
Sign up to save your podcasts
Or


និពន្ធដោយ៖ លោកគ្រូ John Piper
បកប្រែដោយលោកគ្រូ៖ ឈាង បូរ៉ា
កែសម្រួលដោយ៖ លោក ទេព រ៉ូ, លោក ខែម បូឡុង, លោក ប៊ុន ធីម៉ូថេ, លោក ឯក សត្យា
និងលោក Jeff Lai
ដកស្រង់ខ្លះៗ និងកែសម្រួលចេញពី www.desiringgod.org ដោយមានការអនុញ្ញាត។
Hosted on Acast. See acast.com/privacy for more information.
ព្រះគុណមិនមែនគ្រាន់តែជាបុគ្គលិកលក្ខណៈរបស់ព្រះជាម្ចាស់ក្នុងការប្រព្រឹត្តអំពើល្អសម្រាប់យើង នៅពេលដែលយើងមិនស័ក្តិសមក្នុងការទទួលវានោះទេ។ តាមពិតទៅ វាគឺជាអំណាចផ្ទាល់ពីព្រះជាម្ចាស់ក្នុងការដែលព្រះអង្គអនុម័ត និងប្រព្រឹត្តឡើងក្នុងយើង និងសម្រាប់យើង។
ព្រះគុណរបស់ព្រះជាម្ចាស់គឺជាការអនុញ្ញាតរបស់ទ្រង់ក្នុងសាវ័ក ប៉ុល ដើម្បីធ្វើឲ្យសាវ័ក ប៉ុល ខិតខំធ្វើការ៖ «ដោយព្រះគុណនៃព្រះ . . . ខ្ញុំបានខំធ្វើការលើសជាងអ្នកទាំងនោះសន្ធឹកណាស់» ដូច្នេះ នៅពេលដែលសាវ័ក ប៉ុល លើកឡើងថា «ចូរបង្ហើយសេចក្ដីសង្គ្រោះរបស់អ្នករាល់គ្នា» គាត់ក៏បានបន្ថែមថា «ដ្បិតគឺជាព្រះហើយ ដែលបណ្ដាលចិត្តអ្នករាល់គ្នា ឲ្យមានទាំងចំណង់ចង់ធ្វើ ហើយឲ្យបានប្រព្រឹត្តតាមបំណងព្រះហឫទ័យទ្រង់ដែរ» (ភីលីព ២:១២-១៣) ។ ព្រះគុណគឺជាអំណាចពីព្រះជាម្ចាស់ក្នុងការធ្វើទង្វើល្អក្នុងយើង និងសម្រាប់យើង។
ព្រះគុណគឺពីអតីតកាល ហើយក៏នៅអនាគតកាលដែរ។ វាគឺជាក្បាលទឹកដែលធ្លាក់ឥតឈប់ឈរលើជ្រោះទឹកធ្លាក់ដ៏សែនតូចនៃបច្ចុប្បន្នកាលនេះ ដែលហូរចេញពីទន្លេនៃព្រះគុណដ៏ធំមហិមាដែលមកដល់យើងពីអនាគតកាល ដែលធ្លាយចូលជលដ្ឋានដែលចេះតែកើនឡើងៗនៃព្រះគុណនៅឯអតីតកាល។
ប្រាំនាទីខាងមុខនេះ លោកអ្នកនឹងទទួលបានព្រះគុណដែលទ្រទ្រង់មកក្នុងលោកអ្នកដែលកើតចេញពីអនាគតកាល ហើយលោកអ្នកក៏នឹងផ្ដុំប្រាំនាទីបន្ថែមទៀតនៃព្រះគុណក្នុងជលដ្ឋានសម្រាប់អតីតកាល។ ការឆ្លើយតបដ៏ត្រឹមត្រូវចំពោះព្រះគុណដែលលោកអ្នកបានទទួលបទពិសោធន៍ពីអតីតកាលគឺការអរព្រះគុណ ហើយការឆ្លើយតបដ៏ត្រឹមត្រូវចំពោះព្រះគុណសន្យាសម្រាប់លោកអ្នកនៅឯអនាគតកាលគឺជំនឿ។ យើងអរព្រះគុណព្រះអង្គសម្រាប់ព្រះគុណនៅឯអតីតកាលនៅឆ្នាំមុននេះ ហើយយើងក៏មានទំនុកចិត្តក្នុងព្រះគុណនៅឯអនាគតកាលសម្រាប់ឆ្នាំថ្មីដែរ។
និពន្ធដោយ៖ លោកគ្រូ John Piper
បកប្រែដោយលោកគ្រូ៖ ឈាង បូរ៉ា
កែសម្រួលដោយ៖ លោក ទេព រ៉ូ, លោក ខែម បូឡុង, លោក ប៊ុន ធីម៉ូថេ និងលោក ឯក សត្យា
ដកស្រង់ខ្លះៗ និងកែសម្រួលចេញពី https://www.desiringgod.org/articles/grace-for-the-new-year ដោយមានការអនុញ្ញាត។
Hosted on Acast. See acast.com/privacy for more information.
