Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
កម្ពុជាថ្ងៃនេះ (Cambodia Today) នាំជូនមកនូវសេចក្តីរាយការណ៍ជាវីដេអូស្តីអំពី ព័ត៌មាននិងព្រឹត្តិការណ៍ទាក់ទងនឹងកម្ពុជា ទាំងក្នុងនិងក្រៅប្រទេស។... more
FAQs about កម្ពុជាថ្ងៃនេះ - វីអូអេ:How many episodes does កម្ពុជាថ្ងៃនេះ - វីអូអេ have?The podcast currently has 989 episodes available.
June 18, 2021របាយការណ៍ ILO៖ ពលកម្មកុមារកើនឡើងនៅលើពិភពលោកដោយសារវិបត្តិកូវីដ - មិថុនា 19, 2021សារព័ត៌មាន Reuters បានឲ្យដឹងថា របាយការណ៍ថ្មីរបស់អង្គការសហប្រជាជាតិព្រមានថាកិច្ចខិតខំប្រឹងប្រែងលើពិភពលោកប្រឆាំងនឹងពលកម្មកុមារបានធ្លាក់ចុះជាលើកដំបូង ចាប់តាំងពីឆ្នាំ ២០១៦។ វិបត្តិកូវីដ១៩ ទំនងជានឹងជំរុញកុមាររាប់លាននាក់បន្ថែមទៀត ឱ្យធ្លាក់ខ្លួនក្នុងពលកម្មកុមារ លើកលែងតែមានវិធានការកាត់បន្ថយជាបន្ទាន់។ លោក ចាប ចិត្រា នៃ VOA ជូន សេចក្តី រាយការណ៍ពីរដ្ឋធានីវ៉ាស៊ីនតោន។...more6minPlay
June 11, 2021គ្រួសារផ្ទះបណ្តែតទឹកខ្លះនៅភ្នំពេញបារម្ភពីអនាគតមិនប្រាកដប្រជា ខណៈព្យាយាមអនុវត្តតាមវិធានការផ្លាស់ទី - មិថុនា 11, 2021កាលពីថ្ងៃទី២ ខែមិថុនា អាជ្ញាធររាជធានីភ្នំពេញ បានចេញបញ្ជាឲ្យ«រុះរើឬចល័ត បែចិញ្ចឹមត្រី ផ្ទះបណ្ដែតទឹក ផ្ទះទូកតូចៗនិងសំណង់មិនរៀបរយ» នៅលើផ្ទៃនិងច្រាំងទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ក្នុងដែនដីទីក្រុងមួយនេះ ឱ្យបានមុន ថ្ងៃទី០៩ ខែមិថុនា ក្នុងមូលហេតុរក្សាសណ្ដាប់ធ្នាប់និងបរិស្ថាន។ សម្រាប់ប្រជានេសាទមួយចំនួន ដែលខ្លះបានរស់នៅនិងប្រកបរបបចិញ្ចឹមជីវិតតាមផ្ទះបណ្តែតទឹក និងទូកនេសាទពី ២០ឆ្នាំ ទៅ ៣០ឆ្នាំមកនេះ អនាគតរបស់ពួកគេមិនមានភាពប្រាកដប្រជានោះទេ។ ដូចអ្នកស្រី ម៉ាន នាង ប្រជានេសាទខ្មែរឥស្លាម បានលើកឡើង៖ «គេមានផ្ទះសម្បែងអ្នកធំអ្នកតូចអត់អីទេ។ ខ្ញុំអ្នកទូក អ្នកកម្សត់ នៅលើទូកហ្នឹងអណ្តែតដូចចកតាមទឹកហ្នឹង ខ្យល់បក់ទៅណាទៅហ្នឹងហើយ»៕...more5minPlay
June 10, 2021វិបត្តិកូវីដ១៩ គំរាមកំហែងដល់អត្តសញ្ញាណសក្តិសិទ្ធរបស់ក្រុមនាដកាអង្គរសក្ដិសិទ្ធ - មិថុនា 11, 2021អស់រយៈពេល ១៤ ឆ្នាំមកហើយ ក្រុមរបាំបុរាណខ្មែរមួយក្រុមនៅភាគខាងជើងប្រទេសកម្ពុជា បានធ្វើឲ្យខ្លួនឯងមានលក្ខណៈប្លែកពីគេ ដោយប្រកាន់ខ្ជាប់នូវទម្លាប់បួងសួងនិងសមាធិប្រចាំថ្ងៃ។ ប៉ុន្តែផលប៉ះពាល់នៃជំងឺកូវីដ១៩ អាចផ្តាច់ជីវភាពរស់នៅនិងអត្តសញ្ញាណសក្ដិសិទ្ធរបស់ក្រុមរបាំមួយនេះ។ លោក ចាប ចិត្រា នៃ VOA រាយការណ៍ពីរដ្ឋធានីវ៉ាស៊ីនតោន៕...more6minPlay
