Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
កម្ពុជាថ្ងៃនេះ (Cambodia Today) នាំជូនមកនូវសេចក្តីរាយការណ៍ជាវីដេអូស្តីអំពី ព័ត៌មាននិងព្រឹត្តិការណ៍ទាក់ទងនឹងកម្ពុជា ទាំងក្នុងនិងក្រៅប្រទេស។... more
FAQs about កម្ពុជាថ្ងៃនេះ - វីអូអេ:How many episodes does កម្ពុជាថ្ងៃនេះ - វីអូអេ have?The podcast currently has 989 episodes available.
January 16, 2020អ្នកទៅចាំមាតុភូមិនិវត្តន៍៩វិច្ឆិការបស់លោកសម រង្ស៊ីរងការបំភិតបំភ័យនៅថៃ - មករា 17, 2020ក្រុមអ្នកគាំទ្រលោកសម រង្ស៊ី ដែលបានធ្វើដំណើរពីសហរដ្ឋអាមេរិក និងកាណាដាទៅរង់ចាំដំណើរលោក នៅឯប្រទេសថៃបានអះអាងថា ពួកគាត់ក៏រងការដាក់សម្ពាធផ្លូវអារម្មណ៍តាមរយៈការតាមដាន និងសួរនាំច្រើនលើកច្រើនសារពីសំណាក់ប៉ូលិសថៃ និងសមត្ថកិច្ចខ្មែរដែលបន្លំខ្លួនជាប៉ូលិសថៃ។...more8minPlay
January 14, 2020បទសម្ភាសន៍ VOA៖សមាគមសុខាភិបាលខ្មែរនៅអាមេរិកផ្តល់សេវាពិគ្រោះ និងព្យាបាលជំងឺដល់ពលរដ្ឋខ្មែរនៅខេត្តកំពង់ស្ពឺ - មករា 15, 2020ក្រុមគ្រូពេទ្យខ្មែរអាមេរិកាំងប្រមាណ១៣១នាក់ និងសិស្សសាលាពេទ្យស្ម័គ្រចិត្តកម្ពុជាប្រមាណ៩០នាក់ ផ្តើមផ្តល់សេវាព្យាបាលជំងឺដល់ប្រជាពលរដ្ឋខ្មែរនៅក្នុងខេត្តកំពង់ស្ពឺតាំងពីថ្ងៃអាទិត្យ ទី១២មករា ឆ្នាំ២០២០។ ការផ្តល់សេវាពិគ្រោះ និងព្យាបាលជំងឺដោយឥតគិតប្រាក់កម្រៃនេះ នឹងបញ្ចប់ទៅនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០។ នេះគឺជាខួបលើកទី១០ឆ្នាំ ដែលគ្រូពេទ្យស្ម័គ្រចិត្តខ្មែរអាមេរិកាំងនៃសមាគមសុខាភិបាលខ្មែរនៅអាមេរិកបានផ្តល់សេវាពិនិត្យព្យាបាលជំងឺ និងផ្តល់ថ្នាំដោយឥតគិតថ្លៃនៅប្រទេសកម្ពុជា។ លោកវេជ្ជបណ្ឌិត Song Tan ប្រធានក្រុមបេសកកម្មគ្រូពេទ្យស្ម័គ្រចិត្តខ្មែរអាមេរិកាំងនៃសមាគមសុខាភិបាលខ្មែរនៅអាមេរិក ផ្តល់សម្ភាសន៍ជាមួយលោក ហ៊ុល រស្មី នៃ VOA កាលពីថ្ងៃចន្ទ ទី១៣ ខែមករា ឆ្នាំ២០២០ ទីនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ អំពីបេសកកម្មខួបទី១០ឆ្នាំនៃការផ្តល់សេវាព្យាបាលជំងឺដោយឥតថ្លៃដល់ពលរដ្ឋខ្មែរនៅតាមបណ្តាខេត្តនានានៃប្រទេសកម្ពុជា៕...more3minPlay
January 13, 2020អ្នកគាំទ្រគណបក្សប្រឆាំងទាមទារឲ្យទម្លាក់ការចោទប្រកាន់លោក កឹម សុខា - មករា 13, 2020ប្រជាពលរដ្ឋខ្មែរអាមេរិកាំងនិងកាណាដានិងអ្នកគាំទ្រអតីតបក្សសង្គ្រោះជាតិប្រមាណជាង២០០នាក់បានមកជួបជុំគ្នា នៅមុខវិមានសភា សហរដ្ឋអាមេរិក និងបានទៅតវ៉ានៅស្ថានទូតចិត្តឲ្យរដ្ឋាភិបាលប្រទេសនេះគោរពកិច្ចព្រមព្រៀងក្រុងប៉ារីសឆ្នាំ១៩៩១៕លោក សឿនវឌ្ឍនានៃវីអូអេរាយការណ៍ពីរដ្ឋធានីវ៉ាស៊ីនតោន...more9minPlay
