Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
កម្ពុជាថ្ងៃនេះ (Cambodia Today) នាំជូនមកនូវសេចក្តីរាយការណ៍ជាវីដេអូស្តីអំពី ព័ត៌មាននិងព្រឹត្តិការណ៍ទាក់ទងនឹងកម្ពុជា ទាំងក្នុងនិងក្រៅប្រទេស។... more
FAQs about កម្ពុជាថ្ងៃនេះ - វីអូអេ:How many episodes does កម្ពុជាថ្ងៃនេះ - វីអូអេ have?The podcast currently has 989 episodes available.
July 02, 2019អង្គការខ្មែរអាមេរិកាំង នាំសិល្បករមកបង្ហាញ«ស្នាដៃខ្មែរដ៏អស្ចារ្យ»នៅអាមេរិក - កក្កដា 03, 2019អង្គការខ្មែរអាមេរិកាំងមួយក្នុងរដ្ឋមីនីសូតា កំពុងខិតខំអភិរក្ស និងលើកតម្កើងវប្បធម៌និងអារ្យធម៌ដ៏រុងរឿងរបស់ខ្មែរតាំងពីបុរាណកាលមក តាមរយៈការនាំសិល្បករ សិល្បការិនីខ្មែរលេចធ្លោ ឱ្យមកបង្ហាញស្នាដៃសិល្បៈរបស់ពួកគេក្នុងសហរដ្ឋអាមេរិក។ អង្គការនេះ រំពឹងថា ការបង្ហាញភាពអស្ចារ្យរបស់ខ្មែរដល់សហគមន៍ខ្មែរ និងបរទេស នឹងជួយធ្វើឱ្យពូជសាសន៍ខ្មែរល្បីរន្ទឺលើឆាកអន្តរជាតិឡើងវិញ។ លោក សាយ មុន្នី និងលោក សុខ ខេមរា នៃ VOA រាយការណ៍រឿងនេះពីទីក្រុង Saint Paulនៃរដ្ឋមីនីសូតា៕...more8minPlay
July 02, 2019ពិការតែកាយ តែមិនពិការចិត្ត - កក្កដា 02, 2019ក្រុមសិល្បកររបស់អង្គការ Epic Arts Cambodia បានត្រួសត្រាយផ្លូវក្នុងវិស័យសិល្ប:របាំសហសម័យនៅក្នុងប្រទេសកម្ពុជា។ ជាក្រុមតែមួយគត់ដែលមានសិល្បករសម្តែងដែលរួមបញ្ចូលទាំងជនពិការនិងជនមិនពិការ ក្រុមនេះបានផ្តល់ក្តីសង្ឃឹមថ្មីសម្រាប់សមាជិករបស់ខ្លួន ក្នុងការសម្របខ្លួនទៅក្នុងសង្គមខ្មែរឡើងវិញ ជាពិសេស តាមរយ:ការសម្តែងសិល្ប:សហសម័យ។ យ៉ាងណាមិញ ពួកគេនៅតែជួបប្រទះនឹងឧបសគ្គក្នុងភាពជាសិល្បករដែលមានពិការភាព ជាពិសេសក្នុងការធ្វើដំណើរឡើងឆាកនិងទៅកាន់ទីតាំងសម្តែង ក៏ដូចជាត្រូវប្រឈមនឹងការយល់ខុសរបស់មនុស្សមួយចំនួន នៅក្នុងសហគមន៍របស់ពួកគេ។ លោក រិទ្ធី ឧត្តម នៃវីអូអេ រាយការណ៍ពីខេត្តកំពត៕...more6minPlay
June 26, 2019ជនរងគ្រោះដោយសារអគារបាក់រលំនៅខេត្តព្រះសីហនុរៀបរាប់ពីបទពិសោធន៍ - មិថុនា 26, 2019លោក រស់ ស៊ីថា អាយុ៤០ឆ្នាំ ជាជនរងគ្រោះនៅរស់ ដែលត្រូវបានរកឃើញ ក្រោយជាប់ក្នុងគំនរអគារបាក់អស់រយ:ពេល២ថ្ងៃកន្លះ។ មនុស្ស២៨នាក់បានស្លាប់ និង២៦នាក់រងរបួសក្នុងគ្រោះថ្នាក់បាក់អគារ៧ជាន់ក្នុងក្រុងព្រះសីហនុ កាលពីថ្ងៃសៅរ៍ ទី២២ ខែមិថុនា៕...more3minPlay
