Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
កម្ពុជាថ្ងៃនេះ (Cambodia Today) នាំជូនមកនូវសេចក្តីរាយការណ៍ជាវីដេអូស្តីអំពី ព័ត៌មាននិងព្រឹត្តិការណ៍ទាក់ទងនឹងកម្ពុជា ទាំងក្នុងនិងក្រៅប្រទេស។... more
FAQs about កម្ពុជាថ្ងៃនេះ - វីអូអេ:How many episodes does កម្ពុជាថ្ងៃនេះ - វីអូអេ have?The podcast currently has 989 episodes available.
April 27, 2021រដ្ឋាភិបាលកម្ពុជាបង្កើនកិច្ចខំប្រឹងប្រែងធ្វើតេស្តរហ័ស ខណៈករណីឆ្លងជំងឺកូវីដ១៩ នៅតែមិនថមថយ - មេសា 28, 2021ស្របពេលដែលអត្រាឆ្លងថ្មីនៃជំងឺកូវីដ ១៩ នៅតែខ្ពស់ គឺក្នុងចន្លោះប្រមាណ ៤០០នាក់ ទៅ ៦០០នាក់ក្នុងមួយថ្ងៃ មន្ត្រីសុខាភិបាលកម្ពុជាក៏កំពុងបង្កើនសកម្មភាពយកសំណាកពីប្រជាពលរដ្ឋរាប់ពាន់នាក់ ជាពិសេសពលរដ្ឋរស់នៅក្នុងតំបន់ក្រហមនៃទីក្រុងភ្នំពេញ ដើម្បីធ្វើតេស្តរកវីរុសកូរ៉ូណា ដែលបង្កជាជំងឺកូវីដ ១៩ ដោយប្រើប្រាស់ឧបករណ៍ធ្វើតេស្តរហ័សឈ្មោះ Rapid Antigen Test Covid-19។ កាលពីថ្ងៃទី ២២ ខែមេសា ក្រសួងសុខាភិបាលកម្ពុជា ក៏បានអនុញ្ញាតឲ្យក្រុមអ្នកជំនាញសុខាភិបាលពីវិស័យឯកជន ចូលរួមសកម្មភាពធ្វើតេស្តយកសំណាកពីពលរដ្ឋ ដោយប្រើប្រាស់ឧបករណ៍ធ្វើតេស្តរហ័ស Rapid Antigen Test Covid-19 ដើម្បីជួយពន្លឿនសកម្មភាពធ្វើតេស្តក្នុងក្រុងភ្នំពេញ និងទប់ស្កាត់ការឆ្លងរាលដាលបន្ថែមទៀត៕...more4minPlay
April 27, 2021ភ្នំពេញត្រូវបន្តស្ថិតក្នុងស្ថានភាពបិទខ្ទប់ដល់ដើមខែឧសភា - មេសា 28, 2021កាលពីថ្ងៃច័ន្ទ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបន្តវិធានការបិទខ្ទប់ក្រុងនេះ និងក្រុងតាខ្មៅនៃខេត្តកណ្តាល រយៈពេល ១ សប្តាហ៍ទៀត ដើម្បីព្យាយាមទប់ទល់នឹងការឆ្លងជំងឺកូវីដ១៩ ដែលកំពុងរាលដាលខ្លាំង រហូតដល់ថ្ងៃទី ៥ ខែឧសភា។ សេចក្តីប្រកាសរបស់រាជរដ្ឋាភិបាលកម្ពុជាក៏បានបញ្ជាក់ថា បើសិនជាការវិវត្តនៃការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ ក្នុងក្រុងភ្នំពេញ មិនមានភាពប្រសើរឡើង នោះវិធានការដាក់រាជធានីភ្នំពេញ ឲ្យស្ថិតក្នុងស្ថានភាពបិទខ្ទប់នេះ អាចនឹងត្រូវបានបន្តទៀត៕...more3minPlay
April 26, 2021Hello VOA៖ អ្នកជំនាញថា ការអនុវត្តវិធានការបិទខ្ទប់ត្រូវសណ្តោសនិងគិតគូរដល់ជីវភាពពលរដ្ឋ - មេសា 26, 2021រាជធានីភ្នំពេញ ត្រូវបានបិទខ្ទប់រយៈពេល២សប្តាហ៍ តាំងពីមុនពេលចូលឆ្នាំប្រពៃណីខ្មែរដោយសារការឆ្លងវីរុសកូរ៉ូណាកើនឡើងយ៉ាងខ្លាំង ដោយនៅថ្ងៃខ្លះឆ្លងឡើងដល់ជាង៦០០នាក់ក្នុង១ថ្ងៃ។ លោក ឱក សេរីសោភក្តិ៍ អ្នកឯកទេសអភិបាលកិច្ចល្អ បានបញ្ជាក់ក្នុងកម្មវិធី Hello