PlovPit

PlovPit

Download on the App Store

PlovPit episodes

  • ហេតុអ្វីព្រះយេស៊ូវសុគត? (Why Did Jesus Die?)
    នេះ​គឺ​ជា​ដំណឹង​ល្អ។ ដំណឹង​ល្អ​មិន​មែន ដើម្បី​ឲ្យ​អ្នក «ក្លាយ​ទៅ​ជា​មនុស្ស​ល្អ​ប្រសើរ​ជាង​មុន» ឬ​ថា «ធ្វើ​ជា​ពលរដ្ឋ​ល្អ» ឬ «ធ្វើ​ជា​អ្នក​ជិត​ខាង​ដ៏​គួរ​ឲ្យ​ស្រឡាញ់» នោះ​ឡើយ។ ដំណឹង​ល្អ​គឺ​ថា ព្រះ​យេស៊ូវ​គ្រីស្ទ​គឺ​ជា​សេចក្ដី​សុចរិត​តែ​មួយ​គត់ ដែល​បាន​បំពេញ​សេចក្ដី​ក្រោធ​របស់​ព្រះ​ជាម្ចាស់​សម្រាប់​អំពើ​បាប​ទាំង​អស់​នៃ​លោកីយ៍​នេះ ហើយ​ថា​អស់​អ្នក​ដែល​ទុក​ចិត្ត​លើ​ព្រះ​អង្គ​នឹង​ទទួល​បាន​ជីវិត​អស់​កល្ប​ជានិច្ច ហើយ​ក៏​នឹង​ស្គាល់​ព្រះ​ជាម្ចាស់​តាម​រយៈ​ជំនឿ​នៅ​ក្នុង​ព្រះ​យេស៊ូវ​ព្រះ​គ្រីស្ទ​ផង​ដែរ។

    Hosted on Acast. See acast.com/privacy for more information.

    9 min
  • ហេតុ​អ្វី​បាន​ជា​ព្រះ​ជាម្ចាស់​មាន​បន្ទូល​យ៉ាង​ច្បាស់? (Why Does God Speak Clearly?)
    ដូច្នេះ រាល់​ពេល​ដែល​លោក​អ្នក​បើក​ព្រះ​គម្ពីរ​អាន ហើយ​យល់​នូវ​អ្វី​ដែល​ព្រះ​គម្ពីរ​មាន​ចែង នោះ​លោក​អ្នក​កំពុង​តែ​រីក​រាយ​នៅ​ក្នុង​សេចក្ដី​ល្អ​របស់​ព្រះ​នៃ​យើង ដែល​មាន​បន្ទូល​យ៉ាង​ច្បាស់​លាស់។ ភាព​ច្បាស់​លាស់​នៃ​ព្រះ​បន្ទូល​របស់​ព្រះ​អង្គ គឺ​ជា​ទី​បន្ទាល់​មួយ​អំពី​សេចក្តី​សប្បុរស និង​សេចក្តី​ស្រឡាញ់​របស់​ទ្រង់។ ព្រះ​ជាម្ចាស់​សព្វ​ព្រះ​ទ័យ​ចង់​បង្ហាញ​អង្គ​ទ្រង់​ឲ្យ​លោក​អ្នក​ស្គាល់! ព្រះ​អង្គ​សព្វ​ព្រះ​ទ័យ​ចង់​ឲ្យ​លោក​អ្នក​យល់​ព្រះ​បន្ទូល​របស់​ទ្រង់! ព្រះ​ជាម្ចាស់​ទ្រង់​ប្រាស្រ័យ​ទាក់​ទង​នឹង​យើង​យ៉ាង​ច្បាស់​លាស់ ដោយ​សារ «ទ្រង់​ល្អ​ប្រសើរ ហើយ​ក៏​ធ្វើ​ការ​ល្អ​ដែរ» (ទំនុកតម្កើង ១១៩:៦៨)។ សូម​សរសើរ​តម្កើង​ព្រះ​អម្ចាស់ ដោយ​សារ​ព្រះ​បន្ទូល​របស់​ព្រះ​អង្គ​ច្បាស់​លាស់ ពីព្រោះ​ព្រះ​អង្គ​ល្អ​ខ្លាំង​ណាស់!

