កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ

By វីអូអេNews
Download on the App Store

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ episodes

  • រដូវកាលទី២ ភាគទី៣៖ ផល​វិបាក​និង​វិធានការ​ទប់ស្កាត់​ការ​យាយី​តាម​អនឡាញ - ធ្នូ 16, 2023
    សម្រាប់​ភាគទី ៣ នៃ​វប្បធម៌​ឌីជីថល​ផតខាសថ៍ ​អ្នកនាង​ វិញ​ សុជាតា អ្នកស្រាវជ្រាវ​វ័យ​ក្មេង​ម្នាក់​នៅក្នុង​កម្រង​បោះពុម្ព​សៀវភៅ​របស់​វេទិកា​អនាគត Future Forum ជជែក​ជាមួយ​អ្នកនាង ទែន សុខស្រីនិត អ្នក​ផលិត​ផតខាសថ៍ អំពី​ផលវិបាក​ដែល​បង្ក​ឡើង​ដោយ​សកម្មភាព​យាយី​តាម​អនឡាញ​ដែល​កំពុង​កើន​ឡើង​ និង​វិធានការ​ទប់ស្កាត់​សកម្មភាព​នេះ។ អ្នកនាង សុជាតា បាន​ស្រាវជ្រាវ​និង​សរសេរ​អត្ថបទ​មួយ​ជំពូក​អំពី​ប្រធានបទ​ខាង​លើ នៅ​ក្នុង​កម្រង​សៀវភៅ​ “The World We Want” ដែល​ត្រូវបាន​ចងក្រង​និង​រៀបរៀង​ឡើង​ដោយ​វេទិកា​អនាគត៕
    33 min
  • រដូវកាលទី២ ភាគទី២៖ ការបៀតបៀននិងកេងប្រវ័ញ្ចតាមប្រព័ន្ធអ៊ីនធឺណិត - ធ្នូ 09, 2023
    សម្រាប់​ភាគទី ២ នៃ​វប្បធម៌​ឌីជីថល​ផតខាសថ៍ (Digital Culture Podcast) កញ្ញា ធេង សុរិយា អ្នកស្រាវជ្រាវ​វ័យ​ក្មេង​ម្នាក់​នៃ​កម្រង​បោះពុម្ព​សៀវភៅ​របស់​វេទិកា​អនាគត Future Forum ជជែក​ជាមួយ​អ្នកនាង ទែន សុខស្រីនិត អ្នក​ផលិត​ផតខាសថ៍អំពីការ​បៀតបៀន​និង​កេងប្រវ័ញ្ច​ផ្លូវ​ភេទ​និង​រូបរាងកាយ​លើ​ក្មេងស្រី​និង​ស្ត្រីវ័យ​ក្មេង​តាម​អនឡាញ​ ឬ​អ៊ីនធឺណិត។ កញ្ញា ចរិយា បាន​ស្រាវជ្រាវ​និង​សរសេរ​អត្ថបទ​មួយ​ជំពូក​អំពី​ប្រធានបទ​ខាង​លើ នៅ​ក្នុង​កម្រង​សៀវភៅ​ “The World We Want” ដែល​ត្រូវបាន​ចងក្រង​និង​រៀបរៀង​ឡើង​ដោយ​វេទិកា​អនាគត៕
    43 min
  • រដូវកាលទី២ ភាគទី១៖ វិសមភាពយេនឌ័រក្នុងប្រព័ន្ធឌីជីថលនិងបច្ចេកវិទ្យា - ធ្នូ 02, 2023
    សម្រាប់​ភាគទី ១ នៃ​វប្បធម៌​ឌីជីថល​ផតខាសថ៍ ​កញ្ញា វណ្ណលី កែវមុត្តា អ្នកស្រាវជ្រាវ​វ័យ​ក្មេង​ម្នាក់​នៅក្នុង​កម្រង​បោះពុម្ព​សៀវភៅ​របស់​វេទិកា​អនាគត Future Forum ជជែក​ជាមួយ​អ្នកនាង ទែន សុខស្រីនិត អ្នក​ផលិត​ផតខាសថ៍ អំពី​ភាព​មិនស្មើគ្នា ឬ​វិសមភាព​នៃ​ជំនាញនិង​អក្ខរកម្ម​ឌីជីថល រវាង​បុរស​និង​ស្ត្រី​នៅ​កម្ពុជា និង​ផល​ប្រយោជន៍​ដែល​សង្គម​កម្ពុជា​អាច​ទទួលបាន​ នៅពេល​ដែល​វិសមភាព​នេះ​ត្រូវបាន​បង្រួម ។ កញ្ញា មុត្តា បាន​ស្រាវជ្រាវ​និង​សរសេរ​អត្ថបទ​មួយ​ជំពូក​អំពី​ប្រធានបទ​ខាង​លើ នៅ​ក្នុង​កម្រង​សៀវភៅ​ “The World We Want” ដែល​ត្រូវបាន​ចងក្រង​និង​រៀបរៀង​ឡើង​ដោយ​វេទិកា​អនាគត៕
