PlovPit

PlovPit

Download on the App Store

PlovPit episodes

  • តើអ្វីទៅជាដំណឹងល្អ? (What Is The Gospel?)
    ការ​បដិសេធ​ដំណឹង​ល្អ​គឺ​ជា​ការ​ឧប​ក្រសោប​ដំណឹង​អាក្រក់។ ការ​មាន​ទោស​នៅ​ចំពោះ​ព្រះ​ភ័ក្ដ្រ​របស់​ព្រះ​ជាម្ចាស់​គឺ​ជា​លទ្ធផល​នៃ​ការ​មិន​មាន​ជំនឿ​លើ​ព្រះ​រាជ​បុត្រា​របស់​ព្រះ​ជាម្ចាស់ ដែល​ទ្រង់​គឺ​ជា​ការ​ផ្គត់​ផ្គង់​តែ​មួយ​គត់​សម្រាប់​សេចក្ដី​សង្គ្រោះ។

    Hosted on Acast. See acast.com/privacy for more information.

    9 min
  • របៀបដែលព្រះបានផ្លាស់ប្ដូរក្នុងជីវិត ដែលព្រះបានបង្កើតមនុស្សមកមានតែប្រុស និងស្រី (How God Changed My Heart To Know That I Am A Woman)
    នៅក្នុងសេចក្ដីពិតក្នុងព្រះបន្ទូលព្រះ គឺព្រះបានបង្កើតមនុស្សមកគឺមា​នលក្ខណៈភេទតែពីរប៉ុណ្ណោះ (ប្រុស ហើយស្រី) ប៉ុន្តែដោយសារតែអំពើបាបបានចូលមក (លោកុប្បត្តជំពូក៣) មនុស្សបានចាប់ផ្ដើមគិតតាមការគំនិតរបស់ខ្លួន ហើយមិនពេញចិត្តនិងលក្ខណៈរប​ស់ព្រះបានបង្កើតខ្លួន បានជាគេគិតថា ត្រូវតែផ្លាស់ប្ដូរភេទខ្លួនទៅជាអ្វីមួយផ្សេងទៀត ដែលខ្លួនពេញចិត្ត ហើយបែរជាមានគំនិតស្អប់ព្រះដែលបង្កើតខ្លួន និងបានផ្ដល់ជីវិតមកទៅវិញ។ នេះជាការបង្ហាញមួយពីលក្ខណៈមនុស្សយើងមានបាប ហើយទាស់ប្រឆាំងនិងព្រះដ៏បរិសុទ្ធនិងបង្កើតខ្លួនមក។

    Hosted on Acast. See acast.com/privacy for more information.

