រ​អូស្ត្រាលី​ដើម​កំណើត​ខ្មែរ​ដំបូង​គេរហូត​មក​ដល់​សព្វថ្ងៃនេះ។

    ក្រោយពីជាប់ឆ្នោតជាតំណាងរាស្ត្រ លោក តាក់ ម៉េង​​ហ៊ាង ក៏បាន​ធ្វើ​ការ​មិនខុសពីលោក ហុង លីម ដែរ ដែលតែងតែ ជម្រុញ​ឱ្យ​រដ្ឋាភិបាល​អូស្ត្រាលី តាក់តែងច្បាប់ និងអនុវត្តច្បាប់ ដើម្បីលើកស្ទួយលទ្ធិ​ប្រជាធិ​តេយ្យ និងការគោរពសិទ្ធិមនុស្ស​នៅកម្ពុជា រហូត​ដល់សព្វថ្ងៃនេះ៕

    សូមលោកអ្នកនាងទស្សនាបទសម្ភាសន៍រវាងលោក តាំង សារ៉ាដា និងលោក តាក់ ម៉េងហ៊ាង ដែលមានសេចក្តីដូចតទៅ

    37 min
  • ថ្ងៃទី១៧ ខែមេសា ៤៩ឆ្នាំមុន អ្នកភ្នំពេញត្រូវបង្ខំឲ្យចាកចេញពី ក្រុង រីឯខែមេសា ឆ្នាំនេះ លោក ហ៊ុន សែន ត្រូវគេ​ចាត់​ទុកថា​កំពុង​បើក សករាជជ្រែករាជ្យ​ដូចសេ្តចកន

    ថ្ងៃ ១៧ មេសា ឆ្នាំ២០២៤នេះ ជាគម្រប់​ខួប​លើក​ទី ៤៩ឆ្នាំ នៃ​ការ ​ដួ​ល​រលំ​នៃ​របប លន់ នល់ ដែល​គាំទ្រ​ដោយ​អាមេរិក ហើយ​ជា​ពេល ដែល​​កម្ពុជាធ្លាក់ក្រោមកណ្តាប់ដៃនៃរបបខ្មែរក្រហមដែរ។ ជាធម្មតា នៅពាក់កណ្តាល ខែមេសា ពលរដ្ឋខ្មែរទូទាំងប្រទេសនាំគ្នាប្រារព្ធពិធី​បុណ្យ​ចូលឆ្នាំ​ប្រពៃណីខ្មែរ ហើយនៅថ្ងៃទី១៧ ខែមេសា កាលពី​៤៩ឆ្នាំ​មុន​ជាថ្ងៃ​ដែល​​ខ្មែរក្រហមវាយបំបែកសមរភូមិចុងក្រោយ​ គឺទីក្រុង​ភ្នំពេញ ស្របពេលដែលពលរដ្ឋខ្មែរនៅទីក្រុងភ្នំពេញ ពេលនោះកំពុង​ប្រារព្ធ​ពិធីបុណ្យចូលឆ្នាំថ្មី ដោយគ្មានអ្នកណាម្នាក់ធ្លាប់គិតថា នឹង​និរាស​​ព្រាត់​ប្រាស់គ្រួសារ ដែលអាចកើតឡើងមួយពព្រិចភ្នែក​បែបនេះទេ។

    ចំណែកនៅខែមេសាឆ្នាំ២០២៤នេះ ដូចអ្វីដែលបានគ្រោងទុក​គឺជា​ថ្ងៃ​ដែលអតីតនាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន ប្រធាន​បក្ស​កាន់​អំណាច និងជាប្រធានក្រុមឧត្តមប្រឹក្សាព្រះមហាក្សត្រ បាន​ជាប់​ឆ្នោត​ជាប្រធានដឹកនាំស្ថាប័នព្រឹទ្ធសភា។ ក្នុងឋានៈ​ជាប្រធាន​ព្រឹទ្ធ​សភា​ដែល​​ជាប្រមុខរដ្ឋស្តីទីនៅពេលដែលព្រះមហាក្សត្រ អវត្តមានពី​ប្រទេស លោកក៏នឹងចុះហត្ថលេខាលើឯកសារជាតិសំខាន់ៗ ឬព្រះរាជ​ក្រឹត្យនានាដែលស្នើរដោយនាយករដ្ឋមន្ត្រី។ លោកក៏ជា​ប្រធានក្រុម​ប្រឹក្សា​រាជបល្ល័ង្កដែលជាស្ថាប័នជ្រើសរើសអ្នកស្នងរាជ្យ​ផងដែរ ដែល​អ្នក​វិភាគខ្លះលើកឡើងថា ការឡើងកាន់​អំណាច​របស់លោកហ៊ុន សែន​នៅពេលនេះប្រៀបដូចជា ព្រះ​ស្រី​ជេដ្ឋាធិ​រាជ​រាមាធិបតី ឬហៅ​ស្តេច​កន ជ្រែក​រាជ្យ​ពី​ព្រះបាទ​សុគន្ធបទ​ ដូច្នោះ​ដែរ។​​

