ពាក់កណ្ដាល ៥០០០ ព្រះវស្សា

កម្លាំងផលិតជាធម៌ដឹង និងកម្លាំងផលិតជាធម៌មិនដឹង


Listen Later

កម្លាំងដែលផលិតជាធម៌ដឹង និងកម្លាំងដែលផលិតជាធម៌មិនដឹង

សំណេរលោកពូ ខឹម វាសនា​ -01-03-2020

.............................................

[.......] ត្រូវគិតអោយឃើញថាអ្វីៗក្នុងលោកនេះកើតមកពីកម្លាំងនៃកូនកលាបៈដែលមានធាតុដីទឹកភ្លើងខ្យល់វិល សច្ចៈគឺតែប៉ុណ្ណឹង។ ពួកក្មួយៗកុំច្រឡំក្នុងលោកមានធាតុ ធ្វើតុទូចានឆ្នាំង និងខ្លួនមនុស្សជាដើមគឺកើតមកពីកម្លាំងវិលនៃកលាបៈដែលមានធាតុដីទឹកភ្លើងខ្យល់។ គឺគិតរាប់ពីកម្លាំងនេះមកទើបក្មួយគិតចេញ បើនៅជាប់នឹងក្បាលក្មួយថាជាធាតុ គឺក្មួយគិតមិនចេញទេ ឬគេហៅថាមិនយល់ធម៌នោះណា ហើយនេះជារឿងសំខាន់ ហើយសំខាន់ណាស់ទោះបានលុយប៉ុន្មានរយលាន លានៗៗដុល្លារក៏មានតម្លៃមិនស្មើនឹងការយល់ធម៌នេះដែរ នេះជាសម្តីពូខឹម វាសនារបស់ក្មួយ យកពាក្យនេះទៅពិចារណា តែស្លាប់ហួសអត្ថិភាពជាមនុស្សហើយ គឺហួសអស់ហើយ។ កើតមកទាន់សម័យមានពូពន្យល់ធម៌គឺសំណាងអ្នកទាំងអស់គ្នាណាស់ បើក្មួយណា ឬមនុស្សណាធ្វើអោយហួសសម័យកាលនេះហើយ ហួសឳកាស់នេះហើយ ពេលផុតអត្ថិភាពជាមនុស្សឬគ្រោងវិញ្ញាណចេញពីរូបកាយជាមនុស្សនេះហើយ មនុស្សនោះនឹងស្តាយ នឹងហូរទឹកភ្នែកស្រែកយំប៉ុន្មានដង ក៏ហួសពេលទៅហើយដែរ ហើយគ្រោងវិញ្ញាណដែលជាយើងពិតប្រាកដនឹងរស់នៅរសាត់អណ្តែតក្នុងពេលដ៏យូរលង់ផ្ទុះផែនដីនេះទៅ កកើតជាផែនដីថ្មី ហើយនៅក្នុងរយៈពេលនៃអាយុផែនដីនោះ ពុំមានព្រះត្រាស់ដឹងមកបំភ្លឺដំណើរ ឬដំណើរធម្មជាតិផង នៅក្នុងមួយដំណើរកើត រហូតដល់បែកធ្លាយផែនដីនោះ គឺរយៈពេលដ៏វែងនេះពុំមានព្រះពុទ្ធត្រាស់នៅក្នុងអាយុផែនដីនោះផង ហើយគ្រោងវិញ្ញាណដែលជាយើងនោះធ្លាក់នរក ទៅជាសត្វក្នុងទុគ្គតិភពខ្លះ ឬសំណាងបានមកជាសត្វសុគតិភពទាបៗក្នុងរយៈពេលមួយណានោះ ហើយវិលមកក្លាយជាសត្វនៅក្នុងទុគ្គតិភពទាំងដឹងខ្លួនថា ខ្លួនជាអ្នកណា គឺទៅទាំងយើង គឺយើងណា អត់មានប្រែប្រួលបន្តិចទេ គឺយើងតែម្តង ចុះរឿងអីដែលយើងកើតទាន់សម័យពូ សម័យកម្លាំង ឬចំហាយត្រាស់ដឹងរបស់ព្រះពុទ្ធ ហើយគ្រោងវិញ្ញាណបានចូលក្នុងអត្ថិភាពជាមនុស្សហើយ មកមានឳកាសបានជួបពូទៀត ហើយបំផ្លាញឳកាសដ៏កម្រនេះដោយខ្លួនឯង ធ្វើអោយគ្រោងវិញ្ញាណធ្វើដំណើរវែងឆ្ងាយរាប់លានៗៗឆ្នាំជួបវិបត្តិក្នុងទុគ្គតិភព ឆេះរោលរាលក្តៅទាំងដឹងខ្លួនថាខ្លួនជានរណា ព្រោះតែខ្លួនបំផ្លាញឳកាសដោយខ្លួនឯងនេះ ពូសោកស្តាយជំនួស សោកស្តាយណាស់ គ្រាន់តែស្តាប់អោយយល់ ត្រឹមតែពីរបីម៉ោងសម្រាប់មនុស្សឆ្លាត តែបើមនុស្សល្ងង់ ស្តាប់បួនប្រាំថ្ងៃហើយយល់ រស់នៅស្របនឹងធម៌ក្នុងកំណើតសាងគឺជីវិតមនុស្សដោយសប្បាយរីករាយ ឃើញគោលដៅច្បាស់ ដឹងដំណើរគ្រោងវិញ្ញាណរបស់ខ្លួនច្បាស់ សរសើរសំណាងខ្លួនណាស់ ហើយមិនប្រឹងគិតអោយយល់ ទៅជាបំផ្លាញឳកាសនេះ តើក្មួយៗយល់ទេ? [.......]

សំណេរដើម

https://m.facebook.com/story.php?story_fbid=2738008559760554&id=100006543093049

...more
View all episodesView all episodes
Download on the App Store

ពាក់កណ្ដាល ៥០០០ ព្រះវស្សាBy មេរៀនព្រះពុទ្ធ

  • 5
  • 5
  • 5
  • 5
  • 5

5

5 ratings


More shows like ពាក់កណ្ដាល ៥០០០ ព្រះវស្សា

View all
Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

107 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

12 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

T.w留声机 by 电子止痛药

T.w留声机

7 Listeners