នាទីខ្ញុំនិយាយពីរភាសារបស់យើងនៅសប្តាហ៍នេះ លោក ហ៊ែលសម្បត្តិ សូមលើកឡើងនូវប្រធានបទ ថ្មីមួយទៀតមកធ្វើអត្ថាធិប្បាយជូនលោកអ្នកស្តាប់ គឺស្តីពី៖ មរតកសាសន៍។
សាសន៍ ឬក្នុងភាសាសាមញ្ញហៅថា សំបុត្របណ្តាំរបស់បុគ្គលដែលស្លាប់ទៅ គឺជាលិខិតចុង ក្រោយរបស់មរតកជន ឬជនដែលបានស្លាប់ទៅហើយ។ សំបុត្របណ្តាំនេះមានសារសំខាន់ណាស់តាម ផ្លូវច្បាប់ ព្រោះវាគឺជាកិច្ចគតិយុត្ត « acte juridique » ដែលមានគោលដៅចំបងក្នុងការបែងចែកទ្រព្យសម្បត្តិទៅតាមឆន្ទៈ របស់ម្ចាស់ទ្រព្យ នៅពេលម្ចាស់ទ្រព្យទទួលមរណៈ។
Notons d’emblée qu’il n’est pas obligatoire de faire un testament. En effet, en l’absence d’un testament valide, c'est la loi qui déterminera à la fois vos héritiers et la part à laquelle ils ont droit. C’est ce que l’on appelle dans le jargon juridique « la succession légale » (ou « ab intestat »).
ប៉ុន្តែអ្វីដែលគេគួរយកចិត្តទុកដាក់នោះគឺ ប្រសិនបើសន្តតិកម្មឬការបែងចែកទ្រព្យរបស់មរតកជនធ្វើឡើង ទៅតាមច្បាប់ « la succession légale » ដោយសារមរតកជនមិនបានបន្សល់មរតកសាសន៍ឬសំបុត្របណ្តាំទេនោះ សន្តតិជនគឺជន ដែលនឹងមកទទួលទ្រព្យ និង បំណែងចែកទ្រព្យដែលកំណត់ដោយច្បាប់ អាចនឹងខុសពីឆន្ទៈរបស់ម្ចាស់ ទ្រព្យដែលបានស្លាប់ទៅ។
De plus, l’expérience des notaires en ce domaine, que ce soit ici au Québec ou ailleurs en Europe, démontre que les risques de conflit entre héritiers sont plus élevés dans le contexte de l’absence d’un testament valide. Ainsi, que vous possédiez ou non beaucoup de biens n’a pas d’importance. Ce qui compte par-dessus tout, c’est qu'ils soient transmis sans complication tout en respectant votre dernière volonté.
មរតកសាសន៍ឬលិខិតបណ្តាំមានច្រើនទំរង់ និងមានលក្ខណៈប្រហាក់ប្រហែលគ្នានិងខុសគ្នាដោយអន្លើ ពីច្បាប់នៃប្រទេសមួយ ទៅប្រទេសមួយ។ ដូចជាច្បាប់កម្ពុជាយើង តាមក្រមរដ្ឋប្បវេណីឆ្នាំ២០១៧ មរតកសាសន៍ បែងចែកជាបីទំរង់សំខាន់ៗ។ ទីមួយគឺ មរតកសាសន៍ដោយលិខិតយថាភូត « le testament authentique ou notarié » ទីពីរគឺមរតកសាសន៍ដោយលិខិតឯកជន « le testament olographe » និងទីបីគឺមរតកសាសន៍ដោយលិខិតសម្ងាត់ « le testament mystique »។ លើសពីនេះច្បាប់កម្ពុជាយើងក៏បាន ចែងពីមរតកសាសន៍ ដែលធ្វើឡើងក្នុងករណីពិសេសចំនួនបួនផ្សេងទៀត។
Il en va de même pour le droit québécois et le droit français, on y prévoit plusieurs formes de testament possibles. Alors, j’épargnerais l’énumération détaillée de ces différentes formes, je me concentrerai plutôt à vous présenter dans cette chronique le « testament notarié ». En effet, c’est ce type de testament où les avantages d’un testament se recoupent entre ces trois cultures juridiques : cambodgienne, française et québécoise.
ចំនុចខុសគ្នាត្រង់ថា ក្នុងច្បាប់បារាំង មរតកសាសន៍ដោយលិខិតយថាភូត ត្រូវធ្វើឡើងចំពោះមុខសាការី ដោយមានវត្តមានសាក្សីពីរនាក់ ឬក៏សាការីម្នាក់ទៀត។ ចំណែកក្នុងច្បាប់ខេត្តគេបិច មរតកសាសន៍ ប្រភេទនេះ ត្រូវធ្វើឡើងចំពោះមុខសាការីដោយមានវត្តមានសាក្សីម្នាក់។ ដោយឡែកចំពោះច្បាប់កម្ពុជា វិញ មរតកសាសន៍ប្រភេទនេះ ត្រូវធ្វើឡើងចំពោះមុខសាការី ដោយមានវត្តមានសាក្សីពីរនាក់។
Malgré cette légère différence, c’est ce type de testament (notarié) qui offre le plus d'avantages, que ce soit en droit cambodgien, français ou québécois.