December 23, 2019បទសម្ភាសន៍ VOA៖ ទូតអាមេរិកថ្មីបញ្ជាក់ពីសារៈសំខាន់នៃការស្តារប្រជាធិបតេយ្យ - ធ្នូ 23, 2019លោក W. Patrick Murphy ក្លាយទៅជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកទី១៧ ប្រចាំប្រទេសកម្ពុជា បន្ទាប់ពីលោកត្រូវបានតែងតាំងឲ្យកាន់តំណែង កាលពីខែសីហា ឆ្នំា២០១៩ កន្លងមក។ កាលពីថ្ងៃទី១៣ ខែធ្នូ លោកឯកអគ្គរដ្ឋទូត Murphy បានអញ្ជើញមកការិយាល័យព័ត៌មាន VOA ក្នុងរាជធានីភ្នំពេញ ដើម្បីផ្ដល់បទសម្ភាសន៍ដល់ កញ្ញា ផន បុប្ផា អំពីស្ថានភាពលទ្ធិប្រជាធិបតេយ្យនិង សេរីភាពព័ត៌មាននៅកម្ពុជា ទំនាក់ទំនងកម្ពុជាជាមួយអាមេរិកនិងចិន និងបេសកកម្មការទូតរបស់លោក។...more19minPlay
December 19, 2019ចិននៅកម្ពុជា៖ ពីឆ្នេរកម្សាន្តទៅជាតំបន់កាស៊ីណូ - ធ្នូ 19, 2019ការហូរចូលយ៉ាងគំហុកនូវចំនួនពលរដ្ឋនិងវិនិយោគទុនចិន បានប្រែក្លាយទីក្រុងជាប់មាត់សមុទ្រនៃខេត្តព្រះសីហនុដែលធ្លាប់តែស្ងាត់ស្ងៀម ទៅជាទីក្រុងរបស់ចិន ពោរពេញទៅដោយកាស៊ីណូ រង្គសាល ភោជនីយដ្ឋាន និងហាងម៉ាស្សាដែលគ្រប់គ្រងដោយអ្នកវិនិយោគជនជាតិចិន មកពីប្រទេសចិន។ អ្នកនាង Liyuan Lu អ្នកយកព័ត៌មានផ្សាយជាភាសាចិននៃវីអូអេ រាយការណ៍លម្អិតពីក្រុងព្រះសីហនុ។ លោក សាយ មុន្នី ជូនសេចក្តីប្រែសម្រួល៕...more12minPlay
December 18, 2019បទសម្ភាសន៍ VOA៖ លោកអោ អាន ស្នើឲ្យតុលាការលើកលែងការចោទប្រកាន់ - ធ្នូ 18, 2019ជនជាប់ចោទលោកអោ អាន ស្នើឲ្យតុលាការលើកលែងការចោទប្រកាន់លើរូបលោក ដោយលោកអះអាងថា លោកមិនជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មណាមួយនោះទេ។ ការស្នើរបស់អតីតមេបញ្ជាការរងភូមិភាគមជ្ឈឹមក្នុងរបបខ្មែរក្រហមរូបនេះ ធ្វើឡើង នៅមុនពេលសាលាក្តីខ្មែរក្រហមចេញសាលដីការបស់ខ្លួនលើបណ្តឹងឧទ្ធរណ៍របស់លោក ប្រឆាំងនឹងដីកាដំណោះស្រាយ (ដីការបញ្ជូនទៅជំនុំជម្រះ) នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩នេះ។ លោកសុខ ខេមរា និងលោកហ៊ុល រស្មីនៃ VOA បានសម្ភាស លោកអោ អាន នៅពេលលោកកំពុងសម្អាតដីចម្ការរបស់លោកក្នុងស្រុកកម្រៀង ខេត្តបាត់ដំបងកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩កន្លងទៅនេះ៕...more21minPlay
December 12, 2019Hello VOA៖ មេបក្សប្រឆាំងបញ្ចុះបញ្ចូលសមាជិកសភានិងព្រឹទ្ធសភាអាមេរិកាំងឱ្យអនុម័តច្បាប់ទណ្ឌកម្ម - ធ្នូ 13, 2019លោក សម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ បានបញ្ចុះបញ្ចូលអ្នកតាក់តែងច្បាប់សហរដ្ឋអាមេរិកឱ្យអនុម័តច្បាប់ដាក់ទណ្ឌកម្មរដ្ឋាភិបាលកម្ពុជាដើម្បីស្តារលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សឡើងវិញ។ លោកសម រង្ស៊ី បានមកដល់រដ្ឋធានីវ៉ាស៊ីនតោននៅសប្តាហ៍នេះ បន្ទាប់ពីការព្យាយាមវិលត្រឡប់ទៅប្រទេសកម្ពុជាវិញកាលពីថ្ងៃទី៩ ខែវិច្ឆិកា ត្រូវបានរដ្ឋាភិបាលកម្ពុជារារាំង។ (លោកម៉ែន គឹមសេង, Hello VOA, វ៉ាស៊ីនតោន, ១២ ធ្នូ ២០១៩)...more35minPlay
