PlovPit

PlovPit

Download on the App Store

PlovPit episodes

  • មេរៀនភាគទី៣៖ ជំនឿ និងព្រះពរ (Faith and Blessing: Lesson 3)
    តើព្រះគម្ពីរបង្រៀនយ៉ាងដូចម្ដេចអំពីជំនឿ និងព្រះពរ? ភាគទី១ តើអ្វីទៅជាអត្ថន័យជំនឿ និងព្រះពរ នៅក្នុងជីវិតរស់នៅរបស់គ្រីស្ទាន? តើវាគឺជាជីវិតដែលសប្បាយរីករាយនូវទ្រព្យសម្បត្តិក្នុងលោកិយ ឬក៏ចំរើនឡើងធំធាត់ឡើងខាងផ្លូវព្រលឹងវិញ្ញាណឆ្ពោះទៅកាន់ទីអស់កល្ប?ចេញពីខគម្ពីរ យ៉ូហាន ១០:១០

    Hosted on Acast. See acast.com/privacy for more information.

    17 min
  • ជំពូកទី៤: ផែនការដ៏ល្អរបស់ព្រះជាម្ចាស់ (Family Life of a Christian Leader: God's Beautiful Plan)
    ការស្រឡាញ់មានផលពិបាកជាច្រើន នៅពេលដែលយើងអនុវត្តផ្ទាល់នៅផ្ទះ។ យើងនឹងកាន់តែរៀនបន្ថែមទៀតអំពីតម្លៃនៃសេចក្ដីស្រឡាញ់ ខណៈពេលដែលយើងឆ្លងកាត់ជាច្រើនឆ្នាំក្នុងជីវិតអាពាហ៍ពិពាហ៍។ ប្រសិនបើគោលបំណងសម្រេចរបស់យើង គឺការព្យាយាមស្រឡាញ់សមាជិកគ្រួសារយើង នោះជីវិតរបស់យើងនឹងក្លាយជាដំណើរនៃការរុករកដែលមិនចេះចប់ ក្នុងសុភមង្គលនៃជីវិតគ្រួសារជាមិនខាន។ យើងមិនអាចប៉ាន់ស្មានហួសប្រមាណនូវកេរ្តិ៍ដំណែលនៃទង្វើជាច្រើននៃសេចក្ដីសប្បុរសដែលមានការលះបង់ និងការគិតគូរនៅក្នុងគ្រួសារ។ មានអំណរ និងសន្តិសុខយ៉ាងអស្ចារ្យនៅពេលដែលយើងដឹងថា សមាជិតគ្រួសារពិតជាស្រឡាញ់គ្នាទៅវិញទៅមក ហើយចង់បានអ្វីដែលល្អបំផុតសម្រាប់គ្នាទៅវិញទៅមកដែរ។

    Hosted on Acast. See acast.com/privacy for more information.

    33 min
  • ជំពូកទី៧: ការខកចិត្ត និងការឈឺចាប់។ (Family Life of a Christian Leader: Disappointment And Pain)
    សូម​អនុញ្ញាតឲ្យខ្ញុំបញ្ចប់ជំពូកនេះដោយត្រឡប់ប្រធានបទ ដែលខ្ញុំបានសង្កត់ធ្ងន់នៅក្នុងសៀវភៅនេះ។ មិនគួរមានអ្វីមួយមករំខានយើង ឲ្យងាកចេញពីការកសាងជីវិតអាពាហ៍ពិពាហ៍ និងគ្រួសាររបស់យើងនោះទេ។ យើងប្រឈមមុខនឹងបញ្ហាជាច្រើន—ជំងឺ ភាពកម្សោយ ការយល់ច្រឡំ ខ្មាំងសត្រូវ បញ្ហាផ្នែកហិរញ្ញវត្ថុ កូនៗមានការបះបោរ ការល្បួងខាងឯផ្លូវភេទ និងបញ្ហាកូនប្រសារនៅក្នុងគ្រួសារ។ ប៉ុន្តែ ចំណុចទាំងនោះមិនត្រូវចូលមករំខានរបៀបនៃការថែរក្សាទំនាក់ទំនងរបស់យើង នៅក្នុងគ្រួសារបានឡើយ។ ព្រះជាម្ចាស់មានការប្ដេជ្ញាចិត្តចំពោះជីវិតអាពាហ៍ពិពាហ៍ និងគ្រួសាររបស់យើង។ ព្រះអង្គសព្វព្រះហឫទ័យឲ្យពួកគាត់មានភាពអរសប្បាយ និងបរិសុទ្ធ ហើយក៏នឹងប្រទានដល់យើងនូវជំនួយដែលយើងត្រូវការដែរ។ ការនេះអាចផ្ដល់ដល់យើងនូវទំនុកចិត្តក្នុងការប្រយុទ្ធតស៊ូក្នុងជីវិតអាពាហ៍ពិពាហ៍ និងគ្រួសាររបស់យើង។ ប៉ុន្តែ យើងត្រូវតែឲ្យអាទិភាពចម្បងទៅកាន់គ្រួសារ និងដោះស្រាយបញ្ហាដែលពួកគាត់ប្រឈមមុខដាក់ដែរ។