    28 min
  • កម្ពុជាសម្លឹងទៅមុខ រដូវកាលទី២ វប្បធម៌​ឌីជីថល - តុលា 25, 2023
    ខណៈ​កំពុង​បណ្តាក់ទុន​និង​បង្កើត​ទស្សនវិស័យ​ថ្មី​ដើម្បី​ពង្រឹង​វិស័យ​បច្ចេកវិទ្យា និង​សេដ្ឋកិច្ច​ឌីជីថល​របស់ខ្លួន កម្ពុជាក៏​កំពុង​ប្រឈម​នឹង​បញ្ហា​ជាច្រើន​រួមមាន​កង្វះ​ធនធានមនុស្ស ហេដ្ឋារចនា​សម្ព័ន្ធ និងប្រព័ន្ធ​និយ័តកម្ម​ ស្របពេល​ដែល​បច្ចេកវិទ្យា​នីមួយៗ​តែង​បង្កើត​ជា​បញ្ហា​នានាក្នុង​សង្គមផងដែរ។ ដើម្បី​ស្វែង​យល់​កាន់​តែ​ស៊ីជម្រៅ​អំពី​ផលវិបាក និង​សក្តានុពល​នៃ​បច្ចេកវិទ្យា​ឌីជីថល សម្រាប់កម្មវិធី​ផតខាសថ៍កម្ពុជាសម្លឹងទៅមុខ រដូវកាលទី ២ VOA បាន​សម្ភាស​អ្នក​ស្រាវជ្រាវ​បីរូប​ ដែលបាន​ស្រាវជ្រាវ​និង​សរសេរ​ជំពូក​សៀវភៅ​អំពី​វិស័យ​ឌីជីថល។ លោកអ្នកនាងនឹងបានស្តាប់ផតខាសថ៍ទាំងបីភាគនេះ នៅថ្ងៃសៅរ៍ ទី ២ ទី ៩ និងទី ១៦ ខែធ្នូខាងមុខនេះ៕
    2 min
  • រដូវកាលទី១ ភាគទី១៦៖ លំហូរ​ធំៗ​នៃ​ការ​ផ្លាស់ប្តូរ​ក្នុង​ពិភពលោក - មិថុនា 16, 2021
    នៅក្នុងភាគទី ១៦ ដែល​ជា​ភាគ​ចុងក្រោយ​របស់​កម្មវិធី​ផតខាសថ៍ «កម្ពុជា​សម្លឹង​ទៅ​មុខ ឬ Envision Cambodia» លោក​អ្នក​នាង​ឈ្វេង​យល់​ដឹង​អំពីលំហូរ​ធំៗ​នៃ​ការ​ផ្លាស់ប្តូរ​ក្នុង​ពិភពលោក​ និង​ឥទ្ធិពល​របស់​វា​មក​លើ​កម្ពុជា តាមរយៈ​កិច្ចពិភាក្សា​រវាង​កញ្ញា ផន បុប្ផា អ្នក​សម្រប​សម្រួល​កម្មវិធី​ឲ្យ VOA ប្រចាំ​រាជធានី​ភ្នំពេញ ពិភាក្សា​ជាមួយ​លោក អ៊ូ វីរៈ ស្ថាបនិក​និង​ប្រធាន​វិទ្យាស្ថាន​ស្រាវជ្រាវ «វេទិកា​អនាគត»។ លោក អ៊ូ វីរៈ គឺជា​អ្នក​ជំនាញ​និង​អ្នកស្រាវជ្រាវ​ឯករាជ្យ​អំពី​កម្ពុជា និង​តំបន់​អាស៊ីអាគ្នេយ៍។ លោក​ក៏​ជា​អ្នក​វិភាគ​ដ៏​លេច​ធ្លោ​មួយ​រូប អំពី​បច្ចុប្បន្នភាព​នៃ​បញ្ហា​នយោបាយ សេដ្ឋកិច្ច និង​សង្គម​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ក្រៅ​ពី​ផ្តួចផ្តើម​និង​ដឹកនាំ​ឲ្យ​មាន​គម្រោង​ស្រាវជ្រាវ​និង​បោះពុម្ព​ជា​សៀវភៅ​បីក្បាល​ដែល​មាន​ចំណង​ជើង​ថា «Cambodia 2040 ឬ កម្ពុជាឆ្នាំ ២០៤០» លោក វីរៈ ក៏​បាន​ស្រាវជ្រាវ និង​សរសេរ​អត្ថបទ​មួយ​ជំពូក​សម្រាប់​កម្រង​សៀវភៅ​នេះ ស្តី​អំពីឥទ្ធិពល​នៃ​លំហូរ​ថ្មីនៃ​ការ​ផ្លាស់​ប្តូរ​ក្នុង​ពិភពលោក និង​មក​លើ​កម្ពុជា៕
