កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ

By វីអូអេNews
Download on the App Store

កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ episodes

  • រដូវកាលទី១ ភាគទី ១០៖ ការ​អប់រំ​ស្តី​អំពី​សុខភាព​បន្តពូជ​និង​ផ្លូវភេទ​ដែល​បើក​ចំហ​និង​ស៊ីជម្រៅ - មីនា 17, 2021
    នៅក្នុងភាគទី ១០ នេះ លោក​អ្នក​នាង​ស្វែង​យល់ដឹង​អំពី​សារៈសំខាន់​នៃ​ការ​អប់រំ​ស្តី​អំពី​សុខភាព​បន្តពូជ​និង​ផ្លូវភេទ​ដែល​បើក​ចំហ​និង​ស៊ី​ជម្រៅ​ តាមរយៈ​កិច្ចពិភាក្សា​រវាង​លោក អូន ឆេងប៉រ អ្នក​សម្រប​សម្រួល​កម្មវិធី​ឲ្យ VOA ប្រចាំ​រាជធានី​ភ្នំពេញ ពិភាក្សា​ជាមួយ​កញ្ញា ញ៉ឹក ពេជ្រពណ្ណរង្សី។ កញ្ញា​ ពេជ្រពណ្ណរង្សី ជា​និស្សិត​ជំនាញ​វេជ្ជសាស្ត្រ​នៅ​សាកល​វិទ្យាល័យ​ពុទ្ធិសាស្ត្រ។ កញ្ញា​ ពេជ្រពណ្ណរង្សី បានស្រាវជ្រាវ និង​សរសេរ​អត្ថបទ​មួយ​ជំពូក ស្តី​អំពី​អនាគត​នៃ​សុខភាព​បន្តពូជ​និង​សមភាព​យេនឌ័រ នៅក្នុង​សៀវភៅ «Cambodia 2040 ឬ កម្ពុជាឆ្នាំ ២០៤០» ដែល​ត្រូវបាន​បោះពុម្ព​ផ្សាយ​ដោយ វេទិកា​អនាគត Future Forum៕
    34 min
  • រដូវកាលទី១ ភាគទី ៩៖ តើ​កម្ពុជា​អាច​ដើរ​ដល់​ឧស្សាហកម្ម​ជំនាន់​ទី​៤ បាន​ដោយ​របៀប​ណា? - មីនា 03, 2021
    នៅ​ក្នុង​ភាគទី ៩ នេះ​ លោក​អ្នក​នាង​ស្វែងយល់​អំពី​ឧស្សាហូបនីយកម្ម​របស់​កម្ពុជា ជាពិសេស​ឧស្សាហកម្ម​ជំនាន់ទី ៤ និង​អំពី​កិច្ចការ​ដែល​កម្ពុជា​ចាំបាច់​ត្រូវធ្វើ​និង​មាន ដើម្បី​សម្រេច​បាន​ឧស្សាហកម្ម​ជំនាន់​ទី ៤ តាមរយៈ​កិច្ច​ពិភាក្សា​រវាង​កញ្ញា ផន បុប្ផា អ្នក​សម្របសម្រួល​កម្មវិធី​ឲ្យ VOA ប្រចាំ​រាជធានី​ភ្នំពេញ ពិភាក្សា​ជាមួយ​លោក លោក ​ភូ លីវុឌ្ឍ អតីត​អគ្គលេខាធិការ​អាជ្ញាធរ​ជាតិ​ទទួល​បន្ទុក​កិច្ចការ​អភិវឌ្ឍន៍​បច្ចេកវិទ្យា​ព័ត៌មាន​វិទ្យា និង​អ្នក​ជំនាញ​ជាន់​ខ្ពស់​ខាង​វិស័យ​បច្ចេកវិទ្យា​របស់​កម្ពុជា។ លោកក៏​ជា​អ្នក​ស្រាវជ្រាវ​និង​អ្នកនិពន្ធ​មួយ​រូប នៅក្នុង​សៀវភៅ «Cambodia 2040 ឬ កម្ពុជា​ឆ្នាំ ២០៤០» ដែល​ត្រូវបាន​បោះពុម្ព​ផ្សាយ​ដោយ វេទិកា​អនាគត Future Forum៕
    42 min
  • រដូវកាលទី១ ភាគទី ៨៖ សក្តានុពល​ទីក្រុង​ភ្នំពេញ​និង​ធនធាន​មនុស្ស​ក្នុងការ​ធ្វើ​ការទូត​សេដ្ឋកិច្ច - វិច្ឆិកា 18, 2020
