Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
ផ្លូវពិត - PlovPit ("The True Way")គេហទំព័រដែលមានព្រះគ្រីស្ទជាគោល ដើម្បីលើកទឹកចិត្តអ្នកជឿទាំងអស់។A Christ-centered Khmer blog for the encouragement of believers.www.plovpit.com Hosted on Acast. See... more
FAQs about PlovPit:How many episodes does PlovPit have?The podcast currently has 931 episodes available.
June 18, 2024គ្រីស្ទបរិស័ទ និងទេវតាក្នុងព្រះគម្ពីរ (Christians and Angels in the Bible)លោកអ្នកក៏អាច ទំម្លាក់នូវសំណួរ របស់លោកអ្នកបានផងដែរ តាមរយៈការខមិននៅខាងក្រោមនេះវីដេអូនេះ!ពួកយើងនឹងពិនិត្យមើលសំណួរ ក៏ដូចជាយោបល់របស់លោកអ្នកយ៉ាងយកចិត្តទុកដាក់! Hosted on Acast. See acast.com/privacy for more information....more27minPlay
June 17, 2024គ្រីស្ទបរិស័ទទាំងអស់គឺជាសង្ឃ ឬជាបូជាចារ្យ (The Priesthood of all Believers)សេចក្តីពិតដែលថា គ្រីស្ទបរិស័ទទាំងអស់គឺជាសង្ឃ (បូជាចារ្យ) គឺជាផ្នែកសំខាន់មួយនៃសេចក្តីបង្រៀនរបស់ព្រះគម្ពីរអំពីពួកជំនុំ។ គ្រីស្ទបរិស័ទមិនគួរហៅពួកអ្នកដឹកនាំរបស់ពួកគេជា «សង្ឃ» ឬ «បូជាចារ្យ» ទេ ពីព្រោះការហៅនេះប្រឆាំងទាំងស្រុងទៅនឹងសេចក្តីបង្រៀននិងការអនុវត្តនៅក្នុងព្រះគម្ពីរសញ្ញាថ្មី។ ដោយសារយើងទាំងអស់គ្នាគឺជាសង្ឃ នោះយើងមានទំនួលខុសត្រូវក្នុងការបម្រើគ្នាទៅវិញទៅមក នៅក្នុងរូបកាយរបស់ព្រះគ្រីស្ទ ហើយជួយគ្នាអោយរីកចម្រើនឡើង (១កូរិនថូស ១២:១២-៣១; កូល៉ុស ៣:១៥-១៦)។ ប៉ុន្តែ នៅពេលយើងធ្វើដូច្នេះ យើងត្រូវតែយកចិត្ដទុកដាក់ថា អ្វីទាំងអស់ដែលយើងនិយាយ បង្រៀន និងប្រព្រឹត្តក្នុងការបម្រើគ្នាទៅវិញទៅមកគឺ ត្រូវស្របតាមព្រះបន្ទូលរបស់ព្រះ។ ព្រះគម្ពីរសញ្ញាថ្មីក៏បង្រៀនថា មានពួកចាស់ទុំនៅក្នុងពួកជំនុំ ដែលមានទំនួលខុសត្រូវពិសេសមួយក្នុងការបង្រៀនព្រះបន្ទូលរបស់ព្រះ ប៉ុន្តែនេះមិនហាមអ្នកដទៃទៀតនៅក្នុងពួកជំនុំមិនអោយនិយាយឡើយ។ សេចក្តីពិតដែលថា គ្រីស្ទបរិស័ទទាំងអស់គឺជាសង្ឃ មិនផ្តល់ព័ន្ធកិច្ច/ (ការបម្រើ)ស្មើគ្នាទៅចំពោះគ្រីស្ទបរិស័ទគ្រប់គ្នានោះទេ ប៉ុន្តែផ្តល់ការបម្រើដល់មនុស្សទាំងអស់ ដោយព្រះគ្រីស្ទចែកព័ន្ធកិច្ច (ការបម្រើ) ពិសេស ដែលទាក់ទងនឹងអំណាចទៅកាន់មនុស្សមួយចំនួន។ ទោះយ៉ាងណា ព័ន្ធកិច្ចពិសេស ដែលព្រះគ្រីស្ទបានប្រទានដល់មនុស្សមួយចំនួន គឺជាការបង្រៀននិងការដឹកនាំតាមរយៈការបង្រៀនព្រះបន្ទូលរបស់ព្រះ គឺមិនមែនប្រទានអោយធ្វើជាអ្នកសម្របសម្រួល (ស្ពានមេត្រី) រវាងព្រះជាម្ចាស់និងមនុស្ស ឬសង្ឃឡើយ។ Hosted on Acast. See acast.com/privacy for more information....more24minPlay
June 16, 2024ខ្ញុំមិនដែលអានព្រះគម្ពីរទេ តើខ្ញុំគួរចាប់ផ្ដើមនៅត្រង់ណា? (I’ve Never Read the Bible, Where Should I Start?)នេះគឺជាកន្លែងដែលខ្ញុំនឹងចាប់ផ្ដើម៖ ចាប់ផ្ដើមដោយអានកណ្ឌគម្ពីរម៉ាកុស ពីព្រោះកណ្ឌនេះខ្លីជាងគេបំផុត—មានតែ១៦ ជំពូកដ៏ខ្លីប៉ុណ្ណោះ។ ខ្ញុំនឹងចាប់ផ្ដើមនៅកន្លែងនោះ ហើយនេះជារបៀបដែលខ្ញុំនឹងធ្វើ។ ខ្ញុំនឹងញែកពេលពីរម៉ោងនៅព្រឹកថ្ងៃអាទិត្យណាមួយ ឬក៏ល្ងាចថ្ងៃសៅរ៍ណាមួយ ឬក៏ពេលណាផ្សេងទៀតដែលខ្ញុំទំនេរ ហើយអង្គុយអានកណ្ឌគម្ពីរនេះទាំងមូលតែម្ដង—១៦ជំពូក។ ហើយខ្ញុំញែកពេលពីរម៉ោងគឺដោយសារខ្ញុំជាអ្នកអានយឺតៗ ហើយនោះក៏ជាអ្វីដែលខ្ញុំបានធ្វើដែរ។ ខ្ញុំបានអានកណ្ឌគម្ពីរ ម៉ាកុស ទាំងមូលក្នុងពេលតែមួយ។ លោកអ្នកទំនងជាអាចធ្វើការនេះបានក្នុងពេលតែមួយម៉ោង។ ការអានបែបនោះនឹងនាំឲ្យលោកអ្នកយល់ត្រួសៗអំពីព័ន្ធកិច្ចរបស់ព្រះយេស៊ូវ ក្នុងរបៀបដ៏លឿន។ ពាក្យ «ភ្លាម» គឺជាពាក្យដ៏សាមញ្ញមួយនៅក្នុងកណ្ឌគម្ពីរ ម៉ាកុស។ Hosted on Acast. See acast.com/privacy for more information....more8minPlay
June 13, 2024តើគ្រីស្ទបរិស័ទគួរតែឆ្លើយតបបែបណាចំពោះការនិយាយដើមគេ? (How Should a Christian Respond to Gossip?)ប្រសិនបើលោកអ្នកកំពុងសន្ទនាជាមួយនរណាម្នាក់ ហើយវាបានចាប់ផ្ដើមឆ្ពោះទៅរកការនិយាយដើមគេអំពីអ្នកដទៃ សូមសុខចិត្តបញ្ឈប់ការសន្ទនានោះ ហើយនិយាយប្រាប់ត្រង់ៗថាវាគឺជាអ្វី៖ «នេះគឺជាការនិយាយដើមគេ។ ព្រះជាម្ចាស់មិនទទួលបានសិរីល្អដោយការនិយាយដើមគេនោះឡើយ។ ការនិយាយដើមគេគឺជាអំពើបាប ហើយព្រះជាម្ចាស់ស្អប់ការធ្វើបែបនោះ។ ដូច្នេះ យើងត្រូវតែបញ្ឈប់ការសន្ទនាឥឡូវនេះ មុនមានការនិយាយដើមគេច្រើនជាងនេះកើតឡើង»។ Hosted on Acast. See acast.com/privacy for more information....more7minPlay
