PlovPit

PlovPit

Download on the App Store

PlovPit episodes

  • មេរៀន៖ ប្រការទាំង១៤ដើម្បីធ្វើបុគ្គលិកដែលគាប់ព្រះហឬទ័យព្រះ (14 Rules for Being a Godly Employee)

    ខាង​ក្រោម​នេះ​គឺ​ជា​ច្បាប់​១៤​ប្រការ​ដែល​លោក​អ្នក​អាច​យក​ទៅ​ប្រើ​ប្រាស់បាន​នៅ​កន្លែង​ធ្វើ​ការ ដើម្បី​ឲ្យ​លោក​អ្នក​អាច​ក្លាយ​ទៅ​ជា​អ្នក​ធ្វើ​ការ​ដ៏​ល្អ​ម្នាក់៖

    #១ — ចាប់​ផ្ដើម​ធ្វើ​ការងារ​ដែល​ចម្បង​ដោយ​អស់​ពី​ចិត្ត។

    #២ — កុំ​រអ៊ូរទាំ​ថា​រវល់ ឬ​ថា​មាន​ពេលវេលា​ខ្លី ប៉ុន្តែ​ចូរ​ប្រើប្រាស់​ម៉ោង​ធ្វើ​ការ​ឲ្យ​អស់។

    #៣ — កុំ​រអ៊ូរទាំ​នៅ​ពេល​ដែល​លោក​អ្នក​ត្រូវ​ឆ្លើយ​តប​សារ ទូរស័ព្ទ ឬ​ក៏​អ៊ីមែល​សម្រាប់​កន្លែង​ធ្វើ​ការ។

    #៤ — កុំ​ពន្លើស​អំពី​តួនាទី​របស់​ខ្លួន ដើម្បី​ឲ្យ​គេ​មើល​ឃើញ​ថា លោកអ្នក​កំពុងតែ​រងទុក្ខ​នៅ​ក្រោម​ការងារ​នោះ ប៉ុន្តែ​ចូរ​រាប់​ទំនួលខុសត្រូវ​ទាំង​អស់​ថា​គ្មាន​អ្នក​ណា​បង្ខំ​ឲ្យ​ធ្វើ​ទេ ហើយ​ចូរ​ធ្វើ​វា​ដោយ​មាន​ចិត្ត​អរសប្បាយ​ផង។

    #៥ — កុំ​រាប់​ការងារ ឬ​បទពិសោធន៍​ណា​មួយ​ថា​វា​មិន​សំខាន់​ឲ្យ​សោះ។

    #៦ — ចូរ​ទទូច​សូម​ពី​ព្រះ​ជាម្ចាស់​ឲ្យ​ទ្រង់​ប្រទាន​ក្ដី​ស្រឡាញ់​ដ៏​ពិត​ដល់​លោក​អ្នក​មុន​លោក​អ្នក​ទៅ​បន្ទោស​អ្នក​ណា​ម្នាក់។ ចូរ​ដឹង​ពី​មូលហេតុ​ឲ្យ​ច្បាស់ ហើយ​មាន​ចិត្ត​យោគយល់​ក្នុង​ការ​ដែល​លោក​អ្នក​ថ្កោល​ទោស​គេ។ បើ​មិន​ដូច្នេះ​ទេ គេ​ក៏​មិន​ទទួល​យក​ការ​ស្ដីបន្ទោស​នោះ​ឡើយ ទោះ​បើ​លោកអ្នក​ចិត្ត​កែ​តម្រង់​គេ ក៏​មិន​មាន​ប្រសិទ្ធភាព​ដែរ ព្រោះ​វា​បង្ហាញ​ថា លោក​អ្នក​មិន​បាន​ស្វែង​រក​បុព្វហេតុ​ជា​មុន។

    #៧ — កុំ​ឲ្យ​ជឿ​គ្រប់​ទាំង​អ្វីៗ​ដែល​លោក​អ្នក​ឮ​ឡើយ ហើយ​ដាច់​ខាត់​កុំ​និយាយ​ដើម​អ្នក​ដទៃ​ឲ្យ​សោះ។

    #៨ — កុំ​ឲ្យ​ស្វែងរក​ការ​សរសើរ ការ​អរគុណ ការ​គោរព ឬ​ក៏​ពី​កិច្ចការ​ដែល​លោក​អ្នក​បាន​ធ្វើ​យ៉ាង​ល្អ​ពី​មុនៗ​ឡើយ។

    #៩ — ជៀសវាង​នូវ​ការ​ត្អូញត្អែរ នៅ​ពេល​ដែល​មេ​មិន​ទទួល​យក​ការ​ប្រឹក្សា ឬ​ក៏​យោបល់​របស់​លោក​អ្នក ទោះ​បើ​គាត់​បាន​សួរ​លោក​អ្នក​ផ្ទាល់​ក៏​ដោយ។

    #១០ — ប្រសិនបើ​មេ​ពេញ​ចិត្ត​លោកអ្នក នោះ​កុំ​ជ្រៀត​ខ្លួន​ចូល​កន្លែង​ដែល​នាំ​ឲ្យ​មាន​ទំនាស់​ជាមួយ​អ្នក​ផ្សេង​ដែល​មេ​របស់​លោកអ្នក​ប្រហែល​ជា​ពេញ​ចិត្ត​គាត់​ដែរ។

    #១១ — មិន​ត្រូវ​យក​កន្លែង​ធ្វើ​ការ​ធ្វើ​ជា​កន្លែង ដើម្បី​បំពេញ​តម្រូវការ ឬ​ក៏​ប្រយោជន៍​ខ្លួន​ឯង​ឡើយ។

    #១២ — កុំ​ឲ្យ​ស្វែងរក​ការ​បំពេញ​ចិត្ត​ពី​អ្នកដទៃ ឬ​ការ​អនុគ្រោះ ឬ​ក៏​ការ​អាណិតអាសូរ​ឡើយ ប៉ុន្តែ​ចូរ​ទទួល​ធ្វើ​នូវ​រាល់​អ្វីៗ​ដែល​មេ​ឲ្យ​ធ្វើ។

    #១៣ — ចូរ​ទទួល​យក​នូវ​រាល់​កំហុស ហើយ​កុំ​ទម្លាក់​លើ​អ្នក​ដទៃ​ឲ្យ​សោះ។

    #១៤ — ចូរ​អរព្រះគុណ​ព្រះ​ជាម្ចាស់​ នៅ​ពេល​ដែល​អ្នក​ដទៃ​ទទួល​បាន​កិត្តិយស ឬ​ក៏​ការ​សរសើរ​ចេញ​ពី​ការ​លោក​អ្នក​បាន​ធ្វើ។

    -------------------------------------------------------------------------------------------------------------

    ចំណាំ៖ យើងបានទទួលការអនុញ្ញាតឲ្យកែសម្រួលលើឯកសារដើមរបស់អ្នកនិពន្ធ។

    បកប្រែដោយ និងកែសម្រួលដោយ៖ លោក ឈាង បូរ៉ា និង លោក ជួប ប៊ុនហាក់

    ដកស្រង់ខ្លះៗចេញពី https://thecripplegate.com/14-rules-for-being-a-godly-employee/ ដោយមានការអនុញ្ញាត។


    Hosted on Acast. See acast.com/privacy for more information.