    នៅ​ក្នុង​ភាគទី ៨ នេះ​ លោក​អ្នក​នាង​ស្វែងយល់​អំពីវិស័យ​ការទូត​សេដ្ឋកិច្ច និង​វិធីសាស្ត្រ​នានា ដែល​ទីក្រុងធំៗ​ដូចជា​ទីក្រុង​ភ្នំពេញ និង​ពលរដ្ឋ​ក្នុង​សហគមន៍ អាច​ធ្វើ​បាន ដើម្បី​ទាញ​យក​ប្រយោជន៍​ជាច្រើន​ពី​ការធ្វើ​ការទូត​សេដ្ឋកិច្ច តាមរយៈ​កិច្ច​ពិភាក្សា​រវាង​លោក សឹង សុផាត អ្នក​សម្របសម្រួល​កម្មវិធី​ឲ្យ VOA ប្រចាំរដ្ឋធានីវ៉ាស៊ីនតោន និង​លោក សិទ្ធី រត្នដារ៉ាវុធ ដែល​លោក​គឺជា​និស្សិត​ទើប​បញ្ចប់​ការ​សិក្សា​ថ្នាក់​អនុបណ្ឌិត ផ្នែក​គោលនយោបាយ​សាធារណៈ​ពី​សាកលវិទ្យាល័យ Warwick នៃ​ចក្រភព​អង់គ្លេស។ លោកក៏​ជា​អ្នក​ស្រាវជ្រាវ​និង​អ្នកនិពន្ធ​មួយ​រូប នៅក្នុង​សៀវភៅ Cambodia 2040 ឬ កម្ពុជា​ឆ្នាំ ២០៤០ ដែល​ត្រូវបាន​បោះពុម្ព​ផ្សាយ​ដោយ វេទិកា​អនាគត Future Forum៕
    35 min
  • រដូវកាលទី១ ភាគទី ៧៖ សារៈសំខាន់​នៃ​សមភាព​យេនឌ័រ​និង​ការ​អប់រំ​អំពី​សុខភាព​បន្ត​ពូជ - វិច្ឆិកា 04, 2020
    នៅក្នុងភាគទី ៧ នេះ លោក​អ្នក​នាង​ស្វែង​យល់ដឹង​អំពី​សារៈសំខាន់​នៃការ​លើក​កម្ពស់​សមភាព​េយនឌ័រ​និង​ការ​អប់រំ​អំពី​សុខភាព​បន្តពូជ ដែល​ជាផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ការ​ជំរុញ​ឲ្យ​មាន​ការ​អភិវឌ្ឍ​ក្នុង​ប្រទេស​កម្ពុជា​ប្រកប​ដោយ​សមភាព​ និង​ចីរភាព​ តាមរយៈ​កិច្ចពិភាក្សា​រវាងអ្នកស្រី ស៊ូ​ ពេជ្រចិន្តា អ្នក​សម្របសម្រួល​កម្មវិធី​ឲ្យ VOA ប្រចាំ​រដ្ឋធានី​វ៉ាស៊ីនតោន ពិភាក្សា​ជាមួយ​កញ្ញា Catherine Harry សកម្មជន​សិទ្ធិ​ស្ត្រី​និងអ្នក​ស្រាវជ្រាវ​និង​អ្នកនិពន្ធ​មួយ​រូប នៅក្នុងសៀវភៅ Cambodia 2040 ឬ «កម្ពុជាឆ្នាំ ២០៤០»៕
    36 min
  • រដូវកាលទី១ ភាគទី៦៖ អនាគត​នៃ​គោលនយោបាយ​សារពើពន្ធ - តុលា 21, 2020
    នៅក្នុងភាគទី ៦ នេះ លោក​អ្នក​នាង​ស្វែង​យល់ដឹង​អំពី​អនាគត​នៃ​គោលនយោបាយ​សារពើពន្ធ និង​អំពី​កិច្ចការ​ចាំបាច់​មួយ​ចំនួន ដែល​កម្ពុជា​គួរធ្វើ ដើម្បី​សម្រេច​បាន​គោលនយោបាយ​សារពើពន្ធ​មួយ ដែល​ផ្តល់​ផល​ប្រយោជន៍​ដល់​ទាំង​រដ្ឋ និង​ទាំង​ប្រជាពលរដ្ឋ ដែល​ជា​អ្នក​បង់ពន្ធ​ តាមរយៈ​កិច្ចពិភាក្សា​រវាង​កញ្ញា ផន បុប្ផា អ្នក​សម្របសម្រួល​កម្មវិធី​ឲ្យ VOA ប្រចាំ​រាជធានី​ភ្នំពេញ ពិភាក្សា​ជាមួយ​លោក ជាន សិទ្ធិគុណ អ្នក​សិក្សា​ឯករាជ្យ​ម្នាក់ផ្នែកគោលនយោបាយសេដ្ឋកិច្ច។ លោក​ក៏​ជា​អ្នក​ស្រាវជ្រាវ​និង​អ្នកនិពន្ធ​មួយ​រូប នៅក្នុងសៀវភៅ Cambodia 2040 ឬ «កម្ពុជាឆ្នាំ ២០៤០»៕
    35 min
  • រដូវកាលទី១ ភាគទី៥៖ សក្តានុពល​និង​កត្តា​ប្រឈម​ក្នុងការ​ធ្វើ​សមាហរណកម្ម​​សេដ្ឋកិច្ច​​​កម្ពុជានាពេលអនាគត - តុលា 07, 2020