June 12, 2024ការមើលប្រធានបទធំៗនៅក្នុងព្រះគម្ពីរ៖ ពួកហោរា (An Overview of the Whole Bible: Prophets)ដូច្នេះ នៅពេលដែលពួករាស្ត្រចាប់ផ្ដើមត្រឡប់មកវិញ នោះយើងឃើញថាមានព័ន្ធកិច្ចក្រោយគ្រាពេលភាពជាឈ្លើយរបស់ពួកហោរា ដែលមានដូចជាហោរា ហាកាយ ដែលបានអធិប្បាយដោយប្រាប់ពួករាស្ត្រដែលបានត្រឡប់មកវិញថា ពួកគាត់ត្រូវតែចាប់ផ្ដើមសាងសង់ព្រះវិហារវិញភ្លាម។ នោះគឺជាកន្លែងចម្បងនៃការជួបរវាងព្រះជាម្ចាស់ និងមនុស្សដែលព្រះជាម្ចាស់ផ្ទាល់បានគ្រោងទុក។ ដូច្នេះ គេក៏បានសាងសង់ព្រះវិហារតូចមួយនៅក្នុងទីក្រុងយេរូសាឡឹម ហើយពេលនោះគឺជាពេលដែលយើងឃើញព័ន្ធកិច្ចរបស់ហោរា អែសរ៉ា ហើយមិនយូរប៉ុន្មានក្រោយពេលនោះព័ន្ធកិច្ចរបស់ហោរា នេហេមា ដែលព្រះជាម្ចាស់ផ្ទាល់បាននាំគាត់ឲ្យត្រឡប់មកវិញ ដើម្បីសាងសង់កំផែងនៅជុំវិញទីក្រុង។ Hosted on Acast. See acast.com/privacy for more information....more6minPlay
June 11, 2024កុំថ្កោលទោស ដើម្បីឲ្យលោកអ្នកអាចថ្កោលទោសបានត្រឹមត្រូវ (Judge Not, That You May Judge Well)ព្រះយេស៊ូវបានមានព្រះបន្ទូលថា «ដើមឈើល្អ ផ្លែវាក៏ល្អ» (ម៉ាថាយ ១២:៣៣)។ តើយើងអាចឃើញ «អស់ទាំងអំពើលាក់កំបាំង...ក្នុងចិត្ត» បាននៅពេលណា? គឺនៅក្នុងទង្វើនៃការប្រព្រឹត្តអំពើបាបជាក់ស្ដែងរបស់បុគ្គលម្នាក់នោះ។ នេះហើយជាមូលហេតុដែលសាវ័ក ប៉ុល មិនចាំបាច់មានវត្តមាន ដើម្បីថ្កោលទោសបុរសដែលបានប្រព្រឹត្តអំពើអសីលធម៌ផ្នែកផ្លូវភេទ (១កូរិនថូស ៥:៣)។ ហើយគាត់ក៏បានប្រាប់ឲ្យគ្រីស្ទបរិស័ទនៅឯក្រុមជំនុំកូរិនថូសថ្កោលទោសបុរសម្នាក់នោះដែរ (១កូរិនថូស ៥:១២-១៣)។ Hosted on Acast. See acast.com/privacy for more information....more8minPlay
June 11, 2024ហេតុអ្វីព្រះជាម្ចាស់បង្គាប់ឲ្យហោរា ហូសេ រៀបការជាមួយស្រីសំផឹង? (Why Did God Command Hosea to Marry a Prostitute?)