    លោក តាំង សារ៉ាដាធ្វើសេចក្តីរាយការណ៍ពិស្តារ

    22 min
  • ក្រុមអ្នកច្បាប់អន្តរជាតិថា តុលាការអ៊ុយក្រែន និងតុលាការឧក្រិដ្ឋកម្មអន្តរជាតិ កំពុងសហការគ្នាដើម្បីប្រមូលជនដៃដល់ជនជាតិរុស្ស៊ីយកទៅផ្តន្ទាទោសតាមផ្លូវច្បាប់ចំពោះឧក្រិដ្ឋកម្មដែលពួកគេបានសម្លាប់ពលរដ្ឋអ៊ុយក្រែន និងទាហានអ៊ុយក្រែន

    ក្រុមមេធាវីអន្តរជាតិ និងអគ្គរដ្ឋអាជ្ញានៃប្រទេសអ៊ុយក្រែន អះអាងថា ពួកគេកំពុងសហការមូលមាត់គ្នាជាធ្លុងមួយជាមួយការិយាល័យរដ្ឋអាជ្ញានៃ​តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC ដើម្បីប្រមូលភស្តុតាង និងបើកការ​ស៊ើបអង្កេត ជាទ្រង់ទ្រាយធំក្នុងការនាំខ្លួនជនដៃដល់​មួយចំនួន​នៃរបបក្រុងម៉ូស្គូ យកទៅកាត់ទោសតាមផ្លូវច្បាប់អន្តរជាតិ​ឲ្យទាល់​តែបាន។ ពួកគេនិយាយថាជនដៃដល់ទាំងនោះ មានក្រុម​មេ​បញ្ជាការជាន់ខ្ពស់នៃកងទ័ពក្រោមបញ្ជាលោក ពូទីន ដែលបានបញ្ជាទ័ពឲ្យមានការសម្លាប់បង្ហូរឈាមជនស៊ីវីលអ៊ុយ ក្រែន និងកងទ័ព​អ៊ុយក្រែន ហើយក្នុងចំណោមជនដៃដល់ទាំងនោះក៏មាន លោក ពូទីន ប្រធានាធិបតីរុស្ស៊ីជាមេក្លោងផងដែ។

    លោក ហាស់ សាន មានសេចក្តីរាយការណ៍ពិស្តារមួយក្រោយពី​ក្រុមអ្នកកាសែតពីតំបន់អាស៊ី មានទាំងអ្នកសារព័ត៌មាន The Cambodia Daily ផង បានចុះយកព័ត៌មានដោយផ្ទាល់ក្នុងប្រទេសអ៊ុយក្រែន កាលពីចុងខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅនេះ៖

    17 min
  • ក្រុមការងារយុវជនបក្ស ប្រជាជនកម្ពុជា ក្រៅប្រទេស (ភាគ២)

    ការស្រាវជ្រាវ បានបង្ហាញថា សកម្មជនស្នេហាពួកក្រហម ឬកុម្មុយនិស្តផ្តាច់ការ ធ្វើការស្វិតស្វាញជាង មានអំណត់ជាងសកម្មជនស្នេហាប្រជាធិប តេយ្យ ពីព្រោះគេបានអប់រំ បង្វឹកមនោគមន៍វិជ្ជាដល់មនុស្សជំនាន់ក្រោយៗ អំពីរបៀបធ្វើយ៉ាងណាដើម្បីរស់ ហើយមិនធ្វើយ៉ាងណាដែលពួកគេស្លាប់។

    រឿងពីអតីតកាលជាច្រើន ដែលកើតឡើងក្នុងបច្ចុប្បន្ននេះទៀត ប៉ុន្តែខ្មែរខ្លះ មិនដឹង។ ក្នុងភាគតី២ នៃសេចក្តីរាយការណ៍លោក ហាស់ សាន ពលរដ្ឋខ្មែរក្នុងសហគមន៍ឯបរទេស ដែលជាសមាជិក ឬ អ្នកគាំទ្របក្ស ប្រជាជនកម្ពុជា ស្ថិតក្រោមការណែនាំតម្រង់ទិសពីអតីតបក្សកុម្មុយនិស្ត ដែលប្រែឈ្មោះ ដោយមិនបានដឹងខ្លួន៖

    12 min
  • ក្រុមការងារយុវជនបក្ស ប្រជាជនកម្ពុជា ក្រៅប្រទេស (ភាគ១)

    ក្នុងកាលៈទេសៈមួយ ដែលអ្នកស្នេហាប្រជាធិបតេយ្យ ស្នេហាសិទ្ធិ សេរីភាព យុត្តិធម៌ អំពាវ នាវឲ្យមានការផ្លាស់ប្តូរ ប៉ុន្តែមិនបានធ្វើសកម្មភាពសកម្ម គគ្រឹកគគ្រេងគួរឲ្យចាប់អារម្មណ៍នោះ បក្ស ប្រ ជាជនកម្ពុជា មិនបានសម្រាក ឬផ្អាកសកម្មភាពវាយបក រុញអ្នកប្រ ជាធិបតេយ្យចេញនោះទេ។ លោក ហាស់ សាន មានសេចក្តីរាយ ការណ៍ ពិនិត្យមើលសាវតារ ប្រវត្តិបក្ស ប្រជាជនកម្ពុជា និង កិច្ចខំ ប្រឹងប្រែងរើសសមាជិក ប្រមូលកម្លាំងដើម្បីទប់ទល់នឹងការប៉ុនប៉ងបន្សាបឥទ្ធិពលកុម្មុយនិស្តផ្តាច់ការ ពីសំណាក់អ្នកប្រជាធិបតេយ្យខ្មែរ ទាំងក្នុង ទាំងក្រៅប្រទេស។ ក្នុងភាគទី១នេះ ខ្មែរខ្លះសួរថា ហេតុអ្វីខ្មែរនៅក្រៅប្រទេស ត្រឡប់ទៅគាំទ្ររបៀបដឹកនាំផ្តាច់ការ?

