PlovPit

PlovPit

Download on the App Store

PlovPit episodes

  • តើ​ព្រះ​គម្ពីរ​មាន​ន័យ​យ៉ាង​ដូច​ម្ដេច​នៅ​ក្នុង​ឃ្លា «កុំ​ឲ្យ​ថ្កោល​ទោស​គេ​ឡើយ»? (What does the Bible mean when it says, “Do not judge”?)
    ការ​បង្គាប់​របស់​ព្រះ​យេស៊ូវ​កុំ​ឲ្យ​ថ្កោល​ទោស​គេ​ ទំនង​ជា​ឃ្លា​ដែល​គេ​លើក​ឡើង​មក​និយាយ​ច្រើន​ជាង​គេ​ក្នុង​ចំណោម​អ្វីៗ​ផ្សេង​ទៀត​ដែល​ព្រះ​អង្គ​បាន​បង្រៀន ទោះ​បើ​ភាគ​ច្រើន​តាម​ពិត​ទៅ​ការ​លើក​ឡើង​នោះ គឺ​ជា​ការ​លើក​ឡើង​ខុស​ពី​បរិបទ​ទាំង​ស្រុង។ នេះ​គឺ​ជា​អ្វី​ដែល​ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល «កុំ​ឲ្យ​ថ្កោល​ទោស​គេ​ឡើយ ដើម្បី​មិន​ឲ្យ​មាន​គេ​ថ្កោល​អ្នក​វិញ» (ម៉ាថាយ ៧:១)។ មនុស្ស​ជា​ច្រើន​ប្រើ​ប្រាស់​ខ​គម្ពីរ​នេះ ដើម្បី​ព្យាយាម​បំបិទ​មាត់​អ្នក​រិះគន់​ខ្លួន ដោយ​កាត់​ស្រាយ​អត្ថន័យ​នៃ​ព្រះ​បន្ទូល​របស់​ព្រះ​យេស៊ូវ​ឲ្យ​ទៅ​ជា​ថា «អ្នក​គ្មាន​សិទ្ធិ​ក្នុង​ការ​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​ខុស​ទេ!»។ ភាគ​ច្រើន ពួក​គាត់​លើក​ខ​នេះ​តែ​ឯង «កុំ​ឲ្យ​ថ្កោល​ទោស​គេ​ឡើយ» ហើយ​ហាក់​បី​ដូច​ជា​កាត់​ស្រាយ​ការ​បង្គាប់​របស់​ព្រះ​យេស៊ូវ​ថា សុទ្ធ​តែ​មាន​ការ​រិះគន់​អវិជ្ជមាន។ តាម​ពិត​ទៅ ឃ្លា​នោះ​មាន​អត្ថន័យ​លើស​ហ្នឹង​ទៅ​ទៀត ពេល​មើល​ក្នុង​បរិបទ​ទាំង​មូល។

    Hosted on Acast. See acast.com/privacy for more information.

    9 min
  • កុំ​ឲ្យ​ថ្កោល​ទោស​គេ​ឬ? អ្វី​ដែល​ព្រះ​គម្ពីរ​និយាយ​អំពី​សេចក្តី​ស្រឡាញ់ (Judge Not?)
    ព្រះ​យេស៊ូវ​មាន​បន្ទូល​ថា «កុំ​ឲ្យ​ថ្កោល​ទោស​គេ​ឡើយ ដើម្បី​មិន​ឲ្យ​មាន​គេ​ថ្កោល​អ្នក​វិញ ដ្បិត​អ្នក​រាល់​គ្នា​ថ្កោល​ទោស​គេ​យ៉ាង​ណា នោះ​គេ​នឹង​ថ្កោល​អ្នក​វិញ​យ៉ាង​នោះ​ដែរ ហើយ​គេ​នឹង​វាល់​ឲ្យ​អ្នក​រាល់​គ្នា តាម​រង្វាល់​ដែល​អ្នក​វាល់​ឲ្យ​គេ​ផង » (ម៉ាថាយ ៧:១-២) ។ជា​ទូទៅ សេចក្តី​បង្រៀន​របស់​ព្រះ​យេស៊ូវ​ខាង​លើ​នេះ ភាគ​ច្រើន​ត្រូវ​បាន​គេ​យល់​ខុស។ ជា​ញឹកញាប់ យើង​តែង​តែ​ឮ​គេ​និយាយ​ច្បិចៗ​ថា «កុំ​ថ្កោល​ទោស​ខ្ញុំ»។

    Hosted on Acast. See acast.com/privacy for more information.