June 25, 2019ខ្មែរនៅអាមេរិកបង្ហាញពីភាពជោគជ័យដោយឱកាសនិងការតស៊ូ - មិថុនា 26, 2019ក្រៅពីការជួបជុំគ្នាធ្វើបុណ្យទានតាមប្រពៃណី ទំនៀមទម្លាប់ និង រកវិធីជួយដល់ សហគមន៍ ហើយនឹងប្រទេសកំណើតទៅតាមលទ្ធភាពភាពនោះ ជនអន្តោប្រវេសន៍ និងជនភៀសខ្លួនខ្មែរដែលមករស់នៅសហរដ្ឋអាមេរិករួមទាំងពលរដ្ឋខ្មែរនៅក្នុងរដ្ឋ មីនីសូតា បានថ្លែងថានៅលើទឹកដីពោរពេញដោយឱកាសកសាងជីវិតដូចជាប្រទេសអាមេរិកនេះ បានផ្តល់ភាពជោគជ័យដល់ពួកគេទៅតាមការប្រឹងប្រែងតស៊ូរៀងៗខ្លួន។ លោក សុខ ខេមរា និងលោក សាយ មុន្នី នៃ VOA រាយការណ៍ពីរដ្ឋមីនីសូតា៕...more8minPlay
June 24, 2019កម្មករថាអគារបាក់ត្រូវបានសង់ពីរជាន់បន្ថែមក្រោយផ្អាកមួយរយ: - មិថុនា 25, 2019ក្រោយមានគ្រោះថ្នាក់ កម្មករដែលធ្លាប់ធ្វើការនៅទីនោះ បានអះអាងថាសំណង់នេះ បានបន្តសង់ថែមពីរជាន់ទៀត។ ពួកគេថាកន្លងទៅ សមត្ថកិច្ចក៏បានចុះមកត្រួតពិនិត្យការដ្ឋានសំណង់ផងដែរ។...more7minPlay
June 20, 2019ព្រះសង្ឃខ្មែរថា ពលរដ្ឋខ្មែរបានកសាងអត្តសញ្ញាណរឹងមាំនៅអាមេរិកតាមរយៈពុទ្ធសាសនា - មិថុនា 21, 2019ព្រះគ្រូចៅអធិការវត្តព្រះពុទ្ធរង្សី ព្រះតេជគុណបណ្ឌិត រ័ត្ន មុនី បានបញ្ជាក់ថាពលរដ្ឋកម្ពុជា បានកសាងអត្តសញ្ញាណជាតិខ្មែរនៅលើទឹកដីអាមេរិក ទោះបីជានៅឃ្លាតឆ្ងាយពីមាតុភូមិក្តី។ ព្រះតេជគុណមានថេរដីកាដូច្នេះដោយអះអាងយោងទៅលើការកសាងវត្តអារាម ដែលពុទ្ធបរិស័ទមានជំនឿមុតមាំក្នុងព្រះពុទ្ធសាសនា។ លោក សុខ ខេមរា នៃ VOA បានធ្វើកិច្ចសម្ភាសន៍ជាមួយព្រះតេជគុណ រ័ត្ន មុនី ដែលនិមន្តមកពីវត្តព្រះពុទ្ធរង្សី នៅទីក្រុង Philadelphia រដ្ឋ Pennsylvania នៅក្នុងបន្ទប់ផ្សាយរបស់ VOA ក្នុងរដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ ២០១៩ អំពីការកសាងព្រះពុទ្ធសាសនា និងការប្រឈមនានានៅក្នុងសហរដ្ឋអាមេរិក៕...more18minPlay
June 18, 2019ព្រះសង្ឃខ្មែរមួយអង្គទទូចដល់អ្នកនយោបាយឲ្យផ្សះផ្សាគ្នាតាមផ្លូវព្រះពុទ្ធសាសនា - មិថុនា 18, 2019ព្រះតេជគុណបណ្ឌិត ហុក សាវណ្ណ ព្រះគ្រូចៅអធិការវត្តពុទ្ធសាសនាខ្មែរកាណាដា មានថេរដីកាអំពីតួនាទីពុទ្ធសាសនាក្នុងនយោបាយដោយទទូចសុំដល់មេដឹកនាំ នយោបាយរកដំណោះស្រាយបញ្ហានយោបាយតាមវិធីព្រះពុទ្ធសាសនាដើម្បីយុត្តិធម៌ សាមគ្គីភាពជាតិ និងសន្តិភាព។ លោក សុខ ខេមរា នៃ VOA បានធ្វើកិច្ចសម្ភាសន៍ ព្រះតេជគុណបណ្ឌិត ហុក សាវណ្ណ នៅក្នុងបន្ទប់ផ្សាយរបស់VOA ក្នុងរដ្ឋធានី វ៉ាស៊ីនតោនកាលពីថ្ងៃចន្ទទី១៧ ខែមិថុនា ឆ្នាំ២០១៩៕...more23minPlay
