Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
កម្ពុជាថ្ងៃនេះ (Cambodia Today) នាំជូនមកនូវសេចក្តីរាយការណ៍ជាវីដេអូស្តីអំពី ព័ត៌មាននិងព្រឹត្តិការណ៍ទាក់ទងនឹងកម្ពុជា ទាំងក្នុងនិងក្រៅប្រទេស។... more
FAQs about កម្ពុជាថ្ងៃនេះ - វីអូអេ:How many episodes does កម្ពុជាថ្ងៃនេះ - វីអូអេ have?The podcast currently has 989 episodes available.
June 20, 2020ខ្មែរក្រោមភៀសខ្លួននៅថៃប្រឈមអនាគតមិនច្បាស់លាស់ - មិថុនា 20, 2020ពលរដ្ឋខ្មែរកម្ពុជាក្រោមជាង ២០០នាក់ ដែលបានភៀសខ្លួនមកដល់ប្រទេសថៃកំពុងតែប្រឈមមុខនឹងអនាគតមិនច្បាស់លាស់មួយ ក្នុងពេលដែលជួបការលំបាកក្នុងការរស់នៅប្រចាំថ្ងៃ។ ក្នុងចំណោមអ្នកទាំងអស់នោះ មានអ្នកខ្លះទទួលបានឋានៈជនភៀសខ្លួនពីអង្គការសហប្រជាជាតិ និងអ្នកខ្លះនៅមិនទាន់បាន ប៉ុន្តែលទ្ធភាពក្នុងការចាកចេញទៅប្រទេសទី៣ គឺនៅតែជាឧបសគ្គដ៏ធំ ដោយសារមានការរឹតបន្តឹងនានា ហើយអ្នកខ្លះបានរង់ចាំជាច្រើនឆ្នាំហើយ។ លោក ប្រាក់ សេរីវុឌ្ឍ ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម បានផ្តល់សម្ភាសន៍ដល់លោកម៉ែន គឹមសេងនៃវីអូអេ។...more29minPlay
June 19, 2020អតីតជនភៀសខ្លួនរំលឹកពីជីវិតក្នុងជំរុំខៅអ៊ីដាងនិងការតស៊ូជោគជ័យនៅអាមេរិក - មិថុនា 19, 2020ទិវាជនភៀសខ្លួនពិភពលោកឆ្នាំនេះ ប្រារព្ធក្រោមប្រធានបទ «គ្រប់សកម្មភាពមានតម្លៃ»។ ចំពេលដែលពិភពលោកប្រឈមនឹងវិបត្តិសុខភាពបង្កឡើងដោយជំងឺកូវីដ១៩ គឺវេជ្ជបណ្ឌិតទាំង ៦រូប នៃគ្រួសារលោកវេជ្ជបណ្ឌិត សៀង សេង ដែលជាអតីតជនភៀសខ្លួនចូលរួមចំណែកនៅជួរមុខប្រយុទ្ធនឹងជំងឺកូវីដ១៩ ដែលកំពុងតែវាយប្រហារសហរដ្ឋអាមេរិក។ លោកវេជ្ជបណ្ឌិត សៀង សេង មានជំនឿថា ពួកគេនឹងឈ្នះសមរភូមិនេះ គឺមិនដូចកាលពីជាង ៤៥ ឆ្នាំមុន នៅពេលដែលសមាជិក ២៤ នាក់ នៃក្រុមគ្រួសាររបស់លោកត្រូវបានជម្លៀសទៅសហករណ៍នៅទីជនបទក្រោមការគ្រប់គ្រងរបស់ខ្មែរក្រហម ប៉ុន្តែនៅពេលរបបនេះបានដួលរលំក្រោយពីកាន់អំណាចជិត ៤ ឆ្នាំ គឺមានតែលោកម្នាក់ទេដែលនៅរស់រានមានជីវិត ដើម្បីយករឿងដ៏ឈឺចាប់នេះប្រាប់ដល់ពិភពលោកឲ្យបានដឹង៕...more29minPlay
