PlovPit

PlovPit

Download on the App Store

PlovPit episodes

  • ការប្រារព្ធ​ពិធី​បុណ្យ​ណូអែល (Celebrating Christmas)
    បុត្រ​តូច​នេះ​មាន​ភាព​ជា​មនុស្ស​១០០ភាគរយ និង​ភាព​ជា​ព្រះ​១០០ភាគរយ។ ដោយសារ​ទ្រង់​ជា​មនុស្ស​១០០ភាគរយ ដូច្នេះ​ហើយ​បាន​ទ្រង់​អាច​ធ្វើ​ជា​អ្នកតំណាង​របស់​យើង​ដូច​លោក អ័ដាម។ នៅពេល​ដែល​លោក អ័ដាម បាន​ធ្វើ​បាប ដូច្នេះ​យើង​ក៏​ទទួល​បាន​អំពើ​បាប​របស់​គាត់ ពីព្រោះ​គាត់​គឺ​ជា​អ្នកតំណាង​របស់​យើង។

    Hosted on Acast. See acast.com/privacy for more information.

    22 min
  • តើអ្វីទៅជាអត្ថន័យបុណ្យណូអែល?​ (What Is The Meaning Of Christmas?)



    ព្រះ​ឱរស​នោះ​ក៏​បាន​ធ្វើ​ឲ្យ​យើង​មាន​ចម្ងល់​ជា​ថ្មី​ម្ដង​ទៀត​ថា «តើ​អ្វី​ទៅ​ជា​អត្ថន័យ​នៃ​បុណ្យ​ណូអែល?»។ ខ្ញុំ​ជឿ​ថា អត្ថន័យ​នៃ​បុណ្យ​ណូអែល​គឺ ការ​មាន​អំណរ​ដ៏​ជ្រាលជ្រៅ​ដោយសារ​យើង​ដឹង​យ៉ាង​ច្បាស់​លាស់​ថា រឿង​នៃ​ព្រះ​ឱរស​ដែល​ជា​ព្រះគ្រីស្ទ គឺ​ជា​រឿង​ដ៏​ពិត ហើយ​មាន​ពេញ​ដោយ​សិរីល្អ​មែន។ នៅ​ឆ្នាំ​នេះ​នឹង​មាន​មនុស្ស​ជា​ច្រើន​ប្រារព្ធ​ធ្វើ​ពិធី​បុណ្យ​ណូអែល ហើយ​ពេល​នោះ​ពួកគាត់​នឹង​ដូរ​កាដូ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​នឹង​រីករាយ​ជា​ខ្លាំង។ ប៉ុន្តែ ពួកគេ​នឹង​មិន​ដែល​យល់​ពី​ភាព​ស៊ី​គ្នា​រវាង​ការ​ប្រារព្ធ និង​មូលហេតុ​ដែល​ត្រូវ​ប្រារព្ធ​ពិធី​បុណ្យ​ណូអែល​នោះ​ឡើយ។ ពួកគាត់​ប្រៀប​ដូចជា​មនុស្ស​ដែល​ទៅ​ចូល​រួម​ពិធី​មង្គលការ​មួយ​ដែល​កំពុង​តែ​អរសប្បាយ​យ៉ាង​ក្អាកក្អាយ ប៉ុន្តែ​ពួកគាត់​ទាំង​នោះ​មិន​ដែល​ទាំង​ស្គាល់​កូន​ក្រមុំ ឬ​ក៏​កូន​កំលោះ​សោះ​ឡើយ។

    Hosted on Acast. See acast.com/privacy for more information.

    10 min
  • ហេតុផល១២យ៉ាងសម្រាប់បុណ្យណូអែល (12 Reasons For Christmas)
    ឯ​ចោរ វា​មក​ប្រយោជន៍​តែ​នឹង​លួច សម្លាប់ ហើយ​បំផ្លាញ​ប៉ុណ្ណោះ តែ​ឯ​ខ្ញុំ​វិញ ខ្ញុំ​បាន​មក ដើម្បី​ឲ្យ​វា​រាល់​គ្នា​មាន​ជីវិត ហើយ​ឲ្យ​មាន​ជីវិត​នោះ​ពេញ​បរិបូរ​ផង» (យ៉ូហាន ១០:១០)

    Hosted on Acast. See acast.com/privacy for more information.

    4 min
  • ប្រសូតដើម្បីសុគត (Born To Die)
    ហេតុ​អ្វី​បាន​ជា​ព្រះ​យេស៊ូវ​យាង​មក​គង់​ក្នុង​ចំណោម​យើង? លោក​អ្នក​ដឹង​ហើយ​ថា ព្រះ​អង្គ​មិន​ចាំ​បាច់​ធ្វើ​ដូច្នោះ​ទេ។ ព្រះ​អង្គ​អាច​ទុក​យើង​ចោល​ក្នុង​អំពើ​បាប​របស់​យើង ហើយ​ព្រះ​អង្គ​ក៏​មាន​ភាព​យុត្តិ​ធម៌​ក្នុង​ការ​ថ្កោល​ទោស​យើង​ដែរ។ យើង​ទាំង​អស់​គ្នា​សុទ្ធ​តែ​បាន​ប្រព្រឹត្ត​អំពើ​បាប ហើយ​ខ្វះ​មិន​ដល់​សេរី​ល្អ​នៃ​ព្រះ​អាទិករ​របស់​យើង។

    Hosted on Acast. See acast.com/privacy for more information.