    នៅក្នុងភាគទី ៥ នេះ លោកអ្នកនាងស្វែងយល់ដឹងអំពី សក្តានុពល កត្តា​ប្រឈម​ និង​អនុសាសន៍​បែប​កែទម្រង់​សំខាន់ៗ​មួយ​ចំនួន ក្នុងធ្វើសមាហរណកម្ម​សេដ្ឋកិច្ចរបស់​កម្ពុជា​ឲ្យ​កាន់​តែ​ទូលំ​ទូលាយ និង​អំពី​ឥទ្ធិពល​នៃ​ទិន្នាការ​សេដ្ឋកិច្ច​សកលលោក​ដែល​អាច​ជះ​ឥទ្ធិពល​ដល់​កិច្ច​ប្រឹងប្រែង​របស់​កម្ពុជា​ ក្នុង​ការ​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​នា​ពេល​អនាគត​ តាមរយៈ​កិច្ចពិភាក្សា​រវាង​លោក អូន ឆេងប៉រ អ្នក​សម្របសម្រួល​កម្មវិធី​ឲ្យ VOA ប្រចាំ​រាជធានី​ភ្នំពេញ ពិភាក្សា​ជាមួយ​លោក សុក ខា អ្នក​ប្រឹក្សា​និង​សិក្សា​ឯករាជ្យ​លើ​កិច្ចការ​អភិវឌ្ឍ និង​សម្រួល​ពាណិជ្ជកម្ម។ លោក​ក៏​ជា​អ្នក​ស្រាវជ្រាវ​និង​អ្នកនិពន្ធ​មួយ​រូប នៅក្នុងសៀវភៅ Cambodia 2040 ឬ «កម្ពុជាឆ្នាំ ២០៤០»៕
    35 min
  • រដូវកាលទី១ ភាគទី៤៖ ឥទ្ធិពល​​វប្បធម៌​និង​​កេរ្តិ៍បន្សល់ទុក​លើ​ការកំណត់​អត្តសញ្ញាណ​និង​អនាគត​នៃ​អត្តសញ្ញាណ​កម្ពុជា - កញ្ញា 16, 2020
    សម្រាប់ភាគទី ៤ នេះ លោក សឹង សុផាត អ្នកសម្របសម្រួលកម្មវិធី VOA ប្រចាំរដ្ឋធានីវ៉ាស៊ីនតោន ពិភាក្សាជាមួយកញ្ញា ឌិន ដារ័ត្នតី អំពីឥទ្ធិពលវប្បធម៌និង​កេរ្តិ៍បន្សល់ទុកក្នុងការកំណត់អត្តសញ្ញាណផ្ទាល់ខ្លួន និងអត្តសញ្ញាណជាតិ និងអំពីថាតើអត្តសញ្ញាណរបស់កម្ពុជា នឹងផ្លាស់ប្តូរយ៉ាងដូចម្តេច ដើម្បីនាំមកនូវកម្ពុជាជំនាន់ថ្មីមួយ ដែលពោរពេញដោយភាពជឿនលឿន រឹងមាំ ក្លាហាន និងច្នៃប្រឌិត នាពេលអនាគត៕
    32 min
  • រដូវកាលទី១ ភាគទី៣៖ ប្រព័ន្ធគាំពារសង្គម និងគោលនយោបាយទ្រទ្រង់ជីវភាពពលរដ្ឋក្រីក្រនិងងាយរងគ្រោះ - កញ្ញា 02, 2020
    សម្រាប់ភាគទី ៣ នេះ លោកអ្នកនាងស្វែងយល់ដឹងអំពីថា «តើប្រព័ន្ធគាំពារសង្គមរបស់រដ្ឋាភិបាលកម្ពុជា បាននិងកំពុងដើរដល់ណា និងអំពីកិច្ចការសេសសល់ដែលត្រូវធ្វើបន្ថែមទៀត ដើម្បីពង្រីកនិងពង្រឹងគុណភាពនៃប្រព័ន្ធគាំពារសង្គមដ៏សំខាន់មួយនេះ» តាមរយៈការពិភាក្សារវាងអ្នកស្រី ស៊ូ ពេជ្រចិន្តា អ្នកសម្របសម្រួលកម្មវិធីឲ្យ VOA ប្រចាំរដ្ឋធានីវ៉ាស៊ីនតោន និងកញ្ញា យូ សុធារី អ្នកស្រាវជ្រាវ និងសកម្មជនគាំពារសមភាពយេនឌ័រ និងយុត្តិធម៌សង្គមនៅកម្ពុជា ដែលបានចូលរួមស្រាវជ្រាវ និងនិពន្ធអត្ថបទមួយជំពូក អំពីប្រព័ន្ធគាំពារសង្គមរបស់កម្ពុជា នៅក្នុងសៀវភៅ «កម្ពុជាឆ្នាំ ២០៤០»។
    28 min
  • រដូវកាលទី១ ភាគទី២៖ បែបផែននិងទស្សនវិស័យនៃយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចរបស់កម្ពុជា - សីហា 19, 2020
