Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
កម្ពុជាថ្ងៃនេះ (Cambodia Today) នាំជូនមកនូវសេចក្តីរាយការណ៍ជាវីដេអូស្តីអំពី ព័ត៌មាននិងព្រឹត្តិការណ៍ទាក់ទងនឹងកម្ពុជា ទាំងក្នុងនិងក្រៅប្រទេស។... more
FAQs about កម្ពុជាថ្ងៃនេះ - វីអូអេ:How many episodes does កម្ពុជាថ្ងៃនេះ - វីអូអេ have?The podcast currently has 989 episodes available.
August 11, 2020ការផ្លាស់ប្តូររបបទឹកទន្លេសាប នាំឲ្យពលរដ្ឋកាន់តែព្រួយបារម្ភអំពីផលនេសាទធ្លាក់ចុះ - សីហា 11, 2020ទឹកទន្លេមេគង្គហូរធ្លាក់ចូលទន្លេសាបយឺតសម្រាប់ឆ្នាំនេះ។ កាលពីដើមឡើយ ក្នុងខែមិថុនា ទឹកទន្លេសាបចាប់ផ្តើមឡើង ហើយមកដល់ខែសីហានេះ ជាធម្មតា ទឹកហក់ឡើងខ្ពស់ទៅហើយ។ ប៉ុន្តែឆ្នាំនេះ ទឹកទន្លេសាបប្រែប្រួលខ្លាំង។ ការផ្លាស់ប្តូររបបទឹកទន្លេសាបនាំឲ្យពលរដ្ឋកាន់តែព្រួយបារម្ភអំពីផលនេសាទធ្លាក់ចុះ។ លោក ស៊ុន ណារិន នៃវីអូអេ រាយការណ៍ពីឃុំកំពង់ហ្លួង ខេត្តពោធិ៍សាត់៕...more7minPlay
August 11, 2020វីរុសកូរ៉ូណាមិនអាចបន្លាចមិនឲ្យខ្មែរអាមេរិកាំងនៅរដ្ឋម៉ាស្សាឈូសេត មកជួបជុំគ្នាប្រគេនបច្ច័យព្រះសង្ឃដែលគ្មានវត្តគង់នោះទេ - សីហា 11, 2020កង្វល់អំពីវីរុសកូរ៉ូណាមិនអាចបំភ័យសប្បុរសជនខ្មែរអាមេរិកាំង មិនឲ្យមកជួបជុំគ្នាចូលបច្ច័យជាវវត្ត សម្អាតវត្តថ្មីនោះទេ ក្រោយពីព្រះសង្ឃ ប៊ុត ប៊ុនតិញ គ្មានវត្តគង់ព្រោះវត្តមួយចំនួននៅស.រ.អា. មិនអនុញ្ញាតឲ្យព្រះអង្គគង់ដោយសារតែព្រះអង្គធ្វើសកម្មភាពនយោបាយ។ លោក ពិន ស៊ីសុវណ្ណ រាយការណ៍ពីទីក្រុង Ayer រដ្ឋម៉ាស្សាឈូសេត៕...more9minPlay
August 10, 2020បញ្ហាចម្រូងចម្រាសនៃការដុតគោយន្តដឹកឈើក្នុងខេត្តពោធិ៍សាត់ នាំឲ្យគ្រួសារម្ចាស់គោយន្តបារម្ភអំពីជីវភាពក្រីក្របន្ថែមទៀត - សីហា 11, 2020ការដុតគោយន្តរបស់ប្រជាពលរដ្ឋដឹកឈើ ដែលពលរដ្ឋថា ជាឈើសម្រាប់ធ្វើអុស នោះនាំឲ្យមានការរិះគន់យ៉ាងខ្លាំងលើអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) ដែលជាដៃគូសហការរបស់ក្រសួងបរិស្ថានក្នុងការការពារព្រៃឈើក្នុងតំបន់ជួរភ្នំក្រវាញ។ ប្រជាពលរដ្ឋដែលរងគ្រោះក្នុងភូមិដាច់ស្រយាលមួយក្នុងខេត្តពោធិ៍សាត់ អះអាងថា សកម្មភាពដុតគោយន្តនេះ«ហួសហេតុ»នាំឲ្យជីវភាពរបស់ពួកគេកាន់តែលំបាក។ អង្គការការពារព្រៃឈើមួយនេះបានទទួលស្គាល់កំហុសចំពោះការដុតគោយន្តនេះ ប៉ុន្តែលើកឡើងថា ពួកគេមានបំណងការពារព្រៃឈើ ព្រោះការកាប់ឈើមិនមែនសម្រាប់ធ្វើអុសដុតនោះទេ។ លោក ស៊ុន ណារិន នៃវីអូអេ រាយការណ៍ពី ឃុំស្វាយស ខេត្តពោធិ៍សាត់ នៃប្រទេសកម្ពុជា៕...more6minPlay