តាមពិតទៅ យើងខ្ញុំមិនដែលសួរខ្លួនឯងអំពីសំណួរនេះពីមុនទេ។
យើងខ្ញុំនឹងទំនងជាសួរគាត់ថា «ក្នុងពេលវេលាមួយនាទី សូមពន្យល់អំពីទស្សនៈរបស់លោកទាក់ទងទៅនឹងការរាប់ជាសុចរិត។» ហើយបន្ទាប់មក ដោយពឹងលើការពន្យល់របស់គាត់ នោះយើងខ្ញុំនឹងផ្ដល់ជូននូវទស្សនៈនៃការរាប់ជាសុចរិតរបស់យើងខ្ញុំវិញ។
យើងខ្ញុំគិតថា ការរូបរួមគ្នារវាងក្រុមជំនុំរ៉ូម៉ាំងកាតូលិក និងប្រូតេស្តង់មិនទាន់អាចទៅមុខបាននៅឡើយទេ។ យើងខ្ញុំគិតថា សម័យកំណែទម្រង់មិនទាន់ឈានដល់ទីបញ្ចប់នៅឡើយ។ នៅមិនទាន់មានការផ្លាស់ប្រែគ្រប់គ្រាន់នៅក្នុងក្រុមជំនុំរ៉ូម៉ាំងកាតូលិកទាក់ទងនឹងទស្សនៈនៃការរាប់ជាសុចរិតនៅឡើយទេ ក៏ដូចជាប្រធានបទជាច្រើនផ្សេងៗទៀតផងដែរ។
យើងខ្ញុំកំពុងតែនិយាយអំពីការរាប់ជាសុចរិត ពីព្រោះនេះគឺជាប្រធានបទដ៏សំខាន់បំផុត។ តាមពិតទៅ យើងខ្ញុំអាចនិយាយអំពីអំណាចរបស់សម្ដេច ប៉ាប អំពីអត្ថន័យនៃពិធីអភិបូជានៅក្នុងក្រុមជំនុំកាតូលិក ឬក៏អំពីតួនាទីនៃពិធីលាងព្រះអម្ចាស់ ឬក៏អំពីតំណែងរបស់នាងម៉ារា។
ប៉ុន្តែ ប្រធានបទទាំងនោះមិនសូវសំខាន់ជាងប្រធានបទដែលនៅកណ្ដាលនោះទេ៖ «តើក្រុមជំនុំរ៉ូម៉ាំងកាតូលិកបង្រៀនថាយើងពឹងផ្អែកលើតែសេចក្ដីសុចរិតរបស់ព្រះគ្រីស្ទដែលផ្ទេរមកយើងតាមរយៈជំនឿតែមួយគត់ដែរឬទេ? តើនេះជាមូលហេតុដែលថាព្រះជាម្ចាស់នៅខាងយើង ១០០% មែនឬ ហើយបន្ទាប់មកការញែកជាបរិសុទ្ធត្រូវតែកើតឡើង? តើសម្តេច ប៉ាប បង្រៀនចំណុចនេះដែរឬទេ?»
