Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.
January 24, 2018លោកវ៉ាត់ ចំរើន៖ NOCC កំពុងរៀបចំផែនការកំណត់ចំនួនមេដាយពេលកម្ពុជាចូលរួមប្រកួតកីឡាស៊ីហ្គេម - 24/01/2018ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំង នៅរាត្រីនេះ គឺលោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។ បទសម្ភាសន៍ នៅពេលនេះ គឺនឹងផ្តោតលើកិច្ចប្រជុំសហព័ន្ធជាតិទ្រង់ទ្រាយធំ ដើម្បីត្រៀមក្នុងមហាសន្និបាតរបស់គណៈកម្មាធិការជាតិអូឡាំពិកម្ពុជា បញ្ចប់អាណត្តិរយៈពេល ៤ឆ្នាំម្តង និងទិសដៅសម្រាប់ ៤ឆ្នាំបន្តទៀត។ លោក វ៉ាត់ ចំរើន បានបង្ហើបឲ្យដឹងថា មហាសន្និបាត NOCC នឹងរៀបចំផែនការយុទ្ធសាស្ត្រជាច្រើន ដើម្បីធ្វើយ៉ាងណាឲ្យភាពជាម្ចាស់ផ្ទះរបស់កម្ពុជា មានដំណើរការទៅយ៉ាងរលូន នៅឆ្នាំ ២០២៣ ដោយក្នុងនោះ រួមមានការចាប់ផ្តើមកំណត់ចំនួនមេដាយ ដល់អត្តពលិក ចាប់ពីពេលនេះតទៅ គម្រោងចំណាយថវិកា ដើម្បីធ្វើឲ្យមានភាពប្រសើរចាប់ពីពេលនេះ និងកត្តាផ្សេងទៀត។...more11minPlay
January 23, 2018លោក យឿង សុធារ៉ា៖ សេចក្តីព្រាងបទបញ្ជា និងនីតិវិធី ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៦ មានលក្ខណៈល្អប្រសើរច្រើន - 23/01/2018នៅពេញមួយថ្ងៃអង្គារនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ......more12minPlay
January 22, 2018លោក ហ៊ុន ឡាក់៖ ឆ្នាំ២០១៧ គឺជាឆ្នាំនៃការចាប់ផ្តើមងើបឡើងវិញនៃវិស័យស្រូវអង្ករកម្ពុជា - 22/01/2018ក្នុងនាទីភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនៅរាត្រីនេះ គឺលោកឧកញ៉ា ហ៊ុន ឡាក់ អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា។ នៅថ្ងៃនេះ ......more16minPlay
January 21, 2018លោកសុខ ឥសាន៖ការបញ្ចូលចៅក្រមទៅក្នុងបក្សប្រជាជនមិនមែនដោយសារពួកគេបានរំលាយបក្សប្រឆាំងឡើយ - 21/01/2018នៅល្ងាចមិញនេះ មហាសន្និបាតវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជារយៈពេលបីថ្ងៃបានបិទបញ្ចប់ហើយ។ អ្វីជាការកត់សម្គាល់ គណបក្សប្រជាជនកម្ពុជាបានបញ្ចូលនូវសមាជិកថ្មីចំនួន៣៤២នាក់ទៀតទៅក្នុងគណៈកម្មាធិការកណ្តាលរបស់ខ្លួន។ ក្នុងនោះ ចៅក្រមម្នាក់ និងអគ្គព្រះរាជអាជ្ញាតុលាការកំពូលម្នាក់ដែលបានចូលរួមកាត់ក្តីរំលាយគណបក្សសង្គ្រោះជាតិ ក៏ត្រូវបានបញ្ចូលទៅក្នុងគណៈកម្មាធិការកណ្តាលបក្សកាន់អំណាចផងដែរ។ ជុំវិញបញ្ហានេះ លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជានៅក្នុងនាទីភ្ញៀវប្រចាំថ្ងៃរបស់យើងបានបកស្រាយថា ពួកគេទាំងនេះមានគុណសម្បត្តិគ្រប់គ្រាន់ទើបបក្សបញ្ចូល ហើយថា ការណ៍នេះមិនពាក់ព័ន្ធនឹងការរំលាយបក្សប្រឆាំងនោះទេ។ សូមស្ដាប់បទសម្ភាសន៍រវាងវណ្ណ សុគន្ធា និងលោកសុខ ឥសាន ដូចតទៅ៖...more13minPlay
January 20, 2018លោក ឆាយ សុផល៖ ជំនួបរវាងអ្នកសារព័ត៌មាន និងនាយករដ្ឋមន្រ្តីគ្មានវេទិកាសួរឆ្លើយនោះទេ - 20/01/2018ជំនួបដោយកម្ររវាងក្រុមអ្នកសារព័ត៌មានជាមួយប្រមុខរដ្ឋាភិបាល នឹងធ្វើនៅអាទិត្យស្អែកនេះ នៅឯកោះពេជ្រ។ នេះជាជំនួបប្រចាំឆ្នាំលើកទី២ហើយ។ នៅក្នុងនាទីភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងនៅរាត្រីនេះ សមាជិកគណៈកម្មាធិការនាយក ក្លឹបអ្នកកាសែតកម្ពុជា លោក ឆាយ សុផល បានលើកឡើងថា នឹងមានអ្នកចូលរួមរហូតដល់៣ពាន់នាក់ បូករួមទាំងមន្រ្តីព័ត៌មានមកពីតាមបណ្តាខេត្ត និងអ្នកនាំពាក្យផងដែរ។ ប៉ុន្តែលោក ឆាយ សុផល មិនរំពឹងថា អ្នកកាសែតអាចចោទសួរសំណួរផ្ទាល់ទៅកាន់លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន បានឡើយ ព្រោះនេះគ្រាន់តែជាពិធីសំណេះសំណាល មិនមែនជាការធ្វើសន្និសិទសារព័ត៌មាននោះទេ។...more13minPlay
