Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
កម្ពុជាថ្ងៃនេះ (Cambodia Today) នាំជូនមកនូវសេចក្តីរាយការណ៍ជាវីដេអូស្តីអំពី ព័ត៌មាននិងព្រឹត្តិការណ៍ទាក់ទងនឹងកម្ពុជា ទាំងក្នុងនិងក្រៅប្រទេស។... more
FAQs about កម្ពុជាថ្ងៃនេះ - វីអូអេ:How many episodes does កម្ពុជាថ្ងៃនេះ - វីអូអេ have?The podcast currently has 989 episodes available.
March 25, 2020ពលរដ្ឋមួយចំនួនដាក់ទីងមោងមុខផ្ទះ ជាជំនឿបញ្ចៀសវីរុសកូរ៉ូណា - មិនា 25, 2020ពលរដ្ឋមួយចំនួនក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានចាប់ផ្តើមដាក់ទីងមោងខាងមុខផ្ទះ ជាជំនឿមួយឲ្យពួកគេជៀសផុតពីការឆ្លងវីរុសកូរ៉ូណា ដែលឆ្លងនៅកម្ពុជាទៅដល់៨៧ករណីហើយរហូតមកដល់ថ្ងៃចន្ទ។លោក ឈុំ វ៉ាន់ អាយុ៦៣ឆ្នាំ ជាកសិករម្នាក់ក្នុងភូមិកំពង់ល្វា ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មានប្រសាសន៍ថា លោកធ្វើទីងមោង ដាក់ខាងមុខផ្ទះនេះ ដោយតាមអ្នកភូមិនៅទីនេះ និងជាជំនឿមួយដែលមានតាំងពីបុរាណមក។ ប៉ុន្តែលោកថាលោកនៅតែការពារសុខភាពរបស់លោក បន្ថែមលើជំនឿនេះ។...more2minPlay
March 18, 2020អ្នកភូមិព្រួយបារម្ភអំពីភាពមិនច្បាស់លាស់នៃការសាងសង់ទំនប់វារីអគ្គិសនីសំបូរ - មិនា 19, 2020កន្លងទៅ កម្ពុជាបានសិក្សាលទ្ធភាពនៃការស្ថាបនាទំនប់វារីអគ្គិសនីនៅលើតួ និងដៃទន្លេមេគង្គ ក្នុងនោះមានទំនប់ដ៏ធំបំផុតក្នុងខេត្តក្រចេះ ដែលមានទំហំថាមពលទៅដល់២៦០០មេហ្គាវ៉ាត់។ ពលរដ្ឋដែលរស់នៅតាមដងទន្លេមេគង្គមានការព្រួយបារម្ភថាពួកគេនឹងត្រូវបម្លាស់ទីកន្លែងរស់នៅ ខណៈការស្ថាបនាទំនប់នេះនៅមានភាពមិនច្បាស់លាស់នៅឡើយ។ មន្រ្តីនៃក្រសួងរ៉ែ និងថាមពល បានអះអាងថា កម្ពុជាមិនមានផែនការស្ថាបនាទំនប់វារីអគ្គិសនីលើតួទន្លេមេគង្គនោះទេក្នុងរយៈពេល១០ខាងមុខ។ លោក ស៊ុន ណារិន នៃ VOA រាយការណ៍ពីខេត្តក្រចេះ៕...more7minPlay
March 12, 2020ពលរដ្ឋរងគ្រោះដោយសារទំនប់វារីអគ្គិសនីសេសាន ចាប់ផ្តើមកសាងសហគមន៍ថ្មី - មិនា 13, 2020អស់រយៈពេលប្រមាណ៣ឆ្នាំមកហើយ ប្រជាពលរដ្ឋនៅភូមិស្រែគរដែលជាជនជាតិដើមភាគតិច បានជួបប្រទះបញ្ហាទឹកឡើងជាបន្តបន្ទាប់ ក្រោយភូមិចាស់របស់គេត្រូវបានលិចលង់ ដោយសារការស្ថាបនាទំនប់វារីអគ្គិសនីសេសានក្រោម២ក្នុងខេត្តស្ទឹងត្រែង។ ប៉ុន្តែពួកគេរស់នៅក្បែរទឹក ដែលលិចភូមិចាស់របស់គេ។ លោក ស៊ុន ណារិន រាយការណ៍លម្អិតពីខេត្តស្ទឹងត្រែង។...more9minPlay