ប្រពន្ធមិនស្មោះត្រង់ព្រះយេហូវ៉ាបានបង្គាប់ឲ្យហោរា ហូសេ រៀបការជាមួយ «ស្រីសំផឹង [zenunim]» (១:២)។ ពាក្យនេះនៅក្នុងភាសាហេព្រើរចង្អុលបង្ហាញពីអាកប្បកិរិយាផ្លូវភេទខុសច្បាប់។ លោក ម៉ូសេ បានប្រើពាក្យនេះនៅក្នុងកណ្ឌគម្ពីរ លោកុប្បត្ដិ ៣៨:២៤ សំដៅទៅលើកន្លែងដែលស្រីពេស្យាចារនាង តាម៉ារ បានធ្វើសំផឹង ដើម្បីល្បួងលោក យូដា។ នាង កូមើរ ដែលជាប្រពន្ធរបស់ហោរា ហូសេ ក៏បានជាប់ឈ្មោះបែបនោះ។ នេះមិនមែនមកពីនាងគឺជាស្រីសំផឹងនោះទេ តែនេះព្រោះនាងជា (ឬក៏នឹងក្លាយទៅជា) ស្ត្រីដែលគេស្គាល់ថាអ្នកផិតក្បត់ខាងផ្លូវភេទ។ព្រះគម្ពីរកែសម្រួលបានបកប្រែឃ្លាចុងក្រោយនៃកណ្ឌគម្ពីរ ហូសេ ១:២ ថា «ដ្បិតស្រុកនេះចេះតែប្រព្រឹត្តអំពើពេស្យាចារ ដោយបោះបង់ចោលព្រះយេហូវ៉ា»។ វចនានុក្រមភាសាហេព្រើរអានដោយឆ្គាំឆ្គងថា « ដ្បិតស្រុកនេះប្រព្រឹត្តិអំពើផិតក្បត់យ៉ាងធំសម្បើមពីមុខពីក្រោយព្រះអម្ចាស់»។ នេះគឺជាការលើកឡើងដំបូងនៅក្នុងកណ្ឌគម្ពីរហូសេ ដែលព្រះជាម្ចាស់បានដាក់អង្គទ្រង់ជំនួសអ្នកដែលស្រឡាញ់មនុស្សដែលគេបោះបង់ (សូមអានបន្ថែមនៅជំពូក ២:២-៥, ជាពិសេស ខ.៥) ហោរា ហូសេ ធ្វើតាមការបង្គាប់របស់ព្រះយេហូវ៉ា ដោយរៀបការជាមួយនាង កូមើរ ហើយនាងក៏បានបង្កើតកូនប្រុសម្នាក់ឲ្យគាត់ (១:៣)។ Hosted on Acast. See acast.com/privacy for more information....more7minPlay
June 09, 2024មេរៀន៖ អ្វីមួយសំខាន់ជាងគាត់បំផុតដែលឪពុកម្ដាយខ្ញុំបានធ្វើ (The Most Important Thing My Parents Did)អ្វីដែលជាការពិតក្នុងគ្រួសារខ្ញុំក៏ជាការពិតក្នុងគ្រួសាររបស់មិត្តភក្តិខ្ញុំជាច្រើននាក់ដែរ។ ពួកគាត់ក៏បានចម្រើនវ័យធំធាត់ឡើងនៅក្នុងក្រុមជំនុំ និងវប្បធម៌នៃការបង្រៀនបែបសំណួរ-ចម្លើយ ព្រមទាំងការជួបជុំគ្នាថ្វាយបង្គំតាមផ្ទះជាប់មិនដាច់។ ជាក់ស្ដែង ជារៀងរាល់ពេលដែលខ្ញុំទៅលេងផ្ទះពួកគាត់ ខ្ញុំអាចធ្វើសាក្សីថា ពួកគាត់មិនដែលខកខានចូលរួមប្រជុំថ្វាយបង្គំនៅផ្ទះពួកគាត់ឡើយ។ វាជាទម្លាប់ ជាការរំពឹង ចង់បាន ហើយវាក៏ជាការល្អប្រពៃដែរ។ ក្រុមជំនុំរបស់យើងមានវត្តមានអ្នកចូលរួមស្ទើរតែ១០០ភាគរយ នៅវេនថ្វាយបង្គំព្រឹកថ្ងៃអាទិត្យ ហើយស្ទើរតែ១០០ភាគរយនៅវេនថ្វាយបង្គំល្ងាចថ្ងៃអាទិត្យ។ វាជាទម្លាប់របស់យើង។ប៉ុន្តែ ទោះបីជាមាននូវគុណសម្បត្តិអស់ទាំងនេះក្ដីក៏មិត្តភ័ក្ដិតាំងពីកុមារភាពរបស់ខ្ញុំជាច្រើននាក់បានដើរចេញពីសេចក្ដីជំនឿ។ មានមួយចំនួនបានរសាត់បាត់ទៅយ៉ាងលឿន