ព្រោះថាខុសពីទំរង់ផ្សេងៗទៀត មរតកសាសន៍ដោយលិខិតសាការី ជាលិខិតយថាភូត ដែលផ្តល់នូវកិច្ច គាំពារជាអតិប្បរមាដល់ឆន្ទៈរបស់មរតកជនដែលជាម្ចាស់ទ្រព្យ។ ពិសេសគឺដោយសារថាមរតកសាសន៍ ក្នុងទម្រង់យថាភូតអាចអនុវត្តភ្លាមៗ ដោយមិនចាំបាច់ត្រូវធ្វើការផ្ទៀងផ្ទាត់ និងវិនិច្ឆ័យដោយតុលាការ ទើបអាចអនុវត្តបានដូចមរតកសាសន៍ក្នុងទម្រង់ដ៏ទៃផ្សេងទៀតនោះទេ។
Autrement dit, les autres formes de testament doivent faire l'objet d'une procédure de vérification. Cette étape préalable retarderait le règlement de la succession et occasionnerait des frais juridiques plus importants que les honoraires liés à la rédaction d'un testament authentique/notarié.
ដូចនេះការសរសេរមរតកសាសន៍ដោយខ្លួនឯង ឬក្នុងទម្រង់ផ្សេងទៀតដែលមិនមែនជាលិខិតយថាភូត មិនចាំបាច់ពឹងពាក់សាការីវាពិតជាគ្មានអស់កម្រៃសេវាកម្មច្បាប់ក៏ពិតមែនហើយ តែផលវិបាកនឹងមាន នៅពេលអនុវត្តមរតកសាសន៍ប្រភេទផ្សេងៗទាំងនោះពោលគឺខាតទាំងពេលវេលានិងលុយកាក់សម្រាប់ ដំណើរការនិតិវិធីផ្ទៀងផ្ទាត់ និងវិនិច្ឆ័យតុលាការ។
Alors juste pour cet aspect, le testament sous forme notariée, que ce soit en droit cambodgien, français ou québécois, présente déjà de nets avantages par rapport aux autres formes de testament. D’autant plus que le notaire est spécialiste en droit testamentaire et successoral ; Il possède toute l’expertise nécessaire en matière de rédaction d’actes.
អញ្ចឹងហើយមរតកសាសន៍តាក់តែងដោយសាការីមានពាក្យពេជន៍ច្បាស់លាស់ ជៀសវាងមន្ទិលនានា ដែលនាំឲ្យមានជម្លោះរវាងសន្តតិជន។ ម៉្យាងទៀតដោយសារសាការីមានចំណេះសីុជម្រៅផ្នែកច្បាប់ សាការីនឹងតាក់តែងក្នុងភាសាច្បាប់ និងអនុឡោមតាមលក្ខខណ្ឌច្បាប់ ដែលនឹងធានាបាននូវការអនុវត្ត តាមឆន្ទៈចុងក្រោយរបស់មរតកជន។
De plus, l’original de tout testament notarié/authentique doit être conservé par le notaire en lieu sûr. Il s’agit d’une des principales obligations auxquelles le notaire est soumis. L’original du testament authentique est ainsi protégé contre toutes les éventualités, que ce soit le vol, la perte, la détérioration ou la destruction. Personne d’autre que le testateur ne puisse modifier son testament.
លើសពីនេះ សាការីអាចថែមទាំងផ្តល់នូវដំបូន្មានផ្លូវច្បាប់នានាដើម្បីតម្រូវតាមស្ថានភាពនិមួយៗ។ ជា ឧទារហរណ៍ប្រសិនបើទាយាទរបស់អ្នកធ្វើមរតកសាសន៍ នៅតូចៗនៅឡើយ សាការីអាចផ្តល់ដំបូន្មាន ក្នុងការតែងតាំងនរណាម្នាក់ដែលខ្លួនទុកចិត្តឲ្យធ្វើជាអាណាព្យាបាលគ្រប់គ្រងជំនួស និងឬ គ្រប់គ្រង និង បែងចែកទ្រព្យចាំរហូតដល់ទាយាទ ឬ សន្តតិជនពេញវ័យ ដឹងក្តី និងពេញសមត្ថភាពគ្រប់គ្រង ទ្រព្យដោយខ្លួនឯង ទៅតាមលក្ខខណ្ឌកំណត់ក្នុងមរតកសាសន៍បាន។
En conclusion, avoir un testament est bien, mais faire un testament notarié est encore mieux !
ដូចនេះការធ្វើមរតកសាសន៍ឬលិខិតបណ្តាំនេះ មិនមែនជាកាតព្វកិច្ចនោះទេ ប៉ុន្តែវាជាការល្អដែលត្រូវធ្វើ ហើយវាកាន់តែប្រសើរណាស់ទៅទៀតបើជាមរតកសាសន៍ដោយលិខិតយថាភូតឬសាការី។ ព្រោះវាគឺ ជាកិច្ចគតិយុត្តដែលធានាការផ្ទេរទ្រព្យពីមរតកជនទៅសន្តតិជន តាមឆន្ទៈរបស់មរតកជនជាម្ចាស់ទ្រព្យ។ បើទោះជាក្នុងច្បាប់ខ្លះដូចជាច្បាប់បារាំង និងច្បាប់កម្ពុជាជាដើមដែលមានចែងពីភាគបំរុងក្តី ក៏នៅមាន ទ្រព្យមួយភាគធំទៀតដែលស្ថិតក្នុងសិទ្ធិចាត់ចែងបែងចែករបស់ម្ចាស់ទ្រព្យតាមមរតកសាសន៍៕