Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
កម្ពុជាថ្ងៃនេះ (Cambodia Today) នាំជូនមកនូវសេចក្តីរាយការណ៍ជាវីដេអូស្តីអំពី ព័ត៌មាននិងព្រឹត្តិការណ៍ទាក់ទងនឹងកម្ពុជា ទាំងក្នុងនិងក្រៅប្រទេស។... more
FAQs about កម្ពុជាថ្ងៃនេះ - វីអូអេ:How many episodes does កម្ពុជាថ្ងៃនេះ - វីអូអេ have?The podcast currently has 989 episodes available.
November 13, 2018បទសម្ភាសន៍ VOA តាម FB Live៖ សិល្បករខ្មែរធូរស្បើយផ្លូវចិត្តក្រោយរៀបរាប់ដំណើរជីវិតដល់ទស្សនិកជនអាមេរិក - វិច្ឆិកា 13, 2018សិល្បករជើងចាស់ខ្មែរ៥រូបទើបបានបញ្ចប់ដំណើរទេសចរណ៍សិល្បៈ«សិល្បៈដើម្បីសន្តិភាព» រៀបចំដោយអង្គការសិល្បៈខ្មែរអមតៈ Cambodian Living Arts (CLA) ពីថ្ងៃទី២៥ ខែតុលា ដល់១២ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅសហរដ្ឋអាមេរិក។...more1h 7minPlay
November 01, 2018ក្រុមតន្ត្រីយុវជនជម្នះឧបសគ្គនានាដើម្បីអនាគតវែងឆ្ងាយ - វិច្ឆិកា 02, 2018ក្រុមតន្ត្រីព្យុហយាត្រាភ្នំពេញ មានសមាជិកក្រុមដែលហ៊ានជម្នះភាពលំបាកលំបិនរបស់ពួកគេ ដោយប្រើប្រាស់ចំណងមិត្តភាព ភាពច្នៃប្រឌិត និងមេរៀនជីវិតដែលក្មេងជាច្រើនមិនមានឱកាសឆ្លងកាត់ ដើម្បីអនាគតវែងឆ្ងាយនៃក្រុមតន្ត្រីភ្លេងព្យុហយាត្រាឯករាជ្យតែមួយគត់នៅកម្ពុជា។ ក្រុមតន្រ្តីនេះ កំពុងតែបោះជំហានតូចៗទៅកាន់អនាគត ដែលពួកគេរំពឹងទុក។ ដោយសារតែការតស៊ូនានា ក្រុមនេះត្រូវបានសាធារណជនចាប់ផ្តើមទទួលស្គាល់ ហើយអញ្ជើញទៅចូលរួមសម្តែងតាមកម្មវិធីធំៗផងដែរ។ ប្រវត្តិ Marching Band នេះចាប់មានវត្តមាននៅកម្ពុជាតាមរយៈអង្គការក្រៅរដ្ឋាភិបាលជប៉ុន JHP នៅឆ្នាំ ២០០១ រហូតដល់ឆ្នាំ ២០១៣ ក្រោយពីអង្គការនេះអស់ថវិកាជំនួយទៅពួកគេនៅតែបន្តជំនួយខាងផ្នែកឧបករណ៍តន្ត្រីរហូត។ ក្នុងឆ្នាំ ២០១៤ ក្រុមនេះទទួលបានការជ្រោមជ្រែងស្ម័គ្រចិត្តដោយអ្នកគ្រូវ ហុីម សាវី ជាមួយលោក ហេង សារ៉ាឌី លោកសាស្រ្តាចារ្យកែវ សុភី និងកញ្ញា អ៉ិ អារុណ ទើបពួកគេនៅតែមានកម្លាំងចិត្ត និងស្មារតីសម្តែងមកដល់សព្វថ្ងៃ។...more5minPlay
November 01, 2018កូនស្រីពីរនាក់ត្រូវរំលោភសម្លាប់ពេលឱពុកម្តាយធ្វើចំណាកស្រុក - វិច្ឆិកា 02, 2018អ្នកស្រី អុល ធីតា ទើបតែបាត់បង់កូនស្រីពីរនាក់។ ពួកគេត្រូវបានរំលោភសម្លាប់កាលពីថ្ងៃទី១៧ ខែតុលា ក្រោយឪពុកម្តាយបានចាកចេញពីផ្ទះទៅធ្វើការនៅភ្នំពេញ និងនៅប្រទេសថៃ។ អ្នកស្រីបានថ្លែងប្រាប់ VOA នៅផ្ទះរបស់អ្នកស្រីថា៖ «មនុស្សស្រីម្តាយនីមួយៗ គ្មាននរណាចង់បែកពីកូនដែលកំពុងពេញស្រឡាញ់ហ្នឹងទេ។ ចង់តែនៅជិតកូន ប៉ុន្តែដោយលក្ខណៈ វាជីវភាពវាក្រមែនទែន ដល់ថ្នាក់ដល់យើងមិនដឹងរកអីនៅនេះ ដែលអាចសងគេបាន»។ ការសេពគ្រឿងស្រវឹង គ្រឿងញៀន ការមើលវីដេអូអាសអាភាស កង្វះការអប់រំ និងការធ្លាក់ចុះនៃសីលធម៌សង្គម ត្រូវបានមើលឃើញថាជាបញ្ហាដែលនាំឲ្យមានការរំលោភបំពានផ្លូវភេទលើកុមារ៕ លោក ស៊ុន ណារិន នៃវីអូអេ រាយការណ៍លម្អិតពីឃុំផ្សារ ខេត្តកំពង់ឆ្នាំង៕...more5minPlay