    7 min
  • #8 ប្រសិន​បើ​ស្ត្រី​អាច​អធិស្ឋាន និង​អាច​ថ្លែង​ទំនាយ​បាន តើ​ពួក​គេ​អាច​អធិប្បាយ​បាន​ដែរ​ឬ​ទេ? (If Women Can Pray And Prophesy, Can They Preach?)
    ទេ! ការ​គ្រប់​គ្រង និង​បង្រៀន​គឺ​ជា​តួ​នាទី​ចម្បង​របស់​គ្រូ​គង្វាល ឬ​អ្នក​ចាស់​ទុំ (១ធីម៉ូថេ ៥:១៧)។ បញ្ជី​លក្ខណសម្បត្តិ​របស់​ពួក​ចាស់​ទុំ​មិន​បាន​រម្លឹក​អំពី​អំណោយ​ទាន​នៃ​ការ​ថ្លែង​ទំនាយ​ក្នុង​នោះ​ទេ ប៉ុន្តែ​បាន​រម្លឹក​អំពី​សមត្ថភាព​នៃ​ការ​បង្រៀន (១ធីម៉ូថេ ៣:២)។ នៅ​ក្នុង​កណ្ឌ​គម្ពីរ អេភេសូរ ៤:១១ ហោរា​មាន​លក្ខណៈ​ខុស​ពី​គ្រូ​គង្វាល-គ្រូ​បង្រៀន។ ទោះ​បើ​បុរស​រៀន​បាន​អំពី​ការ​អធិប្បាយ​ព្រះ​បន្ទូល​ដែល​ស្ត្រី​បាន​អធិប្បាយ​ក្ដី ក៏​សាវ័ក ប៉ុល បាន​បង្ហាញ​អំពី​លក្ខណៈ​ខុស​គ្នា​រវាង​អំណោយ​ទាន​នៃ​ការ​ថ្លែង​ទំនាយ និង​អំណោយ​ទាន​នៃ​ការ​បង្រៀន (រ៉ូម ១២:៦-៧; ១កូរិនថូស ១២:២៨)។ គ្មាន​កន្លែង​ណា​ដែល​ស្ត្រី​ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យ​ថ្លែង​សេចក្តី​ទំនាយ​នោះ​ទេ។ សាវ័ក ប៉ុល គ្រាន់​តែ​ធ្វើ​ការ​ដាក់​កម្រិត​អាកប្បកិរិយា​ដែល​ពួក​គេ​ថ្លែង​ទំនាយ ដើម្បី​កុំ​ឲ្យ​ខូច​គោល​ការណ៍​នៃ​ភាព​ជា​អ្នក​ដឹក​នាំ​ខាង​ព្រលឹង​វិញ្ញាណ​របស់​បុរស (១កូរិនថូស ១១:៥-១០)។

    Hosted on Acast. See acast.com/privacy for more information.

    8 min
  • រឿងពិតអំពីលោកនីកូឡាស (The True Story Of Saint Nicholas)
    លោក នីកូឡាស (Nicholas) បាន​រស់​នៅ​សតវត្សរ៍​ទី៤​នៅ​ទីក្រុង​មីរ៉ា (Myra) ដែល​ស្ថិត​នៅ​មាត់​សមុទ្រ​ភាគ​ខាង​ត្បូង​នៃ​ស្រុក​អាស៊ី (សព្វ​ថ្ងៃ​នេះ​ប្រទេស​តួកគី)។ លោក​គឺ​ជា​មេ​គ្រូ​គង្វាល​ម្នាក់​នៃ​ទីក្រុង​មីរ៉ា។ លោក​ត្រូវ​បាន​គេ​ចាប់​ដាក់គុក ហើយ​ធ្វើ​ទារុណកម្ម​ក្នុង​អំឡុង​ពេល​នៃ​ការ​ធ្វើ​ទុក្ខ​បៀតបៀន​ដល់​ពួក​គ្រីស្ទ​បរិស័ទ នៅ​ក្នុង​រជ្ជកាល​នៃ​អធិរាជ​រ៉ូម៉ាំង Diocletian។ ប៉ុន្តែ គេ​បាន​ដោះ​លែង​លោក​វិញ​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ស្តេច កនស្តានទីន (Constantine) ដែល​ជា​អធិរាជ​រ៉ូម៉ាំង​ដែល​បាន​ក្លាយ​ជា​គ្រីស្ទ​បរិស័ទ។

    Hosted on Acast. See acast.com/privacy for more information.