    5 min
  • មេរៀន៖ ការសុគតសម្រាប់អ្នកមិនបានជ្រើសតាំង (Did the Death of Jesus Accomplish Anything for the Non-Elect?)

    ចម្លើយ​ដែល​យើង​ខ្ញុំ​គិត​គឺ​ថា ប្រាកដ​ណាស់! យើង​ខ្ញុំ​គិត​ថា ព្រះ​គុណ​ដ៏​ពិត ព្រះ​គុណ​សាធារណៈ​ដ៏​ពិត ការ​ផ្ដល់​ជូន​នូវ​សេចក្ដី​សង្គ្រោះ​ដ៏​ពិត—ឥឡូវ​នេះ ចំណុច​ដែល​ថា​លោក​អ្នក​កំពុង​តែ​អាន​អត្ថបទ​មួយ​នេះ—គឺ​ជា​ព្រះ​គុណ។ ហើយ​ប្រសិន​បើ​លោក​អ្នក​មិន​មែន​ជា​គ្រីស្ទ​បរិស័ទ នោះ​ព្រះ​អង្គ​កំពុង​តែ​ផ្ដល់​ជូន​ព្រះ​គុណ​ដល់​លោក​អ្នក​នៅ​ពេល​វេលា​នេះ​តែ​ម្ដង តាម​រយៈ​ការ​ដាស់​តឿន​របស់​យើង​ខ្ញុំ​ថា ប្រសិន​បើ​លោក​អ្នក​បដិសេធ នោះ​ការ​ថ្កោល​ទោស​ក៏​នឹង​កាន់​តែ​លើស​ដើម​ហើយ។

    ហើយ​នេះ​ឯង​គឺ​ជា​អំណោយ​ទាន​ចំពោះ​លោក​អ្នក​ឥឡូវ​នេះ​ដែល​ព្រះ​ជាម្ចាស់​ទំនង​ជា​នឹង​សព្វ​ព្រះ​ហឫទ័យ​ប្រើ​ប្រាស់​នៅ​ពេល​ក្រោយ ដើម្បី​ឲ្យ​លោក​អ្នក​ទទួល​ស្គាល់​ថា «ទេ! ខ្ញុំ​មិន​ចង់​ឲ្យ​ការ​ថ្កោល​ទោស​លើ​ជីវិត​របស់​យើង​ខ្ញុំ​គុណ​ជា​ទ្វេ​លើស​ដើម​ទៀត​នោះ​ទេ។ ខ្ញុំ​ចង់​ឆ្លើយ​តប​នឹង​ព្រះ​គុណ​នេះ​នៅ​ពេល​នេះ​តែ​ម្ដង»។

    នេះ​ឯង​គឺ​ជា​អ្វី​ដែល​យើង​ខ្ញុំ​គិត​ថា​គួរ​ជា​ការ​ឆ្លើយ​តប​ចំពោះ​អត្ថបទ​មួយ​នេះ៖ សូម​ទទួល​យក​ព្រះ​គុណ​ចុះ។ ដោយ​សារ​លោក​អ្នក​កំពុង​តែ​មាន​ជីវិត​ឥឡូវ​នេះ នោះ​លោក​អ្នក​ក៏​នៅ​មាន​ឱកាស​ក្នុង​ការ​ទទួល​ជឿ ហើយ​ទទួល​បាន​សេចក្ដី​សង្គ្រោះ​ដែរ។


    និពន្ធដោយ៖ លោកគ្រូ John Piper

    បកប្រែដោយលោកគ្រូ៖ ឈាង បូរ៉ា

    កែសម្រួលដោយ៖ លោក ទេព រ៉ូ, លោក ខែម បូឡុង, លោក ប៊ុន ធីម៉ូថេ និងលោក ឯក សត្យា

    ដកស្រង់ខ្លះៗ និងកែសម្រួលចេញពី https://www.desiringgod.org/interviews/did-the-death-of-jesus-accomplish-anything-for-the-non-elect ដោយមានការអនុញ្ញាត។

    Hosted on Acast. See acast.com/privacy for more information.

    6 min
  • ធ្វើមិចដឹងថា​ព្រះហៅធ្វើ​គ្រូគង្វាល?​ (How Do I Know If God Is Calling Me to Be a Pastor?)

    How Do I Know If God Is Calling Me to Be a Pastor?

    មាន​បុគ្គល​ម្នាក់​បាន​ផ្ញើ​សារ​មក​កាន់​ខាង​យើង​ថា «ខ្ញុំ​មាន​អារម្មណ៍​ថា​ព្រះ​ជាម្ចាស់​បាន​ត្រាស់​ហៅ​ខ្ញុំ​ឲ្យ​ធ្វើ​ជា​គ្រូ​គង្វាល។ តើ​ខ្ញុំ​គួរ​ស្វែង​រក​ចំណុច​អ្វី ដើម្បី​ជា​អំណះអំណាង​ពី​ហេតុ​ផល​នៃ​ការ​ត្រាស់​ហៅ​មួយ​នេះ?»

    នេះ​គឺ​ជា​សំណួរ​ដ៏​ល្អ​មួយ។ ខាង​ក្រោម​នេះ​គឺ​ជា​ចម្លើយ​ត្រួសៗ៖

    ១) បន្ត​សង្កេត​មើល​ការ​ប្រាថ្នា​ដ៏​ខ្លាំង​មួយ​នេះ​ដែល​បន្ត​កើត​ឡើង​ម្ដង​ហើយ​ម្ដងទៀត

    និយាយ​ជា​ទូ​ទៅ នេះ​មិន​មែន​ជា​ការ​ឆេះឆួល​ដែល​ជា​ការ​ប្រាថ្នា​ដែល​បាន​កើត​ឡើង​បន្ទាប់​ពី​បាន​ឮ​នរណា​ម្នាក់​បាន​មាន​ប្រសាសន៍​ដែល​បាន​លើក​ទឹក​ចិត្ត​នោះ​ទេ។ ការ​ត្រាស់​ហៅ​មួយ​នេះ​បន្ត​វិល​ត្រឡប់​មក​វិញ​ម្ដង​ហើយ​ម្ដង​ទៀត​ឥត​ឈប់​ឈរ—ជា​ការ​ប្រាថ្នា​ដែល​លោក​អ្នក​មិន​អាច​បោះ​បង់​ចោល​បាន។ វា​ជា​ការ​ត្រឹម​ត្រូវ​ទេ​ក្នុង​ការ​ប្រាថ្នា​ចង់​ធ្វើ​ជា​អ្នក​ត្រួត​ត្រា​យោង​តាម​កណ្ឌ​គម្ពីរ ១ធីម៉ូថេ ៣:១។

    ២) បន្ត​សង្កេត​រក​អំណោយ​ទាន​មួយ​ចំនួន​ទៀត​ដែល​ជា​តម្រូវ​ការ​ក្នុង​ព័ន្ធកិច្ច​នៃ​គ្រូ​គង្វាល