VOA នៅថ្ងៃចន្ទថា កត្តាជីវភាពជារឿងសំខាន់ដោយសារតែពលរដ្ឋជាច្រើនរស់នៅក្បែរនឹងបន្ទាត់នៃភាពក្រីក្រដែលធ្វើឲ្យពួកគាត់ងាយរងគ្រោះ។ លោកយល់ថា កម្ពុជាមានធនធានតិចតួចហើយអាជ្ញាធរក៏ឆាប់ខ្សោះខ្យល់ដោយសារតែវិបត្តិសុខភាពដែលមិនធ្លាប់ជួបពីមុនមក ប៉ុន្តែលោកស្នើឲ្យយោគយល់និងសណ្តោសពលរដ្ឋក្នុងការអនុវត្តវិធានការបិទខ្ទប់ដើម្បីឲ្យមានការចូលរួមអនុវត្តជាជាងការប្រើហិង្សា៕...more32minPlay
April 22, 2021ការបិទខ្ទប់រាជធានីភ្នំពេញនៅថ្ងៃទី២២ ខែមេសា បង្ការការឆ្លងរាលដាលជំងឺកូវីដ១៩ - មេសា 22, 2021រាជធានីភ្នំពេញត្រូវបានបិទខ្ទប់ចាប់តាំងពីថ្ងៃទី ១៥ ខែមេសាមក រហូតដល់ថ្ងៃទី ២៨ ខែមេសា ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ១៩។ ទីក្រុងដែលមានមនុស្សកកកុញ និងចរាចរណ៍ស្ទះស្ទើរតែរាល់ថ្ងៃ ប្រែក្លាយជាកន្លែងស្ងប់ស្ងាត់។ ក៏ប៉ុន្តែការធ្វើដំណើរចាំបាច់មួយចំនួន ក៏ត្រូវបានអនុញ្ញាតដោយកងកម្លាំងការពារ ប្រសិនបើមានលិខិតអនុញ្ញាតពីអាជ្ញាធរពាក់ព័ន្ធ។ លោក ស៊ុន ណារិន មានសេចក្តីរាយការណ៍ឲ្យវីអូអេពីរាជធានីភ្នំពេញ៕...more2minPlay
April 22, 2021Hello VOA៖ ពលករខ្មែរនៅថៃប្រឈមមុខនឹងការលំបាកថវិកា ខណៈកូវីដឆ្លងជាលើកទី៣ - មេសា 22, 2021រលកទី ៣ នៃការឆ្លងវីរុសកូរ៉ូណានៅប្រទេសថៃ បានបង្កបញ្ហាប្រឈមដល់ពលករខ្មែរ ដែលធ្វើចំណាកស្រុកដោយខុសច្បាប់ និងកំពុងធ្វើការក្នុងប្រទេសថៃ។ នេះបើតាមការអះអាងរបស់សកម្មជនការពារសិទ្ធិពលករ។ លោក សុន សីហា ប្រធានមូលនិធិពលករខ្មែរប្រចាំប្រទេសថៃ បានបញ្ជាក់ក្នុងកម្មវិធីហេឡូវីអូអេថា ការណ៍នេះដោយសារអាជ្ញាធរថៃតម្រូវឲ្យអ្នកដែលមិនមានឯកសារស្នាក់នៅ ឲ្យធ្វើបំពេញក្រដាសស្នាមនិងត្រូវធ្វើឲ្យទាន់ពេលដែលតម្រូវឲ្យបង់ថវិកាជាច្រើន ខណៈពេលដែលពួកគាត់ខ្លះធ្វើការមិនបានពេញម៉ោង និងខ្វះខាតប្រាក់ចំណូល៕...more24minPlay
April 15, 2021Hello VOA៖ សង្គមស៊ីវិលអំពាវនាវកុំឲ្យគម្រោងអភិវឌ្ឍន៍តំបន់ឆ្នេរប៉ះពាល់ជីវភាពសហគមន៍នេសាទ - មេសា 16, 2021អ្នកឃ្លាំមើលផលប៉ះពាល់នៃគម្រោងអភិវឌ្ឍន៍និងសិទ្ធិសហគមន៍មូលដ្ឋាននៅកម្ពុជា លើកឡើងថា រដ្ឋាភិបាលគួរតែធានាថាគម្រោងអភិវឌ្ឍន៍នៅតំបន់ឆ្នេរខេត្តកែបនិងកំពត មិនប៉ះពាល់ធ្ងន់ធ្ងរដល់សហគមន៍នេសាទចំនួនពីរ ដែលមានពលរដ្ឋជិត ១៥០០ គ្រួសាររស់នៅក្នុងតំបន់នោះ។ លោក សាយ មុន្នី បានសម្ភាសន៍លោក វណ្ណ សុផាត អ្នកសម្របសម្រួលគម្រោងដីធ្លីនិងធនធានធម្មជាតិតំបន់ឆ្នេរនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ក្នុងកម្មវិធី Hello VOA កាលពីថ្ងៃច័ន្ទ ទី ១២ ខែមេសាឆ្នាំ ២០២១៕...more9minPlay
