Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
កម្ពុជាថ្ងៃនេះ (Cambodia Today) នាំជូនមកនូវសេចក្តីរាយការណ៍ជាវីដេអូស្តីអំពី ព័ត៌មាននិងព្រឹត្តិការណ៍ទាក់ទងនឹងកម្ពុជា ទាំងក្នុងនិងក្រៅប្រទេស។... more
FAQs about កម្ពុជាថ្ងៃនេះ - វីអូអេ:How many episodes does កម្ពុជាថ្ងៃនេះ - វីអូអេ have?The podcast currently has 989 episodes available.
October 03, 2018អតីតអនុជព្រះនរោត្តមសីហនុរំឭកអំពីស្នាព្រហស្ថរបស់ព្រះអង្គ - តុលា 03, 2018នៅខួបលើកទី៦នៃការសោយទិវង្គតរបស់ព្រះបាទនរោត្តម សីហនុ វីអូអេផ្នែកខេមរភាសាបានជួបសម្ភាសលោកអ៊ីវ ឌុយម៉ុង អតីតស្វាមីព្រះអង្គម្ចាស់ក្សត្រី នរោត្តម វិជ្ជរ៉ា ដែលជាព្រះអនុជនៃព្រះបាទសីហនុ អំពីកិច្ចការខ្លះរបស់ព្រះអង្គដែលលោកឌុយម៉ុងបានចំណាយពេលជាមួយនិងរក្សាចងចាំទុក។សូមលោកអ្នកទស្សនាបទសម្ភាសន៍រវាងលោកម៉ែន គឹមសេង អ្នករាយការណ៍ព័ត៌មាន VOA ជាមួយនឹងលោកអ៊ីវ ឌុយម៉ុងដែលបានធ្វើឡើងនៅគេហដ្ឋានរបស់លោកក្នុងទីក្រុងប៉ារីសប្រទេសបារាំង៕...more17minPlay
September 29, 2018ក្រុមអ្នកគាំទ្រថា វត្តមាន លោក ហ៊ុន សែន ក្នុងមហាសន្និបាតអ.ស.បនៅ ញូវយ៉ក ផ្តល់កិត្តិយសដល់កម្ពុជា - កញ្ញា 29, 2018នៅពេលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៃប្រទេសកម្ពុជាបានអញ្ជើញមកដល់បុរីញូវយ៉ក ដើម្បីត្រៀមថ្លែងសុន្ទរកថា នៅក្នុងកិច្ចប្រជុំមហាសន្និបាត អង្គការសហប្រជាជាតិ (អ.ស.ប) លើកទី៧៣ ក្រោយពេលរាជរដ្ឋាភិបាលថ្មីប្រទេសកម្ពុជាកើតឡើងនោះ មានតំណាងពលរដ្ឋខ្មែរអាមេរិកាំងជាច្រើនមកពីតាមបណ្តារដ្ឋនានា និងរួមទាំងខ្មែរ កាណាដាផង បានមកទទួលស្វាគមន៍នៅឯសណ្ឋាគារ ដែលមេដឹកនាំកម្ពុជាកំពុងស្នាក់នៅ។ព័ត៌មានលម្អិតដោយលោកសុខ ខេមរា លោកប៉ូច រាសី និងលោកពិន ស៊ីសុវណ្ណ...more7minPlay
September 28, 2018ក្រុមអ្នកគាំទ្រថា វត្តមានលោក ហ៊ុន សែនក្នុងមហាសន្និបាតអ.ស.បនៅញូវយ៉ក ផ្តល់កិត្តិយសដល់កម្ពុជា - កញ្ញា 28, 2018ក្រុមតំណាងពលរដ្ឋជាច្រើនមកពីបណ្តារដ្ឋនានាក្នុងប្រទេស អាមេរិកនិង កាណាដាផងដែរ បានចូលរួមស្វាគមន៍ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅទីក្រុងញូវយ៉ក កាលពីថ្ងៃព្រហស្បតិ៍មុនពេលលោក ថ្លែងសុន្ទរកថាក្នុងមហាសន្និបាតអ.ស.ប នៅថ្ងៃ សុក្រទី២៨ ខែកញ្ញា ឆ្នាំ២០១៨។ ពលរដ្ឋទាំងនោះចាត់ទុកថា វត្តមានរបស់ ប្រមុខដឹកនាំកម្ពុជានៅក្នុងវេទិកាពិភពលោកនៅអ.ស.បនេះ គឺជាកិត្តិយស និងមោទនាភាពជាតិ។ លោក សុខ ខេមរា លោក ប៉ូរាសី និង លោក ពិន ស៊ីសុវណ្ណ នៃ VOA កំពុងស្ថិតនៅក្នុងបុរីញូវយ៉កដើម្បី ផ្តិតយកព័ត៌មាន អំពីកិច្ចប្រជុំមហាសន្និបាតអ.ស.បលើកទី៧៣៕...more7minPlay