August 07, 2020ទណ្ឌកម្ម EBA លើទំនិញកម្ពុជា នឹងចូលជាធរមានដោយគ្មានការកែប្រែ - សីហា 07, 2020មន្ត្រីសហភាពអឺរ៉ុបបានថ្លែងថា ទណ្ឌកម្មសេដ្ឋកិច្ចដោយយកពន្ធចំនួន ២០ភាគរយ លើទំនិញកម្ពុជា នឹងចូលជាធរមាននៅថ្ងៃពុធ ទី១២ ខែសីហានេះ បន្ទាប់ពីគ្មានសមាជិកសហភាពអឺរ៉ុបណាម្នាក់ជំទាស់នឹងការសម្រេចរបស់គណៈកម្មការអឺរ៉ុប។ ការដាក់ទណ្ឌកម្មនេះ ដោយសារគណៈកម្មការអឺរ៉ុបបានរកឃើញថា ប្រទេសកម្ពុជាបានរំលោភយ៉ាងធ្ងន់ធ្ងរនិងជាប្រព័ន្ធលើសិទ្ធិពលរដ្ឋ សិទ្ធិការងារ សិទ្ធិនយោបាយ និងសិទ្ធិលំនៅដ្ឋាន ជាដើម។ លោក សម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិបញ្ជាក់ប្រាប់វីអូអេថា រដ្ឋាភិបាលកម្ពុជាមិនបានធ្វើសកម្មភាពអ្វីដើម្បីកែលម្អស្ថានការណ៍ទេ ហើយបណ្តែតបណ្តោយឲ្យទណ្ឌកម្មនេះ ចូលជាធរមានដែលនឹងមានផលប៉ះពាល់ដល់កម្មករ និងក្រុមគ្រួសាររបស់ពួកគេ។ ប៉ុន្តែ មន្ត្រីគណបក្សកាន់អំណាចអះអាងដដែលៗថា កម្ពុជាមិនអាចលះបង់អធិបតេយ្យភាពជាតិដោយសម្ពាធពីបរទេសឡើយ។សូម លោកអ្នករង់ចាំស្តាប់សេចក្តីរាយការណ៍ទាំងស្រុងរបស់លោក ម៉ែន គឹមសេង នៃវីអូអេ នៅថ្ងៃអង្គារខាងមុខ៕...more7minPlay
August 07, 2020កសិដ្ឋានធំៗកាប់ដើមកៅស៊ូដើម្បីដាំដើមចេកតម្រង់ទៅទីផ្សារចិន - សីហា 07, 2020ផ្លែចេកកំពុងមានតម្រូវការនាំចេញទៅប្រទេសចិនខ្លាំង នាពេលចុងក្រោយនេះ។ អ្នកវិនិយោគធំៗចាប់ផ្តើមដាំចេកអំបូងលឿង ដែលអាចនាំទៅប្រទេសចិនបាន។ ខណៈកម្ពុជា និងចិន នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្នុងពេលឆាប់ៗនេះ ទីផ្សារផ្លែចេកនឹងបន្តកើនឡើង។ នៅក្នុងខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម អ្នកជំនួញបានចាប់ផ្តើមកាប់ដើមកៅស៊ូដែលពួកគេដាំច្រើនឆ្នាំមកហើយ មកដាំដើមចេកវិញដើម្បីនាំផ្លែចេកទៅលក់នៅប្រទេសចិន។ លោកស៊ុន ណារិន លោកអូន ឆេងប៉រ និងកញ្ញាហ៊ាន សុជាតា រាយការណ៍ឲ្យវីអូអេពីខេត្តត្បូងឃ្មុំនិងខេត្តកំពង់ចាម៕...more6minPlay
