PlovPit

PlovPit

Download on the App Store

PlovPit episodes

  • តើការប្រើប្រាស់ទូរស័ព្ទរបស់យើង​ធ្វើអោយយើងជិតស្និទ្ធិនិងព្រះអង្គដែរ​ឬទេ? (Ten Questions to Diagnose Your Smartphone Usage)
    យើង
    គួរ
    តែ
    វាយ
    តម្លៃ
    លើ
    ការ
    ប្រើប្រាស់
    ទូរស័ព្ទ
    ទំនើប
    របស់
    យើង ដោយ
    អាច
    យក
    សំណួរ
    ខាង
    លើ
    មក
    ពិចារណា
    សួរ
    ខ្លួនឯង។ ជា
    ការពិត ការ
    ប្រើប្រាស់
    ទូរស័ព្ទ
    ទំនើប
    អាច
    មាន
    ទាំង
    ផល
    វិជ្ជមាន និង
    អវិជ្ជមាន។ បើ
    បុគ្គល
    ម្នាក់
    ប្រើប្រាស់
    ដើម្បី
    ផល
    វិជ្ជមាន នោះ
    គាត់
    អាច
    នឹង
    ទទួល
    បាន
    ផល
    វិជ្ជមាន តែ
    បើ
    ប្រើ
    ក្នុង
    ផល
    អវិជ្ជមាន នោះ
    គាត់
    នឹង
    ទទួល
    បាន
    ផល
    អវិជ្ជមាន។ ការ
    ដែល
    យើង
    មិន
    ចេះ
    គ្រប់គ្រង
    លើ
    ការ
    ប្រើប្រាស់
    ទូរស័ព្ទ
    ទំនើប ដោយ
    បណ្ដោយ
    ទៅ
    តាម
    ចិត្ត
    ចង់ ម្ដង
    មើល
    នេះ
    ម្ដង
    មើល
    នោះ ឬ
    ម្ដង
    លេង
    នេះ
    ម្ដង
    លេង
    នោះ មិន
    មាន
    ការ
    កំណត់
    ពេលវេលា
    ច្បាស់លាស់ នោះ
    វា
    ធ្វើ
    ឲ្យ
    មាន
    ផល
    ប៉ះពាល់
    អវិជ្ជមាន
    ជា
    ច្រើន
    ដូចជា
    ការ ផ្ដោត
    ការ
    យកចិត្ត
    ទុក
    ដាក់
    អ្នក
    នៅ
    ជិត
    យើង បាត់បង់
    ទំនាក់ទំនង បាត់បង់
    ភាព
    ជិតស្និទ្ធ
    ជាមួយ
    អ្នក
    ជិតស្និទ្ធ និង
    មាន
    ការ
    ផ្សេង
    ទៀត
    ជា
    ច្រើន។ ការ
    នេះ
    មិនមែន
    សម្រាប់
    តែ
    អ្នក
    ប្រើ
    ទូរស័ព្ទ
    ទំនើប
    តែ
    ប៉ុណ្ណោះ
    នោះ
    ទេ តែ
    អ្នក
    ដែល
    ប្រើ
    ទូរស័ព្ទ
    អ៊ិនចុចពិល
    ក៏
    ដូច
    គ្នា
    ដែរ។ ការ
    ដែល
    ខ្ញុំ
    និយាយ
    នេះ
    មិនមែន
    បាន
    ន័យ
    អ្នក
    ប្រើប្រាស់
    ទូរស័ព្ទ
    ទំនើប
    ឬ
    ទូរស័ព្ទ
    អ៊ិនចុចពិល
    សុទ្ធតែ
    ជា
    អ្នក
    ធ្វើ
    ដូច
    នេះ
    ទាំង
    អស់
    ទេ។ មាន
    អ្នក
    ខ្លះ
    ប្រើប្រាស់
    ទូរស័ព្ទ
    ទំនើប ដើម្បី
    ជា
    ជំនួយ
    សម្រាប់
    ការងារ
    ផ្សេងៗ
    ដល់
    គាត់
    ពិត
    ប្រាកដ
    មែន។ ទោះ
    ជា
    យ៉ាង
    ណា
    ក្ដី យើង
    ត្រូវ
    ស្គាល់
    ពី
    កម្រិត
    របស់
    ខ្លួនឯង ត្រូវ
    ឲ្យ
    ប្រាកដ
    ថា យើង
    គួរ
    ចំណាយ
    ពេល
    លើ
    វា
    ប៉ុណ្ណា តែ
    ចៀសវាង
    នូវ
    ការ
    ថ្កោលទោស
    អ្នកដទៃ ប្រសិនបើ
    ឃើញ
    គេ
    គិត
    តែ
    ពី
    ចុច
    ទូរស័ព្ទ
    មិន
    ខ្វល់
    ពី
    អ្វី
    ផ្សេង
    ទៀត
    នោះ។  បកប្រែដោយ និងកែ
    សម្រួល
    ដោយ៖ លោក ឈាង បូរ៉ា, លោក ជួប ប៊ុនហាក់ និង វែល ណាថាន ដកស្រង់ខ្លះៗចេញពី http://www.desiringgod.org/articles/ten-questions-to-diagnose-your-smartphone-usage ដោយមានការអនុញ្ញាត។  អានឡើងវិញនៅក្នុងតំណខាងក្រោមនេះ៖  https://plovpit.com/is-your-smartphone-bringing-you-closer-to-god/