March 06, 2020អ្នកប្រដាល់និងសិល្បករខ្មែរអាមេរិកាំងលើកកម្ពស់ផ្នត់គំនិតស្ត្រីរឹងមាំ - មិនា 07, 2020ថាមពលពិសេសរបស់កញ្ញា អែម សុវណ្ណារី គឺដៃស្តាំរបស់នាង។ នាងប្រើដៃស្ដាំដើម្បីផ្ដួលគូប្រកួតក្បាច់គុន ហើយនាងក៏ប្រើដៃស្តាំនោះសម្រាប់គូរគំនូរពហុមេឌាផងដែរ។ កីឡាករក្បាច់គុនចម្រុះខ្មែរ-អាមេរិកាំងវ័យ២៧ឆ្នាំរូបនេះ ក៏ជាអ្នកគូររូបដ៏ជោគជ័យម្នាក់ផងដែរ។ នាង ប្រើការប្រកួតនិងសិល្បៈរបស់នាងដើម្បីលើកកម្ពស់ផ្នត់គំនិតអំពីភាពរឹងមាំរបស់ស្ត្រីនៅក្នុងប្រទេសកម្ពុជា និងនៅជុំវិញពិភពលោក។ កើតនិងធំធាត់នៅទីក្រុង Long Beach រដ្ឋ California កញ្ញា សុវណ្ណារី ជាកូនស្រីច្បងរបស់ម្ដាយខ្មែរដែលជាជនភៀសខ្លួន។ នាងបានចាប់ផ្ដើមហាត់កីឡាប្រដាល់នៅឆ្នាំ២០១១ ខណៈពេលកំពុងសិក្សាថ្នាក់បរិញ្ញាប័ត្រផ្នែកប្រព័ន្ធផ្សព្វផ្សាយឌីជីថលនៅ Fashion Institute of Design & Merchandising ក្នុងទីក្រុង Los Angeles។ សព្វថ្ងៃនេះ កញ្ញា សុវណ្ណារី ព្យាយាមកសាងកំណត់ត្រាប្រកួត ឈ្នះ៤ដង ចាញ់ម្ដង របស់នាងឲ្យកាន់តែល្អឡើង ហើយនិងបង្កើនជំនាញគំនូរឲ្យកាន់មានភាពប៉ិនប្រសប់។ កាលពីខែកញ្ញាឆ្នាំ២០១៩ លោក ចាប ចិត្រា នៃ VOA បានទៅដល់ផ្ទះក្នុងទីក្រុង Los Angeles របស់កញ្ញា សុវណ្ណារី ដើម្បីជជែកជាមួយនាងអំពីដំណើរនៃការបំពេញកាតព្វកិច្ចយ៉ាងស្វិតស្វាញ ក្នុងការងារដ៏អស្ចារ្យទាំងពីររបស់នាង។...more33minPlay
February 28, 2020ហាងលក់នំបុ័ងដាក់សាច់ Num Pang នៅទីក្រុងញូវយ៉កទាក់ទាញអតិថិជនពីគ្រប់ទិសទី - កុម្ភៈ 28, 2020ញូវយ៉កជាទីក្រុងមួយដែលមានភោជនីយដ្ឋាន និងហាងលក់ម្ហូបរបស់ជាតិសាសន៍ជាច្រើន។ ក្នុងចំណោមហាងទាំងនោះ មានហាងមួយដែលមានឈ្មោះជាសំនៀងខ្មែរដែរ។ លោក ប៉ូច រាសី រាយការណ៍ពីសង្កាត់ Manhattan ទីក្រុងញូវយ៉កថា ហាងដែលសរសេរជាភាសាអង់គ្លេសថា Num Pang នោះ លក់ទាំងនំបុ័ងដាក់សាច់ បាយ និងបន្លែផងដែរ។...more5minPlay
