Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
ផ្លូវពិត - PlovPit ("The True Way")គេហទំព័រដែលមានព្រះគ្រីស្ទជាគោល ដើម្បីលើកទឹកចិត្តអ្នកជឿទាំងអស់។A Christ-centered Khmer blog for the encouragement of believers.www.plovpit.com Hosted on Acast. See... more
FAQs about PlovPit:How many episodes does PlovPit have?The podcast currently has 930 episodes available.
December 31, 2024ខ្ញុំស្អប់ព្រះយេស៊ូវ គឺដោយសារព្រះយេស៊ូវគឺជាសាសន៍គេ (I Hate Jesus Because He Is A Foreign God)អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ ចូរមកឯខ្ញុំ ខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សំរាក ចូរទទួលនឹមខ្ញុំ ហើយរៀននឹងខ្ញុំចុះ ដ្បិតខ្ញុំស្លូត ហើយមានចិត្តសុភាព នោះអ្នករាល់គ្នានឹងបានសេចក្តីសំរាកដល់ព្រលឹង ពីព្រោះនឹមខ្ញុំងាយទេ ហើយបន្ទុកខ្ញុំក៏ស្រាល។ (ម៉ាថាយ ១១:២៨-៣០) Hosted on Acast. See acast.com/privacy for more information....more9minPlay
December 30, 2024ប្រសិនបើ «គ្មានប្រុស និងស្រីទៀតទេ» តើព្រះគម្ពីរបានលុបបំបាត់តួនាទីភេទនៅក្នុងក្រុមជំនុំមែនទេ? (If There Is "No Longer Male Nor Female", Does The Bible Eliminate Gender Roles?)រះពរចុងក្រោយនេះមានសារៈសំខាន់យ៉ាងពិសេស ពោលគឺភាពស្មើគ្នារបស់ស្ត្រីក្នុងការក្លាយជាអ្នកគ្រងមរតកនៃសេចក្ដីសន្យារបស់ព្រះជាម្ចាស់ជាមួយបុរសៗដែរ។ នៅក្នុងកណ្ឌគម្ពីរ ១ពេត្រុស ៣:១-៧ ព្រះពរនៃការក្លាយជាអ្នកគ្រងមរតករួមគ្នាក្នុង «ព្រះគុណនៃជីវិត » (ខ៧) ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការដាស់តឿនចំពោះស្ត្រីឲ្យចុះចូលចំពោះប្ដីរបស់ខ្លួន (ខ១) និងសម្រាប់ប្ដី ត្រូវប្រព្រឹត្តចំពោះភរិយាដោយប្រាជ្ញា «ដូចនឹងគ្រឿងភាជនៈដែលខ្សោយជាង» (ខ៧)។ ម្យ៉ាងទៀតសាវ័ក ពេត្រុស មិនយល់ថា ការទាស់ទែងគ្នារវាងគោលការណ៍គ្មានប្រុស គ្មានស្រីទៀតទេទាក់ទងនឹងការគ្រងមរតករបស់យើង ហើយនិងគោលការណ៍ដឹកនាំដោយចុះចូលទាក់ទងនឹងតួនាទីរបស់យើង។ កណ្ឌគម្ពីរ កាឡាទី ៣:២៨ មិនបានលុបបំបាត់តួនាទីនៃផ្នែកផ្លូវភេទ ដែលព្រះជាម្ចាស់បានបង្កើតឡើងឡើយ ហើយព្រះគ្រីស្ទបានប្រោសលោះនោះដែរ។ ជាចុងក្រោយ វាជារឿងសំខាន់ក្នុងការយកចិត្តទុកដាក់លើអ្វីដែលសាវ័ក ប៉ុល បានលើកឡើងនៅក្នុងកណ្ឌគម្ពីរ កាឡាទី ៣:២៨។ គាត់មិនបានលើកឡើងថា៖ «អ្នកទាំងអស់គ្នាគឺដូចគ្នា នៅក្នុងព្រះគ្រីស្ទយេស៊ូវ» ប៉ុន្តែ «អ្នករាល់គ្នាទាំងអស់រួមមកតែមួយ នៅក្នុងព្រះគ្រីស្ទយេស៊ូវ»។ គាត់កំពុងសង្កត់ធ្ងន់លើការរួបរួមរបស់ពួកគេក្នុងព្រះគ្រីស្ទ មិនមែនជាភាពដូចគ្នារបស់ពួកគេទេ។ Hosted on Acast. See acast.com/privacy for more information....more3minPlay