    ឧទាហរណ៍៖ អំណោយ​ទាន​ដែល​តម្រូវ​ឲ្យ​មាន​ការ​បង្រៀន។ និង​ការ​មាន​ប្រាជ្ញា​មួយ​ប្រភេទ​ក្នុង​ការ​ទំនាក់​ទំនង​ជា​មួយ​នឹង​មនុស្សម្នា។ ចូរ​បណ្ដុះ​បណ្ដាល​អំណោយ​ទាន​ទាំង​នោះ​ចុះ។ សូម​ធ្វើ​នូវ​អ្វី​ដែល​លោក​អ្នក​អាច​ធ្វើ​បាន​ក្នុង​ការ​បង្ហាត់​បង្រៀន​អំណោយ​ទាន​ទាំង​នោះ។

    ៣) ស្វែង​រក​អំណះអំណាង​ពី​អ្នក​ដទៃ

    នៅ​ពេល​ដែល​បុគ្គល​ណា​ម្នាក់​លើក​ខ្លួន​ជា​គ្រូ​គង្វាល​ក្នុង​ក្រុម​ជំនុំ ខណៈ​ពេល​ដែល​ក្រុម​ជំនុំ​មិន​បាន​គាំទ្រ នោះ​មាន​ន័យ​ថា​គាត់​ទំនង​ជា​កំពុង​តែ​គិត​ខុស​ហើយ។ គាត់​ទំនង​ជា​មិន​សម​ជា​ធ្វើ​ជា​អ្នក​ត្រួត​ត្រា​ទេ។ អាច​មាន​ករណី​លើក​លែង​ខ្លះៗ​ត្រង់​ថា​អាច​មាន​ជា​អំណះអំណាង ប៉ុន្តែ​អំណះអំណាង​នោះ​មិន​ទទួល​បាន​ការ​គាំទ្រ​ពី​នរណា​ម្នាក់​ឡើយ​នៅ​ក្នុង​ក្រុម​ជំនុំ។ ប៉ុន្តែ ជា​ទូទៅ ក្រុម​ជំនុំ​គឺ​ជា​ទី​កន្លែង​ដែល​បង្ហាញ​អំពី​អំណះអំណាង​ទាំង​នោះ​ដែល​ត្រូវ​បាន​ប្រទាន​ទៅ​កាន់​អ្នក​ត្រួត​ត្រា និង​គ្រូ​គង្វាល។

    ដែល​នេះ​មាន​ន័យ​ថា លោក​អ្នក​ដឹក​នាំ​ក្រុម​តូច ព្យាយាម​លើក​ទឹក​ចិត្ត​អ្នក​ដទៃ មនុស្សម្នា​ទទួល​បាន​ជំនួយ («លោក​ពិត​ជា​បាន​លើក​ទឹក​ចិត្ត​ខ្ញុំ​មែន!») ហើយ​ពួក​គេ​ក៏​បន្ត​មក​រក​លោក​វិញ​ដែរ។ ពួក​គេ​អាច​ទទួល​បាន​ទៀត។ ពួក​គេ​បាន​សង្កេត​ឃើញ​ថា វត្តមាន​របស់​លោក​អ្នក​បាន​ផ្ដល់​ជា​ជីវិត មិន​​មែន​ដក​យក​ជីវិត​ទេ។

    ប្រសិន​បើ​មនុស្សម្នា​ចាប់​ផ្ដើម​ដើរ​ចេញ​ពី​លោក​អ្នក​ជា​ជាង​ចូល​មក​ជិត​លោក​អ្នក ដើម្បី​ស្ដាប់​លោក​អ្នក ឬ​ក៏​និយាយ ឬ​ក៏​សន្ទនា​ជា​មួយ​នឹង​លោក​អ្នក នោះ​ទំនង​ជា​មាន​ន័យ​ថា​លោក​អ្នក​គួរ​គិត «អើ… តើ​ខ្ញុំ​អាច​ផ្ដល់​ជំនួយ​ដល់​សមាជិក​ក្រុម​ជំនុំ​ដោយ​របៀប​ណា​ប្រសិន​បើ​ពួក​គាត់​មិន​ចង់​ទទួល​ជំនួយ​ពី​ខ្ញុំ​ផង?»។ ដូច្នេះ ចំណុច​ទី​៣​គឺ​ថា​អំណះអំណាង។

    ៤) បន្ទាប់​មក ខ្ញុំ​នឹង​ស្វែង​រក​កាលៈទេសៈ និង​ពេលវេលា ដើម្បី​បង្ហាញ​ជា​អំណះអំណាង​នៃ​ការ​ត្រាស់​ហៅ​នោះ នៅ​ពេល​ដែល​ឱកាស​ផ្ដល់​ឲ្យ​មាន

    សូម​បញ្ជ្រាប​ជីវិត​លោក​អ្នក​ដោយ​សេចក្ដី​អធិស្ឋាន ស្រោចស្រង់​ជីវិត​លោក​អ្នក​ដោយ​ព្រះ​បន្ទូល ហើយ​នាំ​ឲ្យ​មាន​ចលនា។ ហើយ​នៅ​ពេល​ដែល​ក្លិន​ដែល​នឹង​ផុស​ចេញ​ពី​ឆ្នាំង​សម្ល​នោះ​ក្នុង​ផ្លូវ​ណា​មួយ ហើយ​ចូរ​លោក​អ្នក​តាម​ផ្លូវ​នោះ​ចុះ។


    និពន្ធដោយ៖ លោកគ្រូ John Piper

    បកប្រែដោយលោកគ្រូ៖ ឈាង បូរ៉ា

    កែសម្រួលដោយ៖ លោក ទេព រ៉ូ, លោក ខែម បូឡុង, លោក ប៊ុន ធីម៉ូថេ និងលោក ឯក សត្យា

    ដកស្រង់ខ្លះៗ និងកែសម្រួលចេញពី https://www.desiringgod.org/interviews/how-do-i-know-if-god-is-calling-me-to-be-a-pastor ដោយមានការអនុញ្ញាត។

    Hosted on Acast. See acast.com/privacy for more information.

