Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
កម្ពុជាថ្ងៃនេះ (Cambodia Today) នាំជូនមកនូវសេចក្តីរាយការណ៍ជាវីដេអូស្តីអំពី ព័ត៌មាននិងព្រឹត្តិការណ៍ទាក់ទងនឹងកម្ពុជា ទាំងក្នុងនិងក្រៅប្រទេស។... more
FAQs about កម្ពុជាថ្ងៃនេះ - វីអូអេ:How many episodes does កម្ពុជាថ្ងៃនេះ - វីអូអេ have?The podcast currently has 989 episodes available.
May 31, 2019យុវតីខ្មែរព្យាយាមអភិរក្សនិងអភិវឌ្ឍន៍វប្បធម៌ - ឧសភា 31, 2019យុវតីឆ្នើម រិទ្ធី លំអរពេជ្រ (Lomorpich Rithy) កំពុងធ្វើការយ៉ាងសកម្ម ដើម្បីលើកកម្ពស់និងអភិវឌ្ឍន៍វប្បធម៌ខ្មែរ។ តាមរយៈកិច្ចការងារក្នុងវិស័យសិល្បៈជាច្រើន រាប់តាំងពីការផលិតភាពយន្តនិងវីដេអូតន្ត្រី រហូតដល់ការគ្រប់គ្រងសិល្បករនិងការរៀបចំមហោស្រពវប្បធម៌ធំៗ លំអរពេជ្រ មានគោលបំណងជំរុញទឹកចិត្តដល់យុវជនខ្មែរ ឲ្យស្វែងយល់ពីតម្លៃនៃសិល្បៈ ហើយប្រើប្រាស់សិល្បៈជាយានក្នុងការចូលរួមដោះស្រាយបញ្ហាសង្គមនានា និងអភិវឌ្ឍន៍ប្រទេសជាតិ។ កាលពីខែចុងខែមេសា ក្នុងដំណើរចូលរួមកម្មវិធី «ភាពជាអ្នកដឹកនាំអន្តរជាតិ» របស់ក្រសួងការបរទេសអាមេរិក លំអរពេជ្រ បានឆ្លៀតពេលចូលមកកាន់បន្ទប់ផ្សាយរបស់ VOA ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ដើម្បីជជែកជាមួយលោក ចាប ចិត្រា (Chetra Chap) អំពីដំណើរអាជីព និងចក្ខុវិស័យរបស់នាងក្នុងការអភិរក្សនិងអភិវឌ្ឍន៍វប្បធម៌ខ្មែរ។...more23minPlay
May 29, 2019ទិវារំលឹកវិញ្ញាណក្ខន្ធកងទ័ពអាមេរិកាំង - ឧសភា 30, 2019លោក ប៉ូច រាសី នៃ VOA បានផ្តិតយករូបភាពនៃ «ទិវារំលឹកវិញ្ញាណក្ខន្ធកងទ័ពអាមេរិកាំង» នៅឯទីក្រុង New York សហរដ្ឋអាមេរិក។...more2minPlay
May 27, 2019ព្រះសង្ឃខ្មែរនៅសហរដ្ឋអាមេរិក ប្តេជ្ញាបន្តការប្រឹងប្រែងលើកស្ទួយព្រះពុទ្ធសាសនា - ឧសភា 27, 2019ព្រះសង្ឃខ្មែរមកពីប្រទេសមួយចំនួន និងតាមបណ្តារដ្ឋនានានៅសហរដ្ឋអាមេរិកបានមកជួបជុំគ្នានៅវត្ដមុនីសុតារាម រដ្ឋមីនីសូតា សហរដ្ឋអាមេិរក កាលពីថ្ងៃសុក្រ ដេីម្បីរកវិធីលេីកស្ទួយព្រះពុទ្ធសាសនា ដោយរួមទាំងការបង្កើតពុទ្ធិកសមាគមព្រះសង្ឃខ្មែរ-សហរដ្ឋអាមេរិកដ៏ធំមួយ។ ស្របពេលជាមួយគ្នានោះ ការជួបជំុគ្នានេះក៏ត្រូវបានធ្វើឡើងដើម្បីប្រារព្ធពិធីបុណ្យពិសាខបូជាផងដែរ។ លោក សុខ ខេមរា នៃវីអូអេ បានសម្ភាសព្រះតេជគុណភិក្ខុម៉ឹង សាង ព្រះគ្រូចៅអធិការវត្តមុនីសុតារាម រដ្ឋមីនីសូតា សហរដ្ឋអាមេរិក ព្រះតេជគុណបណ្ឌិតហុក សាវណ្ណ ព្រះគ្រូចៅអធិការមួយអង្គនៃទីក្រុងម៉ុងរ៉េអាល់ ប្រទេសកាណាដា និងលោក ចែម ស៊ីធឿន ប្រធានគណៈកម្មការរៀបចំកម្មវិធីបុណ្យ អំពីកិច្ចខិតខំប្រឹងប្រែងនេះលើកស្ទួយព្រះពុទ្ធសាសនានៅសហរដ្ឋអាមេរិកនេះ។...more37minPlay
May 16, 2019តុលាការខេត្តបាត់ដំបងបន្តសាកសួរអតីតមន្ត្រីបក្សប្រឆាំងរឿងបំពានសាលដីការំលាយគណបក្ស - ឧសភា 17, 2019នៅថ្ងៃព្រហស្បតិ៍នេះ អតីតមន្រ្តីគណបក្សសង្រ្គោះជាតិចំនួន ៦នាក់ បានចូលបំភ្លឺនៅតុលាការខេត្តបាត់ដំបង ដោយសង្ស័យថាបានបំពានសាលដីការបស់តុលាការកំពូល ក្នុងការរំលាយគណបក្សសង្រ្គោះជាតិ កាលពីខែវិច្ឆិកា ឆ្នាំ២០១៧។ រហូតមកដល់ពេលនេះ តុលាការបានកោះហៅមនុស្សយ៉ាងតិច ៣៥ នាក់រួចទៅហើយ ពាក់ព័ន្ធនឹងសំណុំរឿងនេះ។ ប៉ុន្តែមិនទាន់មាននរណាម្នាក់ត្រូវបានចោទប្រកាន់ និងឃុំខ្លួននោះទេ។ លោក ស៊ុន ណារិន អ្នកយកព័ត៌មានឲ្យ VOA ជូនសេចក្តីរាយការណ៍លម្អិតពីខេត្តបាត់ដំបង៕...more6minPlay
May 14, 2019តើល្ខោននិយាយជាអ្វី? - ឧសភា 15, 2019លោក សួង សុភ័ក្ត្រ ដែលជាស្ថាបនិកនិងនាយកនៃអង្គការសកម្មភាពសិល្បៈខ្មែរ ត្រូវបានគេអញ្ជើញឲ្យមកធ្វើបទបង្ហាញពីការងារដឹកនាំល្ខោននិយាយរបស់លោក នៅឯសន្និសីទស្ដីពីការសម្ដែងល្ខោននិងនយោបាយ នៅឯសាកលវិទ្យាល័យ Georgetown ក្នុងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ សន្និសីទនេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី៨ដល់ថ្ងៃទី១១ខែឧសភា ដែលបានសិល្បករជាង២០០រូបមកពីទូទាំងពិភពលោក។ លោក ចាប ចិត្រា នៃ VOA បានធ្វើបទសម្ភាសន៍ជាមួយ លោក សួង សុភ័ក្ត្រ នៅឯសាកលវិទ្យាល័យ Georgetown បន្ទាប់ពីបទបង្ហាញរបស់លោក ដែលស្តីអំពី និយមន័យ និងអត្ថប្រយោជន៍នៃល្ខោននិយាយ។...more4minPlay
