PlovPit

PlovPit

Download on the App Store

PlovPit episodes

  • តើ​ខ្ញុំ​គួរ​អាន​ការ​បក​ប្រែ​ព្រះ​គម្ពីរ​មួយ​ណា? (How Many Bible Versions Should I Read?)
    ការ​បក​ប្រែ​បច្ចុប្បន្ន ឬ​ក៏​ការ​បក​ប្រែ​ថ្មីៗ​នេះ​បាន​ដាក់​ខ្លួន​ធ្វើ​ជា​អ្នក​កាត់​ស្រាយ ឬ​ក៏​សម្រួល​លើ​ឃ្លា​ណា​មួយ ដើម្បី​ឲ្យ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​យល់។ ហើយ​ខ្ញុំ​គិត​ថា អ្នក​អាន​ជា​ច្រើន​ដែល​អាន​ព្រះ​គម្ពីរ​ដែល​អ្នក​បក​ប្រែ​បាន​កាត់​ស្រាយ​ឲ្យ​មាន​ការ​ងាយ​ស្រួល​យល់។ ឧទាហរណ៍៖ ប្រសិន​បើ​មាន​ការ​បក​ប្រែ​មួយ​បាន​បក​ប្រែ​កណ្ឌ​គម្ពីរ រ៉ូម ១:៥ ថា «សម្រាប់​ឲ្យ​មាន​មនុស្ស​ចុះ​ចូល តាម​សេចក្ដី​ជំនឿ» (ពគប) ហើយ​មាន​ការ​បក​ប្រែ​មួយ​ទៀត​ថា «ដើម្បី​នាំ​ឲ្យ​មាន​ការ​ស្ដាប់​បង្គាប់​តាម​ជំនឿ» (គកស) អ្វី​ដែល​យើង​ឃើញ​នោះ​គឺថា​ការ​បក​ប្រែ​របស់ គកស គឺ​ជា​ការ​បក​ប្រែ​បែប​កាត់​ស្រាយ ខណៈ​ពេល​ដែល​ការ​បក​ប្រែ​របស់ ពគប បាន​ព្យាយាម​រក្សា​ទម្រង់​ភាសា​ដើម។ ត្រង់​នេះ ការ​បក​ប្រែ​របស់ ពគប មិន​សូវ​មាន​ភាព​ច្បាស់​លាស់ ប៉ុន្តែ​នោះ​ជា​លំនាំ​ដែល​ភាសា​ដើម​មាន។

    Hosted on Acast. See acast.com/privacy for more information.

    10 min
  • ដំបូន្មាន​មួយ​ចំនួន​គួរ​យក​ទៅ​អនុវត្ត​សម្រាប់​គ្រីស្ទ​បរិស័ទ​ទើប​តែ​រៀប​ការ​​​ថ្មោង​ថ្មី។ (Some Practical Christian Marriage Advice for Newlyweds)
    ព្រះ​ជាម្ចាស់​បាន​ប្រទាន​ជីវិត​ដល់​យើង ដើម្បី​ឲ្យ​យើង​អាច​មាន​អំណរ​ជា​មួយ​ជីវិត​មួយ​នេះ។ អាពាហ៍ពិពាហ៍​ថ្មោង​ថ្មី​ជា​រឿយៗ​លឺ​គេ​ប្រាប់​ថា ជីវិត​អាពាហ៍ពិពាហ៍​កើត​ឡើង​សម្រាប់​ភាព​បរិសុទ្ធ មិន​មែន​គ្រាន់​តែ​ដើម្បី​សុភមង្គល​នោះ​ឡើយ តែ​ភាព​ផ្ទុយ​គ្នា​នេះ​ក៏​ជា​ការ​ពិត​ដែរ។ ជីវិត​អាពាហ៍ពិពាហ៍​កើត​មាន​ឡើង​សម្រាប់​សុភមង្គល​ប៉ុណ្ណា នោះ​វា​ក៏​កើត​មាន​ឡើង​សម្រាប់​ភាព​បរិសុទ្ធ​ប៉ុណ្ណោះ​ដែរ។ គន្លឹះ​នោះ​គឺ​ត្រូវ​ចាប់​យក​មួយ ដោយ​មិន​បណ្ដោយ​ឲ្យ​អ្វី​ផ្សេង​ទៀត​របូត​ទៅ​ឡើយ។ ចូរ​ដេញ​តាម​ភាព​បរិសុទ្ធ​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍​របស់​លោក​អ្នក​ជា​មួយ​នឹង​កម្លាំង​ដ៏​អស្ចារ្យ ហើយ​ចូរ​ដេញ​តាម​សុភមង្គល​ក្នុង​អាពាហ៍ពិពាហ៍​របស់​លោក​អ្នក​ជា​មួយ​កម្រិត​ដូច​គ្នា​នោះ​ដែរ។ ចូរ​និយាយ​រឿង​កំប្លែង​ផ្សេងៗ ធ្វើ​អ្វី​បែប​ភ្លាវៗ ចូរ​ធ្វើ​ការ​ណាត់​ជួប​ផ្សេងៗ ចូរ​ក្រេប​ឲ្យ​បាន​ជ្រៅ និង​ជញ្ជក់​អ្វី​ដែល​មាន​ក្នុង​ជីវិត។ ដ្បិត​នៅ​ក្នុង​កិច្ចការ​នេះ​យើង​កំពុង​ភ្លក់​ឱ​ជា​រស​មួយ​ពី​ស្ថាន​សួគ៌។