    4 min
  • ​វិញ្ញាណ​ទារក​ដែល​ស្លាប់​ (What Happens to Infants Who Die?)
    What Happens to Infants Who Die?​
    ជា​ចុង​ក្រោយ ចំពោះ​អ្នក​ដែល​បាន​ទទួល​យក​បញ្ហា​មួយ​នេះ តាម​រយៈ​ការ​បាត់​បង់​កូន​ដោយ​ផ្ទាល់​ខ្លួន យើង​ចង់​លើក​ឡើង​ថា ការ​ដែល​ដឹង​អំពី​អ្វី​ដែល​កើត​ឡើង​ចំពោះ​ទារក​ដែល​ស្លាប់​គឺ​ជា​កន្លែង​ដែល​លោក​អ្នក​អាច​ឲ្យ​ព្រលឹង​របស់​ខ្លួន​សម្រាក​លើ​បាន។ ប៉ុន្តែ វា​គ្រាន់​តែ​ជា​កន្លែង​ទី២ដ៏​ល្អ​បំផុត​ប៉ុណ្ណោះ​ក្នុង​ការ​សម្រាក​ព្រលឹង​របស់​លោក​អ្នក។ ដូច​ដែល​លោក​គ្រូ ចន ផាបភ័រ បាន​មាន​ប្រសាសន៍​ក្នុង​សេចក្ដីអធិប្បាយ​មួយ​ទៀត​របស់​គាត់​នៅ​ឯ​ពិធីបុណ្យ​សព​សម្រាប់​ទារក​ដ៏​វ័យ​ក្មេង​ម្នាក់៖
    កន្លែង​ដ៏​ល្អ​បំផុត​ទី១គឺ​ក្នុង​កណ្ឌ​គម្ពីរ ទំនុកតម្កើង ១១៩:៦៨—«ព្រះ​អង្គ​ល្អ ហើយ​ធ្វើ​ការ​ល្អ»។
    នេះ​គឺ​ជា​ខ​គម្ពីរ​ដែល​លោក ជច ម្យូល័រ (George Müller) បាន​ប្រើ​ប្រាស់​នៅ​ពេល​ដែល​លោក​ស្រី ម៉ារា ដែល​ជា​ប្រពន្ធ​របស់​គាត់ បាន​ស្លាប់​ដោយ​ជំងឺ​គ្រុន​ក្ដៅ​សន្លាក់​ឆ្អឹង​នៅ​ក្នុង​ឆ្នាំ ១៨៦០។ ចំណុច​៣​យ៉ាង​របស់​គាត់​មាន​ដូច​ត​ទៅ៖
    ព្រះ​អង្គ​ល្អ ហើយ​បាន​ធ្វើ​ការ​ល្អ​ក្នុង​ការ​ប្រទាន​នាង​មក​ខ្ញុំ។ព្រះ​អង្គ​ល្អ ហើយ​បាន​ធ្វើ​ការ​ល្អ​ក្នុង​ការ​ទុក​នាង​នៅ​ជា​មួយ​ខ្ញុំ​យ៉ាង​យូរ។ព្រះ​អង្គ​ល្អ ហើយ​បាន​ធ្វើ​ការ​ល្អ​ក្នុង​ការ​ដក​នាង​ចេញ​ពី​ខ្ញុំ។គាត់​មិន​បាន​យក​លោក​ស្រី ម៉ារា ជា​ចំណុច​ចាប់​ផ្ដើម ហើយ​បង្វែរ​ប្រធាន​បទ​មក​លើ​សេចក្ដី​ល្អ​របស់​ព្រះ​ជាម្ចាស់​នោះ​ទេ។ គាត់​បាន​ចាប់​ផ្ដើម​ក្នុង​ចំណុច​នៃ​សេចក្ដី​ល្អ​របស់​ព្រះ​ជាម្ចាស់​ដោយ​មាន​ទំនុក​ចិត្ត​ដែល​មិន​អាច​រង្គើ​បាន ដែល​មាន​ឫស​គល់​ក្នុង​ព្រះ​យេស៊ូវ​គ្រីស្ទ ហើយ​គាត់​ក៏​បាន​កាត់​ស្រាយ​ជីវិត​របស់​គាត់ និង​ការ​បាត់​បង់​របស់​គាត់​ក្នុង​ទស្សនៈ​សេចក្ដី​ល្អ​មួយ​នោះ។
    នោះ​ឯង​គឺ​ជា​ចំណុច​ស្នូល​នៃ​សេចក្ដី​ល្អ​របស់​ព្រះ​ជាម្ចាស់—ហើយ​ក៏​ជា​សេចក្ដី​សង្ឃឹម​សម្រាប់​យើង​ទាំង​អស់​គ្នា ពោល​គឺ​សេចក្ដី​សង្ឃឹម​តែ​មួយ​គត់​សម្រាប់​យើង។
    ចំណុច​អង្វរ​ករ​ចុង​ក្រោយ​របស់​យើង​គឺ​ថា៖ ទូល​សូម​ឲ្យ​ព្រះ​វិញ្ញាណ​របស់​ព្រះ​ជាម្ចាស់​ផ្ដាច់​យើង​ចេញ​ពី​គ្រប់​អ្វីៗ​នៅ​លើ​ផែនដី​នេះ​ដែល​អាច​និង​ល្បួង​យើង​មិន​ឲ្យ​ជឿ​លើ​ចំណុច​នេះ។
    និពន្ធដោយ៖ លោកគ្រូ Matt Permanបកប្រែដោយលោកគ្រូ៖ ឈាង បូរ៉ាកែសម្រួលដោយ៖ លោក ទេព រ៉ូ, លោក ខែម បូឡុង, លោក ប៊ុន ធីម៉ូថេ និងលោក ឯក សត្យាដកស្រង់ខ្លះៗ និងកែសម្រួលចេញពី www.desiringgod.org ដោយមានការអនុញ្ញាត។

    Hosted on Acast. See acast.com/privacy for more information.

    15 min
  • មេរៀន៖ រៀបការភេទ​ដូចគ្នា (Would You Attend a Gay Wedding?)

    និពន្ធដោយ៖ លោកគ្រូ John Piper

    បកប្រែដោយលោកគ្រូ៖ ឈាង បូរ៉ា

    កែសម្រួលដោយ៖ លោក ទេព រ៉ូ, លោក ខែម បូឡុង, លោក ប៊ុន ធីម៉ូថេ និងលោក ឯក សត្យា

    ដកស្រង់ខ្លះៗ និងកែសម្រួលចេញពី https://www.desiringgod.org/interviews/would-you-attend-a-gay-wedding ដោយមានការអនុញ្ញាត។

    Hosted on Acast. See acast.com/privacy for more information.

    6 min
  • មេរៀន៖​ មិនចូលចិត្តការជ្រើសតាំងរបស់ព្រះ?​​ (Is It Sin to Dislike Divine Election?)

    ប្រសិន
    បើ
    ព្រះ
    ជាម្ចាស់
    បាន
    រៀប
    ផែន
    ការ
    ឲ្យ
    ស្ដេច នេប៊ូក្នេសា បំផ្លាញ
    ទី
    ក្រុង
    យេរូសាឡឹម តើ
    យើង
    គួរ
    ចូល
    ចិត្ត
    ការ
    នោះ
    ដែរ
    ឬ
    ទេ? ចម្លើយ
    របស់
    យើង
    ខ្ញុំ
    គឺ
    ថា៖ យើង
    គួរ ហើយ
    ក៏
    មិន
    គួរ
    ផង
    ដែរ។ យើង
    មិន
    គួរ
    ចូល
    ចិត្ត
    នៅ
    ពេល
    ដែល
    ស្ត្រី
    ស្ងោរ
    កូន
    របស់
    ខ្លួន ប៉ុន្តែ
    យើង
    គួរ
    ទទួល
    យក
    នូវ
    ពេល
    ដែល
    ព្រះ
    ជាម្ចាស់
    បាន
    សម្រេច
    ឲ្យ
    ការ
    នោះ
    កើត
    ឡើង។ ហេតុ
    ដូច្នេះ យើង
    ត្រូវ
    មាន
    ទស្សនៈ
    ពីរ
    យ៉ាង ត្រង់
    ថា
    ទាក់
    ទង
    នឹង
    អ្វី
    ដែល
    យើង
    ឃើញ
    ក្នុង
    កញ្ចក់
    តូច
    យើង
    មិន
    គួរ
    ចូល
    ចិត្ត
    វា
    នោះ
    ទេ តែ
    ក្នុង
    កញ្ចក់
    ធំ
    យើង
    គួរ
    ចូល
    ចិត្ត
    វា ពីព្រោះ
    នោះ
    ឯង
    គឺ
    ជា
    របៀប
    ដែល
    ព្រះ
    ជាម្ចាស់
    បណ្ដាល
    ឲ្យ
    កើត
    ឡើង
    លើ
    ផែនដី
    នេះ។