ហើយប្រសិនបើសម្តេច ប៉ាប លើកឡើងថា «ទេ យើងមិនធ្វើដូច្នោះទេ» នោះយើងខ្ញុំនឹងឆ្លើយតបទៅគាត់វិញថា «អញ្ចឹង យើងខ្ញុំគិតថា នៅក្នុងចំណុចស្នូលនៃទេវវិទ្យារបស់ក្រុមជំនុំរ៉ូម៉ាំងកាតូលិកមានការបង្រៀនខុសឆ្គងហើយ»។
និពន្ធដោយ៖ John Piper
បកប្រែដោយលោកគ្រូ៖ ឈាង បូរ៉ា
កែសម្រួលដោយ៖ លោក ទេព រ៉ូ, លោក ខែម បូឡុង, លោក ប៊ុន ធីម៉ូថេ, លោក ឯក សត្យា និងលោក Jeff Lai
ដកស្រង់ខ្លះៗ និងកែសម្រួលចេញពី https://www.desiringgod.org/interviews/if-you-had-two-minutes-to-talk-with-the-pope-what-would-you-say-to-him ដោយមានការអនុញ្ញាត
Hosted on Acast. See acast.com/privacy for more information.
និពន្ធដោយ៖ Joe Carter
បកប្រែដោយលោកគ្រូ៖ ឈាង បូរ៉ា
កែសម្រួលដោយ៖ លោក ទេព រ៉ូ, លោក ខែម បូឡុង, លោក ប៊ុន ធីម៉ូថេ, និងលោក ឯក សត្យា
ដកស្រង់ខ្លះៗ និងកែសម្រួលចេញពី https://www.crossway.org/articles/10-things-you-should-know-about-catechesis/ ដោយមានការអនុញ្ញាត
Hosted on Acast. See acast.com/privacy for more information.
ខ្ញុំសូមកោតសរសើរចំពោះសារនីមួយៗដែលបានជន់លិចពេញទូរស័ព្ទរបស់ខ្ញុំដោយចង់ជួយ និងពាក្យសន្យាថានឹងអធិស្ឋានឲ្យ។ ដូចគ្នាអ៊ីម៉ែលរបស់ខ្ញុំក៏អញ្ចឹងដែរ។ ពួកគេគឺជាពរជ័យ និងការដ៏អស្ចារ្យភ្លាមៗចំពោះខ្ញុំ។ ប៉ុន្តែ មានអ្វីដែលគួរឲ្យប៉ះពាល់ជាងនោះទៅទៀត គឺពេលដែលកាតបានចាប់ផ្តើមមកដល់ប្រអប់សំបុត្រខ្ញុំពីរបីថ្ងៃក្រោយពេលឪពុកខ្ញុំបានស្លាប់។ ខ្ញុំមិនដែលឲ្យតម្លៃលើផ្កាប៉ុន្មានទេ ប៉ុន្តែចំពោះការរៀបចំមួយចំនួនដែលបានមកដល់មាត់ទ្វារ គឺវាពិតជាមានអត្ថន័យណាស់សម្រាប់ខ្ញុំ។ ពេលយើងទៅដល់ផ្ទះបងស្រីខ្ញុំនៅខេត្តកណ្ដាល យើងឃើញថា ផ្ទះបាយរបស់យើងហៀរហូរទៅដោយម្ហូបអាហារ ហើយម្ហូបនីមួយៗគឺជានិមិត្តរូបនៃសេចក្តីស្រឡាញ់ដ៏តូចៗរបស់អ្នកឲ្យមកយើង។ ទាំងនេះជាការបង្ហាញការយកចិត្តទុកដាក់ និងការអាណិតអាសូរដែលអាចមើល និងប៉ះបាន។ ខ្ញុំមានការភ្ញាក់ផ្អើលណាស់លើអត្ថន័យដែលខ្ញុំបានទទួលពីពួកគេ។