    Hosted on Acast. See acast.com/privacy for more information.

    10 min
  • ការ​អធិស្ឋាន​នៅ​ទី​សាធារណៈ។ (Praying In Public)
    តើ​មាន​ការ​អនុវត្ត​អ្វី​ខ្លះ ដើម្បី​ជួយ​យើង​សម្រាប់​ពេល​វេលា​ដូច​នេះ? ដូច​ជា​ទាហាន​យ៉ាង​ល្អ គឺ​យើង​ត្រូវ​ត្រៀម​ខ្លួន!

    Hosted on Acast. See acast.com/privacy for more information.

    10 min
  • ហេតុអ្វីបានជាគេដកកណ្ឌគម្ពីរហេណុក ចេញពីព្រះគម្ពីរប៊ីប? (Why Was The Book Of Enoch Removed From The Bible?)
    គួរ​កត់​សំគាល់​ផង​ដែរ​ថា គ្មាន​អ្នក​ប្រាជ្ញា​ព្រះ​គម្ពីរ​ណា​ម្នាក់ ដែល​ពិត​ជា​បាន​ជឿ​ថា លោក​ហេណុក​បាន​និពន្ធ​កណ្ឌ​មួយ​នេះ​ទេ​។ គេ​មិន​គ្រាន់តែ​បាន​ចាត់​ទុក​កណ្ឌ​ហេណុក ជា​សៀវភៅ​ដែល​បាន​ដាក់​ឈ្មោះ​អ្នក​និពន្ធ​ខុស​ប៉ុណ្ណោះ​ទេ តែ​ក៏​បាន​ចាត់​ទុក​សៀវភៅ​មួយ​នេះ ជា​ប្រភេទ​កណ្ឌ​អាប៉ូគ្រីប៉ា(Apocrypha)។

    Hosted on Acast. See acast.com/privacy for more information.

    11 min
  • ការរក្សាព្រះបន្ទូល។ (Treasuring God’s Word)
    ស្ដេច ដាវីឌ បន្ត​ក្នុង​កណ្ឌ​គម្ពីរ ទំនុក​តម្កើង ១៩:១០ ដោយ​ពោល​ថា៖ «សេចក្ដី​ទាំង​នោះ​គួរ​ចង់​បាន លើស​ជាង​មាស អើ ជា​ជាង​មាស​សុទ្ធ​ជា​ច្រើន​ផង ក៏​ផ្អែម​ជាង​ទឹក​ឃ្មុំ ហើយ​ជាង​ដំណក់​ស្រក់​ពី​សំណុះ​ផង»។ ស្ដេច ដាវីឌ បញ្ជាក់​យ៉ាង​មុតមាំ​ថា ការ​អាន ការ​សិក្សា និង​ការ​ទន្ទេញ​បទ​គម្ពីរ​មិន​មែន​ជា​ការងារ​ទេ វា​ជា​សេចក្ដី​រីក​រាយ​វិញ។ វា​គឺ «ផ្អែម»។ បន្ទាប់​មក ស្ដេច ដាវីឌ ផ្ដល់​សេចក្ដី​សន្យា​ទី​ប្រាំ​ពីរ​ដល់​អស់​អ្នក​ដែល​រក្សា​ព្រះ​បន្ទូល​ក្នុង​ចិត្ត​របស់​ពួក​គេ។

    Hosted on Acast. See acast.com/privacy for more information.

