ពាក់កណ្ដាល ៥០០០ ព្រះវស្សា

មនុស្ស​ដែល​មាន​ជម្លោះ​នឹង​ LDP


Listen Later

មនុស្ស​ដែល​មាន​ជម្លោះ​នឹង​ LDP

សំណេរលោកពូ ខឹម វាសនា -24-02-2018

មនុស្សដែលមានជម្លោះនឹងLDPហើយចេញពីLDPពួកគេជាទូទៅ តែងតែមានបំណងចង់បំផ្លាញLDP តែសំរាប់ការមើលឃើញរបស់ខ្ញុំ ខ្ញុំមិនបានឃើញថាគេបានបំផ្លាញខ្ញុំឬបំផ្លាញLDPឡើយ ខ្ញុំមើលឃើញតែគេកំពុងខំបំផ្លាញខ្លួនឯង ខំជីកកប់ខ្លួនឯង។ ការចាញ់ចិត្តនឹងការបាក់មុខធ្វើអោយចិត្តពួកគេទទួលយកមិនបាននូវស្ថានភាពរបស់ខ្លួន និងស្ថានភាពដ៏រឹងមាំរបស់ក្រុមមនុស្សដែលខ្លួនស្អប់គឺLDPជាពិសេសគឺស្ថានភាពរបស់ខ្ញុំដែលជាប្រមុខនៃLDPផ្ទាល់តែម្តង។ ចិត្តក្តៅក្រហាយនឹងស្ថានភាពរបស់ខ្លួន និងចិត្តក្តៅក្រហាយនឹងមនុស្សដែលខ្លួនស្អប់ហើយដែលកំពុងមានស្ថានភាពល្អជាងខ្លួន បណ្តាលអោយពួកគេនៅមិនសុខរមាស់ចិត្តចង់តែធ្វើសកម្មភាពបំផ្លាញខ្ញុំឬLDP។ ខ្ញុំស្គាល់ខ្លួនខ្ញុំច្បាស់ណាស់ថាខ្ញុំតំណាងអោយអ្វី បើគេឈ្លោះនឹងខ្ញុំហើយ តើគេកំពុងស្ថិតនៅក្នុងក្រុមប្រភេទណា គេកាន់តែខំបំផ្លាញខ្ញុំឬLDPនោះគឺគេកាន់តែបំផ្លាញខ្លួនឯង។ ទីមួយដើម្បីបំផ្លាញLDPគេតែងតែផ្គុំក្បាលគ្នាលែងគិតថាអ្នកនោះល្អឬអាក្រក់ដែលយើងជាមនុស្សល្អគួរឬមិនគួរយកខ្លួនទៅបៀតឬយ៉ាងណាទៅហើយ គេគិតតែប្រមូលគ្នាដើម្បីបង្ហាញខ្ញុំថាពួកគេមិនអន់ទេ គេមានគ្នាគេដែរ។ ការប្រមូលគ្នាទាំងមនុស្សអាក្រក់ក៏ចេះតែប្រមូល ជាអំពើបំផ្លាញខ្លួនឯងមួយដែលគ្មានអ្វីមកទប់មិនអោយក្រុមនោះនៅទីបញ្ចប់ត្រូវតែរលាយខ្លួនឯងបានទេ ហើយបើគេនៅតែបំពានក្រិតក្រមសត្យានុម័តមួយនេះមានន័យថាពួកគេកំពុងតែកាន់ធម៌ប្រមាទដែលជាធម៌នាំទៅរកសេចក្តីវិនាសហើយ។ ទីពីរ ដោយក្តៅក្រហាយពេកទប់មិនបាន ពួកគេមានចិត្តនិយាយបំប៉ោងរឿង រឿងតិចគេមានចិត្តបំផ្លើសបំប៉ោងរឿងនោះអោយធំដើម្បីអោយអ្នកដទៃទាំងក្នុងនិងក្រៅLDPយល់ថាខ្ញុំនេះមិនល្អ។ ការបំប៉ោងរឿងជាអំពើអាក្រក់មួយដែលមានតែមនុស្សសន្ដានអាក្រក់ទេដែលអាចធ្វើទៅរួច ហើយអំពើបែបនេះក៏មិនបានបំផ្លាញខ្ញុំនិងLDPដែលមានសារជាតិសុចរិតស្មោះត្រង់ជាបាតគ្រឹះបានដែរ តែគឺជាទង្វើបំផ្លាញខ្លួនអ្នកបំប៉ោងរឿងនោះផ្ទាល់ បើពួកគេមិនទទួលស្គាល់ថាអំពើបែបនេះថាជាអំពើដែលគេបំផ្លាញខ្លួនឯងរបស់ពួកគេទេ នោះជាការកាន់ធម៌ប្រមាទមួយទៀតដែលជាធម៌នាំទៅរកសេចក្តីវិនាសមួយទៀតដែរ។