December 12, 2019ចុងភៅវ័យក្មេងថែរក្សាប្រពៃណីចម្អិនម្ហូបខ្មែរ - ធ្នូ 13, 2019ម្ហូបខ្មែរ ជារឿយៗមិនសូវមានអន្តរជាតិស្គាល់ដូចម្ហូបថៃនិងវៀតណាម មួយផ្នែកដោយសារប្រវត្តិសាស្ត្រដ៏សោកសៅរបស់ប្រទេសកម្ពុជា។ ប៉ុន្តែចុងភៅខ្មែរម្នាក់កំពុងតែធ្វើការផ្លាស់ប្ដូររឿងនេះ។ លោក ចាប ចិត្រា នៃ VOA រាយការណ៍ពីរដ្ឋធានីវ៉ាស៊ីនតោន។...more4minPlay
December 12, 2019អ្នកធ្វើខ្លែង១០៧នាក់ចូលរួមការប្រកួតបង្ហោះខ្លែងនៅខេត្តកោះកុង - ធ្នូ 12, 2019អ្នកលេងខ្លែងនៅកម្ពុជាជួបជុំគ្នានៅខេត្តកោះកុងកាលពីថ្ងៃពុធ ដើម្បីប្រកួតការបង្ហោះខ្លែងប្រចាំឆ្នាំលើកទី២៣ ដែលមានខ្លែងគ្រប់ពណ៌ គ្រប់ខ្នាត និងគ្រប់ប្រភេទ។ ការប្រកួតខ្លែងនៅឆ្នាំនេះរៀបចំឡើងដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដោយមានអ្នកចូលរួមប្រកួត១០៧នាក់ មកពីខេត្តចំនួន២៣ នៃ២៥ខេត្តក្រុង។ ពិធីនេះមានគោលបំណងអភិរក្សប្រពៃណីសន្តិភាពនៅកម្ពុជា បង្រៀនរបៀបធ្វើខ្លែងពីមួយជំនាន់ទៅមួយជំនាន់។ ការឲ្យពិន្ទុខ្លែង គឺយោងតាមកត្តាសម្រស់ កម្ពស់ហោះ លំនឹង និងសំឡេង។ ទីភ្នាក់ងារព័ត៌មានReuters រាយការណ៍ពីខេត្តកោះកុង៕...more4minPlay
November 29, 2019ចុងភៅវ័យក្មេងក្លាយជាអ្នកតំណាងម្ហូបខ្មែរ - វិច្ឆិកា 30, 2019អ្នកស្រី រស់ រតនៈ ដែលគេស្គាល់ថាជា Chef Nak កំពុងដាក់ចិត្តដាក់កាយថែរក្សានិងលើកស្ទួយម្ហូបខ្មែរ។ មេចុងភៅវ័យ៣៤ឆ្នាំ ដែលរៀនចម្អិនម្ហូបអាហារដោយខ្លួនឯងនេះ មានដើមកំណើតនៅរាជធានីភ្នំពេញ ហើយបានដឹងថាខ្លួនស្រលាញ់សិល្បៈចម្អិនទាំងពីកុមារភាពមកម្ល៉េះ។ ឥឡូវនេះ Chef Nak ក្លាយជាអ្នកផ្សព្វផ្សាយរស់ជាតិម្ហូបខ្មែរនៅទូទាំងពិភពលោក ហើយកំពុងធ្វើការជាមួយក្រសួងទេសចរណ៍ដើម្បីអភិវឌ្ឍសិល្បៈធ្វើម្ហូបខ្មែរស្តង់ដារអន្តរជាតិមួយ។ កាលពីខែកក្កដា នៅក្នុងដំណើរទស្សនកិច្ចម្ហូបនៅសហរដ្ឋអាមេរិក Chef Nak បានផ្ដល់បទសម្ភាសន៍ដល់ VOA អំពីដំណើរអាជីពរបស់អ្នកស្រី ចាប់តាំងពីហាន់ខ្ទឹមសនៅក្នុងផ្ទះបាយ រហូតដល់ដឹកនាំក្រុមហ៊ុនមួយដែលបង្កើតមីនុយសម្រាប់ភោជនីយដ្ឋាន ផលិតកម្មវិធីធ្វើម្ហូបលើទូរទស្សន៍ និងនិងនិពន្ធសៀវភៅធ្វើម្ហូប។...more24minPlay
FAQs about កម្ពុជាថ្ងៃនេះ - វីអូអេ:How many episodes does កម្ពុជាថ្ងៃនេះ - វីអូអេ have?The podcast currently has 989 episodes available.