    36 min
  • រដូវកាលទី១ ភាគទី ១៥៖ វិស័យ​សុខាភិបាល​កម្ពុជា - មិថុនា 02, 2021
    នៅក្នុង​ភាគទី ១៥ នេះ លោក​អ្នក​នាង​អាច​ឈ្វេង​យល់​ពី​វិស័យ​សុខាភិបាល​នៅ​កម្ពុជា និង​កិច្ចការ​ដែល​កម្ពុជា​ចាំបាច់​ត្រូវ​ធ្វើ ដើម្បី​ធ្វើ​ឲ្យ​អនាគត​នៃ​វិស័យ​មួយ​នេះ​មាន​ភាព​ប្រសើរ​ឡើង តាមរយៈ​កិច្ចពិភាក្សា​រវាង​លោក ស៊ុន ណារិន អ្នក​សម្រប​សម្រួល​កម្មវិធី​ឲ្យ VOA ប្រចាំ​រាជធានី​ភ្នំពេញ ពិភាក្សា​ជាមួយលោក ស៊ុន ឆៃលាង។ លោក ឆៃលាង គឺជា​សាស្ត្រាចារ្យ​ផ្នែក​សិត្ថិ​ប្រចាំ​សាកល​វិទ្យាល័យ​មួយ​នៅ​រាជធានី​ភ្នំពេញ។ លោក ស៊ុន ឆៃលាង បាន​ស្រាវជ្រាវ និង​សរសេរ​អត្ថបទ​មួយ​ជំពូក ស្តី​អំពីទស្សនវិស័យ​នៃ​សុខាភិបាល​កម្ពុជា នៅក្នុង​សៀវភៅ «Cambodia 2040 ឬ កម្ពុជាឆ្នាំ ២០៤០» ដែល​ត្រូវបាន​បោះពុម្ព​ផ្សាយ​ដោយ វេទិកា​អនាគត Future Forum៕
    40 min
  • រដូវកាលទី១ ភាគទី ១៤៖ សារៈសំខាន់​នៃ​សារព័ត៌មាន​ដែល​មាន​វិជ្ជាជីវៈនៅកម្ពុជា - ឧសភា 19, 2021
    នៅ​ក្នុង​ភាគទី ១៤ នេះ​ លោក​អ្នក​នាង​ឈ្វេងយល់​អំពី​ទស្សនវិស័យ​នៃ​សារព័ត៌មាន​ដែល​មាន​វិជ្ជាជីវៈ​នៅកម្ពុជា តាមរយៈ​កិច្ច​ពិភាក្សា​រវាង​អ្នកស្រី ស៊ូ ពេជ្រចិន្តា អ្នក​សម្របសម្រួល​កម្មវិធី​ឲ្យ VOA ប្រចាំ​រដ្ឋធានី​វ៉ាស៊ីនតោន និង​លោក សឹង សុផាត អ្នកយក​ព័ត៌មាន​ឲ្យ​វីអូអេ។ លោក សុផាត ​បាន​ស្រាវជ្រាវ និង​សរសេរ​អត្ថបទ​មួយ​ជំពូក​ស្តី​អំពី​វិស័យ​សារព័ត៌មាន​នៅ​កម្ពុជា នៅក្នុង​សៀវភៅ «Cambodia 2040 ឬ កម្ពុជាឆ្នាំ ២០៤០» ដែល​ត្រូវបាន​បោះពុម្ព​ផ្សាយ​ដោយ វេទិកា​អនាគត (Future Forum)៕
    34 min
  • រដូវកាលទី១ ភាគទី១៣៖ សុវត្ថិភាព​ចំណី​អាហារនៅ​កម្ពុជា - ឧសភា 04, 2021
    នៅក្នុងភាគទី ១៣ នេះ លោក​អ្នក​នាង​ស្វែង​យល់ដឹង​អំពី​សុវត្ថិភាព​ចំណី​អាហារ​នៅ​កម្ពុជា តាមរយៈ​កិច្ចពិភាក្សា​រវាង​កញ្ញា កាន់ វិច្ឆិកា អ្នក​សម្រប​សម្រួល​កម្មវិធី​ឲ្យ VOA ប្រចាំ​រាជធានី​ភ្នំពេញ ពិភាក្សា​ជាមួយ​កញ្ញា ហ៊ុយ សុខគា។ កញ្ញា​ សុខគា គឺជា​អ្នកជំនាញ​ផ្នែក​ពាណិជ្ជកម្ម​ប្រចាំ​ស្ថានទូត​សហរដ្ឋអាមេរិក​ក្នុងប្រទេសកម្ពុជា។ កញ្ញា សុខគា បាន​ស្រាវជ្រាវ និង​សរសេរ​អត្ថបទ​មួយ​ជំពូក ស្តី​អំពីទស្សនវិស័យ​នៃ​សុវត្ថិភាព​ចំណី​អាហារ​នៅកម្ពុជា នៅក្នុង​សៀវភៅ «Cambodia 2040 ឬ កម្ពុជាឆ្នាំ ២០៤០» ដែល​ត្រូវបាន​បោះពុម្ព​ផ្សាយ​ដោយ វេទិកា​អនាគត Future Forum៕