    Hosted on Acast. See acast.com/privacy for more information.

    12 min
  • តើ​ពួក​អ្នក​មិន​ជឿ​នឹង​ត្រូវ​វិនាស ឬ​រង​ទុក្ខ​អស់​កល្ប​ជានិច្ច​ឬ? - វិវរណ១៤ (Will Unbelievers Be Annihilated or Suffer Eternally?)
    ការ​ព្រមាន​ដ៏​គួរ​ឲ្យ​កត់​សម្គាល់​ដ៏​ខ្លាំង​ក្លា​នៅ​ក្នុង​កណ្ឌ​គម្ពីរ វិវរណៈ ១៤:៩-១១ គឺ​មិន​មែន​សរសេរ​ឡើង​សម្រាប់​ពួក​អ្នក​មិន​ជឿ​នោះ​ទេ ពីព្រោះ​សាវ័ក យ៉ូហាន មិន​បាន​សរសេរ​កណ្ឌ​គម្ពីរ​វិវរណៈ​នេះ​សម្រាប់​ពួក​គេ​ទេ។ ការ​ព្រមាន​នេះ គឺ​ជា​ការ​និយាយ​សំដៅ​ទៅ​កាន់​ពួក​អ្នក​ជឿ («ពួក​បរិសុទ្ធ») ក្នុង​គោល​បំណង​ជំរុញ​ឲ្យ​ពួក​បរិសុទ្ធ​តយុទ្ធ​ដល់​ទី​បញ្ចប់។ ប្រសិន​បើ​ពួក​គេ​ផ្ដល់​ភក្ដីភាព​ដល់​សត្វ​នោះ នោះ​ពួក​គេ​នឹង​រង​ទុក្ខ​វេទនា​ជា​រៀង​រហូត។ ដូច្នេះ ការ​ព្រមាន​ក្នុង​កណ្ឌ​គម្ពីរ វិវរណៈ ១៤:៩-១១ និង​សារ​របស់​ទេវតា​ទាំង​ពីរ​ដំបូង (វិវរណៈ ១៤:៦-៨) គឺ​ជា​ការ​ប្រាប់​ឲ្យ​អ្នក​អាន​របស់​សាវ័ក យ៉ូហាន នៅ​តែ​ស៊ូ​ទ្រាំ និង​កាន់​ខ្ជាប់​ជានិច្ច (វិវរណៈ ១២:១០)។ ការ​ស៊ូ​ទ្រាំ ក៏​ទទួល​បាន​ពន្យល់​បន្ថែម​ទៀត​ក្នុង​លក្ខខណ្ឌ​នៃ​ការ​រក្សា​បញ្ញត្តិ​របស់​ព្រះ​ជាម្ចាស់ និង​ការ​បន្ត​ដាក់​សេចក្តី​ជំនឿ​លើ​ព្រះ​អម្ចាស់​យេស៊ូវ (វិវរណៈ ១២:១៧)។ ការ​ពិត​ជាក់​ស្ដែង​នៃ​សេចក្តី​ជំនឿ​របស់​ពួក​គេ​នឹង​បង្ហាញ​ដោយ​ខ្លួន​ឯង​តាម​របៀប​ដែល​អាច​សង្កេត​ឃើញ និង​ភាព​ជាក់​ស្ដែង—ពួក​អ្នក​ដែល​ស៊ូ​ទ្រាំ​ដើរ​តាម​ព្រះ​ជាម្ចាស់​ដោយ​ស្តាប់​បង្គាប់។

    Hosted on Acast. See acast.com/privacy for more information.