    Hosted on Acast. See acast.com/privacy for more information.

    48 min
  • ជំពូកទី៣: សេចក្ដីស្រឡាញ់ុ។ (Family Life of a Christian Leader: Love)
    ការស្រឡាញ់​សមាជិក​នៅ​ក្នុង​ក្រុម​គ្រួសារ​របស់​យើង​នឹង​នៅ​តែ​បន្ត​មាន​ការ​ពិបាក។ នៅ​មាន​ចំណុច​ជា​ច្រើន​ដែល​យើង​ត្រូវ​បន្ត​រៀន​ក្នុង​ការ​ស្រឡាញ់​អ្នក​ដទៃ ហើយ​យើង​ក៏​នឹង​នៅ​តែ​បន្ត​រៀន​ទៀត ខណៈ​ពេល​ដែល​យើង​រស់​នៅ​លើ​ផែនដី​នេះ។ ដូច្នេះ យើង​ក៏​នឹង​ប្រើ​ប្រាស់​ជំពូក​បន្ទាប់​នេះ ដើម្បី​មើល​នូវ​ចំណុច​លម្អិត​មួយ​ចំនួន​ទៀត​អំពី​អត្ថន័យ​នៃ​ការ​ស្រឡាញ់​គ្រួសារ​របស់​យើង។

    Hosted on Acast. See acast.com/privacy for more information.

    31 min
  • ជំពូកទី១: ព្រះជាម្ចាស់។ (Family Life of a Christian Leader: God)
    ចំណុច​ចម្បង​នៃ​ជំពូក​នេះ​គឺ​ថា ការ​ដែល​ព្រះ​ជាម្ចាស់​មាន​ចំណែក​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍ និង​គ្រួសារ​យើង​គឺ​ជា​ចំណុច​ដ៏​សំខាន់​បំផុត។ ព្រះ​អង្គ​គឺ​ជា​ដៃគូ​ចម្បង​ដែល​បាន​ប្ដេជ្ញា​ព្រះ​ទ័យ​ក្នុង​ការ​តាំង​សេចក្តី​សញ្ញា​អាពាហ៍ពិពាហ៍ ព្រះ​អង្គ​ជា​អង្គ​ដែល​ជួយ​យើង​បំពេញ​លក្ខន្តិកៈ​នៃ​សេចក្តី​សញ្ញា ហើយ​ធ្វើ​ក្នុង​គ្រប់​កាលៈទេសៈ​ទាំង​អស់​សម្រាប់​ជា​ប្រយោជន៍​ដល់​យើង។ ទាក់​ទង​នឹង​ចំណែក​យើង ដាច់​ខាត​យើង​ត្រូវ​តែ​មាន​ការ​ប្ដេជ្ញា​ចិត្ត​ជា​មួយ​ព្រះ​ជាម្ចាស់ និង​គោល​ការណ៍​របស់​ទ្រង់។ បរាជ័យ​ក្នុង​ការ​ប្ដេជ្ញា​ចិត្ត​នឹង​នាំ​ឲ្យ​យើង​ធ្លាក់​ក្នុង​ផ្លូវ​នៃ​ការ​បំផ្លាញ​ខ្លួន​ឯង។ នៅ​ពេល​ដែល​គ្រួសារ​ស្ថិត​ក្រោម​ការ​វាយ​ប្រហារ នៅ​ពេល​ដែល​បណ្ដាញ​សង្គម និង​ផ្នែក​ជា​ច្រើន​នៃ​វប្បធម៌​ហាក់​បី​ដូច​ជា​កំពុង​ធ្វើ​សង្គ្រាម​ទាស់​ប្រឆាំង​នឹង​ការ​យល់​ដឹង​យោង​តាម​ព្រះ​គម្ពីរ​អំពី​ជីវិត​អាពាហ៍ពិពាហ៍ និង​គ្រួសារ នោះ​គ្រីស្ទ​បរិស័ទ​ត្រូវ​តែ​បន្ត​មាន​ចំណាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ចំពោះ​ការ​ណែនាំ ដែល​ព្រះ​ជាម្ចាស់​បាន​បង្កើត​មក។

    Hosted on Acast. See acast.com/privacy for more information.