February 26, 2020អ្នកនិពន្ធបទភ្លេងខ្មែរអាមេរិកាំងទទួលបានកិត្តិយសខ្ពស់ - កុម្ភៈ 26, 2020បណ្ឌិត្យសភាអាមេរិកាំងសម្រាប់សិល្បៈនិងអក្សរ ឬ American Academy of Arts and Letters បានជ្រើសរើសសមាជិកថ្មីមួយចំនួននៅឆ្នាំ២០២០ ដែលក្នុងនោះរួមមានអ្នកនិពន្ធតន្ត្រីខ្មែរអាមេរិកាំងម្នាក់គឺលោកបណ្ឌិតសាស្ត្រាចារ្យ អ៊ុង ជិនណារី។ ការក្លាយជាសមាជិកនៃបណ្ឌិតសភាអាមេរិកាំងនេះ គឺជាកិត្តិយសដ៏ខ្ពង់ខ្ពស់មួយជាលក្ខណៈអន្តរជាតិ។ បណ្ឌិត្យសភាដ៏ល្បីល្បាញរបស់អាមេរិកនេះ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៨៩៨ ហើយគឺជាសហគមន៍សិល្បៈកំពូលគួរឱ្យគោរពបំផុតមួយនៅសហរដ្ឋអាមេរិក។ សហគមន៍នេះ សមាជិកតែ ២៥០នាក់ប៉ុណ្ណោះ ដោយរួមមានស្ថាបត្យករ សិល្បករ អ្នកនិពន្ធតន្ត្រី និងអ្នកនិពន្ធសៀវភៅឈានមុខគេ គ្រប់គ្រងលើពានរង្វាន់សិល្បៈចំនួន៧០ ដើម្បី«ជំរុញ ជួយ និងទ្រទ្រង់ឧត្ដមភាព» ផ្នែកអក្សរសាស្ត្រ តន្ត្រី និងសិល្បៈក្នុងសហរដ្ឋអាមេរិក។ លោក ចាប ចិត្រា នៃ VOA រាយការណ៍ពីទីក្រុង San Diego រដ្ឋ California។...more5minPlay
February 25, 2020ចិននៅកម្ពុជា៖ ការផ្លាស់ប្តូរវិជ្ជមាន និងអវិជ្ជមាន - កុម្ភៈ 26, 2020រដ្ឋាភិបាលក្រុងប៉េកាំងកំពុងពង្រឹងចំណងសេដ្ឋកិច្ច ការទូត និងយោធាជាមួយនឹងរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈការវិនិយោគ ប្រាក់ឧបត្ថម្ភ និងកញ្ចប់ប្រាក់ជំនួយយោធាដ៏ច្រើន។ ស្របពេលជាមួយគ្នានេះ ភ្ញៀវទេសចរណ៍ កម្មករ និងអ្នកជំនួញចិនសម្រុកមកប្រទេសកម្ពុជាក្នុងចំនួនដ៏ច្រើនដែលមិនធ្លាប់មានពីមុន។ ខណៈដែលពលរដ្ឋខ្មែរមួយចំនួនទទួលបានប្រយោជន៍ពីការហូរចូលមកដល់របស់ជនជាតិចិន និងប្រាក់របស់ចិន ជីវិតរបស់មនុស្សជាច្រើនទទួលរងផលប៉ះពាល់អវិជ្ជមានយ៉ាងខ្លាំង។ ស្របពេលដែលមានអារម្មណ៍មិនពេញចិត្តលើជនជាតិចិននោះ អ្នកខ្លះជឿថា មិនគួរបន្ទោសទៅលើជនជាតិចិនតែម្ខាងនោះទេ ដោយសារតែពួកគេត្រូវបានអនុញ្ញាតឱ្យចូលមកក្នុងប្រទេសកម្ពុជា។ រាយការណ៍លម្អិតដោយអ្នកនាង Liyuan Lu អ្នកយកព័ត៌មានផ្សាយជាភាសាចិននៃវីអូអេ ពីក្រុងព្រះសីហនុ។ លោក សាយ មុន្នី ជូនសេចក្តីប្រែសម្រួល។...more10minPlay
February 24, 2020អ្នកកាសែតនៅបន្តរងការគំរាមកំហែង ក្រោយការបង្ក្រាបលើសេរីភាពសារព័ត៌មាននៅកម្ពុជា - កុម្ភៈ 25, 2020ស្ថាប័នសារព័ត៌មានឯករាជ្យនានានៅកម្ពុជាកំពុងតែប្រឹងប្រែងងើបឡើងវិញ បន្ទាប់ពីរងការបង្ក្រាបទ្រង់ទ្រាយធំរបស់រដ្ឋាភិបាលនៅក្នុងអំឡុងពេលនៃការបោះឆ្នោតជាតិឆ្នាំ ២០១៨។ ការបង្ក្រាបនេះបានបង្ខំឲ្យមានការបិទស្ថានីយវិទ្យុរាប់សិបកន្លែង