    13 min
  • តើ​អ្នកទទឹង​ច្បាប់​ជា​អ្នក​ណា? - ២ថែស្សាឡូនីច ២ (Who Is the Man of Lawlessness?)
    មនុស្ស​ទទឹង​ច្បាប់​ពូកែ​ក្នុង​ការ​បោក​ប្រាស់​ដល់​ថ្នាក់​ថា​សាវ័ក ប៉ុល បាន​ផ្ដោត​លើ​អត្ថន័យ​ថា ពេល​ដែល​ម្នាក់​នោះ​មក​ដល់ នោះ​គាត់​នឹង​ប្រើ​ប្រាស់ «គ្រប់​ទាំង​ការ​បោក​បញ្ឆោត​ដ៏​អាក្រក់​គ្រប់​បែប​យ៉ាង»។ ទោះ​ជា​យ៉ាង​ណា​ក្ដី សូម្បី​តែ​ក្នុង​ការ​បោក​បញ្ឆោត​បែប​នោះ ក៏​សាវ័ក ប៉ុល បាន​សរសេរ​ដោយ​យក​ចិត្ត​ទុក​ដាក់​ថា មាន​តែ «អស់​អ្នក​ដែល​កំពុង​តែ​វិនាស» ដែល​នឹង​ចាញ់​បោក (សូម​អាន​បន្ថែម​ក្នុង​កណ្ឌ​គម្ពីរ វិវរណៈ ១៣:៨)។ ពាក្យ «កំពុង​តែ​វិនាស» (ភាសា​ក្រិក «អាផូលីមី» “apollymi”) សំដៅ​ទៅ​លើ​ការ​ហិន​វិនាស​ដែល​កំពុង​រង់​ចាំ​ពួក​គេ។ សាវ័ក ប៉ុល ប្រើ​ប្រាស់​ពាក្យ «អាផូលីមី» នៅ​ក្នុង​ខគម្ពីរ​ផ្សេង​ទៀត ដើម្បី​បង្ហាញ​អំពី​អស់​អ្នក​ដែល​បដិសេធ​ដំណឹង​ល្អ​របស់​ព្រះ​គ្រីស្ទ (១កូរិនថូស ១:១៨; ២កូរិនថូស ២:១៥; និង៤:៣)។ ដោយ​សារ​អស់​អ្នក​ដែល​កំពុង​តែ​ដើរ​តាម​អា​ទទឹង​ច្បាប់​បាន​បរាជ័យ​ក្នុង​ការ​ស្រឡាញ់​សេចក្ដី​ពិត​នៃ​ដំណឹង​ល្អ​របស់​ព្រះ​គ្រីស្ទ នោះ​ពួក​គេ​នឹង​វិនាស។ ក្រុម​ជំនុំ​ថែស្សាឡូនីច​មិន​ចាំ​បាច់​បារម្ភ​ត្រង់​ថា មាន​តួ​លេខ​ក្នុង​ចំណោម​អស់​អ្នក​ដែល​នឹង​ចាញ់​បោក​អា​ទទឹង​ច្បាប់​ទេ ដោយ​សារ​ពួក​គេ​បាន​ស្គាល់ ហើយ​ស្រឡាញ់​សេចក្ដី​ពិត​រួច​ស្រេច​ទៅ​ហើយ។

    Hosted on Acast. See acast.com/privacy for more information.