ហើយបន្ទាប់មក មានតួនាទីនៃវត្តមានខាងឯងរូបកាយ។ នៅពេលខ្ញុំបានទទួលដំណឹងនោះ—ខ្ញុំក៏បានប្រាប់លោកគ្រូ សំបូរ ដែលជាមិត្តភក្ដិ អ្នកចាំទុំម្នាក់ដូចខ្ញុំនៅក្រុមជំនុំ និងជាគ្រូគង្វាល—គាត់ក៏បានមកដល់ផ្ទះរបស់យើងភ្លាមៗ ដើម្បីអធិស្ឋានជាមួយយើង។ គាត់បានមកដល់ទីកន្លែងផ្ទាល់តែម្តង។ នៅព្រឹកនៃកម្មវិធីបុណ្យសព ខ្ញុំមានអារម្មណ៍រឹងមាំហើយគិតពីកម្មវិធី—ដោយពិនិត្យមើលថាផ្កានៅកន្លែងរបស់វាឬក៏អត់ ហើយមើលថាមេក្រូមានដំណើរការឬក៏អត់។ តែបន្ទាប់មក មិត្តភក្ដិខ្ញុំឈ្មោះ ធីតា បានដើរចូលព្រះវិហារ—គាត់ជា បងស្រីម្នាក់ហើយក៏មិត្តភក្ដិម្នាក់ដែរ—ហើយនៅពេលខ្ញុំឱបគាត់ នោះទើបខ្ញុំយំ។ ប្រាកដណាស់! ខ្ញុំបានយំដោយមានភាពសោកសៅ ប៉ុន្តែខ្ញុំក៏បានយំដោយសារមានវត្តមានរបស់គាត់នៅ ទីនោះផងដែរ—គាត់បានធ្វើដំណើរជាមួយប្តីរបស់គាត់ពីខេត្តបាត់ដំបងមកខេត្តកណ្ដាល ដើម្បីមកកំដរយើង។ នៅពេលខ្ញុំ ក្រោកឈរឡើង ដើម្បីស្វាគមន៍អ្នកចូលរួម និងដើម្បីអរគុណដល់ពួកគេដែលបានមក ខ្ញុំក៏មានអារម្មណ៍រំជួលចិត្តពេលបានឃើញមិត្តភក្ដិផ្សេងៗទៀតដែលបានធ្វើដំណើរមកពីឆ្ងាយ ដោយចំណាយថវិកាច្រើន ហើយក៏ខកខានភារកិច្ចផ្សេងៗជាច្រើនដែរ គឺដើម្បីឲ្យមានពេលមកកំដរយើងពេលយើងកំពុងកាន់ទុក្ខ។
ដូច្នេះ ចេញពីអ្វីៗទាំងអស់នេះ ខ្ញុំរៀនបានអំពីតម្លៃនៃវត្តមាន និងតម្លៃនៃការបង្ហាញពីសេចក្ដីស្រឡាញ់ដែលអាចមើលឃើញ។ ជាក់ស្តែង ក្នុងករណីជាច្រើនការប្រាស្រ័យទាក់ទងគ្នាគឺមានតែតាមបណ្ដាញសង្គម ហើយបន្ទាប់មកជាការពិត វាត្រឹមត្រូវ និងល្អណាស់ក្នុងការផ្ញើសារ ឬផ្ញើអ៊ីម៉ែល។ ប៉ុន្តែ នៅពេលដែលឱកាស ឬក៏ភាពជិតគ្នាអនុញ្ញាតឲ្យមាន ខ្ញុំដឹងអំពីអត្ថន័យនៃការនៅជាមួយមនុស្ស ឬក៏បើពេលនោះមិនមែនជាតួនាទីរបស់ខ្ញុំ អ្វីដែលខ្ញុំធ្វើគឺផ្ញើអ្វីមួយឲ្យពួកគាត់។ វាស្ទើរតែដូចជាមានជម្រាលនៃការលួងលោមពីការផ្ញើសារទៅជាការផ្ញើអ៊ីម៉ែល ពីការផ្ញើកាតទៅជាការផ្ញើផ្កា ឬរហូតដល់ការមានវត្តមានផ្ទាល់។ នៅពេលអនាគត ខ្ញុំចង់ប្រាកដថាខ្ញុំនឹងផ្តល់នូវការលួងលោមដ៏អស្ចារ្យបំផុត តាមដែលខ្ញុំអាចធ្វើបាន ហើយសមនឹងស្ថានភាពនោះ សូម្បីតែ (ឬក៏ថាជាពិសេស) នៅពេលដែលវាទាក់ទងនឹងការចំណាយថវិកា និងការមានការខកខានភារកិច្ចជាច្រើនមកលើខ្ញុំ។