May 10, 2019ស្ថាបនិកចលនាមាតាធម្មជាតិបកស្រាយពីការបំផ្លិចបំផ្លាញបរិស្ថាននៅកម្ពុជា - ឧសភា 10, 2019លោកអាឡិច ហ្គន់សាឡេស ដេវិតសុន (Alejandro Gonzalez Davidson) ស្ថាបនិកនៃចលនាមាតាធម្មជាតិ និងជាអ្នកស្រឡាញ់និងការពារសម្បត្តិធនធានធម្មជាតិនៅកម្ពុជា ត្រូវបានតុលាការកម្ពុជាកោះហៅឲ្យចូលមកបង្ហាញខ្លួនកាលពីពេលថ្មីៗនេះ ក៏ប៉ុន្តែលោកមិនអាចធ្វើដំណើរទៅកាន់ប្រទេសកម្ពុជាបានទេ ដោយសារលោកត្រូវបានរដ្ឋាភិបាលកម្ពុជាដាក់ចូលក្នុងបញ្ជីឈ្មោះជនដែលមិនអនុញ្ញាតឲ្យចូលប្រទេសកម្ពុជា។ ទោះយ៉ាងណាក្តី លោកអាឡិច សង្ឃឹមថា នឹងមានពន្លឺណាមួយដែលអនុញ្ញាតឲ្យលោកបានវិលត្រឡប់ទៅកម្ពុជា។ ស្របពេលជាមួយគ្នានេះ សកម្មភាពនៃចលនាមាតាធម្មជាតិរបស់លោក នៅតែបន្ត ដោយសកម្មជនយុវជនកម្ពុជាដែលធ្វើការស្ម័គ្រចិត្តឲ្យអង្គការមួយនេះ ខិតខំបង្ហាញពីសកម្មភាពបំផ្លិចបំផ្លាញធនធានធម្មជាតិនៅក្នុងប្រទេសកម្ពុជា ដើម្បីជំរុញឲ្យមានការអន្តរាគមន៍ពីសមត្ថកិច្ច និងរដ្ឋាភិបាលកម្ពុជា។ លោក មែ៉ន គឹមសេង បានសម្ភាសលោកអាឡិច ហ្គន់សាឡេស ដេវិតសុន កាលពីថ្ងៃទី៩ ខែឧសភា នៅពេលដែលលោកអាឡិច បានធ្វើដំណើរទស្សនកិច្ចនៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក៕...more38minPlay
May 03, 2019នាឱកាសទិវាសេរីភាពសារព័ត៌មាន អ្នកយកព័ត៌មានកម្ពុជាបង្ហាញពីការភ័យខ្លាចក្នុងការយកព័ត៌មាន - ឧសភា 04, 2019នាឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោក ថ្ងៃទី៣ ខែឧសភានេះ អ្នកសារព័ត៌មានមួយចំនួននៅក្នុងប្រទេសកម្ពុជាបានប្រាប់ VOA អំពី ការគំរាមគំហែង ការធ្វើទុក្ខបុកម្នេញ និងការភ័យខ្លាចចំពោះការចាប់ខ្លួនរបស់អាជ្ញាធរ។ ពួកគេនិយាយថា ការបារម្ភពីការសរសេរព័ត៌មានស៊ីជម្រៅ និងការរឹតត្បិតខ្លួនឯងក្នុងការសរសេរព័ត៌មាន មានច្រើនជាងមុន បើទោះបីជាវាមានរយៈពេលជាងមួយឆ្នាំទៅហើយ បន្ទាប់ពីកាសែតភាសាអង់គ្លេស ឌឹ ខេមបូឌា ដេលី និងវិទ្យុមួយចំនួនត្រូវបានបិទមុនការបោះឆ្នោតជាតិឆ្នាំ២០១៨។ កញ្ញា ផន បុប្ផា រាយការណ៍លម្អិតពីរាជធានីភ្នំពេញ៕...more10minPlay