    លោកអ្នកអាចអានមេរៀននេះឡើងវិញនៅក្នុងវេបសាយខាងក្រោមនេះផង
    ដែរ៖


    និពន្ធដោយ៖ លោកគ្រូ John Piper

    បកប្រែដោយលោកគ្រូ៖ ឈាង បូរ៉ា

    កែសម្រួលដោយ៖ លោក ទេព រ៉ូ, លោក ខែម បូឡុង, លោក ប៊ុន ធីម៉ូថេ និងលោក ឯក សត្យា

    ដកស្រង់ខ្លះៗ និងកែសម្រួលចេញពី https://www.desiringgod.org/interviews/is-it-sin-to-dislike-divine-election ដោយមានការអនុញ្ញាត។

    Hosted on Acast. See acast.com/privacy for more information.

    4 min
  • ចំណងជើង៖ ការអធិស្ឋាន៣នាទី​ (A Theology of Prayer in 3 Minutes)

    ក្លិន
    ក្រអូប
    នៃ
    ការ
    អធិស្ឋាន


    «ពេល
    កូន
    ចៀម
    បាន
    ទទួល
    ក្រាំង
    រួច
    ហើយ សត្វ
    មាន
    ជីវិត
    ទាំង
    បួ
    ន និង
    ពួក
    ចាស់
    ទុំ
    ទាំង
    ម្ភៃ‌បួន
    នាក់
    បាន
    ក្រាប
    ចុះ
    នៅ
    មុខ
    កូន
    ចៀម ម្នាក់ៗ
    កាន់
    ស៊ុង និង
    ពាន
    មាស ពេញ
    ដោយ
    គ្រឿង
    ក្រអូប ដែល
    ជា
    សេចក្ដី
    អធិស្ឋាន
    របស់
    ពួក
    បរិសុទ្ធ» (វិវរណៈ ៥:៨)។


    ក្នុង
    កណ្ឌ
    គម្ពីរ
    វិវរណៈ ៥:៨ កា
    អធិស្ឋាន
    កំពុង
    តែ
    ទទួល
    ការ
    ប្រមូល
    ផ្ដុំ
    ចូល
    ក្នុង
    ចាន
    គោម
    មួយ ហើយ
    ចាន
    គោម
    មាន
    តួនាទី
    ពីរ
    យ៉ាង។ ទី១៖ វា
    គឺ
    ជា
    គ្រឿង
    ក្រអូប ហើយ
    ការ
    អធិស្ឋាន
    របស់
    យើង
    គឺ
    ប្រៀប
    ដូច
    ជា
    គ្រឿង
    ក្រអូប
    ក្នុង
    ព្រះ
    វត្ត
    មាន
    របស់
    ព្រះ
    ជាម្ចាស់ ហើយ
    គ្រឿង
    ក្រអូប
    នោះ
    ក៏
    ពិត
    ជា
    ផ្គាប់
    ព្រះ
    ហឫទ័យ
    ដល់
    ទ្រង់
    មែន
    ដែរ។ ព្រះ
    ជាម្ចាស់
    ស្រឡាញ់
    ក្លិន
    នៃ
    ការ
    អធិស្ឋាន
    របស់
    រាស្ត្រ
    ទ្រង់ ដែល
    នេះ
    មាន
    ន័យ
    ថា
    ប្រសិន
    បើ
    លោក
    អ្នក
    កំពុង
    តែ
    ស្រែក
    ទ្រហោ
    យំ
    ដោយ
    សារ
    ប្រឈម
    មុខ
    ក្នុង
    ការ
    បាត់
    បង់
    មនុស្ស
    ជា
    ទី
    ស្រឡាញ់
    របស់
    ខ្លួន ឬ
    ក៏
    ដោយ
    សារ
    កំពុង
    តែ
    ប្រឈម
    មុខ
    នឹង
    ការ
    លំបាក
    ក្នុង
    ក្រុម
    ជំនុំ
    របស់
    ខ្លួន ទង្វើ
    នោះ
    ផ្ទាល់
    របស់
    លោក
    អ្នក
    គឺ
    ជា
    ផ្គាប់
    ព្រះ
    ហឫទ័យ
    ដល់
    ព្រះ
    អង្គ។ វា
    មិន
    មែន
    ជា
    ការ
    ឥត
    ប្រយោជន៍
    នោះ
    ទេ។


    ហើយ
    ព្រះ
    ជាម្ចាស់
    ក៏
    អាច
    ឆ្លើយ
    តប
    លើ
    ការ
    អធិស្ឋាន
    នោះ
    ឥឡូវ
    នេះ ឬ
    ក៏
    នៅ
    ដប់
    ឆ្នាំ
    ខាង
    មុខ ឬ
    ក៏
    ឆ្លើយ
    តប
    ក្នុង
    របៀប
    ណា
    មួយ
    ដែល
    លោក
    អ្នក
    មិន
    អាច
    រំពឹង
    ទុក
    ដល់
    បាន។ ប៉ុន្តែ ដាច់
    ដោយ
    ឡែក
    ពី
    របៀប
    ដែល
    ព្រះ
    អង្គ
    នឹង
    ឆ្លើយ
    តប
    គឺ
    ត្រង់
    ថា ការ
    អធិស្ឋាន
    ផ្ទាល់
    មាន
    តម្លៃ
    ចំពោះ
    ព្រះ
    ជាម្ចាស់។ នេះ
    គឺ
    ជា
    អត្ថ
    ន័យ
    ដំបូង
    នៃ
    ចាន
    គោម និង
    គ្រឿង
    ក្រអូប។


    បុព្វហេតុ
    នៃ
    ការ
    ដែល
    ព្រះ
    រាជ្យ
    នគរ
    មក
    ដល់


    «មាន
    ទេវតា
    មួយ
    ទៀត បាន
    ចេញ
    មក
    ឈរ
    នៅ
    ចំពោះ
    អាសនា ទាំង
    កាន់
    ពាន
    មាស ហើយ
    បាន
    ទទួល
    គ្រឿង
    ក្រអូប
    ជា
    ច្រើន ដើម្បី
    ថ្វាយ
    ជា
    មួយ
    ពាក្យ
    អធិស្ឋាន
    របស់
    ពួក
    បរិសុទ្ធ
    ទាំង
    អស់ នៅ
    លើ
    អាសនា
    មាស
    ដែល
    ស្ថិត
    នៅ
    មុខ
    បល្ល័ង្ក ហើយ
    ផ្សែង
    នៃ
    គ្រឿង
    ក្រអូប
    ក៏
    ភាយ
    ក្លិន
    ឡើង ជា
    មួយ
    ពាក្យ
    អធិស្ឋាន
    របស់
    ពួក
    បរិសុទ្ធ ចេញ
    ពី
    ដៃ
    ទេវតា
    នៅ
    ចំពោះ
    ព្រះ។ ទេវតា
    បាន
    យក
    ពាន
    មក
    ដាក់
    ភ្លើង
    ដែល
    នៅ
    លើ
    អាសនា រួច
    បោះ
    ទៅ
    លើ
    ផែនដី ហើយ
    មាន
    សំឡេង
    ផ្គរ
    លាន់ ផ្លេក
    បន្ទោរ និង
    រញ្ជួយ
    ផែនដី» (វិវរណៈ ៨:៣–៥)។

