PlovPit

PlovPit

Download on the App Store

PlovPit episodes

  • ចំពោះអស់អ្នកដែលរងទុក្ខដោយសារព្រះយេស៊ូ (To All Those Who Suffer For Jesus' Sake)

    ទី១. យើង​មិន​មែន​ជា​របស់​លោកីយ៍ (យ៉ូហាន ១៥:១៩)

    ទី២. យើង​មាន​ព្រះវិញ្ញាណបរិសុទ្ធ (១ពេត្រុស ៤:១៣)

    ទី៣. យើង​មាន​ចំណែក​នៃ​ការ​រងទុក្ខ ហើយ​និង​សោយរាជ្យ​ជា​មួយ​ហ្នឹង​ព្រះគ្រីស្ទ (២ធីម៉ូថេ ២:១២)

    ទី៤. យើង​ជា​សិស្ស​យ៉ាង​ពិត​ប្រាកដ (ការ​លី​ឈើឆ្កាង​គឺ​តំណាង​អំពី​ភាព​អាម៉ាស និង​ការ​រងទុក្ខ​ដូច​ព្រះគ្រីស្ទ​ដែល​លោកីយ៍​ស្អប់​ខ្ពើម និង​ការ​បៀតបៀន) (លូកា១៤:២៦)

    Hosted on Acast. See acast.com/privacy for more information.

    8 min
  • ខ្ញុំ​អាន​ព្រះ​គម្ពីរ ហើយ​មិន​មាន​អារម្មណ៍​អ្វី​សោះ—តើ​ខ្ញុំ​គួរ​ធ្វើ​ដូច​ម្ដេច? (I Read the Bible and Feel Nothing — What Should I Do?)

    ប្រសិន​បើ​ខ្ញុំ​អាន​ព្រះ​គម្ពីរ ប៉ុន្តែ​មិន​មាន​អារម្មណ៍​អ្វី​សោះ​ក្នុង​ការ​ស្រឡាញ់ ដែល​ស៊ី​គ្នា​ជា​មួយ​នឹង​តម្លៃ ភាព​ស្រស់​ស្អាត និង​អំណរ​ដែល​ពាក្យ​ពេចន៍​ទាំង​នេះ​គួរ​នាំ​ឲ្យ​មាន​មក​កាន់​ខ្ញុំ តើ​មាន​អ្វី​ដែល​ខ្ញុំ​គួរ​ធ្វើ​បន្ទាប់​ពី​ការ​អាន​ដែរ​ឬ​ទេ...


    Hosted on Acast. See acast.com/privacy for more information.

    14 min
  • បើជឿព្រះយេស៊ូវមនុស្សនឹងកាត់កាលចោល (If You Believe In Jesus, You Will Be Rejected)
    «ឯ​អ្នក​ណា​ដែល​ជឿ​ដល់​ទ្រង់ នោះ​មិន​ជាប់​មាន​ទោស​ទេ តែ​អ្នក​ណា​ដែល​មិន​ជឿ​វិញ នោះ​ត្រូវ​មាន​ទោស​ហើយ ពី​ព្រោះ​មិន​បាន​ជឿ​ដល់​ព្រះនាម​នៃ​ព្រះរាជបុត្រា​តែ​១​របស់​ព្រះ» (យ៉ូហាន ៣:១៨)

    Hosted on Acast. See acast.com/privacy for more information.

    14 min
  • តើ​ស្ត្រី​អាច​បង្រៀន​បុរស​បាន​ដែរ​ឬទេ? (Can Woman Teach Men?)
    វា​គ្រាន់​តែ​ជា​ការ​សន្និដ្ឋាន ដើម្បី​ណែ​នាំ​ថា​សេចក្ដី​បង្គាប់​ចំពោះ​ឈ្មោះ​របស់​ពួក​គេ​បង្ហាញ​ពី​ការ​ដឹក​នាំ​របស់​នាង ព្រីស៊ីល ។ សាវ័ក លូកា ប្រហែល​ជា​ចង់​លើក​កិត្តិយស​ជាង​មុន​ដល់​ស្ត្រី​ដោយ​ដាក់​ឈ្មោះ​នាង​ជា​មុន (១ពេត្រុស ៣:៧) ឬ​ប្រហែល​ជា​មាន​ហេតុ​ផល​ផ្សេង​ទៀត​ដែល​យើង​មិន​ដឹង។ ដោយ​និយាយ​ថា៖ នាង ព្រីស៊ីឡា បង្ហាញ​ពី​ការ​បង្រៀន​ប្រកប​ដោយ​អំណាច​របស់​ស្ត្រី​នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី គឺ​ជា​ប្រភេទ​នៃ​ការ​សន្និដ្ឋាន​មិន​ច្បាស់​លាស់ និង​គ្មាន​ការ​ធានា ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ម្ដង​ហើយ​ម្ដង​ទៀត​ដោយ​ពួក​និកាយ​ដំណឹង​ល្អ​ស្ត្រី​និយម​ដែល​គាំទ្រ​ថា បុរស និង​ស្ត្រី​មាន​ភាព​ស្មើ​គ្នា ហើយ​បន្ទាប់​មក​ហៅ​ថា ការ​រុញ​ច្រាន​ព្រះ​គម្ពីរ​ដ៏​សំខាន់​ប្រឆាំង​នឹង​ភាព​ខុស​គ្នា​នៃ​តួ​នាទី​ផ្អែក​លើ​ភេទ។ ប៉ុន្តែ ការ​សន្និដ្ឋាន​មិន​ត្រឹម​ត្រូវ​ជា​ច្រើន​មិន​ធ្វើ​ឲ្យ​មាន​ការ​រុញ​ច្រាន​ដ៏​សំខាន់​នោះ​ទេ។

