Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
កម្ពុជាថ្ងៃនេះ (Cambodia Today) នាំជូនមកនូវសេចក្តីរាយការណ៍ជាវីដេអូស្តីអំពី ព័ត៌មាននិងព្រឹត្តិការណ៍ទាក់ទងនឹងកម្ពុជា ទាំងក្នុងនិងក្រៅប្រទេស។... more
FAQs about កម្ពុជាថ្ងៃនេះ - វីអូអេ:How many episodes does កម្ពុជាថ្ងៃនេះ - វីអូអេ have?The podcast currently has 989 episodes available.
June 02, 2020អ្នកជំនាញថាសុចរិតភាពខ្ពស់ចាំបាច់សម្រាប់បញ្ចៀសទំនាស់ផលប្រយោជន៍ក្នុងគ្រាកូវីដ១៩ - មិថុនា 03, 2020នៅពេលដែលបុគ្គលិកនិងនយោជិករបស់ក្រុមហ៊ុនឬរដ្ឋាភិបាល ត្រូវបានលើកទឹកចិត្តឲ្យធ្វើការពីផ្ទះឬពីចម្ងាយ ដើម្បីបង្ការការឆ្លងរាលដាលនៃជំងឺកូវីដ១៩ អ្នកជំនាញខាងសុចរិតភាព លើកឡើងថា ភាពស្មោះត្រង់និងការមានសុចរិតភាពខ្ពស់ គឺជាកត្តាចាំបាច់ ដើម្បីកុំឲ្យមានទំនាស់ផលប្រយោជន៍នៅកន្លែងធ្វើការ។ នេះគឺជាការដកស្រង់បទសម្ភាសន៍រវាងលោក សាយ មុន្នី នៃវីអូអេ ជាមួយលោក ប៉ិច ពិសី នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា។(លោកអ្នកនាង អាចស្តាប់បទសម្ភាសន៍នេះទាំងស្រុងនៅក្នុងកម្មវិធីផ្សាយតាមវិទ្យុរបស់វីអូអេនៅពេលក្រោយ។)...more4minPlay
June 01, 2020ខែមរតកពលរដ្ឋអាស៊ីអាមេរិកាំងជាកំណើតទីពីរសម្រាប់អតីតជនភៀសខ្លួនកម្ពុជា - មិថុនា 02, 2020សហរដ្ឋអាមេរិកប្រារព្ធខែនៃមរតកពលរដ្ឋអាស៊ីអាមេរិកាំងនិងអ្នកដែនកោះប៉ាស៊ីហ្វិកនៅខែឧសភាជារៀងរាល់ឆ្នាំ ដើម្បីលើកកម្ពស់ការចូលរួមរបស់ពួកគេដល់វប្បធម៌ ប្រវត្តិសាស្រ្តនិងសមិទ្ធិផលរបស់ប្រទេសជាតិ។ នៅឆ្នាំនេះលោក ម៉ែន គឹមសេងនៃ VOAបានសម្ភាសលោក នួន វាសនា សមាជិកក្រុមប្រឹក្សាទីក្រុងឡូវែលរដ្ឋម៉ាស្សាឈូសិត ដែលបានជាប់ឆ្នោតចំនួន៣អាណត្តិ។ ក្រុមគ្រួសារលោកបានភៀសខ្លួនមកដល់សហរដ្ឋអាមេរិកកាលពីដើមទសវត្សរ៍ទី៨០។ លោក វាសនា បានចាត់ទុកថា ខែនេះប្រៀបបីដូចជាកំណើតទីពីររបស់លោក និងក្រុមគ្រួសារហើយបានស្នើឲ្យយុវជនជំនាន់ក្រោយត្រូវខិតខំប្រឹងប្រែងចាប់យកឱកាសនៅលើទឹកដីសហរដ្ឋអាមេរិក ដើម្បីឈានឡើងខ្ពស់ជាងរៀមច្បង៕...more29minPlay
May 31, 2020បាតុកម្មអំពីមរណភាពលោក George Floyd រាយដាលទូទាំងប្រទេស - ឧសភា 31, 2020ការស្លាប់បុរសស្បែកខ្មៅម្នាក់ដៃជាប់ខ្នោះហើយថា លោកដកដង្ហើមមិនកើតពេលប៉ូលិសស្បែកសម្នាក់យកជង្គង់សង្កត់កគាត់ផ្ទប់នឹងដីនោះ បាននាំឲ្យមានការតវ៉ានៅតាមទីក្រុងនានានៅទូទាំងសហរដ្ឋអាមេរិក។ ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ ត្រាំបាននិយាយថា លោកគាំទ្រការតវ៉ាដោយសន្តិវិធី ក៏ប៉ុន្តែបានព្រមានថា លោកនឹងមិនអនុញ្ញាតឲ្យមានស្ថានភាពអនាធិបតេយ្យច្របូកច្របល់ មិនគោរពច្បាប់បន្ថែមទៀតទេ។ អ្នកស្រី Patsy Widakuswarak អ្នកយកព័ត៌មានរបស់ VOA ប្រចាំសេតវិមាន រាយការណ៍អំពីរឿងនេះ។ លោកជឹង ប៉ូជីន ប្រែសម្រួលសេចក្តីរាយការណ៍នេះជូនដូចតទៅ៖...more4minPlay