    6 min
  • ខ្ញុំត្រូវការព្រះយេស៊ូវ (I Need Jesus)
    នាង​នឹង​ប្រសូត​បុត្រា​១ ហើយ​អ្នក​ត្រូវ​ថ្វាយ​ព្រះនាម​ថា «យេស៊ូវ» ព្រោះ​បុត្រ​នោះ​នឹង​ជួយ​សង្គ្រោះ​រាស្ត្រ​ទ្រង់ ឲ្យ​រួច​ពី​បាប (ម៉ាថាយ ១:២៤)

    Hosted on Acast. See acast.com/privacy for more information.

    3 min
  • តើ​មិន​អី​ទេ​មែន​ទេ ដែល​ស្ត្រី​បង្រៀន​បុរស​នៅ​​ស្ថានភាព​មួយ​ចំនួន? (Is It Okay For Women To Teach Men In Certain Situations?)
    វា​ជា​រឿង​ត្រឹម​ត្រូវ​សម្រាប់​ព័ន្ធ​កិច្ច​បង្រៀន​ទាំង​អស់​របស់​ក្រុម​ជំនុំ​ក្នុង​ការ​ទទួល​បាន​ការ​អនុញ្ញាត ឬ​ទទួល​ស្គាល់​ពី​ពួក​អភិបាល និង​អ្នក​គ្រប់​គ្រង (ឧ. ពួក​ចាស់​ទុំ) របស់​ក្រុម​ជំនុំ។ ទោះ​ជា​យ៉ាង​ណា វា​អាច​ជា​រឿង​ខុស​ឆ្គង​សម្រាប់​ការ​ដឹក​នាំ​ក្រុម​ជំនុំ​នៅ​ក្នុង​ការ​ប្រើ​ប្រាស់​សិទ្ធ​អំណាច​របស់​ខ្លួន ដើម្បី​អនុញ្ញាត​ឲ្យ​ស្ត្រី​ធ្វើ​ការ​បង្រៀន​ដល់​ក្រុម​ចាស់ទុំ​ក្នុង​ក្រុម​ជំនុំ បើ​ទោះ​ជា​នាង​មិន​ត្រូវ​បាន​ទទួល​មុខ​តំណែង ឬ​ចាត់​តាំង​ច្បាស់​លាស់​ក្ដី។ ម្យ៉ាង​ទៀត ដើម្បី​ធ្វើ​ការ​បញ្ជាក់​ដោយ​ស្រប​តាម​ព្រះ​គម្ពីរ​ដល់​ស្ត្រី​ដែល​កំពុង​បង្រៀន ពួក​គេ​គួរ​តែ​មាន​លក្ខណៈ​ពីរ​ប្រភេទ​នេះ គួរ​តែ​ត្រូវ​បាន​បំពេញ។ បុគ្គល​នោះ គឺ​ត្រូវ​មាន​ការ​យល់​ស្រប​ពី​អ្នក​គ្រប់​គ្រង​ខាង​ឯ​វិញ្ញាណ​នៃ​ក្រុម​ជំនុំ (ពោល​គឺ ពួក​ចាស់​ទុំ)។ មួយ​វិញ​ទៀត គឺ​ដើម្បី​ជៀស​វាង និង​ការ​បង្រៀន​ណា​ដែល​ដាក់​ស្ត្រី​ឲ្យ​បំពេញ​តួនាទី​ជា​អ្នក​គង្វាល​ខាង​ឯ​វិញ្ញាណ​លើ​ក្រុម​បុរសៗ ឬ​ជៀសវាង​ការ​បង្រៀន​ណា ដែល​មាន​លក្ខណៈ​ស៊ី​ជម្រៅ​ខ្លាំង ដែល​ប៉ះ​ពាល់​ដល់​បញ្ញា​ចិត្ត​របស់​បុរស​លើ​មូលដ្ឋាន​នៃ​សិទ្ធ​អំណាច​របស់​ព្រះ​ជា​ម្ចាស់។ សកម្ម​ភាព​ទាំង​នេះ​នឹង​បំពាន​លើ​អ្វី​ដែល​សាវ័ក ប៉ុល បាន​លើក​ឡើង​នៅ​ក្នុង​កណ្ឌ​គម្ពីរ ១ធីម៉ូថេ ២:១២។ គ្រូ​គង្វាល​មិន​មាន​សិទ្ធិ​ក្នុង​ការ​ធ្វើ​អ្វី​មួយ​ដែល​ព្រះ​គម្ពីរ​បាន​ហាម​ប្រាម​ឡើយ ដ្បិត​គ្រូ​គង្វាល​មិន​មាន​អំណាច​ខ្ពស់​ជាង​ព្រះ​បន្ទូល​ផ្ទាល់​ទេ។

    Hosted on Acast. See acast.com/privacy for more information.

    6 min

About PlovPit

From the publisher's feed

ផ្លូវពិត - PlovPit ("The True Way")គេហទំព័រដែលមានព្រះគ្រីស្ទជាគោល ដើម្បីលើកទឹកចិត្តអ្នកជឿទាំងអស់។A Christ-centered Khmer blog for the encouragement of believers.www.plovpit.com

Hosted on Acast. See…