May 02, 2019បទសម្ភាសន៍ VOA៖ ខ្មែរក្រោមខំតស៊ូមតិឲ្យមានសិទ្ធិស្វ័យសម្រេចដោយខ្លួនឯងលើទឹកដីកម្ពុជាក្រោម - ឧសភា 02, 2019ក្រុមអ្នកតស៊ូមតិខ្មែរកម្ពុជាក្រោម បានបន្តតស៊ូមតិរបស់ខ្លួននៅលើឆាកអន្តរជាតិ នៅក្នុងពេលពួកគេប្រុងប្រៀបរៀបចំសន្និសីទធំមួយក្នុងប្រទេសហូឡង់ ដើម្បីស្វែងរកការគាំទ្រឲ្យមានសិទ្ធិស្វ័យសម្រេចលើជោគវាសនាដោយខ្លួនឯង សេរីភាព និងការគោរពសិទ្ធិពលរដ្ឋខ្មែរក្រោម ដែលរស់នៅលើទឹកដីខ្មែរដែលបារាំងកាត់ឲ្យទៅវៀតណាមគ្រប់គ្រងកាលពីឆ្នាំ១៩៤៩។ លោក ប្រាក់ សេរីវុឌ្ឍ ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម បានផ្តល់បទសម្ភាសន៍ដល់លោក សុខ ខេមរា នៃ VOA កាលពីពេលថ្មីៗនេះ អំពីការបន្តតស៊ូមតិរបស់ខ្មែរកម្ពុជាក្រោម៕...more30minPlay
April 23, 2019ព្រលានយន្តហោះក្រុមហ៊ុនចិននៅកោះកុងគ្រោងបញ្ចប់នៅឆ្នាំក្រោយ - មេសា 23, 2019ក្រុមហ៊ុនចិន ឈ្មោះថា Union Development Group (UDG) បានទទួលដីសម្បទានពីរដ្ឋាភិបាលកម្ពុជាចំនួន ៤,៥ ម៉ឺនហិកតា ក្នុងស្រុកចំនួនពីរនៅក្នុងខេត្តកោះកុង គឺស្រុកបុទុមសាគរ និងគីរីសាគរ កាលពីឆ្នាំ២០០៨ ដើម្បីអភិវឌ្ឍទៅជាកន្លែងលំហែកាយដ៏ធំមួយ។ កន្លែងលំហែកាយបែបទំនើបមួយនេះ នឹងមានវាលព្រលានយន្តហោះដ៏ធំមួយ និងកំពង់ផែចំនួន ៣ ផងដែរ។ តាមគម្រោងរបស់ក្រុមហ៊ុន ព្រលានយន្តហោះដែលមានចម្ងាយផ្លូវសម្រាប់យន្តហោះចុះ ប្រវែង ៣២០០ម៉ែត្រ និងទទឹង៦០ម៉ែត្រ នឹងត្រូវបញ្ចប់នៅក្នុងខែឧសភា ឆ្នាំ២០២០ខាងមុខ។ លោក ស៊ុន ណារិន នៃ VOA រាយការណ៍អំពីរឿងនេះ៕...more5minPlay
April 14, 2019ទិដ្ឋភាពទូទៅនៃសង្រ្កាន្តវត្តភ្នំដើម្បីអបអរបុណ្យចូលឆ្នាំខ្មែរ - មេសា 15, 2019ទោះជារាជធានីភ្នំពេញ មានសភាពស្ងប់ស្ងាត់ខុសពីធម្មតាក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរក៏ដោយ ក៏ពលរដ្ឋខ្មែរមួយចំនួនដែលមិនបានធ្វើដំណើរទៅកម្សាន្តនៅខេត្តនានា បានចូលរួមពិធីសង្ក្រាន្តវត្តភ្នំ ដើម្បីអបអរសាទរថ្ងៃបុណ្យចូលឆ្នាំថ្មី ដែលមានរយៈពេលបីថ្ងៃ។ ខាងក្រោមនេះគឺជាវីដេអូខ្លី ពីសកម្មភាពទូទៅនៃកម្មវិធីសង្ក្រាន្តវត្តភ្នំនាពេលរសៀលថ្ងៃចន្ទ ដែលជាថ្ងៃទីពីរនៃកម្មវិធីរយៈពេល៣ថ្ងៃ។ វីដេអូទាំងស្រុងដោយលោក នៅ វណ្ណារិន នៃ VOA៕...more2minPlay
FAQs about កម្ពុជាថ្ងៃនេះ - វីអូអេ:How many episodes does កម្ពុជាថ្ងៃនេះ - វីអូអេ have?The podcast currently has 989 episodes available.