    6 min
  • លោក​អ្នក​ជា​ធូលី​ដី មិន​មែន​ឲ្យ​មាន​លក្ខណៈ​ដូច​ជា​ព្រះ​ទេ (You Are Dust, Not Divine)
    យើង​ជា​មនុស្ស​ដែល​សូន​ចេញ​ពី​ធូលី​ដី និង​ពេញ​ដោយ​អំពើ​បាប​យើង​ប្រឈម​មុខ​នឹង​សេចក្តី​ល្បួង​ដ៏​គួរ​ឲ្យ​អស់​ខ្លាច៖ គឺ​ការ​ពឹង​លើ​ខ្លួន​ឯង។ មិន​ថា​យើង​ខ្សាយ និង​មាន​កំណត់​ត្រា​អំពើ​បាប​ច្រើន​ប៉ុណ្ណា​ក៏​ដោយ ក៏​យើង​ឃើញ​ថា ខ្លួន​យើង​នៅ​តែ​មាន​ការ​ល្បួង​ជា​ញឹកញយ​ឲ្យ​ពឹង​ខ្លួន​យើង​ក្នុង​ការ​រក​ជំនួយ។ សូម​ស្តាប់​នូវ​អ្វី​ដែល​លោក​គ្រូ ចន ផាបភ័រ មាន​ប្រសាសន៍៖ «អំនួត ឬ​ក៏​ការ​លើក​តម្កើង​ខ្លួន​ឯង ឬ​ក៏​ការ​ពឹង​លើ​ខ្លួន​ឯង គឺ​ជា​មេរោគ​មួយ​ដែល​បណ្ដាល​ឲ្យ​មាន​ជម្ងឺ​សីលធម៌​គ្រប់​យ៉ាង​ក្នុង​ពិភព​លោក​នេះ។ នេះ​ជា​ករណី​ដែល​កើត​មាន​តាំង​ពី​ពេល​ដែល​លោក អ័ដាម និង​នាង អេវ៉ា បាន​បរិភោគ​ផ្លែ​ឈើ​ពី​ដើម​ដឹង​ខុស​ត្រូវ​ដោយ​ព្រោះ​ពួក​គាត់​ចង់​ធ្វើ​ជា​ព្រះ ជា​ជាង​ទុក​ចិត្ត​លើ​ទ្រង់។ ហើយ​ការ​នេះ​នឹង​នៅ​ជា​ការ​ពិត​ទាល់​តែ​ការ​បះបោរ​ចុង​ក្រោយ​នៃ​អំនួត​របស់​មនុស្ស​ត្រូវ​បាន​កំទេច​ចោល​ក្នុង​សង្គ្រាម​អើម៉ាគេដូន (Armageddon)។ មាន​បញ្ហា​សីលធម៌​ជា​មូល​ដ្ឋាន​តែ​មួយ​គត់៖ តើ​យើង​អាច​យក​ឈ្នះ​លើ​ការ​ជំរុញ​ចិត្ត​របស់​មនុស្ស​ឥត​ឈប់​ឈរ ក្នុង​ការ​​អះ​អាង​ខ្លួន​ឯង​ដោយ​ទាស់​ប្រឆាំង​នឹង​សិទ្ធិ​អំណាច និង​ព្រះ​គុណ​របស់​ព្រះ​បាន​ដោយ​របៀប​ណា?»។ យើង​អាច​ឃើញ​ការ​ពឹង​លើ​ខ្លួន​ឯង​នេះ​នៅ​ក្នុង​ជីវិត​យើង​យ៉ាង​ហោច​ណាស់​ក្នុង​ពីរ​ចំណុច៖ នៅ​ពេល​ដែល​យើង​មិន​បាន​នាំ​យក​បន្ទុក​របស់​យើង​ទៅ​ឯ​ព្រះ​ជាម្ចាស់​តាម​រយៈ​ការ​អធិស្ឋាន និង​នៅ​ពេល​ដែល​យើង​មិន​បាន​នាំ​យក​បន្ទុក​ទាំង​នោះ​ទៅ​ប្រាប់​បង​ប្អូន​គ្រីស្ទ​បរិស័ទ​ដទៃ​ទៀត។ ក្នុង​ករណី​ទាំង​ពីរ​នេះ យើង​បាន​បញ្ចុះ​បញ្ចូល​ខ្លួន​ឯង​ថា យើង​អាច​ទ្រាំទ្រ​ទម្ងន់​នេះ​បាន​ដោយ​ខ្លួន​ឯង ហើយ​ថា​យើង​មាន​កម្លាំង​ល្មម​គ្រប់​គ្រាន់​ដើម្បី​ស្ពាយ​វា។

    Hosted on Acast. See acast.com/privacy for more information.

    9 min
  • តើ​ព្រះ​គម្ពីរ​បង្រៀន​ថា គ្រីស្ទ​បរិស័ទ​ពិត​មិន​ចេះ​ប្រព្រឹត្ត​អំពើ​បាប​ដែរ​ឬ​ទេ? (Does The Bible Teach That True Christians Do Not Sin?)
    ស្ដាប់​ទៅ ហាក់​បី​ដូច​ជា​មាន​បញ្ហា—«គ្រីស្ទ​បរិស័ទ​ដ៏​ពិត​មិន​ចេះ​ប្រព្រឹត្ត​អំពើ​បាប»? ខ្ញុំ​ធ្លាប់​បាន​ជួប​ស្ត្រី​ម្នាក់​ដែល​ជឿ​ថា នេះ​គឺ​ជា​ការ​ពិត។ គាត់​បាន​ប្រើ​ប្រាស់​កណ្ឌ​គម្ពីរ ១យ៉ូហាន ៥:១៨ និង​កណ្ឌ​គម្ពីរ ១យ៉ូហាន ៣:៩...