និងកាសែតលេចធ្លោមួយចំនួន បញ្ឈប់ការផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយបរទេស រួមទាំងបណ្ដាលឲ្យមានការចាប់អ្នកកាសែតពីរនាក់ដាក់ពន្ធនាគារពីបទចារកម្មផងដែរ។ លោក Brian Padden នៃ VOA រាយការណ៍ពីរាជធានីភ្នំពេញមកថា រដ្ឋាភិបាលកម្ពុជាឥឡូវនេះបានបន្ធូរបន្ថយការដាក់សម្ពាធទៅលើប្រព័ន្ធផ្សព្វផ្សាយខ្លះៗ បន្ទាប់ពីសហភាពអឺរ៉ុបបានគំរាមដាក់ទណ្ឌកម្ម ក៏ប៉ុន្តែអ្នកកាសែតនៅតែបន្តប្រឈមនឹងការជាប់ពន្ធនាគារ និងការធ្វើទុក្ខបុកម្នេញសម្រាប់ការសរសេរសេចក្ដីរាយការណ៍ណាដែលរិះគន់រដ្ឋាភិបាលកម្ពុជា។ អ្នកស្រី ហុង ចិន្ដា ជូនសេចក្ដីប្រែសម្រួល។...more3minPlay
February 24, 2020កម្ពុជា៖ ៤០ឆ្នាំក្រោយអំពើប្រល័យពូជសាសន៍ - កុម្ភៈ 25, 2020កម្មវិធី Plugged In with Greta Van Susteren បានទៅដល់ប្រទេសកម្ពុជាដើម្បីស្វែងយល់ថាតើបច្ចេកវិទ្យានិងប្រជាជនវ័យក្មេងកំពុងព្យាយាមយកឈ្នះលើប្រវត្តិសាស្ត្រសង្គ្រាមនិងអំពើប្រល័យពូជសាសន៍យ៉ាងដូចម្តេច។ អ្នកស្រី Greta បាននិយាយជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម គឺលោក ឆាំង យុ នាយកប្រតិបត្តិមជ្ឈមណ្ឌលឯកសារកម្ពុជា អ្នកស្រី រស់ សុភាព នាយិកាប្រតិបត្តិអង្គការយេនឌ័រនិងអភិវឌ្ឍន៍ដើម្បីកម្ពុជា និងលោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា។...more30minPlay
February 21, 2020រឿងល្ខោន«ក្រុមភ្លេងសម័យខ្មែរ»បង្ហាញពីការតស៊ូរបស់ពលរដ្ឋកម្ពុជា - កុម្ភៈ 22, 2020រឿងល្ខោន Cambodian Rock Band ឬ ក្រុមភ្លេងសម័យខ្មែរ ដែលនិពន្ធដោយនាង Lauren Yee កំពុងសម្តែងនៅរោងល្ខោន Signature Theater ក្នុងទីក្រុង New York។ រឿងល្ខោន ក្រុមតន្ត្រីរ៉ុកកម្ពុជា ដែលពោរពេញទៅដោយចម្រៀងខ្មែរពិរោះៗថ្មីចាស់ជាច្រើននោះ លាតត្រដាងអំពីការតស៊ូរបស់ពលរដ្ឋកម្ពុជា ក្រោយរបបខ្មែរក្រហម និង ការប្រឈមនឹងអតីតកាលដ៏ឈឺចាប់។ លោក ប៉ូច រាសី រាយការណ៍ពីទីក្រុងញូវយ៉ក មកថា រឿងល្ខោននេះនឹងសម្តែងជាផ្លូវការពីថ្ងៃច័ន្ទទី២៤ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០។...more10minPlay
FAQs about កម្ពុជាថ្ងៃនេះ - វីអូអេ:How many episodes does កម្ពុជាថ្ងៃនេះ - វីអូអេ have?The podcast currently has 989 episodes available.