    Hosted on Acast. See acast.com/privacy for more information.

    4 min
  • ជាព្រះរាជបុត្រា និងតែងតែគង់នៅអស់កល្បជានិច្ច (Forever And Always The Son)

    ហេតុ​អ្វី​បាន​ជា​ត្រូវ​ប្រើ​ភាសា​ក្រៅ​ព្រះ​គម្ពីរ?


    វា​ទំនង​ជា​មាន​សុវត្ថិភាព​ជាង​ក្នុង​ការ​កម្រិត​ខ្លួន​យើង​ត្រឹម​ភាសា​ក្នុង​ព្រះ​គម្ពីរ​តែ​ប៉ុណ្ណោះ ហើយ​ក៏​មិន​ទៅ​ណា​ឆ្ងាយ​ក្រៅពី​ការ​គាំ​ទ្រ​ថា ទ្រង់​ជា​ព្រះ​រាជ​បុត្រា​នោះ​ដែរ។ ប៉ុន្តែ បន្ទាប់​ពី​យើង​បាន​ដក​ស្រង់​ចេញ​ពី​ភាសា​ក្នុង​ព្រះ​គម្ពីរ​រួចមក នោះ​យើង​ឃើញ​ថា តម្លៃ​នៃ​ការ​ប្រើ​ប្រាស់​ពាក្យ​គន្លឹះ​មួយ​ចំនួន​ដែល​មិន​ត្រូវ​បាន​ដក​ស្រង់​ចេញ​ដោយ​ផ្ទាល់​ពី​ព្រះ​គម្ពីរ គឺ​ជា​អ្វី​ដែល​យើង​អាច​ប្រើ​ប្រាស់ ដើម្បី​បញ្ជាក់​នូវ​អ្វី​ដែល​យើង​យល់​ពី​ព្រះ​គម្ពីរ​ចំពោះ​អត្ថន័យ​របស់​វា។

    Hosted on Acast. See acast.com/privacy for more information.

    13 min
  • តើ​ការ​ទទួល​ស្គាល់​តែ​បុរស​ជា​គ្រូ​អធិប្បាយ​របស់​ព្រះ​គម្ពីរ​សញ្ញា​ថ្មី ដូច​គ្នា​នឹង​ការ​ទទួល​ស្គាល់​ភាព​ជា​បាវ​បម្រើ​ដែរ​ឬ​ទេ? (Is The New Testament Acceptance Of Male-Only Preachers The Same As The Acceptance Of Slavery?)
    ប្រសិន​បើ​អស់​អ្នក​ដែល​សួរ​សំណួរ​នេះ​មាន​ការ​ព្រួយ​បារម្ភ ដើម្បី​នឹង​ជៀសវាង​ការ​ធ្វើ​ខុស​របស់​ពួក​គ្រីស្ទ​បរិស័ទ​ដែល​មាន​ទំនោរ​ការពារ​ទាស​ភាព​និយម យើង​ត្រូវ​ចង​ចាំ​ពី​លទ្ធ​ភាព​ពិត​ប្រាកដ​ដែល​ថា វា​មិន​មែន​ជា​ក្រុម​ដែល​គាំ​ទ្រ​ថា​បុរស និង​ស្ត្រី​បំពេញ​បន្ថែម​ឲ្យ​គ្នា​ទៅ​វិញ​ទៅមក​ទេ ប៉ុន្តែ​ជា​ក្រុម​ដែល​គាំទ្រ​បុរស និង​ស្ត្រី​មាន​ភាព​ស្មើ​គ្នា​វិញ​ទេ​តើ។ សព្វ​ថ្ងៃ​នេះ ចំណុច​នេះ​ស្រដៀង​នឹង​អ្នក​ការពារ​ទាស​ភាព​នៅ​សតវត្ស​ទី១៩ នៅ​ក្នុង​លក្ខណៈ​ដ៏​សំខាន់​បំផុត៖ ការ​ប្រើ​អំណះអំណាង​ចេញពី​ព្រះ​គម្ពីរ ដើម្បី​បង្ហាញ​អំពី​ភាព​ត្រឹម​ត្រូវ​នៃ​ការ​អនុលោម​ជា​បណ្ដោះ​អាសន្ន​ទៅ​នឹង​សម្ពាធ​ដ៏​ខ្លាំង​មួយ​ចំនួន​នៅ​ក្នុង​សង្គម​នេះ (សម្រាប់​ជា​ប្រយោជន៍​ភាព​ជា​បាវ​បម្រើ​នៅ​ក្នុង​ពេល​នោះ និង​ស្ត្រី​និយម​បច្ចុប្បន្ន​នេះ)។

    Hosted on Acast. See acast.com/privacy for more information.