June 16, 2020ការសិក្សាប្រូតេអ៊ីនទឹកមាត់មូសប្រឆាំងជំងឺរាតត្បាត - មិថុនា 17, 2020អ្នកស្រាវជ្រាវផ្នែកវេជ្ជសាស្ត្រនៅវិទ្យាស្ថានជាតិផ្នែកអាលែកហ្សុី និងជំងឺឆ្លងនៃសហរដ្ឋអាមេរិកនិងសហការីនៅកម្ពុជាជឿថា ពួកគេអាចប្រើប្រូតេអ៊ីនទឹកមាត់មូសបង្កើតវ៉ាក់សាំងបង្ការរោគទូទៅដែលអាចប្រឆាំងនឹងរោគទាំងអស់ ដែលមូសចាក់ចូលក្នុងខ្លួនមនុស្សដូចជាមេរោគគ្រុនចាញ់ គ្រុនឈាម ហ្ស៊ីកា គ្រុនលឿង និងមេរោគផ្សេងទៀតដែលចម្លងដោយសារមូស។ ទីភ្នាក់ងារព័ត៌មាន Reuters រាយការណ៍។ លោក ពិន ស៊ីសុវណ្ណ ប្រែសម្រួល៕...more5minPlay
June 12, 2020អ្នកចម្រៀង Rap ខ្មែរអាមេរិកាំង រៃអង្គាសថវិកាជួសជុលហាងខូចខាតនៅក្រុងឡុងប៊ិច - មិថុនា 12, 2020លោក ប្រាជ្ញ លី តារាចម្រៀង Rap ខ្មែរអាមេរិកាំងមួយរូប កំពុងរៃអង្គាសថវិកា ដើម្បីជួយជួសជុលហាងនៅក្រុងខ្មែរ ក្នុងទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វញ៉ា ដែលត្រូវក្រុមជនខិលខូចវាយបំផ្លាញ និងលួចសម្ភារៈ ក្នុងអំឡុងពេលបាតុកម្មទាមទារយុត្តិធម៌ដល់លោក ចច ផ្លយ (George Floyd) ដែលបានស្លាប់ក្នុងការឃាត់ឃាំងរបស់ប៉ូលិស។ យ៉ាងហោចណាស់មានហាងជាង ៣០ បានខូចខាត ហើយត្រូវការជំនួយជាបន្ទាន់។ ក្រុងខ្មែរជាកន្លែងដែលលោក ប្រាជ្ញ លី បានរស់នៅតាំងពីក្មេង ហើយលោកបារម្ភថា បើហាងទាំងនោះលែងបើកដំណើរការបាន គឺគួរឲ្យសោកស្តាយខ្លាំងណាស់។ លោកបានបង្កើតទំព័រមួយដែលមានឈ្មោះថា We Love Cambodia Town លើវេបសាយ Gofundme ដោយដាក់គោលដៅរៃអង្គាសចំនូួន ១០ ម៉ឺនដុល្លារ។ លោកម៉ែន គឹមសេង នៃវីអូអេ បានសម្ភាសលោក ប្រាជ្ញ លី ពីយុទ្ធនាការរបស់លោក៕...more19minPlay
June 11, 2020បទសម្ភាសន៍វីអូអេ៖ អ្នកជំនាញថា ភាពស្មោះត្រង់ចាំបាច់សម្រាប់បញ្ចៀសទំនាស់ផលប្រយោជន៍ក្នុងគ្រាកូវីដ១៩ - មិថុនា 11, 2020អ្នកតស៊ូមតិប្រឆាំងអំពើពុករលួយក្នុងប្រទេសកម្ពុជា លើកឡើងថា ក្នុងអំឡុងពេលមានការរីករាលដាលនៃជំងឺកូវីដ១៩នេះ បុគ្គលិកក្រុមហ៊ុន អង្គការនិងរដ្ឋាភិបាល ត្រូវមានសុចរិតភាពខ្ពស់ និងភាពស្មោះត្រង់ដើម្បីបញ្ចៀសទំនាស់ផលប្រយោជន៍។នេះគឺជាការដកស្រង់បទសម្ភាសន៍រវាងលោក សាយ មុន្នី នៃវីអូអេ ជាមួយលោក ប៉ិច ពិសី នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា៕...more9minPlay