    33 min
  • តើ​មាន​ន័យ​ដូច​ម្តេច​ដែល ហោរា សាំយូអែល ត្រូវ​បាន​ខាប​ព្រលឹង​ង​មនុស្ស​ស្លាប់? (What Does It Mean That Samuel Was Brought Up From The Dead?)
    ក្នុង​ស្ថាន​ការណ៍​លំបាក​របស់​ស្ដេច សូល (ការ​ដែល​ត្រូវ​បាន​ព្រះ​ជាម្ចាស់ និង​ហោរា​សាំយូអែល បោះ​បង់​ចោល) គឺ​មាន​តែ​គ្រូ​ខាប​ព្រលឹង​ខ្មោច​ប៉ុណ្ណោះ​ដែល​មាន​ចិត្ត​អាណិត​ដល់​ទ្រង់។ ពេល​នាង​មើល​ឃើញ​ស្ដេច​ដួល​ស្រប៉ាប​នៅ​លើ​ដី ស្ត្រី​នោះ​ក៏ «ឃើញ​ថា​ទ្រង់​តក់​ស្លុត​ជា​ខ្លាំង»—ជា​ប្រតិកម្ម​ផ្លូវ​អារម្មណ៍​ដែល​បាន​ចុះ​ខ្សោយ​ដ៏​ខ្លាំង​ក្លា ដែល​គ្រប​ដណ្ដប់​លើ​បុគ្គល​ណា​ម្នាក់ ហើយ​ធ្វើ​ឲ្យ​បុគ្គល​នោះ​មិន​អាច​បំពេញ​មុខ​ងារ​បាន​សម​ស្រប​ឡើយ។ ដោយ​សារ​ស្ត្រី​នោះ​បាន​ប្រថុយ​ជីវិត ដើម្បី​ធ្វើ​តាម​ការ​ទាម​ទារ​របស់​ទ្រង់ ឥឡូវ​នេះ ទ្រង់​គួរ​តែ​ធ្វើ​តាម​ការ​ណែនាំ​របស់​នាង ហើយ​សោយ​អាហារ​ខ្លះ ដើម្បី​មាន​កម្លាំង​ឡើង​វិញ។ អ្វី​ដែល​គ្រូ​ខាប​ព្រលឹង​ខ្មោច​បាន​ធ្វើ​គឺ​ជា​ភាព​ជាក់​ស្ដែង​ក្នុង​នាម​ជា​មនុស្ស ទាក់ទង​នឹង​ការ​ចង់​រក្សា​ជីវិត​ខ្លួន​ឯង៖ តើ​នឹង​មាន​អ្វី​កើត​ឡើង​ចំពោះ​នាង បើ​សិន​ជា​ស្ដេច​សុគត​នៅ​ក្នុង​ផ្ទះ​របស់​នាង? ការ​បដិសេធ​ដំបូង​របស់​ស្ដេច សូល ត្រូវ​បាន​យក​ឈ្នះ​ដោយ​ការ​ទទូច​ពី​អ្នក​បម្រើ​ពីរ​នាក់​របស់​ទ្រង់ និង​ស្ត្រី​នោះ​ដែល​បាន​នៅ «ចេះ​តែ​ទទូច​អង្វរ [ទ្រង់]» («កៀប​សង្កត់​ទ្រង់​ឲ្យ​មាន​ការ​ឆ្លើយ​តប» ២សាំយូអែល ១៣:២៥)។

    Hosted on Acast. See acast.com/privacy for more information.

    22 min
  • ពិត និង ល្អជាង (True and Better)
    ព្រះគម្ពីរគឺមិនមែនជាស៊េរីនៃរឿងដែលមិនមែនទាក់ទងគ្នានោះទេ។ វាគឺជារឿងតែមួយដែលតួអង្គនីមួយៗចង្អុលទៅមនុស្សម្នាក់ដែលមានភាពអស្ចារ្យជាងគេ។

    Hosted on Acast. See acast.com/privacy for more information.

    4 min
  • តើ​ការ​ស្វែង​រក​ខ​គម្ពីរ​ដោយ​ប្រើ​ប្រព័ន្ធ​ឌីជីថល ល្អ​ជាង​ការ​ចង​ចាំ​ខ​គម្ពីរ​មែន​ឬ? (Do Digital Bible Searches Relativize Memorization?)
    ទេ! ការ​វែក​ញែក​ដូច​នោះ​នឹង​នាំ​ឲ្យ​មាន​ការ​សន្មត​ថា គោល​ដៅ​ចម្បង​នៃ​ការ​ទន្ទេញ​ព្រះ​គម្ពីរ​ឲ្យ​ចាំ​មាត់​គឺ ដើម្បី​ប្រើ​ប្រាស់​នៅ​ក្នុង​បរិបទ​ណា​មួយ។ ទោះ​បី​នោះ​គឺ​ជា​កត្តា​ជំរុញ​ចិត្ត​ដ៏​ល្អ​មួយ​ក៏​ដោយ ក៏​វា​មិន​មែន​ជា​កត្តា​ជំរុញ​ចិត្ត​តែ​មួយ​គត់​ប៉ុណ្ណោះ​ទេ ឬ​ក៏​ថា​ជា​កត្តា​ចម្បង​ដែរ។

    Hosted on Acast. See acast.com/privacy for more information.

    6 min
  • ឲ្យតែលឺមិត្តជឿព្រះយេស៊ូវគឺស្អប់តែម្ដង (I Hated Friends Who Believe In Jesus)
    តើព្រះយេស៊ូវបានធ្វើអ្វីខុស បានជាស្អប់ព្រះអង្គជាងមនុស្សដែលអាក្រក់ដែលបានប្រព្រឹត្តអំពើបាបទៅទៀត?ដ្បិត​គឺ​ដោយ​ព្រះគុណ ដែល​អ្នក​រាល់​គ្នា​បាន​សង្គ្រោះ ដោយសារ​សេចក្តី​ជំនឿ ហើយ​សេចក្តី​នោះ​ក៏​មិន​មែន​កើត​ពី​អ្នក​រាល់​គ្នា​ដែរ គឺ​ជា​អំណោយ​ទាន​របស់​ព្រះ​វិញ ក៏​មិន​មែន​ដោយ​ការ​ប្រព្រឹត្ត​ដែរ ក្រែង​អ្នក​ណា​អួត​ខ្លួន (អេភសូរ ២:៨-៩)។

    Hosted on Acast. See acast.com/privacy for more information.

    7 min
  • ខ​គម្ពីរ​ដ៏​សំខាន់​បំផុត​ក្នុង​ព្រះ​គម្ពីរ។ (The Bible’s Most Important Verse)
    ដំណោះ​ស្រាយ​បន្ទាប់​គឺ​ថា ព្រះ​ជាម្ចាស់​នៅ​តែ​ជា​ព្រះ​ដែល​សុចរិត​ក្នុង​ការ​ចាក់​សេចក្ដី​ក្រោធ​របស់​ទ្រង់ ដូច្នេះ​តើ​ព្រះ​អង្គ​នៅ​ធ្វើ​ដូច្នោះ​បាន​ដោយ​របៀប​ណា? ចម្លើយ​គឺ​ថា៖ ព្រះ​អង្គ​មិន​លាក់ ឬ​ក៏​មើល​រំលង​អំពើ​បាប​ទេ។ ព្រះ​អង្គ​បាន​ដោះ​ស្រាយ​បញ្ហា​នោះ​ក្នុង​ព្រះ​រាជបុត្រា​របស់​ទ្រង់ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ព្រះ​យេស៊ូវ​បង្ហាញ​ភាព​ត្រឹម​ត្រូវ​នៃ​សេចក្ដី​សុចរិត​របស់​ព្រះ​ជាម្ចាស់។ ព្រះ​អង្គ​មិន​គ្រាន់​តែ​ដក​ចេញ​សេចក្ដី​ក្រោធ​របស់​ព្រះ​ជាម្ចាស់​ទេ—តែ​ព្រះ​អង្គ​បាន​បង្ហាញ​ពី​ភាព​គ្មាន​ទោស​នៃ​សេចក្ដី​ក្រោធ​របស់​ព្រះ​ជាម្ចាស់​វិញ។ តាម​ដែល​ខ្ញុំ​ដឹង ខ្ញុំ​មិន​ស្គាល់​ខ​គម្ពីរ​ណា​ផ្សេង​ដែល​និយាយ​យ៉ាង​ច្បាស់​លាស់​ដូច​ខ​គម្ពីរ​មួយ​នេះ​នោះ​ទេ។ ហើយ​នោះ​គឺ​ជា​ឧបសគ្គ​ពីរ​ដ៏​ធំ​បំផុត​ដែល​ត្រូវ​មាន​ដំណោះ​ស្រាយ។