    Hosted on Acast. See acast.com/privacy for more information.

    6 min
  • នេះឯងជាមូលហេតុដែលយើងមានព័ន្ធកិច្ចផ្លូវពិត។ (What is Plovpit?)
    ដើម្បីឲ្យក្រុមជំនុំមានសុខភាពល្អ ហើយអាចលូតលាស់បាន ដាច់ខាត! ប្រទេសកម្ពុជាយើងត្រូវស្គាល់ដំណឹងល្អដ៏ពិត—តើវាជាអ្វីទៅ ហើយតើយើងអាចយកវាទៅអនុវត្តបានដោយរបៀបណាក្នុងរាល់ចំណុចនៃជីវិតយើង។ នេះឯងជាមូលហេតុដែលយើងមានព័ន្ធកិច្ចផ្លូវពិត។ --- For healthy churches to grow, Cambodians must know the true gospel - What it is and how it applies to all areas of life. That’s why ផ្លូវពិត plovpit.com exists.   គេហៈទំព័រផ្លូវពិត ជាគេហៈទំព័រដែលលើកទឹកចិត្តអ្នកជឿទាំងអស់។ Plovpit.com

    Hosted on Acast. See acast.com/privacy for more information.

    2 min
  • សំណួរ​​ដែល​យើង​ត្រូវ​សួរ​មុន​នឹង​និយាយ​ដើម​គេ​​ (Questions to Ask Before We Gossip)
    សង្ខេបមេរៀន វា​ជា​រឿង​ដ៏​គួរ​ឲ្យ​សោកស្ដាយ​ដែល​ខ្ញុំ​ជា​អ្នក​និពន្ធ ក៏​ធ្លាប់​ធ្លយ​ខ្លួន​ទៅ​ក្នុង​និយាយ​ដើម​គេ​ជា​ច្រើន​ដង​មក​ហើយ​ដែរ។ ប្រមាណ​ជា​បី​បួន​ឆ្នាំ​មុន ខ្ញុំ​បាន​ស្ដាប់​រឿង​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជា​ខ្លាំង​ពី​បុគ្គល​ម្នាក់។ ប៉ុន្តែ​ឥឡូវ​នេះ ខ្ញុំ​មិន​ចាំ​រឿង​នោះ​ទេ ខ្ញុំ​គ្រាន់តែ​ចាំ​បាន​ថា កាល​នោះ​ពេល​ខ្ញុំ​បាន​ទៅ​ដល់​ផ្ទះ ខ្ញុំ​ពិត​ជា​ចង់​ចែកចាយ​រឿង​នោះ​នឹង​ប្រពន្ធ​ខ្ញុំ​ណាស់។ ប៉ុន្តែ ខ្ញុំ​បាន​គិត ហើយ​សួរ​ខ្លួន​ឯង​ថា ម៉េច​បាន​ជា​ខ្ញុំ​ចង់​ចែកចាយ​រឿង​នេះ?  តើ​រឿង​នេះ​ទាក់ទង​អី​នឹង​ខ្ញុំ ឬ​ក៏​ប្រពន្ធ​ខ្ញុំ? គ្មាន​សោះ។  តើ​ប្រពន្ធ​ខ្ញុំ​អាច​នឹង​ធ្វើ​អ្វី​បាន​ទាក់ទង​នឹង​រឿង​នេះ? គ្មាន​សោះ។  តើ​ខ្ញុំ​ចង់​ចែកចាយ​រឿង​នេះ ដើម្បី​ឲ្យ​គាត់​ជួយ​ខ្ញុំ​ក្នុង​ការ​ទៅ​ជួយ​បុគ្គល​នោះ? អត់​សោះ។  ខ្ញុំ​បាន​ទទួល​ស្គាល់​ថា នេះ​ជា​ការ​និយាយ​ដើម​គេ​ទេ។ ដូច្នេះ​ខ្ញុំ​មិន​បាន​ប្រាប់​នាង​ឡើយ។ តាមរយៈ​រឿង​នេះ ព្រះ​ជាម្ចាស់​បាន​ទទួល​ព្រះ​កិត្តិយស ឯ​សហគមន៍​ខ្ញុំ អាពាហ៍ពិពាហ៍​ខ្ញុំ និង​ព្រលឹង​ខ្ញុំ​បាន​ទទួល​ការ​ការពារ​ពី​ព្រះអង្គ​ពី​ឥទ្ធិពល​ដ៏​អាក្រក់​នៃ​ការ​និយាយ​ដើម​គេ។  ការ​និយាយ​ដើម​គេ​បង្កើត​ឲ្យ​មាន​ទំនាស់ បាត់បង់​ទំនុកចិត្ត និង​បំផ្លាញ​សហគមន៍ ក៏​ដូច​ជា​មិត្ត​ភាព «ដ្បិត​ខ្ញុំ​ខ្លាច​ក្រែង​កាល​ណា​ខ្ញុំ​មក​ដល់ នោះ​មិន​ឃើញ​អ្នក​រាល់​គ្នា ដូច​ជា​ខ្ញុំ​ចូល​ចិត្ត​នោះ​ទេ ហើយ​អ្នក​រាល់​គ្នា​ក៏​មិន​ឃើញ​ខ្ញុំ ដូច​ជា​អ្នក​រាល់​គ្នា​ចូល​ចិត្ត​ដែរ ក្រែង​កើត​មាន​សេចក្ដី​ឈ្លោះ​ប្រកែក ឈ្នានីស គ្នាន់​ក្នាញ់ បាក់​បែក បរិហារ បង្កាច់ ឆ្មើង​ឆ្មៃ ហើយ​វឹក​វរ​ឡើង» (២កូរិនថូស ១២:២០)។ កណ្ឌគម្ពីរ សុភាសិត ១៦:២៨ ក៏​បាន​ចែង​ដែរ​ថា «មនុស្ស​វៀច​វេរ គេ​សាប​ព្រោះ​សេចក្ដី​ទាស់​ទែង​គ្នា ហើយ​អ្នក​បេះ​បួយ ក៏​នាំ​ឲ្យ​ទាំង​មិត្រ​សំឡាញ់​យ៉ាង​ជិត​ស្និទ្ធ​បាក់​បែក​គ្នា​ដែរ»។  ដូច្នេះ ចូរ​គេច​ចេញ​ពី​វា ហើយ​អធិស្ឋាន​សូម​ឲ្យ​ព្រះ​ជាម្ចាស់​ប្រើ​ម៉ាត់​យើង​ឲ្យ​ទៅ​ជា​ប្រភព​នៃ​ជីវិត​ដល់​អស់​អ្នក​ដែល​នៅ​ជុំវិញ​យើង។ សុភាសិត ១០:១១ «មាត់​នៃ​មនុស្ស​សុចរិត ជា​អណ្ដូង​ជីវិត តែ​សេចក្ដី​ច្រឡោត តែង​ខ្ទប់​មាត់​របស់​មនុស្ស   ចំណាំ៖ យើងបានទទួលការអនុញ្ញាតឲ្យកែសម្រួលលើឯកសារដើមរបស់អ្នកនិពន្ធ។ បកប្រែដោយ និងកែសម្រួលដោយ៖ លោក ឈាង បូរ៉ា និង លោក ជួប ប៊ុនហាក់ ដកស្រង់ខ្លះៗចេញពី Questions to Ask Before We Gossip​ ដោយមានការអនុញ្ញាត។​

    Hosted on Acast. See acast.com/privacy for more information.