    14 min
  • តើ​មាន​ន័យ​ដូច​ម្តេច​ដែល​ថា​ព្រះជាម្ចាស់​ស្អប់ លោក អេសាវ? (What Does It Mean That God Hated Esau? )
    ខ​ចុង​ក្រោយ​នៃ​បទ​គម្ពីរ​នេះ​បាន​បញ្ចប់​ការ​ពណ៌នា​ដែល​ព្រះ​ជាម្ចាស់​បាន​បង្ហាញ​អំពី​ការ​ស្អប់​របស់​ទ្រង់​ចំពោះ សាសន៍​អេដំម ដោយ​បែរ​ទៅ​រក​វិធី​ដែល​ទ្រង់​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​សាសន៍​អ៊‌ីស្រាអែល។ ប្រហែល​ជា​គេ​អាច​រំពឹង​ថា ព្រះ​ជាម្ចាស់​នឹង​អះអាង​ដល់​សាសន៍​អ៊‌ីស្រាអែល (ផ្ទុយ​ទៅ​នឹង​សាសន៍​អេដំម) ថា ពួក​គេ​នឹង​ត្រូវ​បាន​ស្អាង​ឡើង ហើយ​នឹង​ចម្រើន​ឡើង ឬ​ថា​នឹង​មិន​មាន​អ្នក​ណា​មក​កេង​ប្រវ័ញ្ច​លើ​ពួក​គេ​ទៀត​ទេ។ ផ្ទុយ​ទៅ​វិញ ប្រជា​រាស្ដ្រ​របស់​ព្រះ​ជាម្ចាស់​ត្រូវ​បាន​លើក​តម្កើង​ព្រះ​របស់​ខ្លួន​ឲ្យ​លើស​ពី​អ្វីៗ​ទាំង​អស់។

    Hosted on Acast. See acast.com/privacy for more information.

    14 min
  • គ្មាន​ការ​រំខាន​ដោយ​ភាព​ឯកោ​ខាង​ឯ​វិញ្ញាណ។ (Undistracted by Spiritual Isolationism)
    ឃ្វាល​តាម​រយៈ​ការ​បង្កើត​សិស្សប៉ុន្តែ តើ​កិច្ចការ​នៃ​អ្នក​គង្វាល​នេះ​សម្រេច​បាន​ដោយ​របៀប​ណា? តើ​ការ​បង្កើត​សិស្ស​ដ៏​ស្មោះ​ត្រង់​មាន​លក្ខណៈ​ដូច​ម្តេច? តើ​អ្នក​គង្វាល​ដែល​ដូច​ជា​ព្រះ​គ្រីស្ទ​ត្រូវ​ធ្វើ​អ្វី​ខ្លះ?

    Hosted on Acast. See acast.com/privacy for more information.

    20 min
  • តើ​យើង​ត្រូវ​រាប់​គ្រប់​យ៉ាង​ជា​ខាត ដើម្បី​ដើរ​តាម​ព្រះ​គ្រីស្ទ​មែន​ឬ? (Count All Loss For Christ?)
    នៅ​ក្នុង​កណ្ឌ​គម្ពីរ ភីលីព ៣:១០ សាវ័ក ប៉ុល បាន​ណែនាំ​ពី​គោល​បំណង​ទី​បី​នៃ​ការ​រាប់​គ្រប់​យ៉ាង​ថា​ជា​ខាត៖ «ដើម្បី​ឲ្យ​ខ្ញុំ​បាន​ស្គាល់​ទ្រង់»។ គោល​បំណង​មួយ​នេះ​គឺ​សំខាន់​ជាង​គេ​បំផុត។ ការ​ស្គាល់​ព្រះ​គ្រីស្ទ​ក៏​រួម​បញ្ចូល​ទាំង​ការ​ស្គាល់ «ព្រះ​ចេស្ដា​នៃ​ការ​រស់​ឡើង​វិញ​របស់​ព្រះ​អង្គ» ហើយ​និង​ការ​ស្គាល់​អំពី​អត្ថន័យ​នៃ «សេចក្ដី​ប្រកប​ក្នុង​ការ​រង​ទុក្ខ​របស់​ទ្រង់»។

    Hosted on Acast. See acast.com/privacy for more information.