June 09, 2020បាតុករទាមទារការពិតអំពីសកម្មជនជាតិថៃដែលបាត់ខ្លួននៅភ្នំពេញ - មិថុនា 10, 2020ការបាត់ខ្លួនសកម្មជនជាតិថៃនៅភ្នំពេញ ដោយសង្ស័យថា ជាលទ្ធផលនៃការចាប់ពង្រត់នោះ ពលរដ្ឋថៃដែលគាំទ្រសកម្មជននេះ បានធ្វើការតវ៉ានៅមុខស្ថានទូតកម្ពុជា នៅក្រុងបាងកក ទាមទារការពិត កាលពីថ្ងៃអាទិត្យ និងថ្ងៃច័ន្ទកន្លងទៅនេះ។ ទីភ្នាក់ងារព័ត៌មាន Reuters រាយការណ៍។ លោក ពិន ស៊ីសុវណ្ណ ជូនសេចក្តីប្រែសម្រួល៕...more3minPlay
June 05, 2020អង្គការក្រៅរដ្ឋាភិបាល ទាមទារឲ្យរដ្ឋាភិបាលនិងក្រុមហ៊ុនផលិតវ៉ាក់សាំងកូវីដ១៩ ផ្តល់ថ្នាំនេះដោយឥតគិតថ្លៃ - មិថុនា 05, 2020ខណៈដែលអ្នកវិទ្យាសាស្ត្រនៅជុំវិញពិភពលោកកំពុងព្យាយាមស្រាវជ្រាវនិងផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្រុមអង្គការសង្គមស៊ីវិលមួយចំនួនក្នុងប្រទេសកម្ពុជា បានទាមទារឲ្យមេដឹកនាំពិភពលោកនិងក្រុមហ៊ុនផលិតវ៉ាក់សាំង ផ្តល់ថ្នាំបង្ការជំងឺនេះដោយឥតគិតថ្លៃដល់ពលរដ្ឋនៅទូទាំងសកលលោក នៅពេលដែលវ៉ាក់សាំងនេះ ត្រូវបានរកឃើញនិងផលិតបាន។ លោក សាយ មុន្នី នៃវីអូអេ បានសម្ភាសន៍អ្នកស្រី លឹម សូលីន នាយិកាអង្គការ Oxfam ប្រចាំកម្ពុជា អំពីការទាមទារនេះ។នេះគឺជាការដកស្រង់បទសម្ភាសន៍ដែលបានធ្វើឡើងតាមអ៊ីនធើណិត នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០៕...more15minPlay
June 04, 2020ខួបទី៧១នៃការបាត់បង់កម្ពុជាក្រោម៖ សកម្មជនអំពាវនាវឲ្យពង្រឹងព្រលឹងជាតិនិងសាមគ្គីភាព - មិថុនា 05, 2020ក្នុងការរំឭកខួបទី៧១ នៃការប្រគល់ដែនដីកម្ពុជាក្រោមទៅក្រោមការគ្រប់គ្រងរបស់វៀតណាមដោយអាណានិគមបារាំង លោក ថាច់ ង៉ុកថាច់ ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោមពិភពលោក ស្នើឲ្យមានសាមគ្គីគ្នាក្នុងចំណោមពលរដ្ឋខ្មែរក្រោម និងពលរដ្ឋកម្ពុជា ដើម្បីពង្រឹងព្រលឹងជាតិឡើងវិញ។ ក្នុងរយៈពេលបីឆ្នាំកន្លងមកនេះ លោកបានរៃអង្គាសថវិកា ដើម្បីឧបត្ថម្ភសៀវភៅសិក្សា និងវចនានុក្រមដល់កុមារនិងព្រះសង្ឃ នៅដែនដីកម្ពុជាក្រោម ដើម្បីឲ្យពួកគេនៅរក្សាអត្តសញ្ញាណជាតិ។ លោក ម៉ែន គឹមសេង នៃ VOA បានសម្ភាសលោក ថាច់ ង៉ុកថាច់ កាលពីពេលថ្មីៗនេះ៕...more23minPlay
