Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.
February 15, 2018លោក អេង ឆៃអ៊ាង៖ ចលនាសង្រ្គោះជាតិ នឹងនៅតែបន្តសកម្មភាពទាំងនៅក្នុង និងក្រៅប្រទេស ទោះរងការគំរាមកំហែង - 15/02/2018ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ RFI នារាត្រីនេះ គឺលោក អេង ឆៃអ៊ាង អតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ និងជាសហស្ថាបនិកនៃចលនាសង្រ្គោះជាតិ។ ទោះជាមានក្រសួងមហាផ្ទៃ បានប្រកាសដាក់ពាក្យប្តឹងមន្រ្តីសំខាន់៥រូប នៃចលនាសង្រ្គោះជាតិ លោក អេង ឆៃអ៊ាង សហស្ថាបនិកនៃចលនានេះ បានអះអាងថា ចលនាសង្រ្គោះជាតិ នឹងនៅតែបន្តសកម្មភាពដោយអហិង្សា និងការតស៊ូមតិនៅបណ្តាប្រទេសមហាអំណាចនានា។ ដោយបន្ថែមថាទៀតថា ចាប់ពីសប្តាហ៍ក្រោយនេះតទៅ ថ្នាក់ដឹកនាំចលនាសង្រ្គោះជាតិ ក៏នឹងចេញជាផែនការបន្តបន្ទាប់ទៀត ដើម្បីដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជាផងដែរ។...more12minPlay
February 14, 2018យុវជន សឿង ភារ៉ា៖ សិប្បកម្មតម្បាញក្រមា នៅខេត្តមួយចំនួន កំពុងប្រឈមនឹងការបាត់បង់ - 14/02/2018ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅរាត្រីនេះ គឺយុវជន សឿង ភារ៉ា តំណាងយុវជនចលនា Go Go Cambodia ទទួលបន្ទុកកិច្ចការស្រាវជ្រាវនិងទំនាក់ទំនងសហគមន៍។ ចលនា Go Go Cambodia នៅថ្ងៃទី១៤កុម្ភៈនេះ បានចាប់ផ្ដើមបើកកម្មវិធី «បំបែកឯកទគ្គកម្មក្រមាវែងជាងគេលើពិភពលោក» នៅទីធ្លាសួនច្បារ នៃវាលព្រះមេរុ។ ប៉ុន្តែទន្ទឹមនឹងការបើកសម្ពោធកម្មវិធីនេះ យុវជនមួយក្រុមបានចំណាយពេលជិត៤ខែ ធ្វើដំណើរទៅកាន់ខេត្តចំនួន៨ ដើម្បីធ្វើការស្រាវជ្រាវពីក្រមាខ្មែរ។ បើតាមការរកឃើញរបស់ យុវជន សឿង ភារ៉ា តំណាងយុវជនចលនា Go Go Cambodia ទទួលបន្ទុកកិច្ចការស្រាវជ្រាវនិងទំនាក់ទំនងសហគមន៍ថា សិប្បកម្មតម្បាញក្រមាខ្មែរនៅក្នុងខេត្តមួយចំនួន កំពុងប្រឈមនឹងការបាត់បង់។ តើហេតុអ្វី?...more11minPlay
February 13, 2018លោកឌឹម គុនឌី៖ ត្រឹមជាប់គុក៥ខែ វាមិនអាចផ្តាច់ឆន្ទៈរបស់សកម្មជនការពារបរិស្ថានបានឡើយ - 13/02/2018នៅថ្ងៃនេះ សកម្មជនការពារបរិស្ថានពីររូប គឺលោកហ៊ុន វណ្ណ: និងលោកឌឹម គុនឌី ត្រូវបានដោះលែងឲ្យមានសេរីភាពវិញហើយ បន្ទាប់ពីស្ថិតក្នុងពន្ធនាគាររយៈពេល៥ខែ តាមការកំណត់ទោសរបស់តុលាការខេត្តកោះកុង។ ដូច្នេះនៅរាត្រីនេះ លោកឌឹម គុនឌី គឺជាភ្ញៀវប្រចាំថ្ងៃរបស់យើង។ ឆ្លើយតបនឹងសំណួររបស់វណ្ណ សុគន្ធា លោកឌឹម គុនឌី បានអះអាងថា ទោះបីជាប់គុក៥ខែក៏ដោយ ប៉ុន្តែវាមិនអាចផ្តាច់ឆន្ទៈរបស់លោកក្នុងការការពារបរិស្ថាននោះឡើយ។ លោកប្តេជ្ញាថា នឹងនៅតែបន្តសកម្មភាពបរិស្ថានដូចមុនៗដដែល។...more9minPlay
