Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
កម្ពុជាថ្ងៃនេះ (Cambodia Today) នាំជូនមកនូវសេចក្តីរាយការណ៍ជាវីដេអូស្តីអំពី ព័ត៌មាននិងព្រឹត្តិការណ៍ទាក់ទងនឹងកម្ពុជា ទាំងក្នុងនិងក្រៅប្រទេស។... more
FAQs about កម្ពុជាថ្ងៃនេះ - វីអូអេ:How many episodes does កម្ពុជាថ្ងៃនេះ - វីអូអេ have?The podcast currently has 989 episodes available.
April 11, 2019ពលរដ្ឋដែលត្រូវប៉ះពាល់ដោយការសាងសង់ទំនប់វារីអគ្គិសនីនៅពោធិ៍សាត់បារម្ភថាមិនមានសំណងសមរម្យ - មេសា 12, 2019កាលពីសប្តាហ៍មុន រដ្ឋាភិបាល បានប្រកាស ជាផ្លូវការក្នុងការស្ថាបនាទំនប់វារីអគ្គិសនីនៅលើស្ទឹងក្នុងឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ទំនប់ដែលមានទំហំថាមពល៨០មេហ្គាវ៉ាត់ និងតម្លៃជាង២៣០លានដុល្លារអាមេរិកនេះ នឹងត្រូវចាប់ផ្តើមសាងសង់នៅចុងឆ្នាំ ២០១៩នេះ។ អាជ្ញាធរបានឲ្យដឹងថាប្រជាពលរដ្ឋជាង ៣៥០ គ្រួសារស្មើនឹងជាង ១៤០០នាក់ នឹងរងផលប៉ះពាល់។ ក្រៅពីដីធ្លីរាប់រយហិកតា និងដំណាំ ដែលរងផលប៉ះពាល់ ផ្ទះជិត ១០០ខ្នង ក៏ប្រឈមនឹងការរុះរើផងដែរ។ពលរដ្ឋដែលរងផលប៉ះពាល់បានលើកឡើងថាពួកគេរង់ចាំសំណងសមរម្យមួយពីក្រុមហ៊ុន និងរដ្ឋាភិបាល។ លោកស៊ុន ណារិន នៃ VOAរាយការណ៍ពីខេត្តពោធិ៍សាត់៕...more7minPlay
April 08, 2019ខេត្តកំពង់ស្ពឺធ្វើការប្រណាំងរទេះសាឡីគោលឿនដើម្បីបង្ហាញពីប្រពីណៃទំនៀមទម្លាប់ខ្មែរ - មេសា 08, 2019...more5minPlay
April 05, 2019ការសាងសង់ស្ពានក្រូចឆ្មារឆ្លងទន្លេមេគង្គគ្រោងបញ្ចប់នៅដំណាច់ឆ្នាំក្រោយ - មេសា 06, 2019ស្ពានក្រូចឆ្មារឆ្លងកាត់ទន្លេមេគង្គគ្រោងនឹងបញ្ចប់នៅដំណាច់ឆ្នាំក្រោយ។ នេះបើយោងតាមក្រុមហ៊ុន Shanghai Construction Engineering Group ដែលបានចុះកិច្ចសន្យាធ្វើស្ពាននេះ។ ស្ពាននេះតភ្ជាប់ស្រុកក្រូចឆ្មារ និងស្រុកស្ទឹងត្រង់។ ស្ពាននេះត្រូវបានគេប្រសិទ្ធនាមថា ជា«ស្ពាននៃក្តីសុបិន្ត»ដែលប្រជាពលរដ្ឋក្នុងស្រុករំពឹងថា នឹងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនិងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនៅតំបន់កណ្តាលនិងភាគខាងជើងនៃប្រទេសកម្ពុជា។ ទីភ្នាក់ងារព័ត៌មាន Reuters រាយការណ៍ពីស្រុកក្រូចឆ្មារខេត្តកំពង់ចាម៕...more3minPlay