    15 min
  • រដ្ឋមន្ត្រី​ជំនិត​លោក ហ៊ុន ម៉ាណែត បង្កើត​បណ្ដាញ​ក្រុមហ៊ុន​នាំ​ពលករ​រក​ចំណូល​ផ្គត់ផ្គង់​បក្ស​កាន់​អំណាច

    មនុស្ស​ជំនិត​ម្នាក់​របស់​ នាយករដ្ឋមន្ត្រីតពូជ លោកហ៊ុន ម៉ាណែត ត្រូវបានគេ​រកឃើញ​ថាបាន​សហការជាមួយភរិយា ស្រីកំណាន់របស់ ខ្លួន និងដៃគូរវិនិយោគ​ជាច្រើន​ទៀត​បើក​បណ្តាញក្រុមហ៊ុន ដែលមាន រចនាសម្ព័ន្ធដូចសំបុក្រពីងពាង​ដើម្បីរកចំណូលពីការ ​ក្នុងនាំ​ពលករទៅធ្វើការនៅក្រៅប្រទេស។ បុរសរូបនេះក៏បានបើកក្រុមហ៊ុន លាយស៊ីម៉ង ក្រុមហ៊ុន​សេវាកម្មទេសចរណ៍ និង​សណ្ឋាគារជាច្រើន ដើម្បីរកចំណូល សម្រាប់ផ្គត់ផ្គង់​ហិរញ្ញវត្ថុ​បក្ស​ប្រជាជនទាំងនៅ ក្នុងស្រុក និងក្រៅស្រុក។

    17 min
  • កម្ពុជាជួលដីក្នុងតំបន់រមណីយដ្ឋានអង្គរទៅឱ្យក្រុមហ៊ុនចិនកាន់កាប់រយៈពេល៥០ឆ្នាំ បន្ទាប់ពីជម្លៀសប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារចេញ

    រាជរដ្ឋាភិបាលត្រូវជម្លៀសប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារចេញពីតំបន់រមណីដ្ឋានអង្គរ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ក្រោមលេសថាដើម្បីកុំឱ្យប្រាសាទអង្គរត្រូវគេដកចេញពីបញ្ជីបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ។ ផ្ទុយទៅវិញ គេបានរកឃើញថាតំបន់ទេសចរណ៍មួយនេះ រាជរដ្ឋាភិបាលបានជួលដីក្នុងតំបន់រមណីយដ្ឋានអង្គរឱ្យទៅក្រុមហ៊ុនចិន និងក្រុមហ៊ុនល្បែងស៊ីសងណាហ្គាឃ័រ៍ រយៈពេល៥០ឆ្នាំ ហើយដាក់ឈ្មោះថា Angkor Lake of Wonder ដែលប្រែថា បឹងអង្គរអច្ឆរិយៈ ឬ សួនទឹកអង្គរអច្ឆរិយៈ ក្រោមទុនវិនិយោគប្រមាណជាង ៣០០លានដុល្លារស.រ.អា (៣៥០លានដុល្លារអាមេរិក)។ តើរឿងបែបនេះ ជាការភូតកុហក់ បោកញ្ឆោតពលរដ្ឋខ្មែរ នៃអ្នកដឹកនាំ ឬដូចម្តេច? ខ្ញុំ ហាស់ សាន សូមជូនសេចក្តីរាយការណ៍ស្រាវជ្រាវមួយទាក់ទងនឹងបញ្ហានេះ

    32 min

About សេចក្ដីរាយការណ៍ពិស្ដារ - ឌឹ ខេមបូឌា ដេលី

From the publisher's feed

សារព័ត៌មាន ឌឹ ខេមបូ ឌាដេលី ភាសាខ្មែរ (The Cambodia Daily Khmer) និងសារព័ត៌មាន ឌឹ ខេមបូ ឌាដេលី ភាសាអង់គ្លេស (The Cambodia Daily English) ជាកម្មសិទ្ធិរបស់សារព័ត៌មាន ឌឹ ខេមបូឌា ដេលី អិល.អិល.ស៊ី (The…

More shows like សេចក្ដីរាយការណ៍ពិស្ដារ - ឌឹ ខេមបូឌា ដេលី

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

កម្មវិធី​ IDEA TALK -​ ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធី​ IDEA TALK -​ ឌឹ ខេមបូឌា ដេលី

1 Listeners