September 28, 2018លោក ហ៊ុន សែន ថ្លែងសុន្ទរកថានៅមហាសន្និបាតអ.ស.ប - កញ្ញា 28, 2018លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៃប្រទេសកម្ពុជា បានថ្លែងសុន្ទរកថា ទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៣ ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨៕...more20minPlay
September 27, 2018ព្រះសង្ឃនិងពលរដ្ឋខ្មែរនៅអាមេរិករំឭកគុណមេដឹកនាំសហគមន៍លោក ទន់ សុវណ្ណ - កញ្ញា 27, 2018លោក ទន់ សុវណ្ណ ត្រូវបានព្រះសង្ឃ និងពុទ្ធសាសនិក ចាត់ទុកជា «ព្រឹទ្ធបណ្ឌិត» និង «អ្នកមានគុណ» ដោយសារលោកបានចូលរួមយ៉ាងសកម្មបំផុត ក្នុងការកសាងវត្ត លើកកម្ពស់ព្រះពុទ្ធសាសនា និងដឹកនាំសហគមន៍ខ្មែរ នៅតំបន់រដ្ឋធានីវ៉ាស៊ីនតោនក្នុងរយៈពេលជិត៤០ឆ្នាំកន្លងមកនេះ។ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ លោកត្រូវបានតែងតាំងជាប្រធានកិត្តិយសនៃពុទ្ធិកសមាគមខ្មែរប្រចាំវត្តពុទ្ធិការាម បន្ទាប់ពីលោកបានចូលនិវត្តន៍។ អ្នកនាង ទែន សុខស្រីនិត និងលោក ចាប ចិត្រា រាយការណ៍ពីទីក្រុង Silver Spring រដ្ឋម៉ារីឡែន៕...more9minPlay
September 21, 2018បទសម្ភាសន៍៖ ដំណើរជីវិត និងកេរដំណែលរបស់លោក ហ៊ុន សែន (ភាគទី១) - កញ្ញា 21, 2018កាលពីខែកញ្ញា ឆ្នាំ២០១៥ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ដល់បទសម្ភាសន៍ដ៏កម្រមួយដល់ផលិតករភាពយន្តអាមេរិកាំង គឺលោក Robert H. Lieberman ដែលបានផលិតរឿង Angkor Awakens។ បទសម្ភាសន៍នេះ បានធ្វើឡើងក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នៅពេលដែលលោក ហ៊ុន សែន បានចូលរួមកិច្ចប្រជុំថ្នាក់កំពូលមួយចំនួននៅឯអង្គការសហប្រជាជាតិ។ VOA ទទួលបានសិទ្ធិពីផលិតករភាពយន្តរូបនេះ ក្នុងការផ្សាយបទសម្ភាសន៍នេះទាំងស្រុងជាលើកដំបូង។ VOA បានបែងចែកបទសម្ភាសន៍ដែលមានរយៈពេលជិត២ម៉ោងនេះ ជាបីភាគ។ ក្នុងភាគទី១នៃបទសម្ភាសន៍នេះ លោក ហ៊ុន សែន បានប្រាប់ផលិតករភាពយន្ត អំពីជីវប្រវត្តិរបស់លោក មូលហេតុដែលធ្វើឱ្យលោកក្លាយជាអ្នកនយោបាយ និងរបៀបដែលលោកបានចូលប្រឡូកក្នុងចលនាខ្មែរក្រហមរហូតដល់ធ្វើឱ្យលោកពិការភ្នែកម្ខាង ព្រមទាំងអំពីឥទ្ធិពលនៃរបបខ្មែរក្រហមមកលើប្រជាជនកម្ពុជា៕...more35minPlay