August 06, 2020អ្នកភូមិមួយនៅខេត្តសៀមរាបធ្វើមេអំបៅ ចាប ទា ឃ្មុំ ពីដូងដើម្បីរកចំណូលបន្ថែមពេលកូរ៉ូណារាតត្បាត - សីហា 06, 2020នៅក្នុងអំឡុងពេលដែលជំងឺកូវីដ១៩រាតត្បាត ធ្វើឲ្យកម្ពុជាជួបវិបត្តិសេដ្ឋកិច្ចនោះ ពលរដ្ឋមួយចំនួននៅក្នុងភូមិគោកគ្រើល ឃុំលាងដៃ ស្រុកអង្គរធំ នៃខេត្តសៀមរាបបានយកផ្លែដូងស្តរ ធ្វើជារូបមេអំបៅ ចាប ទា ឃ្មុំ ដើម្បីរកចំណូលបន្ថែម ដើម្បីចិញ្ចឹមគ្រួសាររបស់ពួកគេ។ អ្នកនាង ខាន់ សុគុំមនោ និងកញ្ញា ផន បុប្ផា នៃវីអូអេ រាយការណ៍ពីខេត្តសៀមរាប៕...more7minPlay
August 03, 2020កសិករនៅខេត្តព្រៃវែងងាកពីការធ្វើស្រែទៅចិញ្ចឹមត្រី ចំពេលចិនបើកទីផ្សារ - សីហា 04, 2020កម្ពុជានិងចិន គ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនៅក្នុងខែសីហានេះ ដោយផលិតផលកសិកម្មរបស់កម្ពុជា បានក្លាយជាចំណុចកណ្ដាលនៃការផ្ដោតរបស់កិច្ចព្រមព្រៀងនេះ។ កសិករចិញ្ចឹមត្រីនិងអ្នកធ្វើស្រែមួយចំនួននៅស្រុកពាមរក៍ ខេត្តព្រៃវែង បង្ហាញក្តីសង្ឃឹមតិចតួចថា ពួកគេនឹងអាចទទួលបានផលប្រយោជន៍ដោយផ្ទាល់ពីកិច្ចព្រមព្រៀងមួយនេះ។ លោកស៊ុន ណារិន លោកអូន ឆេងប៉រ និងកញ្ញា ហ៊ាន សុជាតា នៃវីអូអេរាយការណ៍ពីស្រុកពាមរក៍ ខេត្តព្រៃវែង៕...more10minPlay
July 30, 2020Hello VOA៖ លោក សម រង្ស៊ី ព្រមានពីការដួលរលំវិស័យធនាគារនិងវិបត្តិសង្គម - កក្កដា 30, 2020ក្នុងពេលដែលពលរដ្ឋកម្ពុជាជាង ២,៦ លាននាក់ជំពាក់ប្រាក់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនិងមានបំណុលសរុបជាង ១០ ពាន់លានដុល្លារ លោក សម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិបានរិះគន់ថាវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជាបានបំភ្លេចចោលបេសកកម្មដើមដែលជួយពលរដ្ឋចាកចេញពីភាពក្រីក្រ។ លោក សម រង្ស៊ី ដែលជាអតីតរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុផងដែរបានព្រមានថា វិស័យធនាគារកម្ពុជាអាចនឹងឈានទៅដួលរលំដោយពលរដ្ឋជំពាក់បំណុលវ័ណ្ឌក និងគ្មានប្រាក់សងហើយបាត់បង់អស់ដីស្រែចម្ការ។ លោកក៏បានស្នើឲ្យរដ្ឋាភិបាលចាត់វិធានការមធ្យ័តដោយក្នុងនោះត្រូវលុបចោលបំណុលពលរដ្ឋខ្លះៗ និងបញ្ចុះការប្រាក់ជាដើម។ លោក សម រង្ស៊ី បានបកស្រាយលម្អិតនៅក្នុងកម្មវិធី Hello VOA ជាមួយនឹងលោក ម៉ែន គឹមសេង ដូចតទៅ៖...more34minPlay