    សម្រាប់​ភាគទី ២​ នៃកម្មវិធីផតខាសថ៍ «កម្ពុជាសម្លឹងទៅមុខ ឬ Envision Cambodia» លោកអ្នក​នាង​ស្វែង​យល់​ដឹង​អំពី​ថា «តើ​កម្ពុជា​កំពុង​ដើរ​និង​គួរ​ដើរ លើ​មាគ៌ា​ការទូត​សេដ្ឋកិច្ច​បែបណា ដើម្បី​អភិវឌ្ឍ​ទម្រង់​បែប​ផែន​សេដ្ឋកិច្ចដ៏​ប្រសើរ​មួយ​នាពេល​អនាគត» តាមរយៈ​ការ​ពិភាក្សា​រវាង​លោក អូន ឆេងប៉រ អ្នកសម្របសម្រួលកម្មវិធីឲ្យ VOA ​ប្រចាំ​រាជធានី​ភ្នំពេញ និង​លោក វីរៈ​ ថានិត សាស្ត្រាចារ្យ​ជំនាញ​សេដ្ឋកិច្ច​ប្រចាំ​វិទ្យាស្ថានភាសាបរទេស​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ដែល​បាន​ចូលរួម​ស្រាវជ្រាវ និង​និពន្ធ​អត្ថបទ​មួយ​ជំពូក​ជាមួយ​ដៃ​គូ​ស្រាវជ្រាវ​ម្នាក់​របស់​លោក អំពី​ការទូត​សេដ្ឋកិច្ច​កម្ពុជា នៅក្នុង​សៀវភៅ «កម្ពុជាឆ្នាំ ២០៤០»។
    35 min
  • រដូវកាលទី១ ភាគទី១៖ ឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ និងកិច្ចការដែលកម្ពុជាគួរធ្វើ - សីហា 05, 2020
    សម្រាប់​ភាគទី ១ នៃកម្មវិធីផតខាសថ៍ «កម្ពុជាសម្លឹងទៅមុខ ឬ Envision Cambodia»​ លោក​អ្នក​នាង​ស្វែងយល់​ដឹង​ថា «តើ​កម្ពុជា​គួរ​ដឹង​និង​ធ្វើអ្វីខ្លះ ​អំពី​បញ្ហា​ប្រែប្រួល​អាកាសធាតុ​ ដើម្បី​ទប់ទល់​នឹង​ផលប៉ះពាល់​បរិស្ថាន​ដ៏​មហន្តរាយ​នា​ពេលអនាគត» តាមរយៈ​ការ​ពិភាក្សា​រវាង​អ្នកស្រី ស៊ូ ពេជ្រចិន្តា អ្នកសម្របសម្រួលកម្មវិធី​ឲ្យ​ VOA ប្រចាំ​រដ្ឋធានី​វ៉ាស៊ីនតោន និង​លោក​ អ៊ួង ទីកេត្យា អ្នកស្រាវ​ជ្រាវ​ឯករាជ្យ​កម្ពុជាម្នាក់ ដែលបាន​ស្រាវជ្រាវ​និងសរសេរអត្ថបទមួយជំពូក អំពី​ការប្រែប្រួល​អាកាសធាតុ​នៅ​កម្ពុជា ​នៅ​ក្នុង​សៀវភៅ «កម្ពុជា​ឆ្នាំ ២០៤០»៕
    28 min

About កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ

From the publisher's feed

កម្មវិធីផតខាសថ៍ «កម្ពុជាសម្លឹងទៅមុខ ឬ Envision Cambodia» គឺជាកិច្ចពិភាក្សាស៊ីជម្រៅជាមួយអ្នកស្រាវជ្រាវ អ្នកជំនាញ និងអ្នកមានគំនិតឯករាជ្យ​និង​ច្នៃប្រតិដ្ឋនានានៅកម្ពុជា ដោយផ្តោតលើការអភិវឌ្ឍ សេដ្ឋកិច្ច…

More shows like កម្ពុជាសម្លឹងទៅមុខ - Envision Cambodia - វីអូអេ

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ by វីអូអេ

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

12 Listeners

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ by វីអូអេ

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

13 Listeners