February 12, 2018លោក ខៀវ សាម៉េត៖បាល់ទាត់កម្ពុជាប្តេជ្ញាត្រូវតែឡើងទៅវគ្គផ្តាច់ព្រ័ត្រនៅ SEAGAME ២០២៣ - 12/02/2018ភ្ញៀវប្រចាំថ្ងៃ របស់វិទ្យុបារាំងអន្តរជាតិ RFI សម្រាប់រាត្រីនេះ គឺលោក ខៀវ សាម៉េត អនុប្រធានសហព័ន្ធបាល់ទាត់កម្ពុជា។ ហើយបទសម្ភាសន៍នៅរាត្រីនេះ គឺផ្តោតលើផ្លែផ្កានៃកិច្ចប្រជុំកំពូលជាលើកដំបូង ដែលដឹកនាំដោយ ប្រធានសហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) កាលពីសប្តាហ៍មុន។...more8minPlay
February 11, 2018លោក រស់ សាលីន៖ និន្នាការយល់ច្រឡំពីថ្ងៃទី១៤ កុម្ភៈ ថយចុះ - 11/02/2018ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនៅរាត្រីនេះ គឺលោក រស់ សាលីន អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា។ ឆ្លើយតបនឹងសំនួររបស់វិទ្យុបារាំងអន្តរជាតិ លោក រស់ សាលីន ឲ្យដឹងថា ......more12minPlay
February 10, 2018លោក សុខ ទូច៖ អ្នករកឃើញរបកគំហើញថ្មីនៅកម្ពុជា នឹងត្រូវតែងតាំងជាបណ្ឌិតសភាចារ្យដោយស្វ័យប្រវត្តិ - 10/02/2018ភ្ញៀវប្រចាំថ្ងៃរបស់ វិទ្យុបារាំងអន្តរជាតិ RFI នារាត្រីនេះ គឺលោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា។ នៅសប្តាហ៍នេះ រាជបណ្ឌិត្យសភាកម្ពុជា បានប្រកាសផ្តល់រង្វាន់លើកទឹកចិត្ត ជាឋានន្តរស័ក្ត និងប្រាក់ឧបត្ថម្ភ ឲ្យអ្នកស្រាវជ្រាវ មិនថា នៅក្នុង ឬក្រៅក្របខ័ណ្ឌ រាជបណ្ឌិត្យសភាកម្ពុជា ឲ្យតែស្រាវជ្រាវរកឃើញអ្វីដែលថ្មី និងមានផលប្រយោជន៍ដល់ប្រជាពលរដ្ឋ និងប្រទេសកម្ពុជា។ តាមរយៈការប្រកាសឲ្យមានការប្រកួតប្រជែងនេះ លោកបណ្ឌិត សុខ ទូច រំពឹងថា នឹងផ្តល់ឱកាសឲ្យបញ្ញាវ័ន្តកម្ពុជា អាចបង្ហាញស្នាដៃដែលខ្លួនមាន ហើយយកស្នាដៃទាំងនោះ ដើម្បីរួមចំណែកអភិវឌ្ឍន៍ប្រទេសកម្ពុជា។...more12minPlay
February 09, 2018បណ្ឌិតជា មុនីឫទ្ធី៖លំហូរជនជាតិចិនមកកាន់កម្ពុជាផ្តល់ផលប្រយោជន៍ច្រើនជាងផលប៉ះពាល់ - 09/02/2018ភ្ញៀវប្រចាំថ្ងៃរបស់យើងនៅរាត្រីនេះ គឺលោកបណ្ឌិតជា មុនីឫទ្ធី ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន។ ជុំវិញលំហូរប្រជាជនចិនមកកាន់ប្រទេសកម្ពុជាចេះតែមានភាពច្រើនឡើងៗនាពេលបច្ចុប្បន្ននេះ លោកបណ្ឌិតជា មុនីឫទ្ធី បានលើកឡើងថា មិនជាបញ្ហាអ្វីទេ។ លោកថា លំហូរប្រជាជនចិនមកកាន់ប្រទេសកម្ពុជាគឺនាំមកនូវផលប្រយោជន៍ដល់កម្ពុជា ច្រើនជាងបង្កផលប៉ះពាល់។...more12minPlay