    32 min
  • រដូវកាលទី១ ភាគទី ១២៖ រដ្ឋបាល​សាធារណៈ​នៅ​កម្ពុជា - មេសា 20, 2021
    នៅក្នុងភាគទី ១២ នេះ លោក​អ្នក​នាង​ស្វែង​យល់ដឹង​អំពី​ទស្សន​វិស័យ​នៃ​រដ្ឋបាល​សាធារណៈ​នៅ​កម្ពុជា តាមរយៈ​កិច្ចពិភាក្សា​រវាង​លោក ស៊ុន ណារិន អ្នក​សម្រប​សម្រួល​កម្មវិធី​ឲ្យ VOA ប្រចាំ​រាជធានី​ភ្នំពេញ ពិភាក្សា​ជាមួយ​លោក យ៉ាន់ ឧត្តម។ លោក យ៉ាន់ ឧត្តម ជា​និស្សិត​កំពុង​បន្ត​ការ​សិក្សា​ថ្នាក់​អនុ​បណ្ឌិត​ផ្នែក​រដ្ឋបាល​សាធារណៈ នៅ​សាកល​វិទ្យាល័យ​ជាតិអូស្ត្រាលី ក្នុង​ទីក្រុង​កង់បេរ៉ា ប្រទេសអូស្ត្រាលី។ លោក​បាន​ស្រាវជ្រាវ និង​សរសេរ​អត្ថបទ​មួយ​ជំពូក ស្តី​អំពី​វិស័យ​រដ្ឋបាល​សាធារណៈ​របស់​កម្ពុជា នៅក្នុង​សៀវភៅ «Cambodia 2040 ឬ កម្ពុជាឆ្នាំ ២០៤០» ដែល​ត្រូវបាន​បោះពុម្ព​ផ្សាយ​ដោយ វេទិកា​អនាគត Future Forum៕
    34 min
  • រដូវកាលទី១ ភាគទី១១៖ កិច្ច​សហប្រតិបត្តិការ​អនុ​តំបន់​មេគង្គ - មេសា 06, 2021
    នៅ​ក្នុង​ភាគទី ១១ នេះ​ លោក​អ្នក​នាង​ស្វែងយល់​អំពី​អនាគតរបស់​ទន្លេ​មេគង្គ​ក្រោម​កិច្ច​សហប្រតិបត្តិ​ការ​អនុ​តំបន់​ទន្លេ​មេគង្គ តាមរយៈ​កិច្ច​ពិភាក្សា​រវាង​កញ្ញា ផន បុប្ផា អ្នក​សម្របសម្រួល​កម្មវិធី​ឲ្យ VOA ប្រចាំ​រាជធានី​ភ្នំពេញ និង​កញ្ញា ពេជ្រ ចារ៉ាឌីន នាយក​ប្រតិបត្តិ​រង​នៃ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហប្រតិបត្តិការ​និង​សន្តិភាព (CICP)។ កញ្ញា ចារ៉ាឌីន ​បាន​ស្រាវជ្រាវ និង​សរសេរ​អត្ថបទ​មួយ​ជំពូក នៅក្នុង​សៀវភៅ «Cambodia 2040 ឬ កម្ពុជាឆ្នាំ ២០៤០» ដែល​ត្រូវបាន​បោះពុម្ព​ផ្សាយ​ដោយ វេទិកា​អនាគត (Future Forum)៕
    36 min

About កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ

From the publisher's feed

កម្មវិធីផតខាសថ៍ «កម្ពុជាសម្លឹងទៅមុខ ឬ Envision Cambodia» គឺជាកិច្ចពិភាក្សាស៊ីជម្រៅជាមួយអ្នកស្រាវជ្រាវ អ្នកជំនាញ និងអ្នកមានគំនិតឯករាជ្យ​និង​ច្នៃប្រតិដ្ឋនានានៅកម្ពុជា ដោយផ្តោតលើការអភិវឌ្ឍ សេដ្ឋកិច្ច…

More shows like កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ by វីអូអេ

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

12 Listeners

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ by វីអូអេ

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

13 Listeners