December 29, 2024នាងខ្ញុំជាមនុស្សបាប! (I Am A Sinner!)ប៉ុន្តែអស់អ្នកណាដែលទទួលទ្រង់ គឺអស់អ្នកដែលជឿដល់ព្រះនាមទ្រង់ នោះទ្រង់បានប្រទានអំណាច ឲ្យបានត្រឡប់ជាកូនព្រះ (យ៉ូហាន ១:១២) Hosted on Acast. See acast.com/privacy for more information....more5minPlay
December 26, 2024តើការស្វែងរកខគម្ពីរដោយប្រើប្រព័ន្ធឌីជីថល ល្អជាងការចងចាំខគម្ពីរមែនឬ? (Do Digital Bible Searches Relativize Memorization?)ដោយសារឥឡូវយើងអាចប្រើប្រាស់ប្រព័ន្ធឌីជីថល (digital) ដើម្បីស្វែងរកខគម្ពីរណាមួយ ហេតុអ្វីបានជាគ្រីស្ទបរិស័ទគួរបន្តទន្ទេញព្រះគម្ពីរឲ្យចាំមាត់?ដូច្នេះចម្លើយរបស់ខ្ញុំគឺថា ទេ! ការមានប្រព័ន្ធឌីជីថល និងកម្មវិធីព្រះគម្ពីរនឹងមិនបន្ថយ ឬក៏ដកចេញតម្រូវការនៃការទន្ទេញព្រះគម្ពីរឲ្យចាំមាត់ទេ។ Hosted on Acast. See acast.com/privacy for more information....more6minPlay
December 25, 2024ស្ដាប់ព្រះគម្ពីរជាសំឡេងគ្រប់គ្រាន់សម្រាប់ការចំណាយពេលជាមួយនឹងព្រះជាម្ចាស់ដែរឬទេ? (Is an Audio Bible Sufficient For Devotions?)យកាន់តែច្បាស់ កាន់តែស្រឡាញ់ព្រះអង្គ ហើយកាន់តែដើរតាមព្រះអង្គឲ្យបានកៀកបង្កើយថែមទៀត។ ហើយរបៀបដែលព្រះអង្គបានធ្វើការនោះគឺកើតឡើងតាមរយៈព្រះបន្ទូលរបស់ទ្រង់។ Hosted on Acast. See acast.com/privacy for more information....more12minPlay
December 24, 2024ការប្រារព្ធពិធីបុណ្យណូអែល (Celebrating Christmas)បុត្រតូចនេះមានភាពជាមនុស្ស១០០ភាគរយ និងភាពជាព្រះ១០០ភាគរយ។ ដោយសារទ្រង់ជាមនុស្ស១០០ភាគរយ ដូច្នេះហើយបានទ្រង់អាចធ្វើជាអ្នកតំណាងរបស់យើងដូចលោក អ័ដាម។ នៅពេលដែលលោក អ័ដាម បានធ្វើបាប ដូច្នេះយើងក៏ទទួលបានអំពើបាបរបស់គាត់ ពីព្រោះគាត់គឺជាអ្នកតំណាងរបស់យើង។ Hosted on Acast. See acast.com/privacy for more information....more22minPlay
December 23, 2024តើអ្វីទៅជាអត្ថន័យបុណ្យណូអែល? (What Is The Meaning Of Christmas?)ព្រះឱរសនោះក៏បានធ្វើឲ្យយើងមានចម្ងល់ជាថ្មីម្ដងទៀតថា «តើអ្វីទៅជាអត្ថន័យនៃបុណ្យណូអែល?»