Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
កម្ពុជាថ្ងៃនេះ (Cambodia Today) នាំជូនមកនូវសេចក្តីរាយការណ៍ជាវីដេអូស្តីអំពី ព័ត៌មាននិងព្រឹត្តិការណ៍ទាក់ទងនឹងកម្ពុជា ទាំងក្នុងនិងក្រៅប្រទេស។... more
FAQs about កម្ពុជាថ្ងៃនេះ - វីអូអេ:How many episodes does កម្ពុជាថ្ងៃនេះ - វីអូអេ have?The podcast currently has 989 episodes available.
July 23, 2019សមាជិកព្រឹទ្ធសភាអាមេរិកច្រើនរូបត្រូវគេជឿនឹងជួយពន្លឿនសេចក្តីស្នើច្បាប់ស្តារប្រជាធិបតេយ្យកម្ពុជា - កក្កដា 23, 2019សមាជិកសភាអាមេរិកាំងដែលមានឥទ្ធិពលគឺលោក Alan Lowenthal នៃគណបក្សប្រជាធិបតេយ្យមកពីរដ្ឋកាលីហ្វ័រញ៉ា បានសម្តែងសុទិដ្ឋិនិយមរបស់លោកចំពោះការពន្លឿនសេចក្តីស្នើច្បាប់ស្តារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ហៅថា H.R 526 ដែលអាចដាក់ទណ្ឌកម្មមន្ត្រីរដ្ឋាភិបាលកម្ពុជាដែលជាប់ពាក់ព័ន្ធនឹងការបំផ្លាញលទ្ធិប្រជាធិបតេយ្យកម្ពុជា។ លោកសុខ ខេមរា រាយការណ៍លម្អិតពីរដ្ឋធានីវ៉ាស៊ីនតោន៕...more7minPlay
July 23, 2019សមាជិកព្រឹទ្ធសភាអាមេរិកច្រើនរូបត្រូវគេជឿនឹងជួយពន្លឿនសេចក្តីស្នើច្បាប់ស្តារប្រជាធិបតេយ្យកម្ពុជា - កក្កដា 23, 2019សមាជិកសភាអាមេរិកាំងដែលមានឥទ្ធិពលគឺលោក Alan Lowenthal នៃគណបក្សប្រជាធិបតេយ្យមកពីរដ្ឋកាលីហ្វ័រញ៉ា បានសម្តែងសុទិដ្ឋិនិយមរបស់លោកចំពោះការពន្លឿនសេចក្តីស្នើច្បាប់ស្តារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ហៅថា H.R 526 ដែលអាចដាក់ទណ្ឌកម្មមន្ត្រីរដ្ឋាភិបាលកម្ពុជាដែលជាប់ពាក់ព័ន្ធនឹងការបំផ្លាញលទ្ធិប្រជាធិបតេយ្យកម្ពុជា។ លោកសុខ ខេមរា រាយការណ៍លម្អិតពីរដ្ឋធានីវ៉ាស៊ីនតោន៕...more7minPlay
July 22, 2019ពលរដ្ឋខ្មែរអាមេរិកាំងចង់បានប្រធានាធិបតីដែលសមរម្យ - កក្កដា 23, 2019លោក សរ ជេដ្ឋា ជាពលរដ្ឋខ្មែរអាមេរិកាំងនៅរដ្ឋមីនីសូតា។ លោកថា ប្រធានាធិបតីដែលទទួលបានសន្លឹកឆ្នោតត្រូវបានទស្សនៈប្រហាក់ប្រហែលនឹងប្រជាពលរដ្ឋដែលបានបោះឆ្នោតឲ្យខ្លួន។...more1minPlay
July 22, 2019ពលរដ្ឋខ្មែរអាមេរិកាំងបញ្ចេញគំនិតអំពីប្រធានាធិបតីត្រាំ - កក្កដា 23, 2019លោក ស៊្រុន តាំងហ៊ោង ជាអ្នកជំនួញចូលនិវត្តន៍ក្នុងសង្កាត់ Bloomington រដ្ឋមីនីសូតា ប្រាប់ VOA អំពីគនិតរបស់លោកអំពីប្រធានាធិបតី ដូណាល់ ត្រាំ មុខការបោះឆ្នោតជាតិអាមេរិកឆ្នាំ២០២០។...more2minPlay