តើអ្នកចេញពីLDPអាចមានសមត្ថភាពធ្វើអោយខ្ញុំឈឺឬប៉ះពាល់ឥស្សរភាពផ្លូវចិត្តរបស់ខ្ញុំដែរឬទេ? គេប្រឹងវាយបំផ្លាញLDP តាមរយៈការវាយប្រហារបំពានការពិត តាមរយៈការអូសទាញមនុស្សក្នុងLDPអោយច្របូកច្របល់ផ្លូវចិត្តឬអោយទៅតាមការយល់របស់ខ្លួន។ ក្នុងនាមជាប្រមុខចលនាបដិវត្តន៍ ដាច់ខាតខ្ញុំត្រូវតែមាន ចំណុចពិសេសលើសមនុស្សធម្មតាយ៉ាងប្រាកដណាស់។ ខ្ញុំបានកំណត់យ៉ាងច្បាស់ ធាតុខ្ញុំស្រូបទាញ មនុស្សមានធម្មធាតុដូចខ្ញុំ មនុស្សមានសណ្តានដូចអ្នកចេញពីLDPហើយមកវាយខ្ញុំ វាត្រូវតែស្រូបដោយមនុស្សដែលនៅក្នុងLDPមិនបានហ្នុងហើយ។ ខ្ញុំត្រូវការតែមនុស្សមានធម្មធាតុដូចខ្ញុំតែប៉ុណ្ណោះ អីចឹងបើមនុស្សក្នុងLDPណាអោយមនុស្សដែលចេញពីLDPទាក់យកបាន ចិត្តខ្ញុំទទួលអារម្មណ៍ថា អោយទៅចុះ មនុស្សអីចឹងគ្មានតំលៃសំរាប់ខ្ញុំទេ គ្រាន់តែគេទាក់យកហើយមានចិត្តស្ទាក់ស្ទើរ ក៏ខ្ញុំលែងអោយតំលៃបាត់ទៅហើយ ពួកគេចង់ទៅក៏ទៅចុះ ចង់នៅក៏នៅចុះ វាអស់តំលៃក្នុងចិត្តខ្ញុំ។ ចុះបើចិត្តខ្ញុំអីចឹងតើខ្ញុំឯណាទៅមានការឈឺចាប់ពេល ធម្មធាតុនៃសត្រូវរបស់LDPទាក់បាន ធម្មធាតុនៃក្រុមមនុស្សក្នុងLDPនោះ? បើគេគ្រាន់តែវាយប្រហារដោយបំពានមកលើខ្ញុំ តើវាប៉ះពាល់ដល់ឥស្សរភាពផ្លូវចិត្តរបស់ខ្ញុំទេ? ជាជនបដិវត្តន៍ខ្ញុំស្គាល់លក្ខណៈនៃខ្លួនឯងដែលត្រូវមានក្នងភាពជាអ្នកផ្លាស់ប្តូរគេច្បាស់ណាស់ ខ្ញុំមិនញាប់ញ័រនឹងការបំពានតាមរយៈពាក្យសំដីស៊កសៀតមួលកាច់ចាក់ដោតនោះទេ ខ្ញុំស្គាល់ស្ថានភាពខ្ញុំ និងស្ថានភាពសត្រូវរបស់ខ្ញុំច្បាស់ណាស់ ពួកគេមិនដល់កាលីបខ្ញុំទេ ម្លោះហើយខ្ញុំដឹងថាពួកគេឈឺចាប់នឹងចាញ់ខ្ញុំណាស់ គេខំវាយខ្ញុំទាំងបំពាននោះ គឺព្រោះតែការឈឺចាប់របស់គ្នាហ្នឹងហើយ ម្លោះការវាយខ្ញុំទាំងបំពាននេះ ខ្ញុំមើលឃើញថាជាការបង្ហាញការចុកចាប់របស់ពួកគេនិងការបំផ្លាញខ្លួនឯងរបស់ពួកគេតែប៉ុណ្ណោះ មិនអាចអោយខ្ញុំឈឺទេ ហើយក៏មិនអាចបំផ្លាញខ្ញុំដែរ តែបើគេអាចបំផ្លាញLDPអោយរលាយដោយទាក់បានLDPអោយទៅតាមពួកគេទាំងអស់រហូត LDPរលាយ ស្ថានភាពផ្លូវចិត្តនៃមនុស្សឈ្នះលោកធម៌ នៅតែមានអារម្មណ៍ថា ធម្មតា ព្រោះLDPមិនមែនជារបស់ខ្ញុំទេ តែជារបស់សមាជិកLDPទេតើ ម្លោះហើយ បើពួកគេដើរចេញពីLDPទាំងអស់ ខ្ញុំក៏មិនត្រូវការអីអោយមានLDPដែរ អត់បញ្ហាទាល់តែសោះ តែខ្ញុំដឹងច្បាស់ថាអ្នកគាំទ្រLDPមិនល្ងង់ដល់ថ្នាក់ហ្នុងទេ អីចឹងស្ថានភាពចិត្តខ្ញុំនៅតែធម្មតា តើសត្រូវរបស់ខ្ញុំបំផ្លាញខ្ញុំឬធ្វើអោយខ្ញុំឈឺចាប់តាមរបៀបណារួច។ ជាអ្នកបដិវត្តន៍ គឺជាមនុស្សលើមនុស្ស អត់បញ្ហាទេ សូមអញ្ជើញតាមសប្បាយ ខ្ញុំអង្គុយគងទាក់ខ្លាគិតរឿង និងធ្វើរឿងដែលខ្ញុំត្រូវធ្វើតាមធម្មតាគ្មានរមាស់ស្កៀបស្អីទេ បើខ្ញុំនិយាយពាក់ព័ន្ធនឹងរឿងរបស់ពួកគេខ្លះ មិនមែនដោយសារគេវាយLDPវាយខ្ញុំអោយរមាស់ស្កៀបទេ តែមកពីខ្ញុំហួសចិត្តនឹងពួកគេដែលមិននឹកស្មានថាពួកគេល្ងង់ឬថោកទាបដល់ថ្នាក់ហ្នឹងតែប៉ុណ្ណោះ៕

...more
View all episodesView all episodes
Download on the App Store

ពាក់កណ្ដាល ៥០០០ ព្រះវស្សាBy មេរៀនព្រះពុទ្ធ

  • 5
  • 5
  • 5
  • 5
  • 5

5

5 ratings


More shows like ពាក់កណ្ដាល ៥០០០ ព្រះវស្សា

View all
Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

107 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

12 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

T.w留声机 by 电子止痛药

T.w留声机

7 Listeners