May 29, 2020អង្គការក្រៅរដ្ឋាភិបាល អំពាវនាវឲ្យក្រុមហ៊ុនផលិតវ៉ាក់សាំងកូវីដ១៩ចែកចាយថ្នាំនេះដោយឥតគិតថ្លៃ - ឧសភា 30, 2020ខណៈដែលអ្នកវិទ្យាសាស្ត្រនៅជុំវិញពិភពលោកកំពុងស្រវាស្រទិញស្រាវជ្រាវនិងបង្កើតវ៉ាក់សាំង ឬថ្នាំបង្ការជំងឺកូវីដ១៩ ក្រុមអង្គការក្រៅរដ្ឋាភិបាលមួយចំនួនក្នុងប្រទេសកម្ពុជា បានអំពាវនាវដល់មេដឹកនាំពិភពលោកនិងក្រុមហ៊ុនផលិតវ៉ាក់សាំង ឲ្យចែកចាយវ៉ាក់សាំងកូវីដ១៩នេះ ដោយឥតគិតថ្លៃដល់ពលរដ្ឋទូទៅក្នុងសកលលោក នៅពេលវ៉ាក់សាំងនេះ ត្រូវបានរកឃើញនិងផលិតបាន។ លោក សាយ មុន្នី នៃវីអូអេ បានសម្ភាសន៍អ្នកស្រី លឹម សូលីន នាយិកាប្រចាំប្រទេសកម្ពុជានៃអង្គការ Oxfam អំពីការអំពាវនាវនេះ៕...more4minPlay
May 27, 2020សកម្មជនថាពលករខ្មែរនៅកូរ៉េខាងត្បូងរងផលប៉ះពាល់តិចតួចពីជំងឺកូវីដ១៩ - ឧសភា 28, 2020ប្រទេសកូរ៉េខាងត្បូងបានគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩ បានល្អនិងត្រូវបានបណ្តានានាសរសើរ ហើយមិនសូវមានផលប៉ះពាល់ខ្លាំងលើដំណើរការផលិតកម្មនានា ដូចប្រទេសធំៗឡើយ។ លោក យឹម ស៊ីណន ប្រធានចលនាយុវជនគណបក្សសង្គ្រោះជាតិនៅកូរ៉េខាងត្បូង បានបកស្រាយពីផលប៉ះពាល់នៃវីរុសកូរ៉ូណាលើពលករចំណាកស្រុកកម្ពុជា ដែលកំពុងធ្វើការនៅទីនោះ និងការសង្កេតលើវិធានការសុខាភិបាល ដែលអាជ្ញាធរកូរ៉េខាងត្បូងបានដាក់ចេញក្នុងគ្រាមានវិបត្តិសុខភាពនេះ។ លោក ម៉ែន គឹមសេង នៃវីអូអេ បានសម្ភាសលោក យឹម ស៊ីណន អំពីរឿងនេះ៕...more25minPlay
May 27, 2020អ្នកបកប្រែភាសាសញ្ញាកម្ពុជាជួយដល់មនុស្សថ្លង់ឲ្យទទួលបានព័ត៌មានអំពីជំងឺកូវីដ១៩ - ឧសភា 27, 2020អង្គការសុខភាពពិភពលោក បានប្រកាសថាជំងឺកូវីដ១៩ គឺជាជំងឺរាតត្បាតសកលកាលពីខែមីនា។ ខណៈដែលមនុស្សរាប់លាននាក់តាមដានព័ត៌មាននេះ ដើម្បីដឹងអំពីការវិវត្តនៃជំងឺនេះ និងរបៀបការពារខ្លួនពីការឆ្លង អ្នកបកប្រែភាសាសញ្ញាកម្ពុជា ព្យាយាមសិក្សាសញ្ញាថ្មី និងពិភាក្សាជាមួយសហគមន៍មនុស្សថ្លង់ ថាតើត្រូវធ្វើកាយវិការបែបណា ដើម្បីឲ្យមនុស្សថ្លង់នៅកម្ពុជាទទួលព័ត៌មានអំពីជំងឺកូវីដ១៩នេះ។ កញ្ញា ហ៊ាន សុជាតា និង ខាន់ សុគុំមនោ រាយការណ៍លម្អិតពីរាជធានីភ្នំពេញ។...more5minPlay