October 24, 2018បទសន្ទនាអំពីការសំណេះសំណាលរវាងលោក ហ៊ុន សែន ជាមួយពលរដ្ឋខ្មែរនៅប៉ែកអឺរ៉ុប - តុលា 24, 2018លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសំណេះសំណាលជាមួយពលរដ្ឋខ្មែរជាច្រើននៅប៉ែកអឺរ៉ុប ដោយបានប្រកាសបិទផ្លូវចរចាជាមួយបក្សជំទាស់ចុងក្រោយ និងផ្តោតលើគោលនយោបាយ អនុគ្រោះពន្ធពាណិជ្ជកម្ម ព្រមទាំងមោទនភាពរបស់រដ្ឋាភិបាលលោក រឿងការយល់ព្រមពីដៃគូ ដែលឲ្យកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបឆ្នាំ ២០២០។ លោក សុខ ខេមរា នៃ VOA សង្ខេបព័ត៌មាននៅក្នុងទីក្រុង ប្រ៊ុចសែល ប្រទេសប៊ែលហ្ស៊ិក។ តាមការសន្ទនាតាមទូរស័ព្ទ ជាមួយអ្នកស្រី ស៊ូ ពេជ្រចិន្តា៕...more9minPlay
October 24, 2018FB Live៖ ពលរដ្ឋខ្មែរនៅប្រទេសនានាក្នុងសហគមន៍អ៊ឺរ៉ុបមួយចំនួនធ្វើបាតុកម្មនៅមុខទីស្នាក់ការសហគមន៍អ៊ឺរ៉ុប - តុលា 24, 2018ពលរដ្ឋខ្មែរដែលរស់នៅក្នុងបណ្តាប្រទេសនានានៅឯសហគមន៍អ៊ឺរ៉ុបមួយចំនួនមកចូលរួមបាតុកម្មនៅមុខទីស្នាក់ការសហគមន៍អ៊ឺរ៉ុប ដែលជាទីតាំងនៃកិច្ចប្រជុំអាស៊ីអ៊ឺរ៉ុប (ASEM 2018)។ លោក សុខ ខេមរា នៃ VOA ជូនសេចក្តីរាយការណ៍ ដោយការសម្ភាសជាមួយពលរដ្ឋដែលមានវត្តមាននៅទីក្រុងប្រ៊ុចសែល ប៊ែលហ្ស៊ីក៕...more16minPlay
October 12, 2018បទសម្ភាសន៍ VOA៖ ទេព វន្នី ធ្វើទស្សនកិច្ចនៅអាមេរិក ដើម្បីយុត្តិធម៌ជនរងគ្រោះដោយការរំលោភបំពានដីធ្លី - តុលា 12, 2018អ្នកស្រី ទេព វន្នី សកម្មជនសិទ្ធិដីធ្លីដ៏លេចធ្លោម្នាក់ កំពុងបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក ដើម្បីជួបជាមួយអង្គការស្ថាប័នអាមេរិកាំងសំខាន់ៗ និងសហគមន៍ ខ្មែរអាមេរិកាំងតាមបណ្ដារដ្ឋនានា បន្ទាប់ពីបានជាប់ពន្ធនាគារជាង ២ឆ្នាំ ដោយសារ តែការតស៊ូមតិ ដើម្បីរកយុត្តិធម៌សម្រាប់ជនរងគ្រោះដីធ្លីនៅកម្ពុជា។ អ្នកស្រី ទេព វន្នី បាននិយាយថា អ្នកស្រីមកទីនេះ ដើម្បីជំរុញឲ្យមានការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ដោយបញ្ចប់វប្បធម៌គ្មានទោសពៃរ៍ និងឈប់ប្រើប្រាស់តុលាការទៅចាប់ជនស្លូតត្រង់ ដើម្បីឱ្យពលរដ្ឋលែងរស់នៅដោយភាពភ័យខ្លាចដូចសម័យ ប៉ុល ពត តទៅទៀត។ តទៅនេះ ជាបទសម្ភាសន៍របស់លោក សុខ ខេមរា នៃ VOA ក្នុងរដ្ឋធានីវ៉ាស៊ីនតោនជាមួយអ្នកស្រី ទេព វន្នី កាលពីថ្ងៃព្រហស្បតិ៍ ទី ១១ ខែតុលា ឆ្នាំ ២០១៨ ក្នុងបន្ទប់ផ្សាយរបស់ VOA៕...more27minPlay