    9 min
  • តើអ្នកចង់ក្លាយជាអ្នកមាន? (I Wish I Was Rich)

    ខ្ញុំសង្ឃឹមថា លោកអ្នកនឹងមានការស្ងប់ចិត្តនៅថ្ងៃដែលព្រះជាម្ចាស់ឆែកបញ្ជីចំណាយលុយកាក់របស់លោកអ្នក ដោយទទួលស្គាល់ថា វាជាការល្អដែលទ្រង់មិនបានប្រគល់លើសពីសមត្ថភាពដែលលោកអ្នកអាចគ្រប់គ្រងបាន។ ហើយខ្ញុំក៏សង្ឃឹមដែលថា លោកអ្នកនឹងឯកភាពជាមួយនឹងប្រាជ្ញារបស់ទ្រង់ក្នុងការដែលទ្រង់ប្រគល់តែពីរពាន់ ឬមួយពាន់ដល់លោកអ្នកផងដែរ។


    បកប្រែដោយ និងកែសម្រួលដោយ៖ លោក ឈាង បូរ៉ា និង លោក ជួប ប៊ុនហាក់

    ដកស្រង់ខ្លះៗចេញពី https://www.challies.com/articles/i-wish-i-was-rich/ ដោយមានការអនុញ្ញាត។

    Hosted on Acast. See acast.com/privacy for more information.