July 18, 2019ព្រះសង្ឃអន្តោប្រវេសន៍ខ្មែរក្រោមល្បីល្បាញនៅអាមេរិកដោយការបង្រួបបង្រួមពុទ្ធសាសនា - កក្កដា 19, 2019ទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាពីព្រះសង្ឃ និងពុទ្ធបរិស័ទ មកពីបណ្តាវត្តអារាមនានាទាំងនៅសហរដ្ឋអាមេរិក កាណាដា កម្ពុជា និងកម្ពុជាក្រោមផងនោះ ព្រះតេជគុណឥទ្ធិមុនី ម៉ឹង សាង ព្រះគ្រូចៅអធិការវត្តមុនីសុតារាម បានសម្រេចដល់គោលដៅជោគជ័យដ៏សំខាន់ ដែលមិនធ្លាប់មានពីមុនក្នុងប្រវត្តិសាស្ត្រវិស័យពុទ្ធសាសនាខ្មែរនៅសហរដ្ឋអាមេរិក។ លោក សុខ ខេមរា និងលោក សាយ មុន្នី នៃ VOA រាយការណ៍ពីរដ្ឋមីនីសូតា សហរដ្ឋអាមេរិក៕...more20minPlay
July 18, 2019ក្រុមសមាជិករដ្ឋសភាអាមេរិកាំងផ្តល់កម្លាំងចិត្តខ្មែរអាមេរិកាំងដែលតវ៉ារឿងស្តារលទ្ធិប្រជាធិបតេយ្យ - កក្កដា 18, 2019នៅពេលដែលក្រុមបាតុករខ្មែរអាមេរិកាំងជាច្រើនរយនាក់ដែលស្រឡាញ់ប្រទេសកំណើតរបស់ខ្លួនមកពីបណ្តារដ្ឋនានា និងប្រទេសមួយចំនួនកំពុង ទាមទារឲ្យមានការស្តារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា កាលពីថ្ងៃពុធនៅមុខវិមានរដ្ឋសភា ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ក្រុមសមាជិកសភាអាមេរិកាំងយ៉ាងតិចពីរនាក់បានមកផ្តល់ការគាំទ្រនៅទីលានបាតុកម្ម ហើយប្តេជ្ញាថា នឹងរួមជាមួយពលរដ្ឋកម្ពុជាស្តារប្រជាធិបតេយ្យកម្ពុជាឡើងវិញ តាមរយៈការធ្វើច្បាប់មួយចំនួនទាក់ទងនឹងការស្តារប្រជាធិបតេយ្យកម្ពុជានិងទណ្ឌកម្មប្រឆាំងនឹងមន្ត្រីរដ្ឋាភិបាលកម្ពុជា។ លោកសមាជិករដ្ឋសភា Steve Chabot នៃគណបក្សសាធារណរដ្ឋ មកពីរដ្ឋអូហៃអូនិងលោក Alan Lowenthal គណបក្សប្រជាធិបតេយ្យមកពីរដ្ឋកាលីហ្វ័រញ៉ាបានចុះពីប្រជុំសភាមកជួបជាមួយក្រុមបាតុករហើយប្តេជ្ញាថា នឹងធ្វើឲ្យរដ្ឋាភិបាលកម្ពុជា និងមន្ត្រីរបស់ខ្លួនទទួលខុសត្រូវចំពោះការបំផ្លាញប្រជាធិបតេយ្យ។ លោក សុខ ខេមរា នៃ VOA រាយការណ៍អំពីរឿងនេះ៕...more9minPlay
July 18, 2019សម្រង់សេចក្តីអត្ថាធិប្បាយសង្ខេបការអនុម័តសេចក្តីស្នើច្បាប់ប្រជាធិបតេយ្យកម្ពុជា HR 526 - កក្កដា 18, 2019សម្រង់សេចក្តីអត្ថាធិប្បាយសង្ខេបការអនុម័តសេចក្តីស្នើច្បាប់ប្រជាធិបតេយ្យកម្ពុជា HR 526នេះជាសម្រង់សេចក្តីអត្ថាធិប្បាយរបស់តំណាងរាស្ត្រស.រ.អា.ការពារសេចក្តីស្នើច្បាប់ HR 526ដែលអនុម័តដោយសភាពេញអង្គកាលពីរសៀលថ្ងៃច័ន្ទ។ សេចក្តីស្នើច្បាប់នេះ ត្រូវបានបញ្ជូនទៅព្រឹទ្ធសភាជាបន្ទាន់ ក្រោយពីសេចក្តីស្នើច្បាប់ស្រដៀងគ្នានេះគឺ HR 5754មិនត្រូវបានអនុម័តដោយព្រឹទ្ធសភាកាលពីអាណត្តិកាលពីជិតពីរឆ្នាំមុន៕...more5minPlay