    --------------------------------------------------------------------------------------------------------------------

    និពន្ធដោយ៖ លោកគ្រូ John Piper

    បកប្រែដោយលោក៖ ឈាង បូរ៉ា

    កែសម្រួលដោយ៖ លោក ទេព រ៉ូ, លោក ខែម បូឡុង, លោក ប៊ុន ធីម៉ូថេ និងលោកស្រី ពុល រដ្ឋា

    ដកស្រង់ខ្លះៗ និងកែសម្រួលចេញពី https://www.desiringgod.org/interviews/a-theology-of-prayer-in-three-minutes ដោយមានការអនុញ្ញាត។

    -------------------------------------------------------------------------------------------------------------------

    លោកអ្នកអាចមេរៀននេះពេញឡើងវិញតាមរយៈតំណខាងក្រោមនេះ៖

    Hosted on Acast. See acast.com/privacy for more information.

    6 min
  • មេរៀន៖ ចូរអធិស្ឋានរាល់គ្រប់កាលៈទេសៈ​​ (Pray In All Circumstances)

    អធិស្ឋាន​នៅ​ពេល​ដែល​យើង​កំពុង​រង​ទុក្ខ

    អធិស្ឋាន​នៅ​ពេល​ដែល​យើង​មាន​អំណរ និង​នៅ​ពេល​ដែល​យើង​ឈឺ

    អធិស្ឋាន​សម្រាប់​បុគ្គល​ដែល​យើង​កំពុង​តែ​សន្ទនា​ជា​មួយ

    អធិស្ឋាន​សម្រាប់​ខ្ញុំ​នៅ​ពេល​ដែល​ខ្ញុំ​កំពុង​តែ​អធិប្បាយ​ឥឡូវ​នេះ

    អធិស្ឋាន​សម្រាប់​អស់​អ្នក​ដែល​នៅ​ឆ្ងាយ និង​អ្នក​នៅ​ជិត​យើង ខណៈ​ពេល​ដែល​យើង​ដើរ​រត់​ហាត់​ប្រាណ

    ហើយ​ទោះ​បើ​យើង​មិន​ស្គាល់​ពួក​គេ ក៏​យើង​នៅ​អាច​អធិស្ឋាន​សម្រាប់​គេ​បាន​ដែរ

    អធិស្ឋាន​សម្រាប់​ក្រុម​ជំនុំ​យើង សម្រាប់​សមាជិក​ក្រុម​ជំនុំ​យើង សម្រាប់​សេចក្ដី​សង្គ្រោះ​សម្រាប់​អស់​អ្នក​ដែល​មិន​ទាន់​ទទួល​ជឿ​លើ​ព្រះ​យេស៊ូវ​នៅ​ឡើយ

    អធិស្ឋាន​សម្រាប់​ឪពុក​ម្ដាយ​យើង សម្រាប់​បង​ប្អូន​យើង

    អធិស្ឋាន​សម្រាប់​អស់​ណា​ដែល​លោក​អ្នក​អាច​គិត​ដល់​បាន

    ---------------------------------------------------------------------------------------------

    និពន្ធដោយ៖ លោកគ្រូ ឈាង បូរ៉ា

    Hosted on Acast. See acast.com/privacy for more information.

    23 min
  • ចំណងជើងមេរៀន៖ គ្រីស្ទ​បរិស័ទ​កើត​ជា​ថ្មី​បាត់​​សេចក្ដី​សង្គ្រោះ​ទេ? (Can a Born-Again Christian Lose Salvation?)

    គ្រីស្ទ​បរិស័ទ​កើត​ជា​ថ្មី​បាត់​​សេចក្ដី​សង្គ្រោះ​ទេ?


    ចម្លើយ​ដែល​ចេញ​ពី​ព្រះ​គម្ពីរ​លើ​សំណួរ​នេះ​គឺ​ច្បាស់​ណាស់ ហើយ​មាន​ពេញ​ទៅ​ដោយ​អំណរ «ទេ!»។ បុគ្គល​ណា​ដែល​បាន​កើត​ជា​ថ្មី​ហើយ​មិន​អាច​ស្លាប់​វិញ​បាន​ឡើយ ពោល​គឺ​មិន​អាច​មិន​កើត​ម្ដង​ទៀត​បាន​នោះ​ទេ។ ខ្ញុំ​នឹង​លើក​ឡើង​នូវ​ផ្នត់​គំនិត​មួយ​ចំនួន ដែល​មាន​ចេញ​ពី​ព្រះ​គម្ពីរ ដោយ​ផ្ដោត​ទៅ​លើ​ខគម្ពីរ តាម​ដែល​ខ្ញុំ​អាច​ធ្វើ​ទៅ​បាន ដោយ​មិន​គ្រាន់​តែ​ផ្ដោត​លើ​ទេវ​វិទ្យា​ប៉ុណ្ណោះ​ឡើយ។


    គ្មាន​ការ​បោះ​បង់​ចោល


    ជីវិត​ដែល​យើង​ទទួល​បាន​នៅ​ពេល​កើត​ជា​ថ្មី​គឺ​ជា​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច។ «ឯ​ទី​បន្ទាល់​នោះ​គឺ​ថា ព្រះ​បាន​ប្រទាន​ជីវិត​អស់​កល្ប​ជានិច្ច​មក​យើង [បាន​ប្រទាន​ជីវិត​អស់​កល្ប​ជានិច្ច] ហើយ​ជីវិត​នេះ គឺ​នៅ​ក្នុង​ព្រះ​រាជបុត្រា​របស់​ព្រះ​អង្គ» (១យ៉ូហាន ៥:១១)។ ព្រះ​អង្គ​មិន​បាន​ប្រទាន​ជីវិត​បណ្ដោះអាសន្ន​ដល់​យើង​ទេ។ ព្រះ​អង្គ​បាន​ប្រទាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​ដល់​យើង។ ឥឡូវ​នេះ យើង​កំពុង​តែ​មាន​ចំណែក​ក្នុង​ជីវិត​នៃ​សម័យកាល​ដែល​នឹង​កើត​ឡើង។