    10 min
  • តើ​គ្រីស្ទ​បរិស័ទ​គួរ​បញ្ចេញ​មតិ​យោបល់​លើ​បណ្ដាញ​សង្គម​ដោយ​របៀប​ណា? (How Should Christians Comment Online?)

    ជា​ទូទៅ ការ​បញ្ចេញ​មតិ​យោបល់​ភ្លាមៗ​នៅ​លើ​គេហទំព័រ ឬ​ក៏​តាម​បណ្ដាញ​សង្គម​មិន​មែន​ជា​អ្វី​ដែល​ជួយ​ដល់​អ្នក​អាន​នោះ​ទេ ហើយ​ក៏​អាច​នាំ​ឲ្យ​មាន​ការ​បាក់​បែក​គ្នា​ដែរ។


    និពន្ធ​ដោយ៖ Jon Bloom

    Hosted on Acast. See acast.com/privacy for more information.

    10 min
  • តើ​ខ្ញុំ​អាច​បង្កើត​សិស្ស​ដែល​ជា​គ្រីស្ទ​បរិស័ទ​ផ្សេង​ទៀត​បាន​យ៉ាង​ដូច0​ម្ដេច? (Should churches primarily view discipleship as a “program” or a “lifestyle”?)
    ក្រុម​ជំនុំ​មិន​គួរ​សម្លឹង​មើល​ការ​បង្កើត​សិស្ស​ថា​ជា​ព្រឹត្តិ​ការណ៍​ពិសេស ឬ​ជា​ការ​រៀប​ចំ​កម្ម​វិធី​ដ៏​ឡូយ​ឆាយ​នោះ​ទេ។ ការ​បង្កើត​សិស្ស​មិន​មែន​ជា​អ្វី​ដែល​ត្រូវ​ធ្វើ​ឡើង​ម្តង​ម្កាល ឬ​ត្រូវ​ធ្វើ​ឡើង​ខុស​ពី​ធម្មតា​នោះ​ទេ ឬ​ជា​អ្វី​ដែល​ត្រូវ​លាក់​ពី​ជីវិត​គ្រីស្ទ​បរិស័ទ ដែល​នៅ​សេស​សល់​លើ​ផែនដី​របស់​យើង។ ដើម្បី​ក្លាយ​ជា​គ្រីស្ទ​បរិស័ទ​ម្នាក់ គឺ​យើង​ត្រូវ​តែ​ក្លាយ​ជា​សិស្ស​របស់​ព្រះ​គ្រីស្ទ។ ហើយ​ការ​ដែល​ក្លាយ​ជា​សិស្ស​របស់​ព្រះ​គ្រីស្ទ នោះ​មាន​ន័យ​ថា៖

    Hosted on Acast. See acast.com/privacy for more information.

    5 min
  • គ្រីស្ទបរិស័ទ និងទេវតាក្នុងព្រះគម្ពីរ (Christians and Angels in the Bible)
    លោកអ្នកក៏អាច ទំម្លាក់នូវសំណួរ របស់លោកអ្នកបានផងដែរ តាមរយៈការខមិននៅខាងក្រោមនេះវីដេអូនេះ!ពួកយើងនឹងពិនិត្យមើលសំណួរ ក៏ដូចជាយោបល់របស់លោកអ្នកយ៉ាងយកចិត្តទុកដាក់!

    Hosted on Acast. See acast.com/privacy for more information.