July 27, 2020Hello VOA៖ ការផ្ទេរសមត្ថកិច្ចពីប៉ូលិសស្រុកទៅឃុំចុះបញ្ជីគ្រួសារជាសញ្ញាល្អ ប៉ុន្តែទម្លាប់ចាស់នៅជាក្តីបារម្ភ - កក្កដា 28, 2020ក្រសួងមហាផ្ទៃសម្រេចកាលពីថ្ងៃទី១ខែកក្កដា ផ្ទេរសិទ្ធិពីថ្នាក់អធិការខណ្ឌទៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់ដើម្បីចុះសៀវភៅគ្រួសារ និងបណ្ណស្នាក់នៅវិញ។ នេះជាការផ្តល់អំណាចបន្ថែមទៀតដល់ថ្នាក់មូលដ្ឋាន និងបង្ខិតសេវាទៅដល់ជិតប្រជាពលរដ្ឋដែលបានជួបការលំបាកខ្លាំងក្នុងពេលកន្លងមក។ លោក ឱក សេរីសោភក្តិ៍ អ្នកឯកទេសខាងផ្នែកអភិបាលកិច្ចល្អយល់ថានេះគឺជាកំណែទម្រង់ដែលពលរដ្ឋរង់ចាំជាយូរ ហើយបើអនុវត្តបានល្អគឺនឹងធ្វើឲ្យជីវិតរបស់ពលរដ្ឋកាន់តែប្រសើរឡើង។ ប៉ុន្តែលោកព្រួយបារម្ភថា អភិបាលកិច្ចមិនល្អអាចនឹងជះឥទ្ធិពលក្នុងជួរមន្ត្រីប៉ូលិសដោយសារមិនទាន់មានការតាមដានពីគណនេយ្យភាពសង្គម។ លោក ឱក សេរីសោភក្តិ៍ ពិភាក្សាជាមួយនឹងលោក ម៉ែន គឹមសេង នៃវីអូអេដូចតទៅ៖...more33minPlay
July 23, 2020Hello VOA៖ ពលករខ្មែរប្រថុយឆ្លងដែនខុសច្បាប់ទៅថៃនិងជួបការលំបាកនៅកន្លែងការងារ - កក្កដា 23, 2020ពលករខ្មែរជាច្រើនម៉ឺននាក់បានវិលត្រឡប់ចូលមកប្រទេសថៃវិញជាបន្តបន្ទាប់ ក្រោយពីសម្រាកនៅប្រទេសកំណើតមួយរយៈដើម្បីគេចចេញពីជំងឺកូវីដ១៩។ ប៉ុន្តែពួកគេជួបបញ្ហាប្រឈមជាច្រើនដោយត្រូវបន្លំចូលវិញទាំងខុសច្បាប់ ពីព្រោះច្រកព្រំដែននៃប្រទេសទាំងពីរមិនទាន់បានបើកវិញជាផ្លូវការនៅឡើយ និងត្រូវចំណាយថវិកាជាច្រើន។ ទន្ទឹមនឹងនោះ កន្លែងធ្វើការពួកគេខ្លះមិនទាន់បើកដំណើរការវិញដែលនាំឲ្យពួកគេពិបាក រីឯអាជ្ញាធរថៃក៏តាមប្រម៉ាញ់រកអ្នកស្នាក់នៅដោយខុសច្បាប់ផងដែរ។ លោក លី រតនៈរស្មី ប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិប្រចាំប្រទេសថៃចូលមកពិភាក្សាជាមួយនឹងលោកម៉ែន គឹមសេងក្នុងកម្មវិធី Hello VOA ស្តីពី «ស្ថានភាពពលករកម្ពុជានៅក្នុងប្រទេសថៃក្នុងគ្រាមានវិបត្តិសុខភាពកូវីដ១៩»។ (លោកម៉ែន គឹមសេង, Hello VOA, វ៉ាស៊ីនតោន, ២៣ កក្កដា ២០២០)...more31minPlay
FAQs about កម្ពុជាថ្ងៃនេះ - វីអូអេ:How many episodes does កម្ពុជាថ្ងៃនេះ - វីអូអេ have?The podcast currently has 989 episodes available.