    Hosted on Acast. See acast.com/privacy for more information.

    10 min
  • កុំថ្កោលទោសគេ (Do Not Judge Others)
    ការ​បង្គាប់​របស់​ព្រះ​យេស៊ូវ​កុំ​ឲ្យ​ថ្កោល​ទោស​គេ​ ទំនង​ជា​ឃ្លា​ដែល​គេ​លើក​ឡើង​មក​និយាយ​ច្រើន​ជាង​គេ​ក្នុង​ចំណោម​អ្វីៗ​ផ្សេង​ទៀត​ដែល​ព្រះ​អង្គ​បាន​បង្រៀន ទោះ​បើ​ភាគ​ច្រើន​តាម​ពិត​ទៅ​ការ​លើក​ឡើង​នោះ គឺ​ជា​ការ​លើក​ឡើង​ខុស​ពី​បរិបទ​ទាំង​ស្រុង។ នេះ​គឺ​ជា​អ្វី​ដែល​ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល «កុំ​ឲ្យ​ថ្កោល​ទោស​គេ​ឡើយ ដើម្បី​មិន​ឲ្យ​មាន​គេ​ថ្កោល​អ្នក​វិញ» (ម៉ាថាយ ៧:១)។ មនុស្ស​ជា​ច្រើន​ប្រើ​ប្រាស់​ខ​គម្ពីរ​នេះ ដើម្បី​ព្យាយាម​បំបិទ​មាត់​អ្នក​រិះគន់​ខ្លួន ដោយ​កាត់​ស្រាយ​អត្ថន័យ​នៃ​ព្រះ​បន្ទូល​របស់​ព្រះ​យេស៊ូវ​ឲ្យ​ទៅ​ជា​ថា «អ្នក​គ្មាន​សិទ្ធិ​ក្នុង​ការ​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​ខុស​ទេ!»។ ភាគ​ច្រើន ពួក​គាត់​លើក​ខ​នេះ​តែ​ឯង «កុំ​ឲ្យ​ថ្កោល​ទោស​គេ​ឡើយ» ហើយ​ហាក់​បី​ដូច​ជា​កាត់​ស្រាយ​ការ​បង្គាប់​របស់​ព្រះ​យេស៊ូវ​ថា សុទ្ធ​តែ​មាន​ការ​រិះគន់​អវិជ្ជមាន។ តាម​ពិត​ទៅ ឃ្លា​នោះ​មាន​អត្ថន័យ​លើស​ហ្នឹង​ទៅ​ទៀត ពេល​មើល​ក្នុង​បរិបទ​ទាំង​មូល។

    Hosted on Acast. See acast.com/privacy for more information.

    20 min
  • កត្តាជំរុញចិត្តបីយ៉ាងដើម្បីអធិស្ឋាន (Three Motivations to Pray)
    សូម​អធិស្ឋាន ពីព្រោះ​ព្រះ​ជាម្ចាស់​បាន​បង្គាប់​ឲ្យ​យើង​ធ្វើ​ដូច​នោះ។ សូម​អធិស្ឋាន ពីព្រោះ​ការ​នោះ​កាន់​តែ​ធ្វើ​ឲ្យ​យើង​មាន​អំណរ។ សូម​អធិស្ឋាន ពីព្រោះ​ព្រះ​អង្គ​ដែល​គ្រប់​គ្រង​លើ​ចក្រវាល​នេះ​ធ្វើ​ឲ្យ​មាន​អ្វី​កើត​ឡើង​តាម​រយៈ​ការ​អធិស្ឋាន។

    Hosted on Acast. See acast.com/privacy for more information.

    8 min

About PlovPit

From the publisher's feed

ផ្លូវពិត - PlovPit ("The True Way")គេហទំព័រដែលមានព្រះគ្រីស្ទជាគោល ដើម្បីលើកទឹកចិត្តអ្នកជឿទាំងអស់។A Christ-centered Khmer blog for the encouragement of believers.www.plovpit.com

Hosted on Acast. See…