    27 min
  • គ្រីស្ទបរិស័ទទាំងអស់គឺជាសង្ឃ ឬជាបូជាចារ្យ (The Priesthood of all Believers)
    សេចក្តី​ពិត​ដែល​ថា គ្រីស្ទបរិស័ទ​ទាំង​អស់​គឺ​ជា​សង្ឃ ​(បូជាចារ្យ​) គឺ​ជា​ផ្នែក​សំខាន់​មួយ​នៃ​សេចក្តី​បង្រៀន​របស់​ព្រះគម្ពីរ​អំពី​ពួក​ជំនុំ​។ គ្រីស្ទបរិស័ទ​មិន​គួរ​ហៅ​ពួក​អ្នក​ដឹកនាំ​របស់​ពួកគេ​ជា «សង្ឃ» ឬ «បូជាចារ្យ​»​ ទេ ពីព្រោះ​ការ​ហៅ​នេះ​ប្រឆាំង​ទាំង​ស្រុង​ទៅ​នឹង​សេចក្តី​បង្រៀន​និង​ការ​អនុវត្ត​នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី។ ​ដោយ​សារ​យើង​ទាំង​អស់​គ្នា​គឺ​ជា​សង្ឃ នោះ​យើង​មាន​ទំនួល​ខុស​ត្រូវ​ក្នុង​ការ​បម្រើ​គ្នា​ទៅ​វិញ​ទៅ​មក ​នៅក្នុង​រូប​កាយ​របស់​ព្រះ​គ្រីស្ទ ហើយ​ជួយ​គ្នា​អោយ​រីក​ចម្រើន​ឡើង​ (១កូរិនថូស ១២:១២-៣១; កូល៉ុស ៣:១៥-១៦)។ ​ប៉ុន្តែ​ នៅពេល​យើង​ធ្វើ​ដូច្នេះ យើង​ត្រូវ​តែ​យក​ចិត្ដ​ទុក​ដាក់​ថា អ្វី​ទាំង​អស់​ដែល​យើង​និយាយ​ បង្រៀន​ និង​ប្រព្រឹត្ត​ក្នុង​ការ​បម្រើ​គ្នា​ទៅ​វិញ​ទៅ​មក​គឺ​ ត្រូវ​ស្រប​តាម​ព្រះ​បន្ទូល​របស់​ព្រះ​។ ​ព្រះគម្ពីរ​សញ្ញា​ថ្មី​ក៏​បង្រៀន​ថា ​ មាន​ពួក​ចាស់​ទុំ​នៅក្នុង​ពួក​ជំនុំ ដែល​មាន​ទំនួល​ខុសត្រូវ​ពិសេស​មួយ​ក្នុង​ការ​បង្រៀន​ព្រះ​បន្ទូល​របស់​ព្រះ ប៉ុន្តែ​នេះ​មិន​ហាម​អ្នក​ដទៃ​ទៀត​នៅក្នុង​ពួកជំនុំ​មិន​អោយ​និយាយ​ឡើយ​។ ​សេចក្តី​ពិត​ដែល​ថា ​គ្រីស្ទបរិស័ទ​ទាំង​អស់​គឺ​ជា​សង្ឃ ​មិន​ផ្តល់​ព័ន្ធកិច្ច/​ (ការ​បម្រើ)​ស្មើគ្នា​ទៅ​ចំពោះ​គ្រីស្ទបរិស័ទ​គ្រប់​គ្នា​នោះ​ទេ ប៉ុន្តែ​ផ្តល់​ការ​បម្រើ​ដល់​មនុស្ស​ទាំង​អស់​ ដោយ​ព្រះ​គ្រីស្ទ​ចែក​ព័ន្ធកិច្ច (ការ​បម្រើ) ​ពិសេស​ ដែល​ទាក់​ទង​នឹង​អំណាច​ទៅ​កាន់​មនុស្ស​មួយ​ចំនួន។ ​ទោះ​យ៉ាង​ណា ​ព័ន្ធកិច្ច​ពិសេស​ ដែល​ព្រះ​គ្រីស្ទ​បាន​ប្រទាន​ដល់​មនុស្ស​មួយ​ចំនួន​ គឺ​ជា​ការ​បង្រៀន​និង​ការ​ដឹកនាំ​តាមរយៈ​ការ​បង្រៀន​ព្រះ​បន្ទូល​របស់​​ព្រះ គឺ​មិន​មែន​ប្រទាន​អោយ​ធ្វើ​ជា​អ្នក​សម្រប​សម្រួល (ស្ពានមេត្រី) ​រវាង​ព្រះជាម្ចាស់​និង​មនុស្ស​ ឬ​សង្ឃ​ឡើយ​។​

    Hosted on Acast. See acast.com/privacy for more information.