January 19, 2018កញ្ញាកឹម មនោវិទ្យា៖« គណបក្សសង្រ្គោះជាតិនឹងរស់ឡើងវិញដើម្បីចូលរួមបោះឆ្នោតជាតិនៅខែកក្កដា » - 19/01/2018ភ្ញៀវប្រចំាថ្ងៃរបស់វិទ្យុបារំាងអន្តរជាតិនៅថ្ងៃសុក្រ ទី១៩ មករានេះ គឺកញ្ញាកឹម មនោវិទ្យា អតីតអនុប្រធានទទួលបន្ទុកកិច្ចការសាធារណៈនៃគណបក្សសង្រ្គោះជាតិ។ ឆ្លើយនឹងសំណួររបស់គួច គន្ធារ៉ា កញ្ញាកឹម មនោវិទ្យាដែលកំពុងធ្វើយុទ្ធនាការស្រោចស្រង់គណបក្សសង្រ្គោះជាតិនៅបរទេសបានបញ្ជាក់ពីក្តីសង្ឃឹមនៃការរស់ឡើងវិញរបស់គណបក្សសង្រ្គោះជាតិសម្រាប់ការចូលរួមបោះឆ្នោតជាតិនាខែកក្កដាខាងមុខ។...more18minPlay
January 18, 2018លោក ម៉ាន់ សេងហាក់៖ អាជ្ញាធរមិនឲ្យអតីតតំណាងរាស្ត្រCNRP ថ្លែងសារពេលគោរពវិញ្ញាណក្ខន្ធ លោក ជា វិជ្ជា - 18/01/2018ក្រុមសហជីពកម្មករ និងសាច់ញ្ញាតិរបស់លោក ជា វិជ្ជា គ្រោងនឹងជួបជុំគ្នា ដើម្បីគោរពវិញ្ញាណក្ខន្ធ ដល់អតីតប្រធានសហជីពសេរីកម្មករល្បីឈ្មោះរូបនេះ នៅថ្ងៃទី២២ខែមករាដើមសប្តាហ៍ក្រោយ។ ពិធីនេះត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីជំរុញឲ្យស្វែងរកឃាតករពិតមកផ្តន្ទាទោសតាមច្បាប់ បន្ទាប់ពីឃាតម្មបានកន្លងផុតទៅ១៤ឆ្នាំហើយ។ ប៉ុន្តែនៅក្នុងនាទីភ្ញៀវប្រចាំថ្ងៃរបស់យើងនៅយប់នេះ លោក ម៉ាន់ សេងហាក់ អនុប្រធានសហជីពសេរីកម្មករបានបញ្ជាក់ថា អាជ្ញាធររាជធានីភ្នំពេញ បានហាមប្រាមមិនអតីតតំណាងរាស្ត្រគណបក្សសង្រ្គោះជាតិ ចូលរួមគោរពវិញ្ញាណក្ខន្ធ លោក ជា វិជ្ជា ដោយថ្លែងសារនយោបាយដូចរាល់ឆ្នាំនោះឡើយ។...more11minPlay
January 17, 2018លោកកន សាវាង្ស៖ ប្រសិទ្ធភាពរដ្ឋសភាធ្លាក់ចុះដោយសារវិសោធនកម្មច្បាប់គណបក្សនយោបាយ… - 17/01/2018នៅក្នុងនាទីភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅរាត្រីនេះ សួង សុខភារី សូមរៀបចំបទសម្ភាសន៍ជាមួយលោក កន សាវាង្ស អ្នកសម្របសម្រួលផ្នែកអង្កេតរបស់គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា COMFREL។ បទសម្ភាសន៍នៅពេលនេះ គឺផ្តោតលើការធ្លាក់ចុះនៃប្រសិទ្ធភាពរបស់រដ្ឋសភាជាតិ ក្នុងឆ្នាំ ២០១៧។ ជាការធ្លាក់ចុះ ដែលអង្គការនេះ សង្កេតឃើញដោយយោងលើសកម្មភាពជាច្រើន បូករួមទាំងការធ្វើវិសោធនកម្មច្បាប់គណបក្សនយោបាយ និងវិសោធនកម្មច្បាប់ផ្សេងទៀត។...more12minPlay
January 16, 2018លោក ឡុង កុសល៖ ចិនជាដៃគូដ៏ល្អរបស់កម្ពុជា ក្នុងការងារជួសជុលប្រាសាទ - 16/01/2018ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅរាត្រីនេះ គឺលោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា។ អាជ្ញាធរជាតិអប្សរា និងក្រុមរដ្ឋាភិបាលចិនសម្រាប់ការអភិរក្សអង្គរ ហៅកាត់ថា ......more11minPlay
January 15, 2018លោក ហាវ រតនៈ៖ ការគ្រប់គ្រងបំណុលរបស់កម្ពុជាត្រូវបានស្ថាប័នអន្តរជាតិវាយតម្លៃខ្ពស់ - 15/01/2018នៅថ្ងៃនេះ ក្រសួងសេដ្ឋកិច្ច បានរៀបចំជាវេទិកាសាធារណៈមួយ ដើម្បីឲ្យសាធារណៈជនបានចូលរួម ស្វែងយល់ពីច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៨។ ......more20minPlay
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.