    7 min
  • តើ​ព្រះ​គម្ពីរ​មាន​ទស្សនៈ​បែប​ណា​ចំពោះ​ស្ត្រី​នៅ​ក្នុង​ព័ន្ធ​កិច្ច​? (How Does The Bible Treat Women In Ministry?)

    សាវ័ក ប៉ុល បាន​សរសើរ​នាង ភីបេ ក្នុង​នាម​ជា «អ្នក​បម្រើ» ឬ «អ្នក​ជំនួយ» នៃ​ក្រុម​ជំនុំ​នៅ​ក្រុង​កេងគ្រា ដូច​ដែល​គាត់​បាន​លើក​ឡើង​ថា៖ ដ្បិត​នាង «បាន​ជួយ​គេ​ជា​ច្រើន ព្រម​ទាំង​ខ្ញុំ​ផង» (រ៉ូម ១៦:១-២)។ អ្នក​ខ្លះ​បាន​ព្យាយាម​ប្រកែក​ថា ពាក្យ​ជា​ភាសា​ក្រិក​នៅ​ក្រោយ​ពាក្យ «ផាតត្រុន» ពិត​ជា​មាន​ន័យ​ថា «អ្នក​ដឹក​នាំ»។ នេះ​គួរ​ឲ្យ​សង្ស័យ ដ្បិត​វា​ពិបាក​នៅ​ក្នុង​ការ​ស្រមៃ​នៅ​ក្នុង​ន័យ​ណា​មួយ ជា​អ្វី​ដែល​សាវ័ក ប៉ុល ចង់​មាន​ន័យ​ដោយ​ការ​លើក​ឡើង​ថា នាង ភីបេ បាន​ក្លាយ​ជា​អ្នក​ដឹក​នាំ​របស់​គាត់។



    Hosted on Acast. See acast.com/privacy for more information.

    9 min
  • តើយើងមានឆន្ទៈសេរីភាពក្នុងការជ្រើសរើសយកព្រះគ្រីស្ទដែរឬទេ? (Do We Have Free Will to Choose Christ?)
    ដូច្នេះ នោះ​គឺ​ជា​ចំណុច​នៃ​ការ​វែក​ញែក។ នៅ​ពេល​ដែល​លោក​អ្នក​ទៅ​ដល់​ស្ថាន​សួគ៌ ហើយ​ប្រសិន​បើ​ព្រះ​ជាម្ចាស់​សួរ​លោក​អ្នក​ថា «តើ​អ្វី​ទៅ​ជា​មូល​ហេតុ​ចុង​ក្រោយ​នៃ​ការ​សម្រេច​របស់​ឯង​ក្នុង​ការ​ទទួល​ជឿ​លើ​ព្រះ​រាជបុត្រា​របស់​អញ?»។ តើ​លោក​អ្នក​នឹង​ឆ្លើយ​តប​យ៉ាង​ដូច​ម្ដេច? តើ​លោក​អ្នក​នឹង​លើក​ឡើង​ថា «ព្រះ​គុណ​របស់​ព្រះ​អង្គ​គឺ​ជា​មូល​ហេតុ​ចុង​ក្រោយ​នៃ​ការ​សម្រេច​ចិត្ត​របស់​ទូល​បង្គំ​ក្នុង​ការ​ជ្រើស​រើស»? ឬ​ក៏​ថា​លោក​អ្នក​នឹង​ឆ្លើយ​តប​បែប​នេះ​វិញ៖ «ជម្រើស​របស់​ទូល​បង្គំ​គឺ​ជា​មូល​ហេតុ​ចុង​ក្រោយ​នៃ​ការ​សម្រេច​ចិត្ត​របស់​ទូល​បង្គំ»?

    Hosted on Acast. See acast.com/privacy for more information.

    10 min
  • 10 min

About PlovPit

From the publisher's feed

ផ្លូវពិត - PlovPit ("The True Way")គេហទំព័រដែលមានព្រះគ្រីស្ទជាគោល ដើម្បីលើកទឹកចិត្តអ្នកជឿទាំងអស់។A Christ-centered Khmer blog for the encouragement of believers.www.plovpit.com

Hosted on Acast. See…