April 04, 2019សុន្ទរកថាលោកទៀ បាញ់នៅកិច្ចប្រជុំអ.ស.ប.អំពីបេសកកម្មរក្សាសន្តិភាពក្នុងពិភពលោកថ្ងៃ២៩មីនា២០១៩ - មេសា 05, 2019សុន្ទរកថាលោកទៀ បាញ់នៅកិច្ចប្រជុំអ.ស.ប.អំពីបេសកកម្មរក្សាសន្តិភាពក្នុងពិភពលោកថ្ងៃ២៩មីនា២០១៩នៅកិច្ចប្រជុំអ.ស.ប.អំពីបេសកកម្មរក្សាសន្តិភាពក្នុងពិភពលោក លោកទៀ បាញ់ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសកម្ពុជាថ្លែងអំពីការតាំងចិត្តរបស់កម្ពុជាក្នុងការរួមចំណែកបេសកកម្មរក្សាសន្តិភាពរបស់អ.ស.ប.ក្នុងពិភពលោក ក្រោយពីកម្ពុជាកងរក្សាសន្តិភាពអ.ស.ប.បានបំពេញបេសកកម្មនៅប្រទេសកម្ពុជាគឺអ៊ុនតាក់៕...more6minPlay
April 03, 2019កម្ពុជាការពារគម្រោងអភិវឌ្ឍន៍ចិននៅកោះកុងនិងព្យាយាមបង្កើនទំនាក់ទំនងល្អជាមួយអាមេរិក - មេសា 03, 2019កម្ពុជាការពារគម្រោងអភិវឌ្ឍន៍ចិននៅកោះកុងនិងព្យាយាមបង្កើនទំនាក់ទំនងល្អជាមួយអាមេរិករដ្ឋមន្ត្រីការពារជាតិកម្ពុជាលោកទៀ បាញ់បានអះអាងពីការការពារអធិបតេយ្យ ដោយមិនឱ្យមានមូលដ្ឋានទ័ពបរទេសនៅប្រទេសកម្ពុជា ហើយថាគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុនចិននៅខេត្តកោះកុង គឺក្នុងគោលបំណងទេសចរណ៍ដែលមិនដូចការព្រួយបារម្ភរបស់ប្រទេសនានា រួមទាំងសហរដ្ឋអាមេរិកនោះទេ។ សូមទស្សនាបទសម្ភាសន៍របស់លោកម៉ែន គឹមសេងនៃវីអូអេជាមួយលោកទៀ បាញ់ពេលលោកមកចូលរួមកិច្ចប្រជុំបេសកកម្មថែរក្សាសន្តិភាពរបស់អ.ស.ប.ដូចតទៅ៖...more27minPlay
March 28, 2019របាំប្រពៃណីខ្មែរបង្រួបបង្រួមសហគមន៍ខ្មែរ-អាមេរិកាំង - មិនា 29, 2019អស់រយៈពេលជិត៤០ឆ្នាំមកហើយ ស្វាមីភរិយាអាមេរិកាំងដែលមានដើមកំណើតខ្មែរមួយគូរ កំពុងព្យាយាមអភិរក្សរបាំប្រពៃណីខ្មែរក្នុងតំបន់រដ្ឋធានីវ៉ាស៊ីនតោន ដែលពួកគាត់ចាត់ទុកថា របាំប្រពៃណីខ្មែរនេះ ជា«ទ្រព្យសម្បត្តិដែលមានតម្លៃមិនអាចកាត់ថ្លៃបាន»នៃប្រទេសកំណើតរបស់ពួកគាត់ផង និងដើម្បីបង្រួបបង្រួមសហគមន៍ខ្មែរអាមេរិកាំងផងដែរ។ VOA បានសម្ភាសន៍ប្ដីប្រពន្ធខ្មែរអាមេរិកាំងមួយគូរនេះ និងតាមផ្ដិតយកទិដ្ឋភាពនៃប្រវត្តិនិងសកម្មភាពនៃក្រុមរបាំរបស់ពួកគាត់តាំងពីឆ្នាំ២០១៧មក ហើយក៏បានផលិតជាវីដេអូឯកសារអំពីការព្យាយាមថែរក្សារបាំប្រពៃណីខ្មែរក្នុងសហរដ្ឋអាមេរិក។ លោក សាយ មុន្នី នៃ VOA រាយការណ៍ពីរដ្ឋធានីវ៉ាស៊ីនតោន៕...more32minPlay
March 21, 2019អ្នកបោះឆ្នោតថៃសង្ឃឹមថាលទ្ធិប្រជាធិបតេយ្យនឹងកើតឡើង - មិនា 22, 2019ការបោះឆ្នោតក្នុងប្រទេសថៃនៅថ្ងៃអាទិត្យខាងមុខ ត្រូវគេរំពឹងថានឹងមានចំនួនមនុស្សចេញទៅបោះឆ្នោតច្រើននៅភាគខាងត្បូងប្រទេស ដែលទីនោះគឺជាកន្លែងប្រឆាំងនឹងយោធានៅក្នុងតំបន់។ ប៉ុន្តែក្រុមអ្នកបោះឆ្នោតនិងក្រុមប្រឆាំងព្រួយបារម្ភថា ការបង្រ្កាបដោយរដ្ឋាភិបាលទៅលើសំឡេងប្រឆាំងនឹងធ្វើឲ្យពួកយោធាគ្រប់គ្រងប្រទេសមួយអាណត្តិទៀត។...more3minPlay