May 27, 2021ខណៈទិន្នផលត្រីទន្លេបន្តធ្លាក់ចុះ ត្រីនៅតែជាប្រភពអាហារូបត្ថម្ភមិនអាចខ្វះបានសម្រាប់ប្រជាជនកម្ពុជា - ឧសភា 28, 2021ត្រីផ្តល់នូវជាតិប្រូតេអ៊ីនប្រមាណជាង ៧៥% នៃប្រូតេអ៊ីនដែលបានមកពីសាច់សត្វនៅក្នុងអាហារ ដែលត្រូវបានចាំបាច់ដើម្បីទ្រទ្រង់សុខភាពរាយកាយនិងខួរក្បាលរបស់មនុស្ស។ ក្រៅពីនេះ វិស័យជលផល ឬការនេសាទត្រី ក៏រួមចំណែកដ៏សំខាន់ក្នុងការលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាជនកម្ពុជានៅតាមជនបទ និងរួមចំណែកដល់ការទប់ស្កាត់ការខ្វះអាហារូបត្ថម្ភនិងកង្វះសន្តិសុខស្បៀង ដែលជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរមួយក្នុងពិភពលោក។ ប៉ុន្តែគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានានៅលើផ្ទៃនិងតាមដងទន្លេមេគង្គ និងទន្លេសាបនៅក្នុងប្រទេសកម្ពុជា សកម្មភាពនេសាទហួសកម្រិតនិងខុសច្បាប់ និងការប្រែប្រួលអាកាសធាតុ កំពុងគំរាមកំហែងដល់ទិន្នផលត្រី ដែលជាប្រភពរបបអាហារប្រចាំថ្ងៃដ៏សំខាន់របស់ប្រជាជនកម្ពុជា។ កញ្ញា កាន់ វិច្ឆិកា រាយការណ៍លម្អិតឲ្យវីអូអេ ពីរាជធានីភ្នំពេញ៕...more4minPlay
May 27, 2021Hello VOA៖ លោកស្រី មូរ សុខហួរ ស្នើឲ្យអាស៊ានស្វែងរកជំហររួមដើម្បីជួយពលករក្នុងគ្រាជំងឺរាតត្បាត - ឧសភា 27, 2021លោកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ ស្នើឲ្យមេដឹកនាំអាស៊ានជួបប្រជុំពិភាក្សាគ្នាដើម្បីស្វែងរកដំណោះស្រាយរួមលើបញ្ហាពលករចំណាកស្រុក ដែលកំពុងប្រឈមនឹងការលំបាកក្នុងការងារ និងជីវភាព។ ការឆ្លងវីរុសកូរ៉ូណានៅតែជាក្តីបារម្ភក្នុងតំបន់អាស៊ាន ដោយសារតែការឆ្លងកើនឡើងជាច្រើន ហើយវាបានបង្ហាញនូវវិសមភាពក្នុងចំណោមពលករចំណាកស្រុកនៅប្រទេសនានានៃសមាជិកសមាគមតំបន់នេះ៕...more30minPlay
May 24, 2021Hello VOA៖ ករណីមីយ៉ាន់ម៉ាឆ្លុះបញ្ចាំងពីចំណុចខ្សោយរបស់អាស៊ានក្នុងការប្រឈមបញ្ហាផ្ទៃក្នុង - ឧសភា 24, 2021រយៈពេល១ខែក្រោយពីថ្នាក់ដឹកនាំនៃបណ្តាប្រទេសសមាជិកអាស៊ានសម្រេចបានចំណុចសំខាន់ៗចំនួន៥ដើម្បីដោះស្រាយទំនាស់នៅប្រទេសមីយ៉ាន់ម៉ាគឺគ្មានចំណុចណាមួយត្រូវបានយកមកអនុវត្តនៅឡើយទេ។ វិបត្តិដែលកើតឡើងក្រោយរដ្ឋប្រហារនៅដើមខែកុម្ភៈបន្តអូសបន្លាយនិងកាន់តែអាក្រក់។ នេះបើតាមការលើកឡើងរបស់អ្នកវិភាគ៕...more30minPlay