។ ខ្ញុំជឿថា អត្ថន័យនៃបុណ្យណូអែលគឺ ការមានអំណរដ៏ជ្រាលជ្រៅដោយសារយើងដឹងយ៉ាងច្បាស់លាស់ថា រឿងនៃព្រះឱរសដែលជាព្រះគ្រីស្ទ គឺជារឿងដ៏ពិត ហើយមានពេញដោយសិរីល្អមែន។ នៅឆ្នាំនេះនឹងមានមនុស្សជាច្រើនប្រារព្ធធ្វើពិធីបុណ្យណូអែល ហើយពេលនោះពួកគាត់នឹងដូរកាដូគ្នាទៅវិញទៅមក ហើយនឹងរីករាយជាខ្លាំង។ ប៉ុន្តែ ពួកគេនឹងមិនដែលយល់ពីភាពស៊ីគ្នារវាងការប្រារព្ធ និងមូលហេតុដែលត្រូវប្រារព្ធពិធីបុណ្យណូអែលនោះឡើយ។ ពួកគាត់ប្រៀបដូចជាមនុស្សដែលទៅចូលរួមពិធីមង្គលការមួយដែលកំពុងតែអរសប្បាយយ៉ាងក្អាកក្អាយ ប៉ុន្តែពួកគាត់ទាំងនោះមិនដែលទាំងស្គាល់កូនក្រមុំ ឬក៏កូនកំលោះសោះឡើយ។ Hosted on Acast. See acast.com/privacy for more information....more10minPlay
December 22, 2024ហេតុផល១២យ៉ាងសម្រាប់បុណ្យណូអែល (12 Reasons For Christmas)ឯចោរ វាមកប្រយោជន៍តែនឹងលួច សម្លាប់ ហើយបំផ្លាញប៉ុណ្ណោះ តែឯខ្ញុំវិញ ខ្ញុំបានមក ដើម្បីឲ្យវារាល់គ្នាមានជីវិត ហើយឲ្យមានជីវិតនោះពេញបរិបូរផង» (យ៉ូហាន ១០:១០) Hosted on Acast. See acast.com/privacy for more information....more4minPlay
December 21, 2024ប្រសូតដើម្បីសុគត (Born To Die)ហេតុអ្វីបានជាព្រះយេស៊ូវយាងមកគង់ក្នុងចំណោមយើង? លោកអ្នកដឹងហើយថា ព្រះអង្គមិនចាំបាច់ធ្វើដូច្នោះទេ។ ព្រះអង្គអាចទុកយើងចោលក្នុងអំពើបាបរបស់យើង ហើយព្រះអង្គក៏មានភាពយុត្តិធម៌ក្នុងការថ្កោលទោសយើងដែរ។ យើងទាំងអស់គ្នាសុទ្ធតែបានប្រព្រឹត្តអំពើបាប ហើយខ្វះមិនដល់សេរីល្អនៃព្រះអាទិកររបស់យើង។ Hosted on Acast. See acast.com/privacy for more information....more7minPlay
December 19, 2024#8 ប្រសិនបើស្ត្រីអាចអធិស្ឋាន និងអាចថ្លែងទំនាយបាន តើពួកគេអាចអធិប្បាយបានដែរឬទេ? (If Women Can Pray And Prophesy, Can They Preach?)ទេ! ការគ្រប់គ្រង និងបង្រៀនគឺជាតួនាទីចម្បងរបស់គ្រូគង្វាល ឬអ្នកចាស់ទុំ (១ធីម៉ូថេ ៥:១៧)។ បញ្ជីលក្ខណសម្បត្តិរបស់ពួកចាស់ទុំមិនបានរម្លឹកអំពីអំណោយទាននៃការថ្លែងទំនាយក្នុងនោះទេ ប៉ុន្តែបានរម្លឹកអំពីសមត្ថភាពនៃការបង្រៀន (១ធីម៉ូថេ ៣:២)។ នៅក្នុងកណ្ឌគម្ពីរ អេភេសូរ ៤:១១ ហោរាមានលក្ខណៈខុសពីគ្រូគង្វាល-គ្រូបង្រៀន។ ទោះបើបុរសរៀនបានអំពីការអធិប្បាយព្រះបន្ទូលដែលស្ត្រីបានអធិប្បាយក្ដី ក៏សាវ័ក ប៉ុល បានបង្ហាញអំពីលក្ខណៈខុសគ្នារវាងអំណោយទាននៃការថ្លែងទំនាយ និងអំណោយទាននៃការបង្រៀន (រ៉ូម ១២:៦-៧; ១កូរិនថូស ១២:២៨)។ គ្មានកន្លែងណាដែលស្ត្រីត្រូវបានហាមឃាត់មិនឲ្យថ្លែងសេចក្តីទំនាយនោះទេ។ សាវ័ក ប៉ុល គ្រាន់តែធ្វើការដាក់កម្រិតអាកប្បកិរិយាដែលពួកគេថ្លែងទំនាយ ដើម្បីកុំឲ្យខូចគោលការណ៍នៃភាពជាអ្នកដឹកនាំខាងព្រលឹងវិញ្ញាណរបស់បុរស (១កូរិនថូស ១១:៥-១០)។ Hosted on Acast. See acast.com/privacy for more information....more8minPlay
FAQs about PlovPit:How many episodes does PlovPit have?The podcast currently has 930 episodes available.