    21 min
  • តើ​ការ​លើក​ឡើង​ជា​អ្វី? (What Is The Rapture?)
    ​អ្នក​ជឿ​ដែល​នៅ​មាន​ជីវិត​រស់​នឹង​ត្រូវ​បាន​លើក​ឡើង ដើម្បី​ទៅ​ស្វាគមន៍​ព្រះ​យេស៊ូវ​នៅ​លើ​អាកាស មុន​ពេល​ព្រះ​យេស៊ូវ​យាង​ចុះ​មក​លើ​ផែនដី​ជា​មួយ​នឹង​រាស្ត្រ​ទ្រង់ ដើម្បី​ជំនុំ​ជម្រះ​ពិភព​លោក ហើយ​សាង​ព្រះ​រាជ្យ​របស់​ទ្រង់​នៅ​លើ​ផែនដី​នេះ​ជា​ស្រេច។ សម្រាប់​ការ​យាង​មក​ដល់​របស់​ព្រះ​យេស៊ូវ «លើ​ពពក​នៅ​លើ​មេឃ មាន​ទាំង​ព្រះ​ចេស្ដា និង​សិរី​ល្អ​ជា​ខ្លាំង» ជា​ថ្មី​ម្ដង​ទៀត យើង​ឃើញ​នៅ​កណ្ឌ​គម្ពីរ ម៉ាថាយ ២៤:៣០ (ដក​ស្រង់​ចេញ​ពី ដានីយ៉ែល ៧:១៣; ក៏​ដូច​ជា​នៅ​ក្នុង ម៉ាកុស ១៣:២៦; និង​លូកា ២១:២៧)។ មាន​អ្នក​ខ្លះ​បាន​លើក​ឡើង​ថា ពាក្យ «នៅ​លើ​មេឃ» អាច​មាន​ន័យ​ប្រៀប​ធៀប​ទៅ​នឹង «ទី​វាល​ខាង​ក្រៅ» ប្រហែល​ជា​នៅ​លើ​ពពក​ដល់​ដី​ដែល​យើង​ធ្វើ​ដំណើរ​មក​ជា​មួយ​នឹង​ព្រះ​យេស៊ូវ។ យ៉ាង​ណា​មិញ សាវ័ក ប៉ុល ទំនង​ជា​ចង់​ប្រើ​ពាក្យ «អាកាស» និង «មេឃ» ដើម្បី​បញ្ជាក់​អំពី​គម្លាត​រវាង​ផែនដី និង​ស្ថានសួគ៌។

    Hosted on Acast. See acast.com/privacy for more information.

    22 min
  • ចំណាប់អារម្មណ៍ពីសៀវភៅពួកជំនុំ​ដែលមានសុខភាពល្អ។ (Book Review of "What is a Healthy Church")
    តើ​ពួកជំនុំ​ដែល​ល្អ​ឥតខ្ចោះ​មាន​លក្ខណៈ​បែប​ណា?​តើ​លោក​អ្នក​អាច​កត់​សម្គាល់​ពួក​ជំនុំ​បែប​នោះ​បាន​ដោយ​របៀប​ណា? តើ​ពួកជំនុំ​បែប​នោះ​មាន​លក្ខណៈ​ខុស​ប្លែក​ពី​ពួកជំនុំ​ផ្សេងទៀត​យ៉ាង​ដូចម្ដេច? លើស​ពី​នេះ​ទៅ​ទៀត តើ​ពួកជំនុំ​បែប​នោះ​មាន​ទង្វើ​ខុស​ប្លែក​ពី​ពួក​ជំនុំ​ផ្សេងៗ ជា​ពិសេស​ក្នុងសង្គម​យ៉ាង​ដូចម្ដេច? ទោះ​បើ​យើង​ភាគ​ច្រើន​មាន​ចម្លើយ​ខ្លះៗ​លើសំណួរ​ទាំងអស់​នេះ​ក៏ដោយ ក៏​យើង​នៅ​តែ​មាន​ការ​ពិបាក​ក្នុង​ការ​ឆ្លើយសំណួរ​ទាំង​នោះ​ដែរ? ប៉ុន្ដែ តាមរយៈ​សៀវភៅ​នេះ លោក​អ្នក​នឹង​មិន​មាន​ចម្ងល់​ទៀត​ឡើយ។

    Hosted on Acast. See acast.com/privacy for more information.

    4 min

About PlovPit

From the publisher's feed

ផ្លូវពិត - PlovPit ("The True Way")គេហទំព័រដែលមានព្រះគ្រីស្ទជាគោល ដើម្បីលើកទឹកចិត្តអ្នកជឿទាំងអស់។A Christ-centered Khmer blog for the encouragement of believers.www.plovpit.com

Hosted on Acast. See…