February 08, 2018លោក សម រង្ស៊ី ៖ សេចក្តីសម្រេចរបស់ IPU គឺបញ្ជាក់ថាគណបក្សសង្រ្គោះជាតិនៅមានការទទួលស្គាល់ពីអន្តរជាតិ - 08/02/2018សហភាពអន្តរសភា ឬ ហៅកាត់ថា IPU ដែលមានសមាជិក១៧៣ប្រទេស សម្រេចចាត់ការតាមបណ្ដឹងរបស់តំណាងរាស្ត្របក្សប្រឆាំងនៅកម្ពុជា។ គឺជាបណ្តឹងដែលសុំអន្តរាគមន៍ ទាមទារឲ្យរដ្ឋាភិបាលកម្ពុជាផ្ដល់នីតិសម្បទា ដល់តំណាងរាស្ត្រទាំង ៥៥រូបវិញ និងលុបចោលសាលដីការំលាយគណបក្សសង្គ្រោះជាតិ។ប៉ុន្តែ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានប្រតិកម្មនឹងសេចក្តីសម្រេចរបស់IPUនេះថា មិនមានប្រសិទ្ធភាព និងជាការរំលោភលើឯករាជ្យ និង អធិបតេយ្យភាពកម្ពុជា មិនអាចទទួលយកបានឡើយ។ យ៉ាងនេះក្តី នៅក្នុងនាទីភ្ញៀវប្រចាំថ្ងៃរបស់យើងរាត្រី នេះ លោក សម រង្ស៊ី បានសំដែងមោទនភាពថានេះជាជោគជ័យមួយជំហ៊ានទៀតនៃការតស៊ូមតិរបស់គណបក្សសង្រ្គោះជាតិនៅក្រៅប្រទេស។...more13minPlay
February 07, 2018លោក សុខ ទូច៖ នឹងចុះចេញពីតំណែង បើមិនអាចកែទម្រង់ស្ថាប័នរាជ្យបណ្ឌិត្យសភាបាន - 07/02/2018ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅរាត្រីនេះ គឺលោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា។ លោក សុខ ទូច បានព្រមានធ្ងន់ៗនៅថ្ងៃនេះថា លោកនឹងជម្រុះឲ្យអស់មន្ត្រីនៅរាជបណ្ឌិត្យសភាដែលមានតែឈ្មោះ តែមិនធ្លាប់មកធ្វើការ។ លោក សុខ ទូច ថែមទាំងអះអាងទៀតថា ប្រសិនបើលោកមិនអាចធ្វើកំណែទម្រង់ស្ថាប័នរដ្ឋមួយនេះបានទេ លោកនឹងចុះចេញពីតំណែងក្នុងរយៈពេល២ឆ្នាំ។ ដោយឡែកតាមរយៈបទសម្ភាសន៍ជាមួយវ៉ា សំណព្វ នៅថ្ងៃនេះ លោក សុខ ទូច បានអះអាងថា កំណែទម្រង់ គឺជាគោលដៅធំរបស់លោកក្នុងអំឡុងពេលដែលលោកធ្វើជាប្រធានរាជបណ្ឌិត្យសភាកម្ពុជា។...more12minPlay
February 06, 2018លោករ៉ុង ឈុន៖ជារឿងគួរឲ្យអស់សំណើចនិងអយុត្តិធម៌ដែលក្រសួងអប់រំលុបឈ្មោះរ៉ុង ឈុនពីបញ្ជីបុគ្គលិក - 06/02/2018ដោយសារតែនៅថ្មីៗនេះ ក្រសួងអប់រំ យុវជននិងកីឡាបានសម្រេចលុបឈ្មោះលោករ៉ុង ឈុន ចេញពីបញ្ជីបុគ្គលិកនោះ លោករ៉ុង ឈុន ដែលជាអតីតសមាជិកគ.ជ.ប បានចូលខ្លួនមកប្រតិកម្ម និងបកស្រាយបញ្ហានេះនៅក្នុងនាទីភ្ញៀវប្រចាំថ្ងៃរបស់យើងនៅរាត្រីនេះ។ ឆ្លើយតបនឹងសំណួររបស់វណ្ណ សុគន្ធា លោករ៉ុង ឈុន បានលើកឡើងថា ការលុបឈ្មោះរបស់លោកពីសំណាក់ក្រសួងអប់រំ គឺជារឿងដ៏គួរឲ្យអស់សំណើច និងក៏ជារឿងអយុត្តិធម៌សម្រាប់លោកផងដែរ។ នេះដោយសារតែលោករ៉ុង ឈុនអះអាងថា ការលុបឈ្មោះលោកនេះ ក្រសួងអប់រំមិនបានហៅលោកទៅសាកសួរឲ្យបានច្បាស់លាស់ទៅតាមច្បាប់ និងលក្ខន្តិករបស់ក្រសួងនោះទេ។...more12minPlay
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.