May 21, 2021លោកឆឺយ ឧត្តមរស្មីបានទទួលបណ្ណកិត្តិយសពីអភិបាលក្រុងឡូវែលនិងព្រឹទ្ធសភារដ្ឋសភារដ្ឋ Massachusetts - ឧសភា 22, 2021សេចក្តីក្លាហានរបស់លោក ឆឺយ ឧត្តមរស្មី បន្តកេរតំណែលឪពុកលោកគឺលោក ឈុត វុទ្ធី ក្នុងការការពារព្រៃឈើ និងបរិស្ថាននៅប្រទេសកម្ពុជាត្រូវបានទទួលស្គាល់ ដោយសាលាក្រុងឡូវែល ព្រឹទ្ធសភានិងរដ្ឋសភារដ្ឋម៉ាស្សាឈូសេត និងសមាជិករដ្ឋសភាសហរដ្ឋអាមេរិកម្នាក់។ លោក ពិន ស៊ីសុវណ្ណ រាយការណ៍លម្អិតពីទីក្រុង Lowell រដ្ឋ Massachusetts៕...more5minPlay
May 13, 2021សង្គមស៊ីវិលស្នើឲ្យក្រុមអាទិភាពនិងជនងាយរងគ្រោះទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ មុនគេ - ឧសភា 14, 2021អ្នកតស៊ូមតិដើម្បីតម្លាភាពនៅកម្ពុជាលើកឡើងថាអំឡុងពេលកម្ពុជាកំពុងដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ពលរដ្ឋក្នុងក្រុមអាទិភាពនិងអ្នកដែលមានហានិភ័យខ្ពស់ក្នុងការឆ្លងជំងឺកូវីដ១៩ គួរទទួលបានវ៉ាក់សាំងមុនគេ។ ចំណែកពលរដ្ឋក្នុងក្រុមដែលមិនសូវមានហានិភ័យនៃការឆ្លង គួររង់ចាំ សិនរហូតដល់ពេលដែលកម្ពុជា មានវ៉ាក់សាំងចាក់គ្រប់គ្រាន់។ លោក សាយ មុន្នី នៃវីអូអេ បានសម្ភាសន៍លោក ប៉ិច ពិសី នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា នៅក្នុងកម្មវិធី Hello VOA កាលពីថ្ងៃព្រសហ្បតិ៍ ទី១៣ ខែឧសភា ឆ្នាំ២០២១៕...more11minPlay
May 10, 2021Hello VOA៖ អ្នកតស៊ូមតិថាការចូលរួមសកម្មថែមទៀតពីអ្នកសារព័ត៌មានអាចធ្វើឲ្យសេរីភាពសារព័ត៌មាននៅកម្ពុជាប្រសើរឡើងវិញ - ឧសភា 10, 2021អ្នកតស៊ូមតិដើម្បីសេរីភាពសារព័ត៌មាននៅកម្ពុជាលើកឡើងថា ទោះបីជាការផ្តោតទៅលើមហោស្រពភាពយន្តស្តីពីសេរីភាពសារព័ត៌មាននៅតែជាបញ្ហាប្រឈមនៅកម្ពុជាក៏ដោយ ក៏ការចូលរួមរបស់អ្នកសារព័ត៌មានកាន់តែសកម្មថែមទៀត នឹងជួយជំរុញឲ្យសេរីភាពសារព័ត៌មានក្នុងប្រទេសកាន់តែល្អប្រសើរជាងពេលបច្ចុប្បន្ន។ លោក សាយ មុន្នី នៃវីអូអេ បានសម្ភាសន៍លោក ណុប វី នាយកប្រតិបត្តិនៃសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា នៅក្នុងកម្មវិធី Hello VOA កាលពីថ្ងៃច័ន្ទ ទី ១០ ខែឧសភាឆ្នាំ២០២១៕...more9minPlay
April 28, 2021រាជធានីភ្នំពេញត្រៀមពន្យារពេលរាំងខ្ទប់ដើម្បីបន្ថយការឆ្លងវីរុសកូរ៉ូណា - មេសា 29, 2021រាជធានីភ្នំពេញនៅថ្ងៃពុធ ទី២៨ ខែមេសាកំពុងត្រៀមពន្យារពេលរាំងខ្ទប់មួយសប្តាហ៍ទៀតក្នុងគោលបំណងទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩។ ទីភ្នាក់ងារព៍ត៌មាន Reuters រាយការណ៍អំពីរឿងនេះពីរាជធានីភ្នំពេញ។ លោកពិន ស៊ីសុវណ្ណជូនសេចក្ដីប្រែសម្រួល។...more3minPlay
FAQs about កម្ពុជាថ្ងៃនេះ - វីអូអេ:How many episodes does កម្ពុជាថ្ងៃនេះ - វីអូអេ have?The podcast currently has 989 episodes available.