តែមួយចំនួនទៀតរស់នៅតាមយថាហេតុធម្មតាៗ ដូច្នេះហើយពេលខ្លះការខកខានមិនបានទៅចូលរួមថ្ងៃអាទិត្យជារឿយៗក៏ក្លាយទៅជាខែ ហើយពេលខ្លះទៅជាឆ្នាំក៏មានដែរ។ ជាការពិតណាស់ មិនមែនទាំងអស់គ្នានោះទេ។ ពួកគាត់ជាច្រើននាក់ ខ្លះក៏នៅជាអ្នកជឿធម្មតា ខ្លះជាអ្នកដែលបម្រើនៅក្នុងក្រុមជំនុំរបស់ខ្លួន និងខ្លះទៀតបានទាំងក្លាយជាអ្នកដឹកនាំក៏មាន។ ប៉ុន្តែ មានច្រើនណាស់ដែលបានបាត់មុខអស់ទៅហើយ។https://www.challies.com/christian-living/the-most-important-thing-my-parents-did/ Hosted on Acast. See acast.com/privacy for more information....more7minPlay
June 05, 2024ពួកជំនុំគួរប្រាថ្នាចង់បានសុខភាពល្អ។ (Churches Wish For Good Health)តើពួកជំនុំដែលល្អឥតខ្ចោះមានលក្ខណៈបែបណា?តើលោកអ្នកអាចកត់សម្គាល់ពួកជំនុំបែបនោះបានដោយរបៀបណា? តើពួកជំនុំបែបនោះមានលក្ខណៈខុសប្លែកពីពួកជំនុំផ្សេងទៀតយ៉ាងដូចម្ដេច? លើសពីនេះទៅទៀត តើពួកជំនុំបែបនោះមានទង្វើខុសប្លែកពីពួកជំនុំផ្សេងៗ ជាពិសេសក្នុងសង្គមយ៉ាងដូចម្ដេច? ទោះបើយើងភាគច្រើនមានចម្លើយខ្លះៗលើសំណួរទាំងអស់នេះក៏ដោយ ក៏យើងនៅតែមានការពិបាកក្នុងការឆ្លើយសំណួរទាំងនោះដែរ? ប៉ុន្ដែ តាមរយៈសៀវភៅនេះ លោកអ្នកនឹងមិនមានចម្ងល់ទៀតឡើយ។ Hosted on Acast. See acast.com/privacy for more information....more15minPlay
June 04, 2024ពួកជំនុំគួប្រាថ្នាចង់បានសុខភាពល្អ។ (Congregations Long For Good Health)តើពួកជំនុំដែលល្អឥតខ្ចោះមានលក្ខណៈបែបណា?តើលោកអ្នកអាចកត់សម្គាល់ពួកជំនុំបែបនោះបានដោយរបៀបណា? តើពួកជំនុំបែបនោះមានលក្ខណៈខុសប្លែកពីពួកជំនុំផ្សេងទៀតយ៉ាងដូចម្ដេច? លើសពីនេះទៅទៀត តើពួកជំនុំបែបនោះមានទង្វើខុសប្លែកពីពួកជំនុំផ្សេងៗ ជាពិសេសក្នុងសង្គមយ៉ាងដូចម្ដេច? ទោះបើយើងភាគច្រើនមានចម្លើយខ្លះៗលើសំណួរទាំងអស់នេះក៏ដោយ ក៏យើងនៅតែមានការពិបាកក្នុងការឆ្លើយសំណួរទាំងនោះដែរ? ប៉ុន្ដែ តាមរយៈសៀវភៅនេះ លោកអ្នកនឹងមិនមានចម្ងល់ទៀតឡើយ។ Hosted on Acast. See acast.com/privacy for more information....more15minPlay
FAQs about PlovPit:How many episodes does PlovPit have?The podcast currently has 931 episodes available.