    24 min
  • ខ្ញុំ​មិន​ដែល​អាន​ព្រះ​គម្ពីរ​ទេ តើ​ខ្ញុំ​គួរ​ចាប់​ផ្ដើម​នៅ​ត្រង់​ណា? (I’ve Never Read the Bible, Where Should I Start?)
    នេះ​គឺ​ជា​កន្លែង​ដែល​ខ្ញុំ​នឹង​ចាប់​ផ្ដើម៖ ចាប់​ផ្ដើម​ដោយ​អាន​កណ្ឌ​គម្ពីរ​ម៉ាកុស ពីព្រោះ​កណ្ឌ​នេះ​ខ្លី​ជាង​គេ​បំផុត—មាន​តែ១៦ ជំពូក​ដ៏​ខ្លី​ប៉ុណ្ណោះ។ ខ្ញុំ​នឹង​ចាប់​ផ្ដើម​នៅ​កន្លែង​នោះ ហើយ​នេះ​ជា​របៀប​ដែល​ខ្ញុំ​នឹង​ធ្វើ។ ខ្ញុំ​នឹង​ញែក​ពេល​ពីរ​ម៉ោង​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​ណា​មួយ ឬ​ក៏​ល្ងាច​ថ្ងៃ​សៅរ៍​ណា​មួយ ឬ​ក៏​ពេល​ណា​ផ្សេង​ទៀត​ដែល​ខ្ញុំ​ទំនេរ ហើយ​អង្គុយ​អាន​កណ្ឌ​គម្ពីរ​នេះ​ទាំង​មូល​តែ​ម្ដង—១៦ជំពូក។ ហើយ​ខ្ញុំ​ញែក​ពេល​ពីរ​ម៉ោង​គឺ​ដោយ​សារ​ខ្ញុំ​ជា​អ្នក​អាន​យឺតៗ ហើយ​នោះ​ក៏​ជា​អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ​ដែរ។ ខ្ញុំ​បាន​អាន​កណ្ឌ​គម្ពីរ ម៉ាកុស ទាំង​មូល​ក្នុង​ពេល​តែ​មួយ។ លោក​អ្នក​ទំនង​ជា​អាច​ធ្វើ​ការ​នេះ​បាន​ក្នុង​ពេល​តែ​មួយ​ម៉ោង។ ការ​អាន​បែប​នោះ​នឹង​នាំ​ឲ្យ​លោក​អ្នក​យល់​ត្រួសៗ​អំពី​ព័ន្ធ​កិច្ច​របស់​ព្រះ​យេស៊ូវ ក្នុង​របៀប​ដ៏​លឿន។ ពាក្យ «ភ្លាម» គឺ​ជា​ពាក្យ​ដ៏​សាមញ្ញ​មួយ​នៅ​ក្នុង​កណ្ឌ​គម្ពីរ ម៉ាកុស។

    Hosted on Acast. See acast.com/privacy for more information.

    8 min
  • តើ​គ្រីស្ទ​បរិស័ទ​គួរ​តែ​ឆ្លើយ​តប​បែប​ណា​ចំពោះ​ការ​និយាយ​ដើមគេ? (How Should a Christian Respond to Gossip?)
    ប្រសិន​បើ​លោក​អ្នក​កំពុង​សន្ទនា​ជា​មួយ​នរណា​ម្នាក់ ហើយ​វា​បាន​ចាប់​ផ្ដើម​ឆ្ពោះ​ទៅ​រក​ការ​និយាយ​ដើម​គេ​អំពី​អ្នក​ដទៃ សូម​សុខ​ចិត្ត​បញ្ឈប់​ការ​សន្ទនា​នោះ ហើយ​និយាយ​ប្រាប់​ត្រង់ៗ​ថា​វា​គឺ​ជា​អ្វី៖ «នេះ​គឺ​ជា​ការ​និយាយ​ដើម​គេ។ ព្រះ​ជាម្ចាស់​មិន​ទទួល​បាន​សិរី​ល្អ​ដោយ​ការ​និយាយ​ដើម​គេ​នោះ​ឡើយ។ ការ​និយាយ​ដើម​គេ​គឺ​ជា​អំពើ​បាប ហើយ​ព្រះ​ជាម្ចាស់​ស្អប់​ការ​ធ្វើ​បែប​នោះ។ ដូច្នេះ យើង​ត្រូវ​តែ​បញ្ឈប់​ការ​សន្ទនា​ឥឡូវ​នេះ មុន​មាន​ការ​និយាយ​ដើម​គេ​ច្រើន​ជាង​នេះ​កើត​ឡើង»។

    Hosted on Acast. See acast.com/privacy for more information.