    Hosted on Acast. See acast.com/privacy for more information.

    8 min
  • ថ្ងៃ​សុក្រ​ដ៏​បរិសុទ្ធ និង​កូន​ចៀម​នៃ​ព្រះ។ (Good Friday And The Lamb Of God)
    សូម្បី​តែ​យើង​ដែល​ជា​អ្នក​ជឿ​ក៏​យើង​មាន​ការ​ពិបាក​ក្នុង​ការ​ស្តាប់​បង្គាប់​ព្រះ​អម្ចាស់​នៃ​យើង​ដែរ។ ទោះ​បី​ជា យើង​កំពុង​ត្រូវ​បាន​ធ្វើ​ឲ្យ​កាន់​តែ​ដូច​ជា​ព្រះ​យេស៊ូវ​ក៏​ដោយ ក៏​យើង​នឹង​មិន​មាន​សេរីភាព​ចេញ​ពី​ការ​ប្រយុទ្ធ​ជា​មួយ​នឹង​សាច់​ឈាម​ដ៏​ពុករលួយ​របស់​យើង​នៅ​លើ​ផែនដី​នោះ​ដែរ។ ប៉ុន្តែ ដូច​អ្វី​ដែល​អ្នក​និពន្ធ​កណ្ឌ​គម្ពីរ​ហេព្រើរ​បាន​រម្លឹក​យើង​ថា «ដ្បិត​សម្ដេច​សង្ឃ​នៃ​យើង ទ្រង់​មិន​មែន​មិន​អាច​នឹង​អាណិតអាសូរ ដល់​សេចក្តី​កម្សោយ​របស់​យើង​រាល់​គ្នា​នោះ​ទេ» (ហេព្រើរ ៤:១៥)។ ព្រះ​ជន្ម​ដ៏​គ្រប់​លក្ខណ៍​របស់​ព្រះ​យេស៊ូវ និង​ការ​ស្តាប់​បង្គាប់​ដ៏​ពេញទី​របស់​ទ្រង់​នៅ​លើ​ឈើ​ឆ្កាង​បាន​អនុញ្ញាត​ឲ្យ​អស់​អ្នក​ដែល​ទុក​ចិត្ត​លើ​ទ្រង់​សម្រាប់​ការ​អត់​ទោស​អំពើ​បាប​របស់​ពួក​គេ​អាច «មក​ដល់​បល្ល័ង្ក​នៃ​ព្រះ​គុណ ដោយ​ក្លាហាន ដើម្បី​នឹង​ទទួល​សេចក្តី​មេត្តា ហើយ​រក​បាន​ព្រះ​គុណ​សម្រាប់​នឹង​ជួយ​ដល់​ពេល​ត្រូវ​ការ​ចុះ» (ហេព្រើរ ៤:១៦)។

    Hosted on Acast. See acast.com/privacy for more information.

    9 min

About PlovPit

From the publisher's feed

ផ្លូវពិត - PlovPit ("The True Way")គេហទំព័រដែលមានព្រះគ្រីស្ទជាគោល ដើម្បីលើកទឹកចិត្តអ្នកជឿទាំងអស់។A Christ-centered Khmer blog for the encouragement of believers.www.plovpit.com

Hosted on Acast. See…