October 04, 2018ទណ្ឌិតជាង៣០០នាក់ស្ថិតក្នុងគម្រោងលើកលែងទោសក្នុងពិធីបុណ្យជាតិធំៗ - តុលា 04, 2018ក្នុងពិធីសំណះសំណាលជាមួយពលរដ្ឋខ្មែររស់នៅក្នុងសហរដ្ឋអាមេរិក និងប្រទេស កាណាដា ជាង២០០០នាក់ នៅបុរីញូវយ៉កកាលពីសប្តាហ៍មុន លោក ហ៊ុន សែនគ្រោងស្នើឲ្យមានការលើកលែងទោសដល់ទណ្ឌិតជាច្រើន ក្នុងពេលបុណ្យជាតិធំៗ បីជាបន្តបន្ទាប់ខាងមុខ៕លោក សុខខេមរារាយការណ៍ពីក្រុងញូយ៉ក...more5minPlay
October 03, 2018FB Live៖ ពិធីសំណេះសំណាលរបស់លោក ហ៊ុន សែន ជាមួយពលរដ្ឋខ្មែរអាមេរិកាំង និងខ្មែរកាណាដា (ភាគ១) - តុលា 03, 2018កម្មវិធីសំណេះសំណាលរវាងប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងពលរដ្ឋខ្មែរអាមេរិកាំងមកពីតាមបណ្តារដ្ឋនានា និងខ្មែរកាណាដា នៅក្នុងសណ្ឋាគារមួយកន្លែងក្នុងបុរីញូវយ៉ក។ ការសំណេះសំណាលនេះ គឺធ្វើឡើងនៅថ្ងៃសៅរ៍ទី២៩ ខែកញ្ញា ឆ្នាំ២០១៨ មួយថ្ងៃក្រោយពេលដែលលោក បានថ្លែងសុន្ទរកថាទៅកាន់ពិភពលោក ក្នុងកិច្ចប្រជុំមហាសន្និបាត អ.ស.ប លើកទី៧៣ ក្នុងបុរីញូវយ៉ក។ លោក សុខ ខេមរា លោក ប៉ូច រាសី និង លោក ពិន ស៊ីសុវណ្ណ នៃ VOA បានទៅយកព័ត៌មាននៅកន្លែងសំណេះសំណាលនេះ៕...more17minPlay
October 03, 2018FB Live៖ ពិធីសំណេះសំណាលរបស់លោក ហ៊ុន សែន ជាមួយពលរដ្ឋខ្មែរអាមេរិកាំង និងខ្មែរកាណាដា (ភាគ២) - តុលា 03, 2018កម្មវិធីសំណេះសំណាលរវាងប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា គឺ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងពលរដ្ឋខ្មែរអាមេរិកាំងមកពីតាមបណ្តារដ្ឋនានា និងខ្មែរកាណាដា នៅក្នុងសណ្ឋាគារមួយកន្លែងក្នុងបុរីញូវយ៉ក។ ការសំណេះសំណាលនេះ គឺធ្វើឡើងនៅថ្ងៃសៅរ៍ទី២៩ ខែកញ្ញា ឆ្នាំ២០១៨ មួយថ្ងៃក្រោយពេលដែលលោក បានថ្លែងសុន្ទរកថាទៅកាន់ពិភពលោក ក្នុងកិច្ចប្រជុំមហាសន្និបាត អ.ស.ប លើកទី៧៣ ក្នុងបុរីញូវយ៉ក។ លោក សុខ ខេមរា លោក ប៉ូច រាសី និង លោក ពិន ស៊ីសុវណ្ណ នៃ VOA បានទៅយកព័ត៌មាននៅកន្លែងសំណេះសំណាលនេះ៕...more2h 34minPlay
October 03, 2018លោកហ៊ុន សែនចំអកឲ្យក្រុមជំទាស់ពីរឿងដកសញ្ជាតិអាមេរិកពីពលរដ្ឋខ្មែរ - តុលា 03, 2018លោកហ៊ុន សែន ចំអកឲ្យក្រុមជំទាស់រឿងការដកសញ្ជាតិអាមេរិក ដោយចាត់ទុកថាការគាំទ្រគណបក្សណាមួយ គឺជាសិទ្ធិនយោបាយ។ លោកបានចោទសួររបៀបកំប្លែងបែបចំអកដល់ក្រុមជំទាស់ ហើយថា បើអាមេរិក ដែលជាប្រទេសបិតាប្រជាធិបតេយ្យដកសញ្ជាតិដោយសារតែមិនគាំទ្រគណបក្សជំទាស់កម្ពុជានោះ វាជារឿងមិនគួរឲ្យជឿ៕លោក សុខខេមរារាយការណ៍ពីក្រុងញូយ៉ក...more10minPlay
FAQs about កម្ពុជាថ្ងៃនេះ - វីអូអេ:How many episodes does កម្ពុជាថ្ងៃនេះ - វីអូអេ have?The podcast currently has 989 episodes available.