    7 min
  • ការ​មើល​ប្រធាន​បទ​ធំៗ​នៅ​ក្នុង​ព្រះ​គម្ពីរ៖ ពួក​ហោរា (An Overview of the Whole Bible: Prophets)
    ដូច្នេះ នៅ​ពេល​ដែល​ពួក​រាស្ត្រ​ចាប់​ផ្ដើម​ត្រឡប់​មក​វិញ នោះ​យើង​ឃើញ​ថា​មាន​ព័ន្ធ​កិច្ច​ក្រោយ​គ្រា​ពេល​ភាព​ជា​ឈ្លើយ​របស់​ពួក​ហោរា ដែល​មាន​ដូច​ជា​ហោរា ហាកាយ ដែល​បាន​អធិប្បាយ​ដោយ​ប្រាប់​ពួក​រាស្ត្រ​ដែល​បាន​ត្រឡប់​មក​វិញ​ថា ពួក​គាត់​ត្រូវ​តែ​ចាប់​ផ្ដើម​សាង​សង់​ព្រះ​វិហារ​វិញ​ភ្លាម។ នោះ​គឺ​ជា​កន្លែង​ចម្បង​នៃ​ការ​ជួប​រវាង​ព្រះ​ជាម្ចាស់ និង​មនុស្ស​ដែល​ព្រះ​ជាម្ចាស់​ផ្ទាល់​បាន​គ្រោង​ទុក។ ដូច្នេះ គេ​ក៏​បាន​សាង​សង់​ព្រះ​វិហារ​តូច​មួយ​នៅ​ក្នុង​ទី​ក្រុង​យេរូសាឡឹម ហើយ​ពេល​នោះ​គឺ​ជា​ពេល​ដែល​យើង​ឃើញ​ព័ន្ធ​កិច្ច​របស់​ហោរា អែសរ៉ា ហើយ​មិន​យូរ​ប៉ុន្មាន​ក្រោយ​ពេល​នោះ​ព័ន្ធ​កិច្ច​របស់​ហោរា នេហេមា ដែល​ព្រះ​ជាម្ចាស់​ផ្ទាល់​បាន​នាំ​គាត់​ឲ្យ​ត្រឡប់​មក​វិញ ដើម្បី​សាង​សង់​កំផែង​នៅ​ជុំ​វិញ​ទី​ក្រុង។

    Hosted on Acast. See acast.com/privacy for more information.

    6 min
  • កុំ​ថ្កោល​ទោស ដើម្បី​ឲ្យ​លោក​អ្នក​អាច​ថ្កោល​ទោស​បាន​ត្រឹម​ត្រូវ (Judge Not, That You May Judge Well)
    ព្រះ​យេស៊ូវ​បាន​មាន​ព្រះ​បន្ទូល​ថា «ដើម​ឈើ​ល្អ ផ្លែ​វា​ក៏​ល្អ» (ម៉ាថាយ ១២:៣៣)។ តើ​យើង​អាច​ឃើញ «អស់​ទាំង​អំពើ​លាក់​កំបាំង...ក្នុង​ចិត្ត» បាន​នៅ​ពេល​ណា? គឺ​នៅ​ក្នុង​ទង្វើ​នៃ​ការ​ប្រព្រឹត្ត​អំពើ​បាប​ជាក់​ស្ដែង​របស់​បុគ្គល​ម្នាក់​នោះ។ នេះ​ហើយ​ជា​មូល​ហេតុ​ដែល​សាវ័ក ប៉ុល មិន​ចាំបាច់​មាន​វត្តមាន ដើម្បី​ថ្កោល​ទោស​បុរស​ដែល​បាន​ប្រព្រឹត្ត​អំពើ​អសីលធម៌​ផ្នែក​ផ្លូវ​ភេទ (១កូរិនថូស ៥:៣)។ ហើយ​គាត់​ក៏​បាន​ប្រាប់​ឲ្យ​គ្រីស្ទ​បរិស័ទ​នៅ​ឯ​ក្រុម​ជំនុំ​កូរិនថូស​ថ្កោល​ទោស​បុរស​ម្នាក់​នោះ​ដែរ (១កូរិនថូស ៥:១២-១៣)។

    Hosted on Acast. See acast.com/privacy for more information.

    8 min

About PlovPit

From the publisher's feed

ផ្លូវពិត - PlovPit ("The True Way")គេហទំព័រដែលមានព្រះគ្រីស្ទជាគោល ដើម្បីលើកទឹកចិត្តអ្នកជឿទាំងអស់។A Christ-centered Khmer blog for the encouragement of believers.www.plovpit.com

Hosted on Acast. See…