June 12, 2019ពិធីបុណ្យវិសាខបូជា និងសូត្រព្រះត្រៃបិដកនៅវត្តមុនីសុតារាម រដ្ឋមីនីសូតា - មិថុនា 13, 2019ព្រះសង្ឃខ្មែរនិងពុទ្ធបរិស័ទខ្មែរ មកពីប្រទេសមួយចំនួន និងតាមបណ្តារដ្ឋនានាក្នុងសហរដ្ឋអាមេរិក បានចូលរួមជាមួយពលរដ្ឋខ្មែរនិងពលរដ្ឋប្រទេសនានាក្នុងពិភពលោក ដើម្បីប្រារព្ធពិធីបុណ្យវិសាខបូជា ដែលក្លាយជាពិធីបុណ្យសកល និងប្រាព្ធពិធីបុណ្យសូត្រព្រះត្រៃបិដករួមគ្នា ក្នុងវត្តមុនីសុតារាម រដ្ឋមីនីសូតា កាលពីសប្តាហ៍ទី៣ នៃខែឧសភា ដើម្បីគោរពប្រពៃណី ទំនៀមទម្លាប់ ពង្រឹងពុទ្ធសាសនា ថែរក្សាកេរមរតក ហើយនឹងរក្សាតម្លៃ ព្រះពុទ្ធសាសនា ។ លោក សុខ ខេមរា និងលោក សាយ មុន្នី នៃ VOA រាយការណ៍ពីទីក្រុងHampton រដ្ឋមីនីសូតា៕...more11minPlay
June 07, 2019ការកក់ទិញនំបញ្ចុកមានតម្លៃកើនឡើង ពេលមានការអំពាវនាវឲ្យហូបនំបញ្ចុកទូទាំងប្រទេស - មិថុនា 08, 2019លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវឲ្យសមាជិកគណបក្ស និងប្រជាជន ហូបនំបញ្ចុកនៅថ្ងៃអាទិត្យនេះ ដែលលោកហៅថាជា«នំបញ្ចុកសាមគ្គីជាតិ»។ នៅថ្ងៃនេះ អ្នកធ្វើនំបញ្ចុកមួយចំនួនក្នុងខេត្តកំពង់ធំ បានអះអាងថាការកក់នំបញ្ចុកសម្រាប់ថ្ងៃអាទិត្យនេះ មានការកើនឡើងគួរឲ្យកត់សម្គាល់ ហើយតម្លៃក៏ឡើងថ្លៃបន្តិចដែរ។ ពួកគេក៏ចង់ឃើញគណបក្សនយោបាយទាំងពីរ ត្រូវរ៉ូវគ្នា តាមរយ:ការបរិភោគនំបញ្ចុករួមគ្នា។ រាយការណ៍លម្អិតដោយលោក ស៊ុន ណារិន ពីខេត្តកំពង់ធំ៕...more4minPlay
June 04, 2019មេដឹកនាំព្រះសង្ឃខ្មែរជួបជុំគ្នានៅវត្ដមុនីសុតារាម ដើម្បីរកវិធីលើកស្ទួយពុទ្ធសាសនា - មិថុនា 05, 2019ព្រះសង្ឃខ្មែរនិងពុទ្ធបរិស័ទខ្មែរមកពីប្រទេសមួយចំនួន និងតាមបណ្តារដ្ឋនានាក្នុងសហរដ្ឋអាមេរិក បានបញ្ចប់មហាសន្និបាតសង្ឃលើកដំបូងនៅវត្តមុនីសុតារាម នៅរដ្ឋមីនីសូតា កាលពីថ្ងៃសុក្រ ជាមួយនឹងការតាំងចិត្តធ្វើកិច្ចការពង្រឹងពុទ្ធសាសនា និងជួយសហគមន៍រួមគ្នា ជាពិសេសការប្រកាសបង្កើតពុទ្ធិកសមាគមព្រះសង្ឃខ្មែរសហរដ្ឋអាមេរិកនិងរចនាសម្ព័នដឹកនាំព្រះសង្ឃ។ លោក សុខ ខេមរា និងលោក សាយ មុន្នី នៃ VOA រាយការណ៍អំពីរឿងនេះ ពីទីក្រុង Hampton រដ្ឋមីនីសូតា៕...more13minPlay
FAQs about កម្ពុជាថ្ងៃនេះ - វីអូអេ:How many episodes does កម្ពុជាថ្ងៃនេះ - វីអូអេ have?The podcast currently has 989 episodes available.