July 12, 2019បណ្តាញយាមល្បាតក្នុងមូលដ្ឋានស្វះស្វែងការបញ្ចប់ការកាប់ឈើខុសច្បាប់ - កក្កដា 13, 2019បណ្តាញព័ត៌មានForest News បានឲ្យដឹងថា ប្រទេសកម្ពុជា បានបាត់បង់ព្រៃឈើប្រហែល២សែន៨ពាន់ហិកតាជារៀងរាល់ឆ្នាំដោយសារការកាប់ឈើ។ ឥឡូវនេះ អ្នកស្រុកខ្លះដែលពឹងផ្អែកលើព្រៃឈើដើម្បីចិញ្ចឹមជីវិតកំពុងធ្វើការប្រយុទ្ធដើម្បីរក្សាព្រៃឈើនិងកំពុងសុំការជួយឧបត្ថម្ភ។ លោក Kevin Enoch នៃ VOA រាយការណ៍អំពីរឿងនេះ។ លោក ជឹង ប៉ូជីន ជូនសេចក្តីប្រែសម្រួល៕...more3minPlay
July 09, 2019បុស្បា ប៉ាន់ ត្រៀមស្រាវជ្រាវអំពីវង់តន្ត្រីបុរាណខ្មែរ - កក្កដា 10, 2019បុស្បា ប៉ាន់ ចាប់ផ្ដើមច្រៀងនៅពេលនាងមានអាយុ៧ឆ្នាំ។ នាងចាប់ផ្ដើមនិពន្ធតន្ត្រីក្នុងវ័យជំទង់ដោយកែច្នៃដាក់បញ្ចូលគ្នាតន្ត្រីបុរាណខ្មែរនិងតន្ត្រីបុរាណលោកខាងលិច។ ឥឡូវនេះជាមនុស្សពេញវ័យអាយុ២២ឆ្នាំ បុស្បាងាកទៅចាប់អារម្មណ៍ស្វែងយល់អំពីវិស័យតន្ត្រីខ្មែរតាមរយៈការស្រាវជ្រាវ។ ការយកចិត្តទុកដាក់និងការបូជាចំពោះសិល្បៈរបស់បុស្បាតាំងពីវ័យកុមារមក ធ្វើឲ្យនាងក្លាយជាសិល្បករខ្មែរដ៏សំខាន់មួយរូប ដែលតំណាងឲ្យទ្រឹស្ដីនិងការអនុវត្តិប៉ិនប្រសប់នៃភាពច្នៃប្រឌិត។ កាលពីខែមិថុនានេះ បន្ទាប់ពីបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកនិពន្ធតន្ត្រីពីសាលាភ្លេង New England Conservatory ដ៏ល្បីល្បាញនៅសហរដ្ឋអាមេរិក បុស្បាបានចូលមកបន្ទាប់ផ្សាយរបស់ VOA ដើម្បីរៀបរាប់ពីដំណើរអាជីពជាសិល្បករ និងការខិតខំប្រឹងប្រែងឥតឈប់ឈររបស់នាងក្នុងការស្វែងយល់ពីប្រទេសកម្ពុជាតាមរយៈសិល្បៈ។...more25minPlay
July 08, 2019ជនជាតិភាគតិចនៅរតនគីរីជួបការលំបាកក្រោយពីបាត់បង់ដីចម្ការ - កក្កដា 08, 2019ជាច្រើនឆ្នាំមកហើយ ជនជាតិដើមភាគតិចនៅក្នុងស្រុកអណ្តូងមាស និងស្រុកអូរជុំ ក្នុងខេត្តរតនគិរី បានបាត់បង់ដីធ្លីដោយសារតែក្រុមហ៊ុនវៀតណាម ហ័ងអាញ់ យ៉ាឡាយ (Hoang Anh Gia Lai (HAGL) ដែលបានទទួលដីសម្បទានពីរដ្ឋាភិបាលកម្ពុជា ដើម្បីដាំដំណាំកៅស៊ូ។ ជីវភាពរបស់ពួកគេបានប្រែប្រួល ដោយសារកាលពីមុន ពួកគេរស់នៅដោយពឹងផ្អែកលើធម្មជាតិសុទ្ធសាធ ទាំងការរកបន្លែ និងសាច់។ ពួកគេក៏បានបាត់បង់ដីអារក្ខ និងផ្នូរដូនតារបស់ពួកគេផងដែរ។ លោក ស៊ុន ណារិន នៃ VOA រាយការណ៍លម្អិតពីខេត្តរតនគិរី៕...more6minPlay
FAQs about កម្ពុជាថ្ងៃនេះ - វីអូអេ:How many episodes does កម្ពុជាថ្ងៃនេះ - វីអូអេ have?The podcast currently has 989 episodes available.