    នេះ​គឺ​ជា​ប្រយោគ​ដ៏​សំខាន់​មួយ​ទៀត៖ «ព្រះ​អង្គ​បាន​តម្រូវ​ទុក​ជា​មុន»។ ប្រយោគ​នោះ​មាន​ក្នុង​កណ្ឌ​គម្ពីរ​រ៉ូម ៨:៣០៖ «ឯ​អស់​អ្នក​ដែល​ព្រះ​អង្គ​បាន​តម្រូវ​ទុក​ជា​មុន ទ្រង់​ក៏​បាន​ត្រាស់​ហៅ ហើយ​អស់​អ្នក​ដែល​ព្រះ​អង្គ​បាន​ត្រាស់​ហៅ ទ្រង់​ក៏​រាប់​ជា​សុចរិត ហើយ​អស់​អ្នក​ដែល​ព្រះ​អង្គ​បាន​រាប់​ជា​សុចរិត ទ្រង់​ក៏​លើក​តម្កើង»។ ការ​លើក​តម្កើង [ឬ​ក៏​ការ​ទទួល​បាន​សិរីល្អ] គឺ​ជា​សណ្ឋាន​ចុង​ក្រោយ​នៃ​សេចក្ដី​សង្គ្រោះ​ដ៏​អចិន្ត្រៃយ៍។ ខ​គម្ពីរ​នេះ​បាន​លើក​ឡើង​ថា «បាន​ត្រាស់​ហៅ»—ដោយ​គ្មាន​ការ​បោះ​បង់​អ្នក​ណា​ម្នាក់​ចោល​ទេ—ក៏​ទទួល​បាន​ការ​រាប់​ជា​សុចរិត ហើយ​គ្រប់​គ្នា​គឺ​ទទួល​បាន​ការ​រាប់​ជា​សុចរិត—ដោយ​គ្មាន​ការ​បោះ​បង់​អ្នក​ណា​ម្នាក់​ចោល​ទេ—ក៏​ទទួល​បាន​ការ​លើក​តម្កើង​ដែរ។


    ចម្លើយ​គឺ​ថា៖ ប្រសិន​បើ​ព្រះ​ជាម្ចាស់​បាន​ត្រាស់​ហៅ​លោក​អ្នក នោះ​លោក​អ្នក​នឹង​មិន​អាច​បាត់​បង់​សេចក្ដី​សង្គ្រោះ​នេះ​បាន​ឡើយ។ ហើយ​ខ្ញុំ​នឹង​វែក​ញែក​ថា ការ​ទទួល​បាន​កា​ត្រាស់​ហៅ និង​ការ​កើត​ជា​ថ្មី​គឺ​ជា​ចំណុច​ដូច​គ្នា។ យើង​នឹង​ទទួល​បាន​ការ​រាប់​ជា​សុចរិត ហើយ​យើង​ក៏​នឹង​ទទួល​បាន​ការ​លើក​តម្កើង ពីព្រោះ​យើង​បាន​ទទួល​ការ​ត្រាស់​ហៅ—ដែល​នេះ​មាន​ន័យ​ថា យើង​បាន​កើត​ជា​ថ្មី។


    ការ​ហៅ​ឲ្យ​មាន​ជីវិត


    ប្រភេទ​នៃ​ការ​ត្រាស់​ហៅ​ដែល​សាវ័ក ប៉ុល កំពុង​តែ​មាន​ប្រសាសន៍​ក្នុង​កណ្ឌ​គម្ពីរ រ៉ូម ៨:៣០ គឺ​ជា​ការ​ត្រាស់​ហៅ​លោក ឡាសារ តាម​រយៈ​ព្រះ​យេស៊ូវ ឲ្យ​ចេញ​ពី​ផ្នូរ «ឡាសារ! ខ្ញុំ​ដឹង​ថា​ឯង​ស្លាប់​ហើយ ប៉ុន្តែ​ចូរ​ចេញ​មក» (សូម​មើល​កណ្ឌ​គម្ពីរ យ៉ូហាន ១១:៤៣)។ ការ​ត្រាស់​ហៅ​បង្កើត​ឲ្យ​មាន​ជីវិត ហើយ​នោះ​ឯង​គឺ​ជា​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​អ្នក​ដែល​ជា​គ្រីស្ទ​បរិស័ទ៖ ការ​ត្រាស់​ហៅ​ដែល​មាន​ពេញ​ទៅ​ដោយ​អធិបតេយ្យភាព​របស់​ព្រះ​ជាម្ចាស់​បង្កើត​ឲ្យ​មាន​ជីវិត។ នេះ​មាន​ន័យ​ថា មាន​សេចក្ដី​សន្យា​ជា​មួយ​នឹង​ការ​ត្រាស់​ហៅ​នេះ​ដែរ។


    ខាង​ក្រោម​នេះ​គឺ​ជា​ខគម្ពីរ​មួយ​ចំនួន​ដែល​បង្ហាញ​អំពី​ការ​ត​ភ្ជាប់​នេះ៖


    កណ្ឌ​គម្ពីរ ១ថែស្សាឡូនីច ៥:២៣–២៤ «សូម​ព្រះ​នៃ​សេចក្ដី​សុខ​សាន្ត ញែក​អ្នក​រាល់​គ្នា​ជា​បរិសុទ្ធ​ទាំងស្រុង…រហូត​ដល់​ព្រះ​យេស៊ូវ​គ្រីស្ទ ជា​ព្រះ​អម្ចាស់​នៃ​យើង​យាង​មក។ ព្រះ​ដែល​បាន​ត្រាស់​ហៅ​អ្នក​រាល់​គ្នា ទ្រង់​ស្មោះ​ត្រង់ ហើយ​ព្រះ​អង្គ​នឹង​សម្រេច​ការ​នេះ»។ នៅ​ក្នុង​ខ​នេះ​មាន​ផ្នត់​គំនិត​ដូច​គ្នា៖ ប្រសិន​បើ​ព្រះ​ជាម្ចាស់​បាន​ត្រាស់​ហៅ​លោក​អ្នក នោះ​ព្រះ​អង្គ​ក៏​នឹង​នៅ​ជា​ព្រះ​ដ៏​ស្មោះ​ត្រង់​ដែរ។ ព្រះ​អង្គ​នឹង​រក្សា​លោក​អ្នក​ឲ្យ​នៅ​រហូត​ដល់​ថ្ងៃ​ចុង​ក្រោយ។


    លោកអ្នកអាចអានមេរៀននេះឡើងវិញតាមតំណភ្ជាប់ខាងក្រោមនេះ៖

    https://plovpit.com/can-a-born-again-christian-lose-salvation/?swcfpc=1

    Hosted on Acast. See acast.com/privacy for more information.