April 15, 2021Hello VOA៖ អ្នកតស៊ូមតិថាគួរមានការស៊ើបអង្កេតរកឬសគល់នៃអំពើពុករលួយ ដែលអាចជាកត្តានាំឲ្យឆ្លងរាលដាលជំងឺកូវីដ១៩ នៅកម្ពុជា - មេសា 16, 2021អ្នកតស៊ូមតិដើម្បីគណនេយ្យភាពសង្គមនៅកម្ពុជា លើកឡើងថា ការស៊ើបអង្កេតលម្អិតមួយគួរត្រូវបានធ្វើឡើងដើម្បីស្វែងរកឬសគល់នៃបញ្ហាពុករលួយដែលអាចបណ្តាលឲ្យមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩យ៉ាងធ្ងន់ធ្ងរក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន។ លោក សាយ មុន្នី នៃវីអូអេ បានសម្ភាសន៍លោក សន ជ័យ នាយកប្រតិបត្តិនៃសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា នៅក្នុងកម្មវិធី Hello VOAកាលពីថ្ងៃព្រហស្បតិ៍ទី៨ ខែមេសា ឆ្នាំ ២០២១៕...more10minPlay
April 15, 2021ភ្នំពេញស្ថិតក្នុងស្ថានភាពបិទខ្ទប់រយៈពេល ១៤ថ្ងៃ ខណៈករណីឆ្លងជំងឺកូវីដ១៩ នៅតែកើនឡើង - មេសា 15, 2021នៅថ្ងៃព្រហស្បតិ៍នេះ មានការដាក់ពង្រាយកម្លាំងប៉ូលិសនិងនគរបាលមានសមត្ថកិច្ច នៅតាមដងផ្លូវជាច្រើន ដើម្បីត្រួតពិនិត្យការធ្វើដំណើរក្នុងក្រុង បន្ទាប់ពីរដ្ឋាភិបាលបានដាក់និងអនុវត្តវិធានការបិទខ្ទប់ភូមិសាស្ត្រនៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកាន់តែខ្លាំងឡើឹងនៃជំងឺកូវីដ ១៩៕...more2minPlay
March 31, 2021គិលានុបដ្ឋាកខ្មែរអាមេរិកាំងជួបស្ថានភាពលំបាកបំផុតក្នុងអំឡុងពេលកូវីដ១៩ - មីនា 31, 2021ក្នុងនាមជាជនជាតិខ្មែរម្នាក់ លោក ម៉ន វ៉ាន់ថាត បានប្រឈមមុខនឹងគ្រាលំបាកជាច្រើនក្នុងជីវិត រាប់តាំងពីការរត់គេចពីអំពើប្រល័យពូជសាសន៍ខ្មែរក្រហម រហូតដល់ការសិក្សា ដើម្បីក្លាយជាគិលានុបដ្ឋាកម្នាក់នៅសហរដ្ឋអាមេរិក។ ក្នុងនាមជាគិលានុបដ្ឋាកអស់រយៈពេល ១៥ឆ្នាំ លោក វ៉ាន់ថាត និយាយថាការរាតត្បាតជំងឺកូវីដ១៩ គឺជាបញ្ហាប្រឈមដ៏លំបាកបំផុតរបស់លោក។...more9minPlay
March 29, 2021វត្តអារាមទូងស្គរ និងគងដើម្បីដាស់តឿនអំពីជំងឺកូវីដ១៩ - មីនា 30, 2021វត្តអារាមទូងស្គរ និងគងដើម្បីដាស់តឿនអំពីជំងឺកូវីដ១៩ នៅពេលការរាតត្បាតនៃជំងឺកូវីដ១៩កើនឡើង និងមានមនុស្សស្លាប់ដោយសារជំងឺនេះ ប្រទេសកម្ពុជាបានចាប់ផ្តើមប្រើវិធីតាមបែបប្រពៃណីក្រើនរំឭកអំពីគ្រោះថ្នាក់នេះដោយទូងស្គរនិងគងតាមវត្តអារាមតាមបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ទីភ្នាក់ងារព័ត៌មាន Reuters រាយការណ៍លម្អិត។ លោក ពិន ស៊ីសុវណ្ណ ជូនសេចក្ដីប្រែសម្រួល។...more3minPlay
FAQs about កម្ពុជាថ្ងៃនេះ - វីអូអេ:How many episodes does កម្ពុជាថ្ងៃនេះ - វីអូអេ have?The podcast currently has 989 episodes available.