    16 min
  • ជំពូកទី២: ការលះអាល័យខ្លួនឯង។ (Family Life of a Christian Leader: Crucifying Self)
    ដូច​ដែល​សេចក្ដី​សង្គ្រោះ​គឺ​ជា​អំណោយ​ទាន​នៃ​ព្រះ​គុណ នោះ​ការ​ញែក​ឲ្យ​បរិសុទ្ធ​ក៏​ជា​អំណោយ​ដែរ។ ព្រះ​ជា​ម្ចាស់​មាន​វត្តមាន​ក្នុង​ការ​ជួយ​អស់​អ្នក​ដែល​ស្ម័គ្រ​ចិត្ត​ឲ្យ​ព្រះ​ហឫទ័យ​របស់​ទ្រង់​មាន​ចំណុច​ខ្ពស់​បំផុត​នៅ​ក្នុង​ជីវិត​របស់​ពួក​គាត់។ ហើយ​នៅ​ក្នុង​ជីវិត​គ្រួសារ ក៏​ដូច​ជា​ក្នុង​រាល់​ចំណុច​ផ្សេង​ទៀត​នៃ​ជីវិត នៅ​ពេល​ដែល​ឆន្ទៈ​របស់​យើង​ប៉ះ​ទង្គិច​គ្នា​ជា​មួយ​នឹង​ព្រះ​ហឫទ័យ​របស់​ព្រះ​ជាម្ចាស់ នោះ​យើង​ត្រូវ​តែ​លះ​អាល័យ​សាច់​ឈាម​យើង​ចោល។

    Hosted on Acast. See acast.com/privacy for more information.

    30 min
  • ឲ្យតែលឺព្រះនាមព្រះ គឺស្អប់តែម្ដង​គឺស្អប់ទាំងចម្រៀងព្រះ
    ពាក្យ​នេះ​គួរ​ជឿ ហើយ​គួរ​ទទួល​គ្រប់​យ៉ាង គឺ​ថា ព្រះគ្រីស្ទយេស៊ូវ​ទ្រង់​បាន​យាង​មក​ក្នុង​លោកីយ៍ ដើម្បី​នឹង​ជួយ​សង្គ្រោះ​មនុស្ស​មាន​បាប ដែល​ខ្ញុំ​នេះ​ជា​លេខ​១​ក្នុង​ពួក​គេ ១៦ ដោយ​ហេតុ​នោះ​បាន​ជា​ទ្រង់​អាណិត​មេត្តា​ដល់​ខ្ញុំ ដើម្បី​ឲ្យ​ព្រះយេស៊ូវគ្រីស្ទ​បាន​សំដែង​ចេញ គ្រប់​ទាំង​សេចក្តី​អត់​ធន់​របស់​ទ្រង់​ក្នុង​ខ្លួន​ខ្ញុំ ដែល​ជា​អ្នក​លេខ​១​នោះ ឲ្យ​ខ្ញុំ​បាន​ធ្វើ​ជា​ក្បួន​ដល់​ពួក​អ្នក ដែល​នឹង​ជឿ​ដល់​ទ្រង់ ប្រយោជន៍​ឲ្យ​គេ​បាន​ជីវិត អស់​កល្ប​ជានិច្ច (១ធីម៉ូថេ ១:១៥-១៦)

    Hosted on Acast. See acast.com/privacy for more information.

    16 min

About PlovPit

From the publisher's feed

ផ្លូវពិត - PlovPit ("The True Way")គេហទំព័រដែលមានព្រះគ្រីស្ទជាគោល ដើម្បីលើកទឹកចិត្តអ្នកជឿទាំងអស់។A Christ-centered Khmer blog for the encouragement of believers.www.plovpit.com

Hosted on Acast. See…