    12 min
  • មេរៀនជាសម្លេង៖ ភាពចម្លែកនៃដំណឹងល្អ​ (The Uniqueness of the Gospel)

    មេរៀន៖ #ភាពចម្លែកនៃដំណឹងល្អ


    របៀប​ទទួល​បាន​សេចក្ដី​សង្គ្រោះ


    រ៉ូម ១០:៩-១០៖ «ព្រោះ​បើ​មាត់​អ្នក​ប្រកាស​ថា ព្រះ​យេស៊ូវ​ជា​ព្រះ​អម្ចាស់ ហើយ​ជឿ​ក្នុង​ចិត្ត​ថា ព្រះ​បាន​ប្រោស​ឲ្យ​ព្រះ​អង្គ​មាន​ព្រះជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ នោះ​អ្នក​នឹង​បាន​សង្គ្រោះ។ ដ្បិត​យើង​បាន​សុចរិត​ដោយ​មាន​ចិត្ត​ជឿ ហើយ​បាន​សង្គ្រោះ​ដោយ​មាត់​ប្រកាស​ប្រាប់»។


    យើង​ដឹង​ថា៖ ព្រះ​រាជ្យ​នគរ​របស់​ព្រះ​ជាម្ចាស់ និង​ដំណឹង​ល្អ​របស់​ព្រះ​អង្គ​ចម្លែក ពីព្រោះ​មិន​អាច​មាន​ការ​លាយ​ឡំ​ជា​មួយ​នឹង​សាសនា​ចាស់​របស់​សាសន៍​យូដា ឬ​ក៏​សាសនា​ណា​មួយ​ផ្សេង​ទៀត​បាន​ទេ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ព្រះ​យេស៊ូវ​បន្ត​លើក​ឡើង​អំពី​ការ​ប្រៀប​ប្រដូច​ពីរ​យ៉ាង​ទាក់​ទង​ទៅ​នឹង​ការ​យក​ក្រណាត់​ថ្មី​ទៅ​ប៉ះ​លើ​សម្លៀកបំពាក់​ចាស់ និង​ការ​យក​ស្រា​ទំពាំង​បាយ​ជូរ​ថ្មី​ទៅ​ក្នុង​ថង់​ស្បែក​ចាស់។


    ការ​យក​ក្រណាត់​ទៅ​ប៉ះ​លើ​សម្លៀកបំពាក់​នឹង​មិន​មាន​ភាព​ស៊ី​គ្នា​ទេ មិន​មែន​ត្រឹម​ថា​វា​មិន​ស៊ី​គ្នា​ទាក់​ទង​ទៅ​នឹង​ពណ៌ ឬ​ក៏​ក្រណាត់​ចាស់ និង​ថ្មី​នោះ​ទេ ប៉ុន្តែ​មិន​យូរ​មិន​ឆាប់​វា​ក៏​នឹង​មាន​ការ​រហែក​ផង។ ដូច​គ្នា​ផង​ដែរ នៅ​សម័យ​នោះ គេ​មិន​យក​ស្បែក​ថ្មី​ទៅ​ប៉ះ​ថង់​ស្បែក​ស្រា​ចាស់​នោះ​ទេ មូល​ហេតុ​គឺ​ដោយ​សារ​ប្រសិន​បើ​គេ​ធ្វើ​បែប​នោះ នោះ​ថង់​ស្បែក​ស្រា ដែល​គេ​ប្រើ​ប្រាស់​នឹង​រហែក។ ហេតុ​អ្វី​បង​ប្អូន? មូល​ហេតុ​គឺ​ដោយ​សារ​ថង់​ស្បែក​ស្រា​ចាស់​មាន​ការ​យារ​រួច​ស្រេច​ទៅ​ហើយ ប៉ុន្តែ​ស្បែក​ថ្មី​មិន​ទាន់​មាន ហេតុ​ដូច្នេះ​ពេល​ដែល​វា​យារ នោះ​វា​នឹង​ធ្វើ​ឲ្យ​ថង់​ស្បែក​ស្រា​ចាស់​រហែក ធ្លាយ ហើយ​មាន​ការ​បាត់​បង់។


    ផ្ទុយ​ពី​សាសនា​យូដា ព្រះ​យេស៊ូវ​កំពុង​តែ​បង្ហាញ​ថា សូម្បី​តែ​សាសនា​ផ្សេងៗ​ក៏​មិន​អាច​យក​មក​លាយ​ឡំ​ជា​មួយ​នឹង​ដំណឹង​ល្អ​ដែល​ទ្រង់​កំពុង​តែ​ប្រទាន​ឲ្យ ដើម្បី​នាំ​ឲ្យ​ព្រះ​ជាម្ចាស់​អត់​ទោស​អំពើ​បាប ផ្សះផ្សា​ទំនាក់​ទំនង​បាន​ដែរ។ ដូច្នេះ យើង​ក៏​មិន​អាច​យក​ទង្វើ​ល្អ​របស់​យើង​ទៅ​ប្ដូរ​ជា​មួយ​នឹង​ព្រះ​ជាម្ចាស់ ដើម្បី​ឲ្យ​ទ្រង់​អត់​ទោស​អំពើ​បាប​របស់​យើង​បាន​ដែរ។ មាន​ផ្លូវ​តែ​មួយ​គត់៖ គឺ​តាម​រយៈ​ព្រះ​យេស៊ូវ! ដូច្នេះ​ហើយ​បាន​ជា​សាវ័ក យ៉ូហាន បាន​លើក​ឡើង​ថា ព្រះ​អង្គ​គឺ​ជា​ផ្លូវ គឺ​ជា​ជីវិត និង​ជា​សេចក្ដី​ពិត ហើយ​មិន​មាន​អ្នក​ណា​អាច​ទៅ​រក​ព្រះ​ជាម្ចាស់​បាន លុះ​ត្រា​តែ​តាម​រយៈ​ព្រះ​អង្គ​ផ្ទាល់។


    សរុប​សេចក្ដី​ទៅ គ្មាន​ដំណឹង​ណា​ផ្សេង​អាច​យក​មក​ប្រៀប​ផ្ទឹម​ជា​មួយ​នឹង​ដំណឹង​ល្អ​របស់​ព្រះ​យេស៊ូវ​បាន​ឡើយ។ ដំណឹង​ល្អ​របស់​ព្រះ​អង្គ​គឺ​ចម្លែក ខុស​ប្លែក​ពី​សាសនា​ផ្សេងៗ។


    ចំពោះ​បង​ប្អូន​ដែល​បាន​ទទួល​ជឿ​លើ​ព្រះ​អង្គ​ហើយ តើ​សព្វ​ថ្ងៃ​នេះ​បង​ប្អូន​មាន​សកម្ម​ភាព​ក្នុង​ការ​ផ្សាយ​ដំណឹង​នេះ​ដែរ​ឬ​ទេ? តើ​បង​ប្អូន​នៅ​បន្ត​ប្រកាស​ដំណឹង​ល្អ​នេះ​ជា​ប្រចាំ​ថ្ងៃ​មក​កាន់​ខ្លួន​ឯង​ដែរ​ឬ​ទេ?

    ----------------------------------------------------------------------------------------------------------------

    និពន្ធ​ដោយ៖ លោក ឈាង បូរ៉ា

    កែ​សម្រួល​ដោយ៖ លោក ទេព រ៉ូ, លោក ខែម បូឡុង, លោក ប៊ុន ធីម៉ូថេ និង​លោក​ស្រី បូល រដ្ឋា


    លោកអ្នកអាចអានមេរៀននេះឡើងវិញតាមរយៈតំណភ្ជាប់ខាងក្រោមនេះ៖

    https://plovpit.com/the-uniqueness-of-the-gospel/?swcfpc=1

    Hosted on Acast. See acast.com/privacy for more information.

    15 min

About PlovPit

From the publisher's feed

ផ្លូវពិត - PlovPit ("The True Way")គេហទំព័រដែលមានព្រះគ្រីស្ទជាគោល ដើម្បីលើកទឹកចិត្តអ្នកជឿទាំងអស់។A Christ-centered Khmer blog for the encouragement of believers.www.plovpit.com

Hosted on Acast. See…