September 21, 2018បទសម្ភាសន៍៖ ដំណើរជីវិត និងកេរដំណែលរបស់លោក ហ៊ុន សែន (ភាគទី២) - កញ្ញា 21, 2018កាលពីខែកញ្ញា ឆ្នាំ២០១៥ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ដល់បទសម្ភាសន៍ដ៏កម្រមួយដល់ផលិតករភាពយន្តអាមេរិកាំង គឺលោក Robert H. Lieberman ដែលបានផលិតរឿង Angkor Awakens។ បទសម្ភាសន៍នេះ បានធ្វើឡើងក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នៅពេលដែលលោក ហ៊ុន សែន បានចូលរួមកិច្ចប្រជុំថ្នាក់កំពូលមួយចំនួននៅឯអង្គការសហប្រជាជាតិ។ VOA ទទួលបានសិទ្ធិពីផលិតករភាពយន្តរូបនេះ ក្នុងការផ្សាយបទសម្ភាសន៍នេះទាំងស្រុងជាលើកដំបូង។ VOA បានបែងចែកបទសម្ភាសន៍ដែលមានរយៈពេលជិត២ម៉ោងនេះ ជាបីភាគ។ ក្នុងភាគទីពីរនៃបទសម្ភាសន៍នេះ លោក ហ៊ុន សែន បានប្រាប់ផលិតករភាពយន្ត អំពីរបៀបដែលលោកបានផ្ដាច់ខ្លួនពីក្រុមខ្មែរក្រហម អំពីទស្សនៈរបស់លោកផ្ទាល់ទៅលើដំណើរការនៃសាលាក្ដីខ្មែរក្រហម អំពីបុគ្គលដែលលោកនាយករដ្ឋមន្ត្រីគោរពក្នុងអាជីពជាអ្នកនយោបាយ អំពីការឆ្លើយតបរបស់លោកទៅនឹងការបង្ក្រាបបាតុកម្មប្រឆាំងនឹងរូបលោក និងអំពីគម្រោងរបស់រដ្ឋាភិបាលក្នុងការបង្កើតច្បាប់គ្រប់គ្រងអ៊ីនធឺណិតផងដែរ៕...more37minPlay
September 21, 2018បទសម្ភាសន៍៖ ដំណើរជីវិត និងកេរដំណែលរបស់លោក ហ៊ុន សែន (ភាគទី៣) - កញ្ញា 21, 2018កាលពីខែកញ្ញា ឆ្នាំ២០១៥ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ដល់បទសម្ភាសន៍ដ៏កម្រមួយដល់ផលិតករភាពយន្តអាមេរិកាំង គឺលោក Robert H. Lieberman ដែលបានផលិតរឿង Angkor Awakens។ បទសម្ភាសន៍នេះ បានធ្វើឡើងក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នៅពេលដែលលោក ហ៊ុន សែន បានចូលរួមកិច្ចប្រជុំថ្នាក់កំពូលមួយចំនួននៅឯអង្គការសហប្រជាជាតិ។ VOA ទទួលបានសិទ្ធិពីផលិតករភាពយន្តរូបនេះ ក្នុងការផ្សាយបទសម្ភាសន៍នេះទាំងស្រុងជាលើកដំបូង។ VOA បានបែងចែកបទសម្ភាសន៍ដែលមានរយៈពេលជិត២ម៉ោងនេះ ជាបីភាគ។ ក្នុងភាគទីបីនៃបទសម្ភាសន៍នេះ លោក ហ៊ុន សែន បានប្រាប់ផលិតករភាពយន្ត អំពីសមិទ្ធផលធំធេងនិងការសោកស្ដាយខ្លាំងបំផុតរបស់លោកក្នុងរយៈពេលដែលលោកធ្វើជានាយករដ្ឋមន្ត្រីជាង៣០ឆ្នាំកន្លងមកនេះ និងអំពីទស្សនវិស័យរបស់លោកសម្រាប់កម្ពុជា ក្នុងពេល៣០ឆ្នាំខាងមុខទៀត។ ក្នុងភាគបញ្ចប់នេះ លោក ហ៊ុន សែន ក៏បានឆ្លើយតបទៅនឹងការចោទប្រកាន់មួយចំនួន អំពីការគ្រប់គ្រងចំណូលពីប្រាសាទអង្គរវត្ត គម្រោងសាងសង់ទំនប់វារីអគ្គិសនីលើដងទន្លេមេគង្គក្នុងប្រទេសឡាវនិងកម្ពុជា ព្រមទាំងបញ្ហាបំណុលរបស់កម្ពុជា ដែលជំពាក់សហរដ្ឋអាមេរិក និងគោលនយោបាយការបរទេសរបស់កម្ពុជា ក៏ដូចជាគោលជំហររបស់លោកចំពោះឥទ្ធិពលបរទេសដូចជាសហរដ្ឋអាមេរិកនិងប្រទេសចិន មកលើកម្ពុជាផងដែរ៕...more39minPlay
September 07, 2018លោក សម រង្ស៊ី រំឭកពីវីរភាព និងការងារជាមួយនឹងលោក ចន ម៉ាក់ខេន - កញ្ញា 07, 2018លោក ចន ម៉ាក់ខេនសមាជិកព្រឹទ្ធសភាអាមេរិកាំងដ៏មានឥទ្ធិពលម្នាក់ ទទួលបានការគោរពពីអ្នកនយោបាយខ្មែរមួយចំនួន និងសហគមន៍ខ្មែរអាមេរិកាំង ដោយសារតែបានធ្វើកិច្ចការជាច្រើន ដើម្បីជំរុញឱ្យមានការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជា នៅមុនពេលលោកទទួលមរណភាពកាលពីថ្ងៃទី២៥ខែសីហា ឆ្នាំ២០១៨ កន្លងទៅនេះ។ លោក សម រង្ស៊ី សហស្ថាបនិកគណបក្សសង្គ្រោះជាតិ និងជាប្រធានចលនាសង្គ្រោះជាតិ បានរំឭកដល់ស្នាដៃរបស់លោក ម៉ាក់ ខេន នៅក្នុងបទសម្ភាសពិសេសជាមួយនឹងលោក ម៉ែន គឹមសេងនៃ VOA៕...more15minPlay
September 05, 2018ព្រះមហាក្សត្រជំរុញឱ្យរដ្ឋសភាអាណត្តិថ្មីធានាសិទ្ធិស្មើភាពនិងសិទ្ធិគ្រប់បែបយ៉ាងរបស់ពលរដ្ឋខ្មែរ - កញ្ញា 05, 2018ក្រុមតំណាងរាស្ត្រចំនួន ១២៥រូប រួមមានមន្ត្រីសំខាន់ៗរបស់បក្សកាន់អំណាច ដែលបានជាប់ឆ្នោតបានចូលរួម ក្នុងប្រជុំជាលើកដំបូងរបស់រដ្ឋសភាខ្មែរនៅព្រឹកថ្ងៃពុធនេះ បើទោះជារងការរិះគន់ពីបស្ចឹមប្រទេសនិងមិនមានការចូលរួមពីអង្គទូតនានារបស់ប្រទេសទាំងនោះ។ ថ្លែងទៅកាន់ សមាជិករដ្ឋសភាថ្មីទាំង ១២៥រូប ដោយមានការផ្សាយផ្ទាល់តាមទូរទស្សន៍ក្នុងស្រុក និងបណ្តាញសង្គម ព្រះមហាក្សត្រខ្មែរ ព្រះបាទ នរោត្តម សីហមុនី បានក្រើនរំឮកពីការបញ្ចប់នៃការបែកបាក់ជាតិ និងការអភិវឌ្ឍជាតិក្នុងរយៈពេលជាង២៥ឆ្នាំចុងក្រោយ។ ព្រះមហាក្សត្រខ្មែរក៍បានជំរុញឱ្យរដ្ឋសភាអាណត្តិទី៦ ធានាឱ្យបាននូវ«ការអនុវត្តន៍ច្បាប់ដោយស្មើភាពសម្រាប់ពលរដ្ឋគ្រប់រូបនិងធានាការពារលើកស្ទួយសិទ្ធិសេរីភាពគ្រប់បែបយ៉ាងរបស់ពលរដ្ឋ»ខ្មែរ៕...more6minPlay
FAQs about កម្ពុជាថ្ងៃនេះ - វីអូអេ:How many episodes does កម្ពុជាថ្ងៃនេះ - វីអូអេ have?The podcast currently has 989 episodes available.