May 26, 2020អណ្តើកនិងកន្ធាយកម្រត្រូវបានភ្ញាស់និងលែងទៅក្នុងធម្មជាតិ - ឧសភា 27, 2020អណ្តើករាជ និងកន្ធាយយក្សដែលជាអម្បូរសត្វកម្រ ជិតផុតពូជត្រូវបានលេងទៅក្នុងធម្មជាតិក្នុងទិវាសត្វអណ្តើកពិភពលោក World Turtle Day កាលពីថ្ងៃទី២៣ ខែឧសភា។ អង្គការអភិរក្សសត្វព្រៃ The Wildlife Conservation Society ការរាតត្បាតនៃវីរុសកូរ៉ូណាកាត់បន្ថយចំនួនអ្នកប្រមាញ់អណ្តើកនិងកន្ធាយប្រភេទនេះ។ លោក ពិន ស៊ីសុវណ្ណ ប្រែសម្រួលសេចក្តីរាយការណ៍ពី Reuters ពីរដ្ឋធានីវ៉ាស៊ីនតោន។...more3minPlay
May 26, 2020កម្ពុជាប្តេជ្ញាដោះស្រាយសំណុំរឿងកកស្ទះនៅតុលាការក្នុងរយៈពេល៦ទៅ៩ខែ - ឧសភា 26, 2020លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដែលទើបចូលកាន់តំណែងបានប្រកាសចាប់ផ្តើមធ្វើយុទ្ធនាការដោះស្រាយបញ្ហាកកស្ទះសំណុំរឿងនៅតុលាការខេត្តក្រុងនិងរាជធានីដែលមានជិត៤ម៉ឺនករណី។ សំណុំរឿងទាំងនោះពាក់ព័ន្ធនឹងគ្រឿងញៀន ទំនាស់ដីធ្លី និងបទល្មើសព្រហ្មទណ្ឌនានា។ នៅក្នុងកម្មវិធី Hello VOA ប្រចាំខែស្តីពីអភិបាលកិច្ចល្អលោក ឱក សេរីសោភក្តិ៍ ដែលជាអ្នកឯកទេសខាងផ្នែកអភិបាលកិច្ចល្អនឹងផ្តោតលើដំណោះស្រាយលើការកកស្ទះសំណុំរឿងនិងពន្ធនាគារកកកុញ។ លោក ម៉ែន គឹមសេង ជាអ្នកសម្របសម្រួលកិច្ចពិភាក្សានេះ៕...more30minPlay
May 25, 2020ជំងឺកូវីដ១៩ធ្វើឲ្យកសិករដាំបន្លែមួយចំនួនក្នុងស្រុកស្អាងខាតបង់ ខណៈតម្លៃទីផ្សារនៅតែជាបញ្ហា - ឧសភា 25, 2020ស្រុកស្អាង ខេត្តកណ្តាល ជាតំបន់មួយដែលជាកន្លែងដាំបន្លែផ្គត់ផ្គង់តម្រូវការនៅភ្នំពេញ។ ប៉ុន្តែកសិករនៅទីនេះត្អូញត្អែររឿងតម្លៃមិនថេរ ដែលធ្វើឲ្យពួកគេប្រឈមហានិភ័យខ្ពស់នៃការខាតបង់។ ជាងនេះទៅទៀត កាលពីអំឡុងពេលប្រជាជនកម្ពុជាភ័យខ្លាចជំងឺកូវីដជាខ្លាំងនោះ បន្លែរបស់កសិករមួយចំនួនធ្លាក់តម្លៃទៅដល់៣០០រៀលឬ៤០០រៀលក្នុងមួយគីឡូក្រាម។ កសិករមួយចំនួនសម្រេចចិត្តភ្ជួរស្ពៃខ្មៅចោលតែម្តង ពីព្រោះបើសិនពួកគេដឹកទៅលក់នៅភ្នំពេញ នោះនឹងខាតថ្លៃដើមបន្ថែមទៀត។...more3minPlay
May 22, 2020វីរុសកូរ៉ូណាបិទការសម្តែងល្ខោនស្បែកមានចំណាស់តាំងពីសតវត្សរ៍ទី៧ - ឧសភា 22, 2020ល្ខោនស្បែកដែលមានចំណាស់តាំងពីសតវត្សរ៍ទី៧កំពុងត្រូវវីរុសកូរ៉ូណាយាយី។ ការសម្តែងល្ខោនស្បែកតូចស្បែកធំត្រូវផ្អាកដោយសារគ្មានអ្នកទេសចរនិងដោយសារបម្រាមរដ្ឋាភិបាលដើម្បីទប់ទល់ការរាតត្បាតនៃជំងឺកូវីដ១៩។ទីភ្នាក់ងារព័ត៌មានReuters រាយការណ៍ ហើយលោកពិន ស៊ីសុវណ្ណប្រែសម្រួល...more6minPlay
FAQs about កម្ពុជាថ្ងៃនេះ - វីអូអេ:How many episodes does កម្ពុជាថ្ងៃនេះ - វីអូអេ have?The podcast currently has 989 episodes available.