ឆ្នាំ ២០១៩ បានមកដល់ ហើយវាក៏ទៅវិញបាត់ដែរ។ វាជាឆ្នាំនៃការទទួលបានពរជ័យជាច្រើន ប៉ុន្តែក៏ជាឆ្នាំនៃការមានទុក្ខព្រួយជាច្រើនផងដែរ ហើយគ្រួសារយើងក៏បានឯកភាពថា វាក៏ជាការល្អដែលឆ្នាំ ២០២០ បានមកដល់។ ហើយឥឡូវនេះ ដូចដែលពាក្យចាស់ពោល៖ យើងមិនដឹងថាអនាគតនឹងទៅជាយ៉ាងណានោះទេ ប៉ុន្តែយើងដឹងថាអ្នកណាជាអ្នកកាន់អនាគត។ យើងដឹងថា យើងនឹងទទួលបានព្រះគុណរបស់ទ្រង់ មិនថាឆ្នាំនេះជាឆ្នាំរងទុក្ខតិចតួច ឬក៏ច្រើនក៏ដោយ។ ហើយយើងក៏បានរៀនមេរៀនខ្លះៗដែលយើងជឿទុកចិត្តថា នឹងជាពរជ័យដល់អ្នកដទៃ ប្រសិនបើនេះជាឆ្នាំដែលព្រះជាម្ចាស់ត្រាស់ហៅពួកគេឲ្យដើរក្នុងផ្លូវលំបាកនៃសេចក្តីទុក្ខព្រួយក៏ដោយ។
និពន្ធដោយ៖ លោកគ្រូ Tim Challies
បកប្រែដោយលោកគ្រូ៖ ឈាង បូរ៉ា
កែសម្រួលដោយ៖ លោក ទេព រ៉ូ, លោក ខែម បូឡុង, កញ្ញា សួន សុជាតា និងលោក ប៊ុន ធីម៉ូថេ
ដកស្រង់ខ្លះៗ និងកែសម្រួលចេញពី www.challies.com ដោយមានការអនុញ្ញាត។
Hosted on Acast. See acast.com/privacy for more information.
និពន្ធដោយ៖ អ្នកគ្រូ John Piper
បកប្រែដោយលោក៖ ឈាង បូរ៉ា
កែសម្រួលដោយ៖ លោក ទេព រ៉ូ, លោក ខែម បូឡុង, លោក ប៊ុន ធីម៉ូថេ និងលោកស្រី ឡូញ ស្រីរ័ត្ន
ដកស្រង់ខ្លះៗ និងកែសម្រួលចេញពី https://www.desiringgod.org/interviews/how-do-i-know-if-the-holy-spirit-is-in-me ដោយមានការអនុញ្ញាត។
Hosted on Acast. See acast.com/privacy for more information.
វាពិតជាអស្ចារ្យខ្លាំងណាស់ ព្រះយេស៊ូវមិនបានរក្សាថ្ងៃសប្ប័ទ ដោយព្រោះព្រះអង្គសព្វព្រះហឫទ័យក្នុងការសង្គ្រោះជីវិតដោយត្រង់នេះយើងឃើញថា ព្រះអង្គបានព្យាបាលបុរសដែលមានដៃស្វិតម្ខាងនោះឲ្យ «បានជាដូចដើម»។ ទង្វើនៃការព្យាបាលមួយនេះរបស់ព្រះយេស៊ូវបានញែកទ្រង់ចេញពីពួកផារិស៊ី។ ជម្លោះទី៦នេះគឺកំពុងតែផ្ដោតទៅលើសេចក្ដីប្រកាសដំណឹងល្អនៃព័ន្ធកិច្ចរបស់ព្រះអង្គ មិនមែនលើការកាត់ស្រាយខុសៗគ្នាទាក់ទងទៅនឹងក្រឹត្យវិន័យនៃថ្ងៃសប្ប័ទត្រង់ថា យើងគួរធ្វើ ឬក៏មិនធ្វើអ្វីនោះទេ។
ហើយការនៅស្ងៀមរបស់ពួកផារិស៊ី និងការឆ្លើយតបរបស់ពួកគេបានបង្ហាញថា ពួកគេក៏បានបដិសេធសេចក្ដីប្រកាសដំណឹងល្អនៃព័ន្ធកិច្ចរបស់ព្រះយេស៊ូវរួចស្រេចទៅហើយ។ តាមពិតទៅ តាមរយៈការបញ្ចប់ជម្លោះមួយនេះគឺលោក ម៉ាកុស កំពុងតែផ្ដល់ជាតម្រុយដល់យើងថា នៅចុងបញ្ចប់ព្រះយេស៊ូវនឹងត្រូវបានពួកគេបដិសេធ ហើយសម្លាប់ចោលដូចដែលមានចែងអំពីព្រះមេស្ស៊ីនៅក្នុងព្រះគម្ពីរសញ្ញាចាស់ ដែលព្រះអង្គបានយាងមក ដើម្បីនឹងបំពេញទំនាយទាំងនោះ។