    7 min
  • ចំណងជើងមេរៀន៖ តើ​យើង​អាច​មាន​ជីវិត​ដ៏​ល្អ​ឥត​ខ្ចោះ​ដោយ​គ្មាន​អំពើ​បាបទេ​នៅ​ក្នុង​ជីវិត​នេះ?​ (Is sinless perfection possible in this life?)
    សូមគោរពនិង ជម្រាបសួរបងប្អូនរួមជំនឿទាំងអស់គ្នា លោកអ្នកអាចអានមេរៀនទាំងនេះ នៅក្នវេបសាយផ្លូវពិត​៖  កណ្ឌ​គម្ពីរ អេភេសូរ ៤:១៣ បាន​លើក​ឡើង​ថា ព្រះ​ជាម្ចាស់​បាន​ប្រទាន​អំណោយ​ទាន​ខាង​ឯ​ព្រលឹង​វិញ្ញាណ ដើម្បី​ឲ្យ​ប្រើ​ប្រាស់​ក្នុង​ការ​ស្ដារ​អវយវៈ​របស់​ព្រះ​គ្រីស្ទ​ឡើង «រហូត​ដល់​យើង​ទាំង​អស់​គ្នា​បាន​រួបរួម​នៅ​ក្នុង​ជំនឿ ហើយ​បាន​ស្គាល់​ព្រះ​រាជបុត្រា​របស់​ព្រះ ទៅ​ជា​មនុស្ស​ពេញ​វ័យ និង​ដល់​ខ្នាត​កម្ពស់​នៃ​សេចក្តី​ពោរពេញ​របស់​ព្រះ​គ្រីស្ទ»។ មាន​ការ​បក​ប្រែ​ព្រះ​គម្ពីរ​ជា​ភាសា​អង់គ្លេស​ខ្លះ​ថា យើង​នឹង​ក្លាយ​ជា «ល្អ​ឥត​ខ្ចោះ» (ជា​ជាង «ពេញ​វ័យ») ហើយ​ចេញ​ពី​ការ​នេះ ក៏​មាន​មនុស្ស​មួយ​ចំនួន​បាន​មាន​គំនិត​យ៉ាង​ខុស​ឆ្គង​ថា យើង​នឹង​អាច​ឈោង​ដល់​ចំណុច​នៃ​ការ​ល្អ​ឥត​ខ្ចោះ​ក្នុង​ជីវិត​នេះ​ដោយ​គ្មាន​អំពើ​បាប​បាន។ ព្រះ​គម្ពីរ​បាន​បង្រៀន​ថា ខណៈ​ពេល​ដែល​យើង​កំពុង​រស់នៅ​ក្នុង​សាច់​ឈាម​នេះ យើង​នឹង​តែង​តែ​បន្ត​តយុទ្ធ​ជា​មួយ​នឹង​លក្ខណៈ​នៃ​អំពើ​បាប (សូម​អាន​ក្នុង​កណ្ឌ​គម្ពីរ រ៉ូម ៧:១៤-២៤)។ គ្មាន​បុគ្គល​ណា​ដែល​នឹង «ល្អ​ឥត​ខ្ចោះ» (គ្មាន​បាប) បាន​ទេ រហូត​ដល់​ពេល​យើង​ទៅ​នៅ​ស្ថាន​សួគ៌​សិន។  ពាក្យ «ពេញ​វ័យ» ដែល​បាន​បក​ប្រែ​ក្នុង​កណ្ឌ​គម្ពីរ អេភេសូរ ៤:១៣ គឺ​ជា​ពាក្យ​ពី​ភាសា​ក្រិក «ធេលេអូស៍» (“teleios”)។ ពាក្យ​នេះ​មាន​ការ​ប្រើ​ប្រាស់​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី​ក្នុង​អត្ថ​ន័យ «ល្អ​ឥត​ខ្ចោះ» «ពេញ​ខ្នាត» «លូត​លាស់​ធំ​ធាត់​ពេញ​ទី» និង «ពេញ​វ័យ»។ អ្វី​ដែល​កណ្ឌ​គម្ពីរ អេភេសូរ ៤:១៣ កំពុង​តែ​បង្រៀន​នោះ​គឺ​ថា ដរាប​ណា​យើង​កាន់​តែ​លូត​លាស់​ក្នុង​ព្រះ​គ្រីស្ទ នោះ​យើង​នឹង​កាន់​តែ​ខ្លាំង​ឡើង ហើយ​កាន់​តែ​មាន​ការ​រួបរួម​ក្នុង​ក្រុម​ជំនុំ។ ខ​គម្ពីរ​មួយ​នេះ​មិន​បាន​បង្រៀន​ថា យើង​នឹង​ឈប់​ប្រព្រឹត្ត​អំពើ​បាប​ទេ។  កណ្ឌ​គម្ពីរ កូឡូស ១:២៨ គឺ​ជា​ខគម្ពីរ​មួយ​ទៀត​ដែល​មនុស្ស​មួយ​ចំនួន​មាន​ការ​យល់​ច្រឡំ​ពេល​ខ្លះ ក្នុង​ការ​បក​ប្រែ​មួយ​ចំនួន​ថា​សាវ័ក ប៉ុល ចង់ «ថ្វាយ​មនុស្ស​ទាំង​អស់ ជា​មនុស្ស​គ្រប់​លក្ខណ៍​ក្នុង​ព្រះ​គ្រីស្ទ»។ ហើយ​ក្នុង​កណ្ឌ​គម្ពីរ កូឡូស ៤:១២ ថា​សាវ័ក ប៉ុល អធិស្ឋាន «ឲ្យ​អ្នក​រាល់​គ្នា​បាន​ឈរ​ជា​គ្រប់​លក្ខណ៍ ហើយ​ពេញ​ខ្នាត តាម​ព្រះ​ហឫទ័យ​នៃ​ព្រះ​គ្រប់​ជំពូក»។ ក្នុង​ខ​គម្ពីរ​ទាំង​ពីរ​នេះ យើង​គួរ​យល់​ពាក្យ​ក្រិក «ល្អ​ឥត​ខ្ចោះ» ថា​ឲ្យ​មាន​អត្ថ​ន័យ «លូត​លាស់​ធំ​ធាត់​ពេញ​ទី» ឬក៏ «ពេញ​វ័យ» មិន​មែន «គ្មាន​អំពើ​បាប» ទេ។  ក្នុង​នាម​ជា​មនុស្ស យើង​ស្ថិត​ក្រោម​លក្ខណ​សម្បត្តិ​របស់​លោក អ័ដាម លើ​ផែន​ដី​នេះ។ មិន​ថា​យើង​ខំ​ប្រឹង​ប៉ុណ្ណា​ក៏​ដោយ​ក្នុង​ការ​មិន​ប្រព្រឹត្ត ក៏​យើង​នៅ​បន្ត​ប្រព្រឹត្ត​អំពើ​បាប​ទាស់​ប្រឆាំង​នឹង​ព្រះ​ជាម្ចាស់​ដែរ។ ចំណុច​នេះ​គឺ​ពិត​សម្រាប់​មនុស្ស​គ្រប់ៗ​រូប។ សាវ័ក ប៉ុល បាន​ស្ដី​បន្ទោស​ដាក់​សាវ័ក ពេត្រុស ដោយ​សារ​គាត់​បង្ហាញ​ការ​ពេញ​ចិត្ត​បែប​លម្អៀង (កាឡាទី ២:១១-១៣)។ ក្នុង​ព័ន្ធ​កិច្ច​របស់​សាវ័ក ប៉ុល ពេល​ក្រោយ​ទៀត គាត់​បាន​ហៅ​ខ្លួន​ឯង​ថា ជា​មនុស្ស​មាន​បាប​លេខ​មួយ (១ធីម៉ូថេ ១:១៥)។ ទាំង​សាវ័ក ពេត្រុស សាវ័ក យ៉ាកុប សាវ័ក យ៉ូហាន និង​សាវ័ក ប៉ុល សុទ្ធ​តែ​បាន​សារភាព​ថា ពួក​គាត់​មិន​មែន​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ​ទេ។ តើ​ឲ្យ​អ្នក ហើយ​និង​ខ្ញុំ​អះអាង​ខុស​ពី​ពួក​គាត់​បាន​យ៉ាង​ដូច​ម្តេច​ទៅ?  