June 04, 2020ខ្មែរអាមេរិកាំងប្រតិកម្មនឹងការបំផ្លាញហាងជំនួញរបស់ពួកគេដោយបាតុករទាក់ទិនការស្លាប់របស់ George Floyd - មិថុនា 04, 2020ការតវ៉ាប្រឆាំង និងការស្លាប់របស់លោក George Floyd ដែលជាជនជាតិអាមេរិកាំងដើមកំណើតអាហ្វ្រិក កាលពីថ្ងៃទី២៥ ឧសភា នៅទីក្រុង Minneapolis រដ្ឋ Minnesota ក្រោយពីត្រូវបានប៉ូលិសសង្កត់កអស់ជាង៨នាទីនោះ បាននាំឲ្យមានការធ្វើបាតុកម្មតវ៉ាចំពោះការសម្លាប់ពលរដ្ឋអាមេរិកាំងដើមកំណើតអាហ្រ្វិក នៅសហរដ្ឋអាមេរិក ជាហូរហែរនៅក្នុងទីក្រុងជាច្រើនអស់ពេលជាងមួយសប្តាហ៍ហើយ។ បាតុកម្មទាមទារឲ្យមានការដោះស្រាយបញ្ហានេះ ភាគច្រើនធ្វើឡើងដោយសន្តិវិធី ក៏ប៉ុន្តែមានការដុតបំផ្លាញនិងវាយហាងលក់ទំនិញនៅទីក្រុងផ្សេងៗ ដែលមានរួមទាំងទីក្រុង Long Beach ដែលមានពលរដ្ឋអាមេរិកាំងដើមកំណើតខ្មែររស់នៅយ៉ាងច្រើនដែរ។ លោក ប៉ូច រាសី នៃវីអូអេ បានសាកសួរលោក ឆល សុង ប្រធានសម្ពន្ធ័ខ្មែរអាមេរិកាំង អំពីការវាយបំផ្លាញហាងជំនួញរបស់ពលរដ្ឋខ្មែរអាមេរិកាំង កាលពីយប់ថ្ងៃអាទិត្យ។...more25minPlay
June 03, 2020ខួបទី៣នៃការបោះឆ្នោតឃុំ៖ អតីតមន្ត្រីមូលដ្ឋានបក្សសង្គ្រោះជាតិស្នើឱ្យមានដំណោះស្រាយនយោបាយ - មិថុនា 04, 2020ថ្ងៃទី៤ ខែមិថុនា គឺជាខួបទី៣នៃការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នៅក្នុងប្រទេសកម្ពុជា ដែលបានបង្ហាញការធ្លាក់ចុះនៃប្រជាប្រិយ៍ភាពរបស់គណបក្សប្រជាជនកម្ពុជា ដោយបានបាត់បង់ការគ្រប់គ្រងនៅថ្នាក់មូលដ្ឋានអស់យ៉ាងច្រើនជាលើកដំបូងតាំងពីឆ្នាំ១៩៧៩មក។ ប៉ុន្តែ គណបក្សសង្គ្រោះជាតិដែលឈ្នះសំឡេងឆ្នោតជាង ៤៣ ភាគរយ និងគ្រប់គ្រងលើសង្កាត់ជិត ៥០០ ក្នុងចំណោម ១៦៤៦ មិនបានកាន់ការងារយូរទេ ដោយសារតែតុលាការកំពូលបានរំលាយគណបក្សប្រឆាំងនេះចោល ដោយសារតែចោទប្រកាន់លោក កឹម សុខា ប្រធានគណបក្សថា ឃុបឃិតជាមួយនឹងបរទេសដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។ កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត អតីតចៅសង្កាត់អូចារ ខេត្តបាត់ដំបង បានស្នើឱ្យមេដឹកនាំនយោបាយចរចាគ្នា ស្វែងរកដំណោះស្រាយនយោបាយឱ្យបានឆាប់ៗ ដើម្បីយុវជនជំនាន់ក្រោយអាចចូលរួមសកម្មភាពនយោបាយនៅថ្នាក់មូលដ្ឋាន ដើម្បីជួយអភិវឌ្ឍន៍សហគមន៍របស់គេ។ លោកម៉ែន គឹមសេង នៃវីអូអេ បានសម្ភាសកញ្ញាស៊ិន ចាន់ពៅរ៉ូហ្សេត៕...more23minPlay
FAQs about កម្ពុជាថ្ងៃនេះ - វីអូអេ:How many episodes does កម្ពុជាថ្ងៃនេះ - វីអូអេ have?The podcast currently has 989 episodes available.