សរុបសេចក្ដីទៅ បងប្អូន! ព័ន្ធកិច្ចដំណឹងល្អនៃសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់មិនមានព្រំដែនទេ សូម្បីតែលើក្រឹត្យវិន័យនៃថ្ងៃសប្ប័ទក៏គ្មានដែរ។
ដូច្នេះ តើយើងបានទទួលសេចក្ដីសង្គ្រោះរបស់ទ្រង់ហើយឬនៅ? មិនថាយើងស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ ក៏ព្រះអង្គនៅតែមានអំណាចក្នុងការសង្គ្រោះយើងបានផងដែរ។ ដូចដែលយើងបានឃើញហើយថា ព្រះអង្គបានត្រាស់ហៅ ហើយសង្គ្រោះលោក លេវី ហើយបន្ទាប់មកបានទៅចូលរួមពិធីជប់លៀងនៅឯផ្ទះរបស់គាត់ ដែលក្នុងភ្នែកប្រពៃណីគឺកំពុងតែបញ្ជាក់ថា ទ្រង់កំពុងតែមានទំនាក់ទំនងជាមួយនឹងមនុស្សបាតសង្គម ដែលសង្គមមិនឲ្យតម្លៃ។
ព្រះអង្គជា «កូនមនុស្ស» ដែល «ជាម្ចាស់នៃថ្ងៃសប្ប័ទ» (២:២៨) ហើយក្នុងទ្រង់យើងក៏អាចទទួលបានសេចក្ដីសង្គ្រោះនេះផងដែរ។ ដូច្នេះ សូមបើកមាត់ដោយ «ប្រកាសថា ព្រះយេស៊ូវជាព្រះអម្ចាស់ ហើយជឿក្នុងចិត្តថា ព្រះបានប្រោសឲ្យព្រះអង្គមានព្រះជន្មរស់ពីស្លាប់ឡើងវិញ នោះអ្នកនឹងបានសង្គ្រោះ។ ដ្បិតយើងបានសុចរិតដោយមានចិត្តជឿ ហើយបានសង្គ្រោះដោយមាត់ប្រកាសប្រាប់» (រ៉ូម ១០:៩-១០)។
គំនិតគោលមកពី៖ លោកគ្រូ Guelich, R. A. (ឆ្នាំ ១៩៨៩). ម៉ាកុស ១-៨:២៦ (Vol. 34A, ទំព័រទី១៤០). Dallas: Word, Incorporated។
និពន្ធដោយ៖ លោក ឈាង បូរ៉ា
កែសម្រួលដោយ៖ លោក ទេព រ៉ូ, លោក ខែម បូឡុង, លោក ប៊ុន ធីម៉ូថេ និងលោកស្រី បូល រដ្ឋា
ឯកសារយោង៖
Bratcher, R. G., & Nida, E. A. (ឆ្នាំ១៩៩៣). “A Handbook on the Gospel of Mark”. New York: United Bible Societies។
Edwards, J. R. (ឆ្នាំ២០០២). “The Gospel according to Mark”. Grand Rapids, MI; Leicester, England: Eerdmans; Apollos។
Swete, H. B. (Ed.). (ឆ្នាំ១៨៩៨). “The Gospel According to St. Mark”. The Greek text with introduction, notes and indices. London; New York: MacMillan and co.; The MacMillan Company។
France, R. T. (ឆ្នាំ២០០២). “The Gospel of Mark: A Commentary on the Greek Text”. Grand Rapids, MI; Carlisle: W.B. Eerdmans; Paternoster Press។
Hurtado, L. W. (ឆ្នាំ២០១១). “Mark”. Grand Rapids, MI: Baker Books។