February 25, 2019ខ្សែភាពយន្តរឿង «តន្ត្រីជីវិត» នាំការចងចាំសម័យខ្មែរក្រហមនិងក្ដីសង្ឃឹមដល់ទស្សនិកជន - កុម្ភៈ 26, 2019ខ្មែរភាពយន្តរឿង In the Life of Music ឬ «តន្ត្រីជីវិត» ដែលផលិតរួមគ្នាដោយអ្នកដឹកនាំរឿងនិងផលិតករខ្មែរអាមេរិកាំងមួយក្រុម បានចាក់បញ្ចាំងក្នុងតំបន់រដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ដោយនាំយកទិដ្ឋភាពនៃភាពសប្បាយរីករាយមុនសម័យខ្មែរក្រហម ការចងចាំក្នុងសម័យខ្មែរក្រហមនិងក្ដីសង្ឃឹមឡើងវិញក្រោយសម័យខ្មែរក្រហម មកបង្ហាញជូនទស្សនិកជន ជាពិសេសពលរដ្ឋខ្មែរអាមេរិកាំងដែលបានទស្សនាខ្សែភាពយន្តនេះ។ លោក សាយ មុន្នី រាយការណ៍ពីទីក្រុងRestonរដ្ឋ Virginia ជាប់រដ្ឋធានីវ៉ាស៊ីនតោនដូចតទៅ៖...more9minPlay
February 22, 2019ការវិនិយោគរបស់ចិនក្នុងវិស័យអចលនទ្រព្យតំបន់ឆ្នេរ - កុម្ភៈ 22, 2019ការវិនិយោគដ៏ច្រើនគំហុករបស់ចិនបាននាំឲ្យមានការផ្លាស់ប្ដូរដ៏ឆាប់រហ័សដល់ទីផ្សារអចលនទ្រព្យតំបន់ឆ្នេររបស់កម្ពុជា នៅខេត្តព្រះសីហនុ និងតំបន់ក្បែរខាង។ លោក អូន ឆេងប៉រ និងអ្នកនាង ខាន់ សុគុំមនោនៃ VOA បានជួបសម្ភាសជាមួយលោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) អំពីទិដ្ឋភាពរួមនៃការវិនិយោគរបស់ចិន លើវិស័យអចលនទ្រព្យ និងសំណង់នៅប្រទេសកម្ពុជា ជាពិសេសនៅបណ្ដាខេត្តជាប់មាត់សមុទ្រ៕...more17minPlay
February 19, 2019បទសម្ភាសន៍VOA៖ ឧកញ៉ា ម៉ុង ឫទ្ធីថាតម្លៃដូងប្រេងធ្លាក់ចុះ ប៉ុន្តែប្តេជ្ញាមិនបោះបង់ចោលចំការ - កុម្ភៈ 20, 2019លោកឧកញ៉ា ម៉ុង ឫទ្ធី ដែលជាអ្នកជំនួញខាងផ្នែកកសិកម្មដ៏ធំ និងជាសមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជា បានត្អូញត្អែពីការធ្លាក់ចុះតម្លៃដូងប្រេងនៅទីផ្សារអន្តរជាតិដែលធ្វើឱ្យក្រុមហ៊ុនខាតបង់ប្រាក់ជាច្រើនលានដុល្លារ ប៉ុន្តែលោកប្តេជ្ញាថានឹងមិនបោះបង់ចោលការដាំដំណាំនេះទេ។ លោក ម៉ុង ឫទ្ធី បញ្ជាក់ថាការធ្លាក់ថ្លៃនេះ មិនមែនមកពីទណ្ឌកម្មដែលសហភាពអឺរ៉ុបគ្រោងនឹងដាក់លើប្រទេសកម្ពុជាទេ។ លោក ស៊ុន ណារិន នៃ VOA បានសម្ភាសលោកឧកញ៉ា ម៉ុង ឫទ្ធីនៅឯចំការដូងប្រេងក្នុងខេត្តព្រះសីហនុ៕...more14minPlay
FAQs about កម្ពុជាថ្ងៃនេះ - វីអូអេ:How many episodes does កម្ពុជាថ្ងៃនេះ - វីអូអេ have?The podcast currently has 989 episodes available.