ការ​មាន​លក្ខណ​សម្បត្តិ​ដ៏​ល្អ​ឥត​ខ្ចោះ​ដ៏​ពិត​ប្រាកដ​នឹង​មិន​អាច​កើត​មាន​ឡើង​បាន​ទេ លុះ​ត្រា​តែ​ព្រះ​ជាម្ចាស់​យាង​មក​យក​ក្រុម​ជំនុំ​សិន គឺ​ពេល​ដែល​យើង​នឹង​ងើប​ឡើង​ទៅ​ជួប​ព្រះ​យេស៊ូវ​លើ​អាកាស (១ថែស្សាឡូនីច ៤:១៧)។ នៅ​គ្រា​នោះ អស់​អ្នក​ដែល​ស្លាប់​ក្នុង​ព្រះ​គ្រីស្ទ​នឹង​ទទួល​បាន​ការ​រស់​ឡើង​វិញ ហើយ​រូប​កាយ​នៃ​អ្នក​ដែល​កំពុង​រស់​នៅ​ក៏​នឹង​ទទួល​បាន​ការ​បំផ្លាស់​បំប្រែ (ភីលីព ៣:២០, ២១; ១កូរិនថូស ១៥:៥៤)។ យើង​នឹង​ឈរ​នៅ​ពី​មុខ​បល្ល័ង្ក​នៃ​ការ​ថ្កោល​ទោស​របស់​ព្រះ​គ្រីស្ទ (២កូរិនថូស ៥:១០) ដែល​នៅ​ពេល​នោះ​ព្រះ​អង្គ​នឹង​កាត់​ក្ដី​លើ​ព័ន្ធ​កិច្ច​នានា​របស់​យើង ហើយ​ក៏​នឹង​ប្រទាន​រង្វាន់​ផង​ដែរ (១កូរិនថូស ៣:៩-១៥)។ ការ​ប្រោស​លោះ​របស់​យើង​នឹង​ឈាន​ដល់​ទី​បញ្ចប់ ហើយ​អំពើ​បាប​របស់​យើង​ក៏​នឹង​លែង​មាន​យ៉ាង​អស់​កល្ប​ជានិច្ច​ដែរ។ យើង​នឹង​រស់​នៅ ហើយ​សោយ​រាជ្យ​ជា​មួយ​នឹង​ព្រះ​គ្រីស្ទ​ក្នុង​លក្ខណៈ​ដែល​គ្មាន​អំពើ​បាប​យ៉ាង​អស់​កល្ប​ជានិច្ច។  និពន្ធដោយក្រុម៖ www.gotquestions.org បកប្រែដោយលោកគ្រូ៖ ឈាង បូរ៉ា កែសម្រួលដោយ៖ លោក ទេព រ៉ូ, លោក ខែម បូឡុង, លោក ប៊ុន ធីម៉ូថេ និងលោកស្រី ពុុល រដ្ថា ដកស្រង់ខ្លះៗ និងកែសម្រួលចេញពី gotquestions.org/sinless-perfection.html  ដោយមានការអនុញ្ញាត។

    Hosted on Acast. See acast.com/privacy for more information.

    5 min

About PlovPit

From the publisher's feed

ផ្លូវពិត - PlovPit ("The True Way")គេហទំព័រដែលមានព្រះគ្រីស្ទជាគោល ដើម្បីលើកទឹកចិត្តអ្នកជឿទាំងអស់។A Christ-centered Khmer blog for the encouragement of believers.www.plovpit.com

Hosted on Acast. See…