Guelich, R. A. (ឆ្នាំ១៩៨៩). “Mark 1-8:26” (Vol. 34A). Dallas: Word, Incorporated។
MacArthur, John. (ឆ្នាំ២០១៥). “Mark 1-8” (Vol. 01) Illinois: Moody Publisher។
France, R. T. (ឆ្នាំ២០០២). “The Gospel of Mark: A Commentary on the Greek Text”. Grand Rapids, MI; Carlisle: W.B. Eerdmans; Paternoster Press។
Geddert, T. J. (ឆ្នាំ២០០១). “Mark”. Scottdale, PA: Herald Press
------------------------------------------------------------------------------------------------
អានមេរៀននេះពេញ តាមរយៈ Link ខាងក្រោមនេះ៖
https://plovpit.com/jesus-heals-a-man-with-a-withered-hand/
Hosted on Acast. See acast.com/privacy for more information.
និពន្ធដោយ៖ អ្នកគ្រូ John Piper
បកប្រែដោយលោក៖ ឈាង បូរ៉ា
កែសម្រួលដោយ៖ លោក ទេព រ៉ូ, លោក ខែម បូឡុង, លោក ប៊ុន ធីម៉ូថេ និងលោកស្រី ឡូញ ស្រីរ័ត្ន
ដកស្រង់ខ្លះៗ និងកែសម្រួលចេញពី https://www.desiringgod.org/interviews/has-my-sexual-sin-made-me-unsavable ដោយមានការអនុញ្ញាត។
Hosted on Acast. See acast.com/privacy for more information.
និពន្ធដោយ៖ អ្នកគ្រូ Emma Scrivener
បកប្រែដោយលោកគ្រូ៖ ឈាង បូរ៉ា
កែសម្រួលដោយ៖ លោក ទេព រ៉ូ, លោក ខែម បូឡុង, លោក ប៊ុន ធីម៉ូថេ និងលោក ផុន ស្រីអែម
ដកស្រង់ខ្លះៗ និងកែសម្រួលចេញពី https://www.desiringgod.org/articles/only-his-wounds-can-heal-us ដោយមានការអនុញ្ញាត។
Hosted on Acast. See acast.com/privacy for more information.
#ព្រះយេស៊ូវបានយាងមកសម្រាប់អស់អ្នកដែលឆ្លុះកញ្ចក់ ហើយឃើញភាពអាក្រក់របស់ខ្លួន។ ព្រះយេស៊ូវបានយាងមកសម្រាប់កូនស្រីៗដែលឪពុកខ្លួនមិនដែលប្រាប់ពួកគាត់ថា ពួកគាត់ស្អាត។ បុណ្យណូអែលសម្រាប់អស់អ្នកដែលទៅ «ជប់លៀង» តែម្នាក់ឯង។ បុណ្យណូអែលសម្រាប់អស់អ្នកដែលជីវិតរបស់ពួកគេត្រូវបានបំផ្លាញដោយជំងឺមហារីក ហើយការដែលស្រមៃថាបានរស់នៅដល់បុណ្យណូអែលឆ្នាំក្រោយហាក់បីដូចជាសុបិន្ដដែលមិនអាចកើតឡើងបាន។ បុណ្យណូអែលសម្រាប់អស់អ្នកដែលឯកាគ្រប់ពេលវេលា ប្រសិនបើគាត់គ្មានបណ្ដាញសង្គមលេង។ បុណ្យណូអែលសម្រាប់អស់អ្នកដែលមានជីវិតអាពាហ៍ពិពាហ៍ប្រេះស្រាំ ហើយក៏កំពុងឈានដល់ការលះលែងគ្នាដែរ។ បុណ្យណូអែលសម្រាប់កូនប្រុសដែលឪពុកខ្លួនទិញសម្ភារៈបរបាញ់សត្វឲ្យ ខណៈពេលដែលកូនគាត់ចង់បានតែសម្ភារ:ហត្ថកម្មប៉ុណ្ណោះ។ បុណ្យណូអែលសម្រាប់អស់អ្នកដែលញៀនបារី ខណៈពេលដែលគាត់មិនអាចឈប់ជក់បាន ទោះបើគាត់ដឹងថា គាត់កំពុងតែប្រឈមមុខនឹងសេចក្តីស្លាប់ក៏ដោយ។ បុណ្យណូអែលសម្រាប់ស្ត្រីពេស្យា ពួកផិតក្បត់ និងតារាសម្ដែងរឿងអាសអាភាសដែលចង់បានសេចក្ដីស្រឡាញ់ខុសរបៀប និងខុសទីកន្លែង។ បុណ្យណូអែលសម្រាប់ពួកនិស្សិតមហាវិទ្យាល័យដែលកំពុងអង្គុយជួបជុំគ្នាជាមួយនឹងគ្រួសារ ហើយអន្ទះអន្ទែងចង់ចេញទៅផឹកស្រាទៀត។ បុណ្យណូអែលសម្រាប់អស់អ្នកដែលបរាជ័យម្តងហើយម្តងទៀតក្នុងការចាប់យកក្តីស្រមៃរបស់ខ្លួន។ បុណ្យណូអែលសម្រាប់អស់អ្នកដែលបានបង្ខូចកេរ្តិ៍ឈ្មោះគ្រួសារ និងបំផ្លាញមរតក—ពួកគេចង់វិលត្រឡប់ទៅ «ផ្ទះ» វិញ ប៉ុន្តែពួកគេមិនអាចនឹកស្រមៃបានថា បងប្អូន គ្រួសារនឹងទទួលយកគាត់វិញ ដោយភាពកក់ក្តៅទេ។ បុណ្យណូអែលសម្រាប់ឪពុកម្ដាយដែលកំពុងមើលជីវិតអាពាហ៍ពិពាហ៍របស់កូនខ្លួនបរាជ័យ។
តាមពិតទៅ បុណ្យណូអែលជាដំណឹងល្អនៃព្រះគុណសម្រាប់ពួកមនុស្សមានបាប។ ដោយអាស្រ័យលើរាល់អ្វីៗទាំងអស់ដែលព្រះគ្រីស្ទបានសម្រេចនៅលើឈើឆ្កាង នោះស្នូកសត្វក៏បានក្លាយជាទីកន្លែងដែលពេញដោយក្ដីសង្ឃឹមក្នុងចក្រវាលដ៏ងងឹតដែលគ្មានសង្ឃឹមឡើយ។ ក្នុងចំណោមការសើចចំអកនៃការសើចចំអកជាច្រើន បុណ្យណូអែលសម្រាប់អស់អ្នកដែលពិបាកនឹងអរសប្បាយនៅក្នុងរដូវកាលនៃបុណ្យណូអែលនេះ។ បើនិយាយឲ្យខ្លីទៅ បុណ្យណូអែលគឺសម្រាប់អស់អ្នកដែលស្អប់បុណ្យនេះខ្លាំងជាងគេ។
---------------------------------------------------------------------------------------------------------
និពន្ធដោយ៖ លោកគ្រូ Matt Redmond
បកប្រែដោយ៖ លោកគ្រូ ឈាង បូរ៉ា
កែសម្រួលដោយ៖ លោក ទេព រ៉ូ, លោក ខែម បូឡុង, កញ្ញា ជុំ ចាន់ដារ៉ា, កញ្ញា អឿង ដាលីន, លោកគ្រូ លូកា ស្មីត
និងអ្នកគ្រូ សេង សុខា
ដកស្រង់ខ្លះៗចេញពី https://www.thegospelcoalition.org/article/christmas-is-for-those-who-hate-it-most/ ដោយមានការអនុញ្ញាត។
Hosted on Acast. See acast.com/privacy for more information.
From the publisher's feed
Hosted on Acast. See…